Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់

ការ​ជួញ​ដូរ Forex ចាត់​ទុក​ជា​ការ​លេង​ល្បែង​ដែរ​ឬ​ទេ?

ឈុន សុវណ្ណារ៉ា (Chhun Sovannara) ដោយ ឈុន សុវណ្ណារ៉ា (Chhun Sovannara)
2 years មុន
ប្រភេទ វិនិយោគ
ការ​ជួញ​ដូរ Forex ចាត់​ទុក​ជា​ការ​លេង​ល្បែង​ដែរ​ឬ​ទេ?
166
ទស្សនា

​កន្លងមក​ ​យើង​បាន​បកស្រាយ​រួចមក​ហើយ​ថា​អ្វី​គឺជា​ ​Fore​x ​ហើយ​គុណសម្បត្តិ​ ​និង​គុណវិបត្តិ​របស់​ ​Fore​x ​នេះ​មាន​អ្វីខ្លះ​។​ ​ដោយ​ថ្ងៃនេះ​ ​យើង​នឹង​មក​បកស្រាយ​ថា​តើ​ ​«​ការ​ជួញ​ដូរ​ ​Fore​x ​ចាត់ទុកជា​ការ​លេងល្បែង​ដែរ​ឬទេ​?​»​

​ល្បែង​ ​សំដៅ​ទៅលើ​ការ​លេង​ឬ​ផ្នាល់​ទៅលើ​អ្វីមួយ​ក្នុង​គោល​ចំណង​ចង់បាន​ការ​ជោគជ័យ​ ​ក៏ដូចជា​ប្រាក់ចំណេញ​ត្រឡប់មកវិញ​ដោយ​ភាព​មិន​ប្រាកដប្រជា​ ​ឬ​អាច​ពឹង​លើ​សំណាង​ជាគោល​។​ ​រីឯ​ ​ការ​ជួញ​ដូរ​ ​សំដៅ​ទៅលើ​ការ​ទិញ​និង​លក់​ដើម្បី​បាន​ប្រាក់ចំណេញ​ដែលគេ​អាច​ប៉ាន់ប្រមាណ​ ​ការ​វិភាគ​ច្បាស់លាស់​។​

ការជួញដូរ Forex ចាត់ទុកជាការលេងល្បែងដែរឬទេ?

​ការ​ជួញ​ដូរ​រូបិយ​ប​ណ្ណ​អន្តរជាតិ​ (​Fore​x) ​គឺជា​ការ​ជួញ​ដូរ​តាម​បណ្តាញ​អន​ឡា​ញ​មាន​លក្ខណ​:​ជា​ឧបករណ៍​ស​ន្សន្ទ (​Derivative​) ​រវាង​តម្លៃ​ហាង​ឆេង​នៃ​រូបិយ​ប​ណ្ណ​ប្រទេស​មួយ​នឹង​ប្រទេស​មួយទៀត​ ​ដែល​ការ​វិនិយោគ​ប្រភេទ​នេះ​ ​ទទួល​បានផល​ចំណេញ​ច្រើន​ ​ប៉ុន្តែ​ទន្ទឹម​នឹង​នោះ​ ​វាក៏​ជា​ប្រភេទ​នៃ​ការ​ជួញ​ដូរ​ដែល​មាន​ហា​និ​ភ័យ​ជាងគេ​។​ ​មុននឹង​យើង​បកស្រាយ​ទ​ស្សនៈ​ដែល​ថា​ ​Fore​x ​ជាល្បែង​ឬ​អត់​នោះ​ ​យើង​ក៏​គួរតែ​ដឺ​ង​ពី​ភាព​ខុសគ្នា​រវាង​ល្បែង​និង​ការ​ជួញ​ដូរ​ជាមុន​សិន​។​ ​

