Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់

ការវិវត្តនៃបច្ចេកវិទ្យា

ការ​វិវត្ត​នៃ​បច្ចេកវិទ្យាជួយសម្រួលអ្វីខ្លះដល់ការរស់នៅរបស់ប្រជាជន​កម្ពុជា​?

Sovannara Chhun ដោយ Sovannara Chhun
2 years មុន
ប្រភេទ វិនិយោគ, ហិរញ្ញវត្ថុ
ការវិវត្តនៃបច្ចេកវិទ្យា
276
ទស្សនា

​បដិវត្តន៍​ឧស្សាហកម្ម​ ​៤​.​០​ ​បាន​ញ៊ាំ​ង​ឲ្យ​បច្ចេកវិទ្យា​មាន​ភាព​រីក​ចម្រើន​ជានិច្ច​ ​ក្នុង​ការ​កែប្រែ​មុខមាត់​ពិភពលោក​ ​ជាពិសេស​សម្រួល​ដល់​ការរស់នៅ​របស់​ប្រជាជន​។​ ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​យើង​សង្កេតឃើញ​ថា​ ​ការ​វិវត្ត​នៃ​បច្ចេកវិទ្យា​បាន​ផ្ដល់​ផលប្រយោជន៍​ជាច្រើន​ដល់​បុគ្គល​អ្នកប្រើប្រាស់​។​ ​ចំណែក​ប្រជាជន​កម្ពុជា​យើង​ ​ក៏​ទទួលរង​នូវ​ឥទ្ធិពល​វិជ្ជមាន​ពី​បច្ចេកវិទ្យា​នេះ​ផង​ដែរ​។​

ការវិវត្តនៃបច្ចេកវិទ្យា

​៥​ ​ចំណុច​ក្រោម​នេះ​ ​ជា​ទិដ្ឋភាព​ដែល​ការ​វិវត្ត​ផ្នែក​បច្ចេកវិទ្យា​ធ្វើឲ្យ​ប្រជាជន​ខ្មែរយើង​រស់នៅ​ក្នុង​គន្លង​ថ្មី​នា​យុគ​សម័យ​ឌី​ជី​ថល​។​

​១​. ​កម្ម៉ង់​អីវ៉ាន់​អន​ឡា​ញ​

កុម្ម៉ង់​អីវ៉ាន់​អន​ឡា​ញ​

​ផលិតផល​ ​ឬ​សេវាកម្ម​នានា​ ​កំពុង​ដាក់​លក់​តាម​បណ្ដាញ​សង្គម​អ៊ី​ន​ធឺ​ណែ​ត​យ៉ាង​ឈូឆរ​គ្រប់​ប្រភេទ​ទំនិញ​ ​ដើម្បី​ឆ្លើយតប​សេចក្ដីត្រូវ​ការ​របស់​អតិថិជន​ ​រួម​មាន​ស​ម្លៀ​ក​បំពាក់​ ​របស់របរ​ប្រើប្រាស់​ប្រចាំថ្ងៃ​ ​គ្រឿង​អេ​ឡិច​ត្រ​និ​ច​ ​គ្រឿង​ ​Make Up​ ​សៀវភៅ​ ​សម្ភារ​សិក្សា​ ​ក្នុង​កម្មវិធី​ទូរសព្ទ​ជាច្រើន​ដូចជា​ ​L​192, ​Khmer​24, ​L​a​ ​Rue​, ​M​y​P​h​s​ar​ ​ជាដើម​។​ ​បើ​ចង់​ទិញ​អីវ៉ាន់​ពី​បរទេស​ ​កាន់តែ​មាន​ភាព​ងាយស្រួល​ទៀត​ ​ពោល​គឺ​កុម្ម៉ង់​ទិញ​តាម​កម្មវិធី​ ​T​a​oB​a​o ​ឬ​វេ​ប​សាយ​ ​Amazon​ ​ឬ​ភ្នាក់ងារ​ផ្សេងទៀត​ ​ក្នុង​តម្លៃ​ធូរ​ថ្លៃ​ ​ដើម្បី​យកមក​បោះ​ដុំ​ ​លក់​បន្ត​បាន​ប្រាក់ចំណេញ​ផ្គត់ផ្គង់​ជីវភាព​ផង​ដែរ​។​


​២​. ​មធ្យោបាយ​ធ្វើដំណើរ​

មធ្យោបាយ​ធ្វើដំណើរ​

​កំណើន​ប្រជាជន​ក្នុង​ទីក្រុង​ ​និង​ទីប្រជុំជន​មានការ​កើន​ឡើង​គួរឲ្យ​កត់​សម្គាល់​ ​ហេតុនេះ​ការ​ផ្គង់​ផ្គង់​មធ្យោបាយ​ធ្វើដំណើរ​ក៏​ត្រូវ​បំពេញ​តម្រូវ​ការ​ឲ្យបាន​អតិបរមា​ផង​ដែរ​។​ ​តួយ៉ាង​បី​ឆ្នាំ​ចុងក្រោយ​នេះ​ ​ពលរដ្ឋ​ដែល​ធ្លាប់តែ​ជិះ​ស៊ីក្លូ​ រ៉ឺ​មក​ ​ឬ​ម៉ូតូឌុប​ ​បាន​ងាក​មក​ប្រើប្រាស់​សេវា​កង់​បី​ ​Pass​A​p​p​ ​Taxi​s, ​Grab​, ​T​A​D​A​ ​Cam​bo​d​i​a​។​ល​។​ ​ចំណែក​ ​ការ​គិតគូរ​ពី​ថ្លៃ​ដឹក​វិញ​ ​ពុំ​មានការ​អារកាត់​ស្រេចតែចិត្ត​នោះ​ទេ​ ​គឺ​តាមរយៈ​ការកំណត់​ពី​ទីតាំង​ដែល​យើង​កំពុង​ស្ថិតនៅ​ ​និង​ទីតាំង​ដែល​យើង​ត្រូវ​ទៅ​ ​ទូរសព្ទ​ដៃ​នឹង​វាស់​នូវ​រយៈ​ចម្ងាយ​នោះ​ ​ហើយ​គុណ​លុយ​ទៅតាម​ចម្ងាយ​ចរ​នេះឯង​។​


៣​. ​ម្ហូបអាហារ​

​ម្ហូបអាហារ​

​យើង​ឃើញ​ថា​មួយ​រយៈ​នេះ​ ​ប្រជាជន​ខ្មែរយើង​ ​ពិសេស​ក្នុង​ស្រទាប់​យុវវ័យ​ ​មាន​ទំនោរ​មក​កុម្ម៉ង់​ម្ហូបអាហារ​ ​ភេសជ្ជៈ​ ​តាមរយៈ​អេប​ក្នុង​ទូរសព្ទ​ដៃ​ ​ដូចជា​ ​M​uu​v​e​, ​Wing​, ​W​OWN​O​W​, ​food​panda​, ​E​-​Get​S, N​HAM​24, B​L​OC ​ជាដើម​ ​ដែល​ការ​និយម​បែប​នេះ​មិនធ្លាប់​មាន​ពីមុន​ទេ​។​ វិ​ស័​យ​កុម្ម៉ង់​ម្ហូប​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ​ ​កំពុង​វាយលុក​ ​និង​មាន​ប្រជាប្រិយភាព​ខ្លាំង​ក្នុង​ទី​ផ្សារ​។​


​៤​. ​ការ​​​ដឹកជញ្ជូន​អីវ៉ាន់​

ការ​​​ដឹកជញ្ជូន​អីវ៉ាន់​

​បច្ចេកវិទ្យា​ក្នុង​វិ​ស័​យ​គមនាគមន៍​ ​ទាំង​ផ្លូវទឹក​ ​ផ្លូវអាកាស​និង​ផ្លូវគោក​ ​បាន​ក្លាយ​ជា​កាតាលីករ​ដ៏​សំខាន់​មួយ​ ​ក្នុង​ការ​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម​ឲ្យ​កាន់តែ​រីក​ចម្រើន​ឡើង​។​ ​ការ​ផ្ញើអីវ៉ាន់ទៅ​កាន់​ ​២​៥​ ​រាជធានី​-​ខេត្ត​ ​ការ​​​ដឹកជញ្ជូន​ទំនិញ​ឆ្លង​ប្រទេស​ ​ពុំមែន​ជា​បញ្ហា​ទៀត​ទេ​។​ ​លោកអ្នក​អាច​ស្វែងរក​សេវាកម្ម​ដឹកជញ្ជូន​អីវ៉ាន់​ជាច្រើន​ភ្នាក់ងារ​តាម​អេប​ទូរសព្ទ​ ​ឬ​វេ​ប​សាយ​ផ្សេងៗ​ ​ក្នុង​រាជធានី​ភ្នំពេញ​ ​ដូចជា​ Ro​has​ ​Express​, ​D​2​D​ ​Express​, K​H​ ​Express​, ​D​r​Express​ ​ជាដើម​។​


​៥​. ​ការ​ទូទាត់​ប្រា​ក់ៈ

ការ​ទូទាត់​ប្រា​ក់ៈ

​ទំនើបកម្ម​នៃ​បច្ចេកវិទ្យា​បាន​ជំរុញ​ឲ្យការ​ទូទាត់​លុយ​ ​មិន​ឆ្លងកាត់​ការប្រើប្រាស់​សាច់​ប្រាក់សុទ្ធ​នោះ​ទេ​ (​cash​less​ ​payment​) ​ពោល​គឺ​វា​ប្រព្រឹត្តទៅ​ដោយ​ការ​ស្កេន​ QR ​Code ​កាត​ឥណទាន​ ​កាត​ឥណពន្ធ​ជាដើម​ ​សកម្មភាព​បែប​នេះ​ ​ក៏​មានការ​គាំទ្រ​ ​និង​លើក​ក​ម្ពស់​ពី​រដ្ឋាភិបាល​ផង​ដែរ​។​

​ជាក់ស្ដែង​ ​ធនាគារ​ជាតិ​ជាតិ​នៃ​កម្ពុជា​បាន​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​បាគង​ដែល​ជា​ប្រព័ន្ធ​ទូទាត់ប្រាក់​អេឡិ​ក​ត្រូនិ​ក​ផ្ទេរ​ភ្លាម​ៗ​ពី​គណនី​ធនាគារ​មួយ​ទៅ​គណនី​ធនាគារ​មួយទៀត​ ​ដោយ​មិន​តម្រូវ​ថាត្រូវ​មាន​គណនី​ក្នុង​គ្រប់​ធនាគារ​នោះ​ទេ​ ​ឲ្យតែ​ធនាគារ​នោះ​ស្ថិត​ក្នុង​សមាជិកភាព​នៃ​ប្រព័ន្ធ​ ​«​បាគង​»​។​

​ស្រប​ពេល​ដែល​បច្ចេកវិទ្យា​មានការ​រីក​ចម្រើន​ឥតឈប់ឈរ​យ៉ាង​ដូច្នេះ​ ​វាក៏​ជា​ផ្នែក​មួយ​ដែល​ធ្វើ​ឱ្យ​លំ​ហូរ​សាច់ប្រាក់​របស់​អ្នក​អាច​ចំណាយ​ច្រើនជាង​ចំណូល​ដែរ​ ​ដ្បិត​ថា​ ​ការចាយវាយ​ប្រចាំថ្ងៃ​របស់យើង​ ​វា​មាន​ភាព​ងាយស្រួល​ទៅ​ៗ​ ​ដែល​ជាហេតុ​ ​យើង​គួរ​ប្រយ័ត្នប្រយែង​ចំណុច​ទាំងនេះ​។​ ​ដូចនេះ​ ​ដើម្បី​ឱ្យ​ការចាយវាយ​លុយកាក់​អ្នកមាន​ប្រសិទ្ធ​ភាព​ ​អ្នក​គួរ​មាន​ទម្លាប់​ ​ឬ​ច្បាប់​នៃ​ការចាយវាយ​ ​ដើម្បី​សម្រេច​បាន​ស្ថេរ​ភាព​ហិរញ្ញវត្ថុ​របស់​អ្នក​៕

អត្ថបទទាក់ទង

5 factors to consider before buying a real estate for the first time
វិនិយោគ

5 កត្តាគួរពិចារណា​ មុនទិញអចលនទ្រព្យលេីកដំបូង 

August 12, 2022
why you should investing in real estate in your 20s and 30s
វិនិយោគ

ហេតុអ្វីបានគួរវិនិយោគលេីអចលនទ្រព្យក្នុងវ័យ២០ទៅ៣០ឆ្នាំ?  

August 12, 2022
វិធី​ធ្វើ​ទី​ផ្សារ​ឌី​ជី​ថល​សម្រាប់​អាជីវកម្ម​
វិនិយោគ

វិធី​ធ្វើ​ទី​ផ្សារ​ឌី​ជី​ថល​សម្រាប់​អាជីវកម្ម​

August 12, 2022
អត្ថបទបន្ទាប់
ផ្លាស់ប្តូរការគិតពីលុយ

ផ្លាស់ប្តូរការគិតពីលុយ

អត្ថបទពេញនិយម

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ដោយ Kimlong Ro
July 22, 2022

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ដោយ Sovannary Hong
July 22, 2022

តើភាគហ៊ុនគឺជាអ្វី?

តើភាគហ៊ុន​គឺជា​អ្វី?

ដោយ Sovannary Hong
July 23, 2022

សវនកម្ម (Audit)

សវនកម្ម (Audit)

ដោយ Pheanuma Ron
July 22, 2022

VAT អាករលើ​តម្លៃ​បន្ថែម

VAT អាករលើ​តម្លៃ​បន្ថែម

ដោយ Sopheavy Ngoun
August 8, 2022

អំពីយើង
កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

ទំនាក់ទំនង
Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។