Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់

ការ​បោះពុម្ព​កាស​លើ​ដំបូង​នៅ​កម្ពុជា

ប៊ុត ពុទ្ធារីយ៍ (Buth Putheary) ដោយ ប៊ុត ពុទ្ធារីយ៍ (Buth Putheary)
2 years មុន
ប្រភេទ ហិរញ្ញវត្ថុ
ការ​បោះពុម្ព​កាស​លើ​ដំបូង​នៅ​កម្ពុជា
271
ទស្សនា

ប្រសិនបើ​យើង​សិក្សាស្រាវជ្រាវ​ពី​រូបិយវត្ថុ​របស់​ប្រទេស​កម្ពុជា​នៅ​ជំនាន់​មុន​ៗ​វិញ​ ​យើង​នឹង​ដឹង​ថា​រូបិយវត្ថុ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ហាក់​ពុំសូវ​មាន​ការប្រើប្រាស់​ឱ្យ​ពេញលេញ​នោះ​ឡើយ​ទេ​ ​ឬ​ពុំ​មាន​ប្រើប្រាស់​រូបិយវត្ថុ​តែម្ដង​ ​រីឯ​ការ​ផលិត​រូបិយវត្ថុ​វិញ​ ​ក៏មាន​ភាព​លំបាក​ច្រើន​។​

​បើ​និយាយ​ពី​ការ​ផលិត​កាស​វិញ​ ​យើង​ឃើញ​ថា​ ​មុន​រជ្ជកាល​ព្រះបាទ​អង្គ​ឌួ​ង​ ​គឺ​នៅដើម​សតវត្ស​ន៍​ទី​១​៦​ ​ស្ដេចកន​ក៏​ធ្លាប់​ជា​ព្រះអង្គ​ដែល​បាន​ផលិត​កាស​ដាក់​ឱ្យ​ប្រើប្រាស់​ដូចគ្នា​ ​គ្រាន់តែ​មិន​ទទួល​បាន​ជោគជ័យ​ ​រហូតមកដល់​រជ្ជកាល​ព្រះបាទ​អង្គ​ឌួ​ង​នៅ​ស​.​វ​.​ទី​១​៩​ ​ដោយ​ទ្រង់​មាន​ទាំង​ចំណេះ​ដឹង​ ​និង​ទស្សន​វែងឆ្ងាយ​នោះ​ ​ក៏បាន​សម្រេច​ចិត្ត​ទិញ​ម៉ាស៊ីន​សង្កត់​ពុម្ព​ពី​ប្រទេស​អង់គ្លេស​
​ដើម្បី​មក​បោះពុម្ព​កាស​ ​និង​ត្រូវ​បាន​ដំឡើង​ដោយ​ជនជាតិ​ថៃ​ ​តែ​គួរ​ឱ្យ​ស្ដាយ​ការ​បោះពុម្ព​កាស​ហាក់​ពុំសូវ​មាន​ភាព​រលូន​ដូច​អ្នក​ផលិត​បាន​អះអាង​សោះឡើយ​។​

​ដោយហេតុ​នេះ​ ​ព្រះបាទ​អង្គ​ឌួ​ង​ក៏បាន​បញ្ជា​ឱ្យ​មន្ត្រី​ម្នាក់​ឈ្មោះ​ ​«​ព្រះ​សំអាង​ហង្ស​»​ ​ទៅ​ស្រុក​សៀម​ដើម្បី​រៀន​បោះពុម្ព​កាស​។​ ដើមី្ប​ជា​ការ​រំឭក​ដល់​មន្ត្រី​សំអាង​ហង្ស​ ​កាស​ភាគច្រើន​ដែល​ត្រូវ​បាន​បោះពុម្ព​នៅ​ខ្មែរ​មាន​ដាក់​រូប​ហង្ស​ជាពិសេស​។​
​ព្រះបាទ​អង្គ​ឌួ​ង​ក៏បាន​បោះផ្សាយ​កាស​ដែល​ជា​និមិត្តសញ្ញា​តំណាង​ឲ្យ​ម្កុ​ដ​រាជ្យ​ ​និង​អត្តសញ្ញាណ​របស់​កម្ពុជា​តាំងពី​ពេល​នោះ​មក​ផង​ដែរ​ ​ដោយ​កាស​របស់​ព្រះអង្គ​ឌួ​ង​ត្រូវ​បាន​បោះពុម្ព​នៅ​ឆ្នាំ​ ​១​៨​៥​៣​ ​ដល់​ឆ្នាំ​ ​១​៨​៥​៤​។​

​ព្រះបាទ​អង្គ​ឌួ​ង​បាន​ខិតខំ​ប្រឹងប្រែង​ ​ព្យាយាម​បង្រួបបង្រួម​ជាតិ​ ​ជំរុញ​ការ​អភិវឌ្ឍ​ពាណិជ្ជកម្ម​ ​និង​បាន​បោះផ្សាយ​រូបិយវត្ថុ​ ​ប៉ុន្តែ​ការ​ខិតខំ​របស់​ព្រះអង្គ​ហាក់​ពុំសូវ​ទទួល​បានផល​ល្អ​ ​ដ្បិត​ថា​ប្រទេស​កម្ពុជា​មាន​កង្វះខាត​ច្រើន​ដូច​ធនធាន​លោហៈ​ចាំបាច់​ ​ដែល​ធម្មតា​បាន​មកពី​អណ្ដូងរ៉ែ​ ​ឬ​ពាណិជ្ជកម្ម​បរទេស​ ​ក៏ដូចជា​កង្វះខាត​នៃ​អ្នក​បន្តវេន​បោះ​ពុម្ពប្រាក់​ ​ធ្វើ​ឱ្យ​ការ​ប្រឹងប្រែង​របស់​ព្រះអង្គ​ ​មាន​ឥទ្ធិពល​តិចតួច​បំផុត​ដល់​សេដ្ឋកិច្ច​ ​រហូត​សម័យ​អាណានិគម​បារាំង​ចូល​មកដល់​៕

 

ឯកសារស្រាវជ្រាវ និងដកស្រង់ចេញពី៖ សារមន្ទីរ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ)

 

ពាក្យទាក់ទង: ការបោះពុម្ពកាសលើដំបូងនៅកម្ពុជា

អត្ថបទទាក់ទង

អតិផរណា​កំពុងតែ​កើន​ឡើងតើ​យើង​គួរ​កែ​ទម្លាប់​ចាយវាយ​?
ហិរញ្ញវត្ថុ

អតិផរណា​កំពុងតែ​កើន​ឡើង តើ​យើង​គួរ​កែ​ទម្លាប់​ចាយវាយ​?

August 15, 2022
​សញ្ញា​បង្ហាញ​ថា​ជីវិត​ដៃគូ​របស់​អ្នក​គ្មាន​បញ្ហា​រឿង​លុយកាក់
ហិរញ្ញវត្ថុ

​សញ្ញា​បង្ហាញ​ថា​ជីវិត​ដៃគូ​របស់​អ្នក​គ្មាន​បញ្ហា​រឿង​លុយកាក់

August 12, 2022
​កំហុស​ហិរញ្ញវត្ថុ​ទៅតាមវ័យ
ហិរញ្ញវត្ថុ

​កំហុស​ហិរញ្ញវត្ថុ​ទៅតាមវ័យ

July 22, 2022
អត្ថបទបន្ទាប់
ប្រាក់ខែត្រូវកាត់ពន្ធរបៀបណា?

ប្រាក់​ខែ​ត្រូវ​កាត់​ពន្ធរ​បៀប​ណា?

អត្ថបទពេញនិយម

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ដោយ ប៊ុត ពុទ្ធារីយ៍ (Buth Putheary)
July 22, 2022

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ដោយ ប៊ុត ពុទ្ធារីយ៍ (Buth Putheary)
July 22, 2022

តើភាគហ៊ុនគឺជាអ្វី?

តើភាគហ៊ុន​គឺជា​អ្វី?

ដោយ ប៊ុត ពុទ្ធារីយ៍ (Buth Putheary)
July 23, 2022

សវនកម្ម (Audit)

សវនកម្ម (Audit)

ដោយ ប៊ុត ពុទ្ធារីយ៍ (Buth Putheary)
July 22, 2022

ពន្ធ និងអាករ

ពន្ធ និង អាករ

ដោយ ប៊ុត ពុទ្ធារីយ៍ (Buth Putheary)
July 23, 2022

អំពីយើង
កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

ទំនាក់ទំនង
Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។