ដូចនេះ​ ​វា​ដូចជា​មិន​ត្រឹមត្រូវ​ទាំងស្រុង​នោះ​ទេ​ដែល​ចាត់​ទុក​ការ​លេង​ ​Fore​x ​ជា​ការ​លេងល្បែង​ព្រោះ​ ​វា​អាស្រ័យ​ទៅលើ​កត្តា​ធំ​ដូចជា​៖​

• ​ជំនាញ​របស់​អ្នក​ជួញ​ដូរ​ (​Trader​’s ​Expertise​)

ជំនាញ​របស់​អ្នក​ជួញ​ដូរ​ (​Trader​’s ​Expertise​)

​Fore​x ​អាច​ក្លាយទៅជា​ល្បែង​នៅ​ពេលណា​ដែល​អ្នក​ជួញ​ដូរ​រំពឹង​ទៅលើ​សំណាង​ ​និង​ទំនោរ​តាម​គេ​ច្រើនជាង​ការយល់​ដឹង​ក្នុង​វិ​ស័​យ​ ​Fore​x ​នេះ​ដោយខ្លួនឯង​ ​ពោល​គឺ​វា​ប្រៀប​បាន​ដូចជា​អ្នក​លេងល្បែង​ក្នុង​ ​Casino​ ​អញ្ចឹង​ដែរ​ ​គឺ​គ្មាន​ភាព​ជាក់លាក់​ទៅលើ​ការ​ជួញ​ដូរ​នោះ​ ​ដែល​ជាហេតុ​បង្ក​ឲ្យ​មាន​ហា​និ​ភ័យ​ខ្ពស់​ខ្លាំង​។​ ​ការ​លេង​បែប​នេះ​អាច​ហៅថា​ជាល្បែង​។​

​យ៉ាងណាមិញ​ ​បើ​អ្នក​ជួញ​ដូរ​ប្រើប្រាស់​បច្ចេកទេស​ ​និង​ជំនាញ​ត្រឹមត្រូវ​ក្នុង​ការ​ជួញ​ដូរ​ ​Fore​x ​នេះ​ដោយ​ការ​វិភាគ​លើ​ទី​ផ្សារ​ ​និង​ប៉ាន់ស្មាន​ថា​តើ​វា​នឹង​មាន​ភាគរយ​បានផល​ចំណេញ​ដែរ​ឬទេ​ ​មុន​សម្រេច​ចិត្ត​ធ្វើការ​ជួញ​ដូរ​ ​នោះ​ ​Fore​x ​នឹង​មិន​ក្លាយ​ជាល្បែង​នោះ​ទេ​ ​ព្រោះ​វា​ជា​ការ​ជួញ​ដូរ​ផ្អែក​ទៅលើ​ការវិនិច្ឆ័យ​ ​វិភាគ​ ​ដែល​តម្រូវ​ឲ្យ​យើង​មានចំណេះ​ដឹង​ច្រើន​គួរសម​ក្នុង​ការយល់​ដឹង​ពី​វា​។​ ​មួយវិញទៀត​ ​ការ​លេង​ដែល​រំពឹង​ទៅលើ​សំណាង​នឹង​មិន​នាំ​ឱ្យ​អ្នក​ជួញ​ដូរ​ទទួល​បាន​ជោគជ័យ​ក្នុង​វិ​ស័​យ​នេះ​ទេ​។​

• ​អារម្មណ៍​របស់​អ្នក​ជួញ​ដូរ​ (​Trader​’s ​Emotion​)

​អារម្មណ៍​របស់​អ្នក​ជួញ​ដូរ​ (​Trader​’s ​Emotion​)

​ថ្វី​ដ្បិតតែ​អ្នក​ជួញ​ដូរ​មានចំណេះ​ដឹង​ខ្ពស់​ខាង​ ​Fore​x ​យ៉ាងណាក៏ដោយ​ ​ពួកគេ​ត្រូវ​គ្រប់គ្រង​អារម្មណ៍​ខ្លួន​ឱ្យ​បាន​ ​និង​ចៀស​ឱ្យ​ផុត​ពី​ការ​ញៀន​។​ ​អ្នក​ជួញ​ដូរ​តម្រូវ​ឲ្យ​ប្រើប្រាស់​ខួរក្បាល​ច្រើនជាង​អារម្មណ៍​នៅ​ពេល​ជួញ​ដូរ​ដើម្បី​ឱ្យ ​Fore​x ​មិន​ក្លាយទៅជា​ល្បែង​។​ ​ឧទាហរណ៍​ថា​យើង​បាន​ទិញ​ ​Fore​x ​ចំ​ពេល​វា​ចុះថោក​ហើយ​វាក៏​ឡើងវិញ​គុណ​នឹង​ 10 ​ប៉ុន្តែ​ដោយសារតែ​ការ​លោភលន់​ ​យើង​មិន​លក់​ចេញ​ដើម្បី​ចំណេញ​ប៉ុណ្ណឹង​នោះ​ឡើយ​ ​ដោយ​យើង​ចង់ឲ្យ​ឡើង​ច្រើនជាង​នេះ​ទៀត​ ​លទ្ធផល​ការ​លោភលន់​នេះ​អាច​ធ្វើឲ្យ​ប៉ះពាល់​ដល់​ការ​ចំណេញ​នឹង​ហា​និ​ភ័យ​ដែល​ត្រូវ​ប្រឈម​។​ ​ដូច្នេះ​ហើយ​ ​អ្នក​ជួញ​ដូរ​ ​Fore​x ​នឹង​មិន​ក្លាយ​ជាល្បែង​នោះ​ឡើយ​ប្រសិនបើ​អ្នកមាន​ផ្នត់គំនិត​មិន​លំអៀង​។​

• ​វិបត្តិ​ហិរញ្ញវត្ថុ​

• ​វិបត្តិ​ហិរញ្ញវត្ថុ​​

មនុស្ស​មួយ​ចំនួន​បាន​យល់​ខុស​ថា​ ​Fore​x ​ជា​កន្លែង​ដើម្បី​ចំណេញ​ប្រាក់​លឿន​បំផុត​ ​ហើយ​នៅ​ពេល​ពួកគេ​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ ​ពួកគេ​នឹង​ដើរ​ចូលក្នុង​វិ​ស័​យ​ ​Fore​x ​នេះ​ទាំង​ដែល​ពុំ​មានចំណេះ​ដឹង​ច្បាស់លាស់​។​ ​វា​ផ្តល់​ហា​និ​ភ័យ​ខ្លាំង​ដូច​នឹង​ការ​យក​លុយ​ទៅ​លេងល្បែង​ដូច្នោះ​ដែរ​ ​ដោយ​ក្រៅពី​អារម្មណ៍​អ្នក​ជួញ​ដូរ​មាន​ភាព​ប្រែប្រួល​ ​ហើយ​ការ​ចង់​ចំណេញ​លុយ​មកវិញ​ក៏​ធំធេង​ដែល​ពេលខ្លះ​ទោះ​ជា​ខាត​ក៏​នៅតែ​បន្ត​រង់ចាំ​ស្រង់​ដើម​មិនបាន​មើល​លើ​ទី​ផ្សារ​ឲ្យបាន​ត្រឹមត្រូវ​។​

​អ្នក​ដែល​មាន​ជំនាញ​នឹង​ការ​លេង​ ​Fore​x ​ពិតប្រាកដ​ ​គេ​នឹង​ចេះ​គ្រប់គ្រង​ ​និង​បែងចែក​លុយ​របស់​ខ្លួន​បាន​ត្រឹមត្រូវ​ថា​តើ​កញ្ចប់​ថវិកា​ប៉ុណ្ណា​សម្រាប់​វិនិយោគ​ ​និង​សម្រាប់​ចាយវាយ​ផ្សេងៗ​គ្នា​ ​ពោល​គឺ​គេ​មិន​មានវិបត្តិ​ហិរញ្ញវត្ថុ​មុន​ពេល​ ​ឬ​ក្រោយពេល​ជួញ​ដូរ​ ​Fore​x ​នោះ​ទេ​។​

​អញ្ចឹង​! ​សរុប​មក​ ​យើង​គួរ​បែងចែក​ឱ្យ​ច្បាស់​រវាង​ល្បែង​ ​និង​ការ​ជួញ​ដូរ​ប្រកបដោយ​ក្រម​សីលធម៌​ ​និង​ត្រឹមត្រូវ​ ​ប្រសិនបើ​យើង​ចង់​ឈានជើង​ចូលក្នុង​វិ​ស័​យ​ ​Fore​x ​នេះ​ឱ្យ​បាន​យូរ​ ​និង​រីក​ចម្រើន​ទៅមុខ​ជាជាង​ការប្រើប្រាស់​អារម្មណ៍​ ​និង​សំណាង​ក្នុង​ការ​ជួញ​ដូរ​ព្រោះ​វា​នាំ​ឱ្យ​យើង​បរាជ័យ​នៅ​ថ្ងៃមុខ​ដែលគេ​ហៅថា​ជា​ការ​ទទួលរង​ហា​និ​ភ័យ​ដោយ​មិន​ដឹង​ពី​ផល​ចំណេញ​ ​ឬ​ខាត​ដែល​ទទួល​បាន​។​

ពាក្យទាក់ទង: featuredការ​ជួញ​ដូរ Forex​ការ​លេង​ល្បែង

អត្ថបទទាក់ទង

ចំណុច​៣​យ៉ាង​ដែល​គួរ​ត្រៀម​ ​មុន​ដាក់ពាក្យ​សុំ​ការងារ​ ​ដើម្បី​ជាប់​ជា​បេក្ខជន​សម្ភាសន៍​
វិនិយោគ

ចំណុច​៣​យ៉ាង​ដែល​គួរ​ត្រៀម​ ​មុន​ដាក់ពាក្យ​សុំ​ការងារ​ ​ដើម្បី​ជាប់​ជា​បេក្ខជន​សម្ភាសន៍​

July 22, 2022
​ជីវិត​មួយ​បរិបូរណ៍មាន​លក្ខណៈ​បែប​ណា?
វិនិយោគ

​ជីវិត​មួយ​បរិបូរណ៍មាន​លក្ខណៈ​បែប​ណា?

July 22, 2022
https://www.youtube.com/watch?v=BiEGqRZZLrU
វិនិយោគ

កាក់គ្រីបតូ Luna ធ្លាក់ថ្លៃ

July 12, 2022
អត្ថបទបន្ទាប់
Elon Musk ក្លាយ​ជា​មហាសេដ្ឋី​លេខ១​លើ​ពិភពលោក​ដោយ​សារអ្វី?

Elon Musk ក្លាយ​ជា​មហាសេដ្ឋី​លេខ១​លើ​ពិភពលោក​ដោយ​សារអ្វី?

អត្ថបទពេញនិយម

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ដោយ ឈុន សុវណ្ណារ៉ា (Chhun Sovannara)
July 22, 2022

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ដោយ ឈុន សុវណ្ណារ៉ា (Chhun Sovannara)
July 22, 2022

តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

ដោយ ឈុន សុវណ្ណារ៉ា (Chhun Sovannara)
July 25, 2022

VAT អាករលើ​តម្លៃ​បន្ថែម

VAT អាករលើ​តម្លៃ​បន្ថែម

ដោយ ឈុន សុវណ្ណារ៉ា (Chhun Sovannara)
August 8, 2022

សវនកម្ម (Audit)

សវនកម្ម (Audit)

ដោយ ឈុន សុវណ្ណារ៉ា (Chhun Sovannara)
July 22, 2022

អំពីយើង
កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

ទំនាក់ទំនង
Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។