Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ

សំនួរដែលអ្នកត្រូវសួរពេលទិញផ្ទះបង់រម្លស់

២ ឆ្នាំមុន
1 នាទីក្នុងការអាន
235
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ទិញផ្ទះបង់រម្លស់
FacebookTwitterLinkedinTelegramQR Code

​ការ​ទិញ​គេហដ្ឋាន​ ​ប្រព្រឹត្តទៅ​ក្រោម​រូបភាព​២​ ​គឺ​បង់​ផ្ដាច់​ ​និង​បង់​រម្លស់​។​ ​ក្នុង​នោះ​ ​គេ​ឃើញ​ថា​សេវា​បង់​រម្លស់​បាន​ធ្វើឲ្យ​ការ​ទិញ​លំនៅ​ដ្ឋា​ន​មក​កាន់កាប់​ជា​កម្មសិទ្ធិ​របស់​ខ្លួន​ ​សម្រួល​បញ្ហា​បាន​មួយ​ផ្នែក​ ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​មាន​ចំណូល​ទាប​ ​និង​មធ្យម​។​ ​យ៉ាងណាមិញ​ ​មុននឹង​សម្រេច​ចិត្ត​ទិញ​ផ្ទះ​ដោយ​បង់​រម្លស់​ ​លោកអ្នក​គួរតែ​ពិចារណា​ឲ្យបាន​ម៉ត់ចត់​ ​ជាមុន​សិន​៖​

ទិញផ្ទះបង់រម្លស់

​«​លំ​ហូរ​ប្រាក់ចំណូល​របស់​អ្នក​ទៀងទាត់​ដែរ​ឬទេ​?​»​

​អ្នក​ត្រូវ​ដឹង​ថា​ ​រយៈពេល​នៃ​ការ​រម្លស់​ផ្ទះ​នីមួយៗ​មាន​លើស​ពី​១​០​ឆ្នាំ​ ​និង​អាច​រហូតដល់​ ​២​៥​ឆ្នាំ​ ​នោះ​បានន័យ​ថា​ ​ប្រាក់ចំណូល​របស់​អ្នក​ត្រូវ​មាន​ស្ថេរ​ភាព​ (​Income​ ​stable​) ​ចៀសវាង​មាន​បញ្ហា​នា​ពេល​អនាគត​។​


​«​ប្រាក់ចំណូល​របស់​អ្នក​អាច​មានលទ្ធភាព​ទិញ​ផ្ទះ​បង់​រម្លស់​ក្នុង​តម្លៃ​ប៉ុន្មាន​?​»​

​«​ប្រាក់ចំណូល​របស់​អ្នក​អាច​មានលទ្ធភាព​ទិញ​ផ្ទះ​បង់​រម្លស់​ក្នុង​តម្លៃ​ប៉ុន្មាន​?​»​

​យើង​អាច​ប្រើប្រាស់​គោលការណ៍​ ​២​៨​/​៣​៦​ ​ដែល​បានន័យ​ថា​យើង​គួរតែ​ចំណាយ​ជា​អតិបរមា​ត្រឹម​ ​២​៨​%​ប៉ុណ្ណោះ​នៃ​ចំណូល​ប្រចាំខែ​សរុប​ ​ទៅលើ​ថ្លៃ​បង់​ផ្ទះ​ ​និង​មិន​ឲ្យលើស​ពី​ ​៣​៦​%​ទៅលើ​បំណុល​ឡើយ​ ​ដូចជា​ក​ម្ចី​ទិញ​ផ្ទះ​ ​ឬ​ឡាន​ ​ឬ​កាត​ឥណទាន​ជាដើម​។​ ​យ៉ាងណាមិញ​ ​បើ​យោងទៅតាម​ការ​លើកឡើង​របស់​អ្នកជំនាញ​ផ្នែក​វិ​ស​័​យ​អចល​ន​ទ្រព្យ​បាន​បន្ថែម​ថា​ ​ប្រាក់​សម្រាប់​ទិញ​ផ្ទះ​បង់​រម្លស់​ ​គួរ​កំណត់​ឱ្យ​សល់​ត្រឹមតែ​ ​៣​០​% ​នៃ​ប្រភព​ចំណូល​។​


​«​តើ​អ្នកទិញ​ផ្ទះ​បង់​រម្លស់​ក្នុង​គោលបំណង​អ្វី​? ​វិនិយោគ​ ​ឬ​សម្រាប់​រស់នៅ​?​»​

​ប្រសិនបើ​អ្នកទិញ​ផ្ទះ​បង់​រម្លស់​តាំងពី​ពេល​គេ​បុក​គ្រឹះ​ដំបូង​ ​តម្លៃ​ផ្ទះ​អាច​នឹង​ធូរ​ថ្លៃ​ ​នោះ​ទិញ​ផ្ទះ​បង់​រម្លស់​ក្នុង​ន័យ​វិនិយោគ​អាច​នឹង​ទទួល​បានផល​ចំណេញ​ ​ដ្បិត​ថា​កំឡុង​ពេល​ចេញ​គម្រោង​ ​តម្លៃ​ផ្ទះ​ទាំងនេះ​ ​អាច​នឹង​មាន​តម្លៃ​ទាប​ ​ប៉ុន្តែ​បើ​អ្នកទិញ​ផ្ទះ​ពេល​សាងសង់​រួច​ ​តម្លៃ​ផ្ទះ​អាច​នឹង​ផ្លាស់ប្ដូរ​។​ ​ប៉ុន្តែ​បើ​អ្នកទិញ​ផ្ទះ​បង់​រម្លស់​សម្រាប់​រស់នៅ​ ​អ្នក​ត្រូវ​ត្រៀម​កញ្ចប់​ថវិកា​ច្រើន​សម្រាប់​ចំណាយ​ដូចជា​ចំណាយ​ទិញ​អីវ៉ាន់​ដាក់​ចូល​ផ្ទះ​ ​ថ្លៃ​ជួល​ជុល​ផ្សេង​ ​និង​ថ្លៃ​ចំណាយ​ផ្សេងៗ​បន្ថែម​ទៀត​ក្រៅពី​ចំណាយ​លើ​បង់​រម្លស់​ហើយ​។​


«​តើ​អត្រា​ការប្រាក់​ចំនួន​ប៉ុន្មាន​ក្នុង​មួយ​ឆ្នាំ​ប៉ុន្មាន​? ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​»​

​ជា​ធម្មតា​ ​នៅ​ពេល​អ្នកទិញ​ផ្ទះ​ដោយ​បង់​រម្លស់​នេះ​ ​វា​រមែង​មាន​ពីរ​ជម្រើស​ ​គឺ​បង់​រម្លស់​ជាមួយ​ធនាគារ​ ​និង​បង់​រម្លស់​ជាមួយ​ម្ចាស់​គម្រោង​។​ ​ប្រសិនបើ​អ្នក​បង់​រម្លស់​ជាមួយ​ធនាគារ​ ​អ្នក​ត្រូវ​បង់​ផ្ដាច់​ទៅ​ខាង​ម្ចាស់​គម្រោង​ ​ឬ​បង់​រម្លស់​ជាមួយ​ម្ចាស់​បុរី​ឱ្យ​បាន​ ​២​០​-​៣​០​%​ជាមុន​សិន​ ​ដ្បិត​ថា​ ​ខាង​ធនាគារ​អាច​ផ្ដល់​ក​ម្ចី​ជូន​អ្នក​ត្រឹមតែ​ ​៧​០​-​៨​០​% ​តែប៉ុណ្ណោះ​។​ ​សម្រាប់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ ​ឬ​ធនាគារ​ក្នុង​ប្រទេស​កម្ពុជា​អាច​ផ្ដល់​ជូន​ចន្លោះ​ពី​ $100,000 – $500,000 ​អាស្រ័យ​លើ​រយៈ​ប្លឹ​ង​ ​និង​រយៈ​ពេលជាមួយ​អត្រា​ការប្រាក់​ចន្លោះ​ 7% – 11% ​ក្នុង​មួយ​ឆ្នាំ​។​


​«​តើ​គម្រោង​ផ្ទះ​របស់​អ្នក​ទទួលស្គាល់​តាម​ផ្លូវច្បាប់​ដែរ​ឬទេ​?​»​

​«​តើ​គម្រោង​ផ្ទះ​របស់​អ្នក​ទទួលស្គាល់​តាម​ផ្លូវច្បាប់​ដែរ​ឬទេ​?​»​

​អ្នក​គួរ​ពិនិត្យ​ឲ្យ​ខាន​តែ​បាន​នូវ​លិខិត​ផ្ទេរ​សិទ្ធិ​កាន់កាប់​អចល​ន​ទ្រព្យ​លិខិត​ចុះបញ្ជី​ ​លិខិត​បើក​ការដ្ឋាន​ ​អាជ្ញា​ប​ណ្ណ​សាងសង់​ពី​ក្រសួង​ដែនដី​ ​អាជ្ញា​ប​ណ្ណ​អនុញ្ញាត​ពី​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​និង​អ្វី​ដែល​ចោល​ពុំបាន​នោះ​គឺ​ប្លង់​រឹង​។​ ​អ្នក​គួរ​សួរ​ភ្នាក់ងារ​លក់​អំពី​កិច្ចសន្យា​នានា​ឲ្យបាន​ច្បាស់​ដូចជា​៖​ ​ការ​បង់​ប្រាក់​ ​ការ​ពិន័យ​ពេល​បង់​យឺតយ៉ាវ​ ​ការ​រឹបអូស​អ​ចន​ល​វត្ថុ​ ​ការផ្ទេរ​កម្មសិទ្ធិ​ ​ទំហំ​ផ្ទះ​ ​ឬ​ការ​ចូល​ស្នាក់​នៅ​ជាដើម​ ​ទើប​យើង​មានទំនុក​ចិត្ត​ក្នុង​ខ្លួន​ ​និង​មិន​បង្ក​ហា​និ​ភ័យ​ដល់​យើង​ជា​អ្នក​បង់​រម្លស់​ ​ក្នុង​ករណី​យើង​ប្រព្រឹត្ត​ខុស​ពី​លក្ខខណ្ឌ​កិច្ចសន្យា​អ្វីមួយ​ដោយ​អចេតនា​។​ ​

ក្រៅពី​នេះ​ ​លោកអ្នក​ក៏​គួរ​សិក្សា​ផង​ដែរ​អំពី​ការ​បង់ពន្ធ​តាម​ផ្លូវច្បាប់​ ​រួម​មាន​ពន្ធ​ប្រថាប់ត្រា​ ​ពន្ធ​អចល​ន​ទ្រព្យ​ ​ពន្ធ​លើ​ចំណេញ​មូលធន​ (រដ្ឋាភិបាល​គ្រោង​អនុវត្ត​នៅដើម​ឆ្នាំ​ ​២​០​២​២​) ​ជាដើម​។​


​តើ​លោកអ្នក​កំពុង​មាន​គម្រោង​ទិញ​ផ្ទះ​បង់​រម្លស់​មែនទេ​? ​អ្នក​ទាំងអស់គ្នា​ត្រូវ​ដឹង​ថា​ ​ថ្វីត្បិតតែ​ការ​បង់​រម្លស់​សម្រួល​ផ្នែក​ហិរញ្ញវត្ថុ​ ​ដោយ​ពុំ​បាច់​យក​ប្រាក់​ទាំងដុល​ទៅ​បង់ក​៏​ពិតមែន​ ​តែ​ការ​ជ្រើស​យក​សេវាកម្ម​បង់​របៀប​នេះ​ ​ក៏​អាចប​ង្ក​ជា​បញ្ហា​ផង​ដែរ​ ​ប្រសិនជា​មិនបាន​ឆ្លងកាត់​ការ​គិតគូរ​បាន​ល្អិតល្អន់​ពី​ចំណូល​ ​ចំណាយ​ប្រចាំថ្ងៃ​ ​លទ្ធភាព​បង់​ការប្រាក់​ ​បង់ពន្ធ​ ​និង​លក្ខខណ្ឌ​កិច្ចសន្យា​ពី​អចល​ន​ទ្រព្យ​៕​ ​

ពាក្យទាក់ទង: ទិញផ្ទះបង់រម្លស់
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ការគំនិតធ្វើអាជីវកម្មតែមិនមានដើមទុន
វិនិយោគ
៦ ខែមុន

ការគំនិតធ្វើអាជីវកម្មតែមិនមានដើមទុន

ការពង្រីក​ការងារ​
វិនិយោគ
៦ ខែមុន

ការពង្រីក​ការងារ​

ការផ្សាយពាណិជ្ជកម្មមិនពិត នាំឲ្យក្រុមហ៊ុនខាតបង់អ្វីខ្លះ?
វិនិយោគ
៦ ខែមុន

ការផ្សាយពាណិជ្ជកម្មមិនពិត នាំឲ្យក្រុមហ៊ុនខាតបង់អ្វីខ្លះ?

គ្មានបទពិសោធន៍សោះ គួរបើកហាងកាហ្វេអត់?
វិនិយោគ
៧ ខែមុន

គ្មានបទពិសោធន៍សោះ គួរបើកហាងកាហ្វេអត់?

២០ឆ្នាំ ហើយរកគោលដៅមិនទាន់ឃើញ គួរធ្វើដូចម្តេច?
វិនិយោគ
៧ ខែមុន

២៥ឆ្នាំ ហើយរកគោលដៅមិនទាន់ឃើញ គួរធ្វើដូចម្តេច?

បើអាជីវកម្មមានលុយសល់មិនប្រើប្រាស់
វិនិយោគ ហិរញ្ញវត្ថុ
៧ ខែមុន

បើអាជីវកម្មមានលុយសល់មិនប្រើប្រាស់

មូលបត្ររដ្ឋនឹងត្រូវបោះផ្សាយជាលើកដំបូងនៅកម្ពុជា
វិនិយោគ
៧ ខែមុន

មូលបត្ររដ្ឋនឹងត្រូវបោះផ្សាយជាលើកដំបូងនៅកម្ពុជា

វិនិយោគ
៧ ខែមុន

តួនាទីក្នុងនាមជាអ្នកគ្រប់គ្រង

អត្ថបទបន្ទាប់
វដ្តអាជីវកម្ម (Business Cycle)

វដ្តអាជីវកម្ម (Business Cycle)

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist