Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ

ការទិញហ៊ុន និងការចូលហ៊ុន

៣ ឆ្នាំមុន
1 នាទីក្នុងការអាន
813
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ការទិញហ៊ុន និងការចូលហ៊ុន
FacebookTwitterLinkedinTelegramQR Code

​ការទិញហ៊ុន និងការចូលហ៊ុន

​ការ​ទិញ​ហ៊ុន

​ ​ការ​ទិញ​ហ៊ុន​ ​ភាគច្រើន​សំដៅ​ទៅដល់​ការ​ទិញ​ភាគ​ហ៊ុន​ ​ឬ​មូលបត្រ​ដែល​ក្រុមហ៊ុន​មួយ​បាន​ ​បោះ​លក់​ជា​សាធារណៈ​ ​ឬនៅ​ផ្សារ​មូលបត្រ​កម្ពុជា​ (CSX)​។​ ​ការ​ទិញ​ភាគ​ហ៊ុន​ ​មានន័យ​ថា​ ​អ្នក​ដែល​កាន់​ភាគ​ហ៊ុន​នេះ​ជា​ម្ចាស់​មួយ​ផ្នែក​នៃ​ក្រុមហ៊ុន​នោះ​ ​ទៅតាម​សមាមាត្រ​នៃ​ភាគ​ហ៊ុន​ដែល​បាន​ទិញ​។​ ​ម្ចាស់​ភាគ​ហ៊ុន​ភាគច្រើន​ទិញ​ហ៊ុន​ ​នៅ​ក្នុង​ន័យ​ចាំ​បានផល​ចំណេញ​ពី​កា​រលក់​ហ៊ុន​ ​ឬ​ពី​ភាគ​លាភ​ដែល​ ​ក្រុមហ៊ុន​នោះ​ផ្តល់ឲ្យ​នា​ពេល​ជាក់លាក់​ណាមួយ​។​

​បន្ថែម​ពីនេះទៅ​ទៀត​ ​ម្ចាស់​ហ៊ុន​អាច​ចាត់ទុកជា​ ​ម្ចាស់​មួយ​ចំណែក​នៃ​ក្រុមហ៊ុន​ក៏​ពិតមែន​ ​តែ​ពួកគាត់​មិន​មាន​កាតព្វកិច្ច​ណាមួយ​ដែល​តម្រូវ​ឲ្យ​បំពេញ​ ​នៅ​ក្នុង​ស្ថាប័ន​នោះ​ទេ​ ​លើកលែងតែ​ក្នុង​ករណី​ខ្លះ​មាន​ការប្រជុំ​ម្ចាស់​ហ៊ុន​ទាំងអស់​មក​ធ្វើ​ការបោះឆ្នោត​ ​សម្រេច​ចិត្ត​ទាក់ទង​នឹង​បញ្ហា​នៅ​ក្នុង​ក្រុមហ៊ុន​ ​បើ​និយាយ​ឲ្យ​ងាយ​យល់​ ​បុគ្គល​ដែល​ទិញ​ហ៊ុន​ ​គឺជា​ វិនិ​យោគិន​ម្នាក់​សម្រាប់​ក្រុមហ៊ុន​នោះ​។​


ការ​ចូលហ៊ុន

រីឯ ​ការ​ចូលហ៊ុន​ ​វិញ​ ​គឺជា​ការ​សហការ​គ្នា​រវាង​មនុស្ស​ពីរ​ ​ឬ​ច្រើន​នាក់​ក្នុង​កា​របើក​ ​និង​ប្រតិបត្តិការ​ ​ជំនួញ​ណាមួយ​។​ ​ការ​ចូលហ៊ុន​មានន័យ​ថា​ ​បុគ្គល​ទាំងអស់​ដែល​បាន​ព្រមព្រៀងគ្នា​បាន​ចុះ​កិច្ចសន្យា​ ​អាជីវកម្ម​សហកម្ម​សិទ្ធ​ (​Partnership​s) ​បញ្ជាក់​ពី​កិច្ច​សហការ​នៅ​ក្នុង​ការ​ប្រកប​អាជីវកម្ម​នេះ​ដោយ​ ​មានរាយ​នូវ​លក្ខខណ្ឌ​ផ្សេងៗ​ដូចជា​ការ​ ​បែងចែក​ប្រាក់ចំណេញ​ ​តួនាទី​របស់​បុគ្គល​នីមួយៗ​ជាដើម​។​ ​ក្រោយ​ពី​បាន​ចូលហ៊ុន​គ្នា​ហើយ​ ​ម្ចាស់​ហ៊ុន​ទាំងអស់​ក្លាយ​ជា​ម្ចាស់​នៃ​អាជីវកម្ម​នោះ​ ​ដោយមាន​ទំនួល​ ​ខុសត្រូវ​ទាំង​លើ​ផល​ចំណេញ​ ​និង​ការ​ខាត​របស់​ក្រុមហ៊ុន​ ​ព្រមទាំង​ត្រូវ​បំ​ពេញការ​ងារ​ផ្សេងៗ​ទៅតាម​ ​តួនាទី​រៀងៗខ្លួន​ដូចដែល​បាន​ចែង​នៅ​ក្នុង​កិច្ចសន្យា​។​

​ជា​សង្ខេប​មក​ ​ការ​ទិញ​ហ៊ុន​ ​និង​ការ​ចូលហ៊ុន​ ​មិន​ដូចគ្នា​នោះ​ទេ​ ​ព្រោះ​ការ​ទិញ​ហ៊ុន​ប្រៀប​ដូចជា​ ​ការ​វិនិយោគ​ទៅ​ក្នុង​ក្រុមហ៊ុន​មួយ​ដោយ​ម្ចាស់​ភាគ​ហ៊ុន​មាន​ចំណែក​ជា​ម្ចាស់​មួយ​ផ្នែក​នៃ​ក្រុមហ៊ុន​ ​និង​ ​ចាត់ទុកជា​វិនិ​យោគិន​នៅ​ក្នុង​ក្រុមហ៊ុន​នោះ​ ​ដោយ​មិន​មាន​ការទទួលខុសត្រូវ​ទៅលើ​ការងារ​ប្រចាំថ្ងៃ​ឡើយ​។​ ​ចំណែក​ឯកា​រ​ចូលហ៊ុន​ ​ជា​ការ​ចុះ​កិច្ចព្រមព្រៀង​ក្នុង​ការ​សហការ​បង្កើត​ ​ឬ​ប្រតិបត្តិការ​ក្រុមហ៊ុន​សហកម្ម​សិទ្ធ​ដោយមាន​ភាគី​ទាំងអស់​ទទួលខុសត្រូវ​ទៅតាម​ក​ម្រិ​ត​ ​និង​ការកំណត់​នៅ​ ​ក្នុង​កិច្ចសន្យា​នោះ​ ​ហើយ​ដៃគូ​នីមួយៗ​ ​មាន​តួនាទី​ទទួលខុសត្រូវ​ការងារ​ប្រចាំថ្ងៃ​របស់​ក្រុមហ៊ុន​ព្រម​ ​ទាំង​កាតព្វកិច្ច​ហិរញ្ញវត្ថុ​ផង​ដែរ​៕​

ពាក្យទាក់ទង: ការចូលហ៊ុនការទិញហ៊ុន
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

៣ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

៣ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

៣ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

វិនិយោគ
២ ខែមុន

របៀបរកលុយរបស់ Telegram

វិនិយោគ
២ ខែមុន

វិធីសាស្ត្រពាណិជ្ជកម្មធំៗទាំង​ ៤ របស់ក្រុមហ៊ុនកូកាកូឡា ដែលជួយឲ្យការលក់ទទួលបានភាពជោគជ័យ

វិនិយោគ ហិរញ្ញវត្ថុ
៣ ខែមុន

មកដឹងពីមូលហេតុថា ហេតុអ្វីបានជាតម្លៃភាគហ៊ុនឡើងចុះ?

វិនិយោគ
៣ ខែមុន

ប្រវត្តិ និងប្រភពចំណូលរបស់ក្រុមហ៊ុនកូកាកូឡា

វិនិយោគ
៣ ខែមុន

តួនាទីរបស់ឈ្មួញកណ្តាលភាគហ៊ុន ឬ “Stockbrokers”

វិនិយោគ
៣ ខែមុន

វិធីសាស្ត្រវិនិយោគលើអចលនទ្រព្យរបស់អ្នកនិពន្ធសៀវភៅ Rich Dad Poor Dad

ចំណូលចំណាយ វិនិយោគ ហិរញ្ញវត្ថុ
៤ ខែមុន

លោក Warren Buffett ពីឈ្មួញកណ្តាលម្នាក់ក្លាយជាអ្នកវិនិយោគដ៏ជោគជ័យ និងមានក្រុមហ៊ុនតម្លៃវាល់លាន

ពន្ធនិងច្បាប់ វិនិយោគ ហិរញ្ញវត្ថុ
៤ ខែមុន

អ្នកដែលប្រុងនឹងទិញដីគួរតែប្រុងប្រយ័ត្នចំពោះករណី “ដីឡូតិ៍ខ្យល់”

អត្ថបទបន្ទាប់
ពាក្យថា «លុយ» មានប្រភពមកពីណា?

ពាក្យថា «លុយ» មានប្រភពមកពីណា?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist