Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់

ទិវាពលកម្មអន្តរជាតិ

​តើ​អ្នក​បាន​ដឹង​ពី​រឿងរ៉ាវ​ទាក់ទង​នឹង​ទិវា​ពលកម្ម​អន្តរជាតិ​ ​និង​ ​លក្ខខណ្ឌ​ការងារ​ដែរ​ឬទេ​?​

Chhorika Lim ដោយ Chhorika Lim
2 years មុន
ប្រភេទ ហិរញ្ញវត្ថុ
ទិវាពលកម្មអន្តរជាតិ
346
ទស្សនា
តើអ្នកបានដឹងពីរឿងរ៉ាវទាក់ទងនឹងទិវាពលកម្មអន្តរជាតិ និង លក្ខខណ្ឌការងារដែរឬទេ?
ថ្ងៃ​ទី​០​១​ខែ​ឧសភា​ត្រូវ​បាន​កំណត់​ថា​ជា​ទិវា​ពលកម្ម​អន្តរជាតិ​ដោយ​អង្គការ​អន្តរជាតិ​ខាង​ការងារ​ ​I​L​O (​International​ ​Lab​our​ ​Organization​) ​ដែល​មន្ត្រី​រាជការ​និង​កម្មករ​និយោជិត​ទាំងអស់​ត្រូវ​បាន​អនុញ្ញាត​អោយ​ឈប់​សម្រាក​។​ ​ទិវា​​​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​ដើម្បី​រំលឹក​ដល់​ព្រឹត្តិការណ៍​ឆ្នាំ​១​៨​៨​៦​នៅ​ទីលាន​Hay​market​ ​A​f​fair​ ​នៃ​ទីក្រុង​Chic​ago​ ​ដែល​ក្រុម​កម្មករ​រាប់​សែន​នាក់​ធ្វើបាតុកម្ម​ដើម្បី​ទាមទារ​អោយ​ចេញច្បាប់​ជា​ផ្លូវការ​នូវ​ការកំណត់​ម៉ោង​ធ្វើការ​ត្រឹម​៨​ម៉ោង​ក្នុងមួយថ្ងៃ​ ​និង​សម្រួល​លក្ខខណ្ឌ​ការងារ​អោយ​មាន​ភាព​ប្រសើរ​ឡើង​។​

​ទន្ទឹម​នឹង​នេះ​ ​តើ​អ្នក​គួរ​យល់​ដឹង​អ្វីខ្លះ​ពី​លក្ខខណ្ឌ​ទូទៅ​នៃ​ការងារ​នៅ​កម្ពុជា​?

​ក​. ​ថិរវេលា​ធ្វើការ

ថិរវេលាធ្វើការ

​យោង​តាម​មាត្រា​១​៣​៧​នៃ​ច្បាប់​ការងារ​ ​ថិរវេលា​ធ្វើការ​ពេញលេញ​នៃ​និយោជិត​ទាំងអស់​មិន​ត្រូវ​អោយ​លើស​ពី​៨​ម៉ោង​ក្នុងមួយថ្ងៃ​ ​ឬ​៤​៨​ម៉ោង​ក្នុង​មួយ​ស​ប្ដាហ៍​ឡើយ​ ​ដើម្បី​អ្នកធ្វើការ​អាច​មាន​ថ្ងៃ​សម្រាក​ប្រចាំ​ស​ប្ដាហ៍​។​ ​តែ​បើ​និយោជិត​បាន​តម្រូវ​អោយ​ធ្វើការ​លើស​ម៉ោង​ធ្វើការ​ធម្មតា​ ​នោះ​និ​យោ​ជិ​ក​ត្រូវ​អោយ​ឈ្នួល​ថ្លៃ​ម៉ោង​បន្ថែម​លើ​អត្រា​ត​ម្លើ​ង​៥​០​% ​និង​ ​១​០​០​%​ប្រសិនបើ​បុគ្គលិក​ត្រូវធ្វើ​ការ​ថែម​ម៉ោង​នៅ​ពេលយប់​ឬនៅ​ថ្ងៃឈប់​ប្រចាំ​ស​ប្ដាហ៍​។​


​ខ​. ​ការកំណត់​ប្រាក់ឈ្នួល​អប្បបរមា

ការកំណត់ប្រាក់ឈ្នួលអប្បបរមា

បើ​តាម​មាត្រា​១​០​៤​ ​ប្រាក់ឈ្នួល​អប្បបរមា​ដែល​ត្រូវ​ធានា​ ​ហោច​ណាស់​ត្រូវ​អាច​ទ្រទ្រង់​កំពស់ជីវភាព​និយោជិត​ទាំងអស់​អោយ​បាន​សមរម្យ​ទៅតាម​សេចក្ដីថ្លៃថ្នូរ​របស់​មនុស្ស​។​ ​ប្រាក់ឈ្នួល​អប្បបរមា​ដែល​បាន​ធានា​នេះ​ត្រូវ​កំណត់​ឡើង​មិនថា​វិជ្ជាជីវៈ​ឫ​អាជីវកម្ម​ណា​ទេ​ ​ប៉ុន្តែ​វា​អាច​ប្រែប្រួល​ទៅតាម​តំបន់​ដោយ​ផ្អែកលើ​កត្តា​សេដ្ឋកិច្ច​ជាក់ស្ដែង​ដែល​កំណត់​ក​ម្រិ​ត​ជីវភាពរស់នៅ​របស់​ប្រជាជន​។​ ​តួយ៉ាង​ ​ដូច​ក្នុង​ស្ថានភាព​នៃ​វិបត្តិ​CO​V​I​D​-19​នេះ​ ​អាច​មាន​សហគ្រាស​ខ្លះ​ត្រូវ​កាត់បន្ថយ​ប្រាក់ឈ្នួល​បុគ្គលិក​ផ្អែក​ទៅតាម​ស្ថានភាព​សេដ្ឋកិច្ច​និង​ស្ថានភាព​ហិរញ្ញវត្ថុ​នៃ​សហគ្រាស​មួយ​នោះ​។​


​គ​. ​កា​របើក​ប្រាក់ឈ្នួល

ការបើកប្រាក់ឈ្នួល

យោង​តាម​ប្រកាស​ស្ដីពី​ច្បាប់​ការងារ​នេះ​ដែរ​ ​រាល់​ប្រាក់ឈ្នួល​ត្រូវ​ប្រគល់​ដោយ​ផ្ទាល់ដៃ​ទៅ​សា​ម៉ី​ខ្លួន​និយោជិត​នោះ​ ​លុះត្រាតែ​បុគ្គលិក​យល់ព្រម​បើក​ប្រាក់ឈ្នួល​តាម​វី​ធី​ផ្សេង​។​ ​កា​របើក​ប្រាក់ឈ្នួល​ត្រូវ​បាន​ហាមឃាត់​ដាច់ខាត​ ​មិន​អោយ​ប្រព្រឹត្ត​ឡើង​ក្នុង​តៀម​ស្រវឹង​ឬ​ទីកន្លែង​កំសាន្ត​ទេ​ ​លើកលែងតែ​អ្នក​ដែល​ធ្វើការ​ក្នុង​គ្រឹះស្ថាន​ទាំងនោះ​។​
​ក្នុង​ករណី​មានការ​ខកខាន​បើក​ប្រាក់ឈ្នួល​ ​និយោជិត​មាន​សិទ្ធិ​ប្ដឹង​សុំ​បើកប្រាក់​វិញ​ ​ដែល​មាន​សុពលភាព​រហូតដល់​៣​ឆ្នាំ​ ​ក្រោយ​ពី​ថ្ងៃ​ត្រូវ​បើក​ប្រាក់ឈ្នួល​នោះ​៕​

​ប្រភព​៖​
​១​. ​Hay​market​ ​A​f​fair​ ​Digital​ ​Collection​. ​Chic​ago​ ​Historical​ ​Society​.
​២​. ​ច្បាប់​ការងារ​ ​អនុម័ត​ដោយ​រដ្ឋសភា​កាលពី​ថ្ងៃ​ទី​១​០​ ​ខែ​មករា​ ​ឆ្នាំ​១​៩​៩​៧

ពាក្យទាក់ទង: ទិវាពលកម្មអន្តរជាតិ

អត្ថបទទាក់ទង

អតិផរណា​កំពុងតែ​កើន​ឡើងតើ​យើង​គួរ​កែ​ទម្លាប់​ចាយវាយ​?
ហិរញ្ញវត្ថុ

អតិផរណា​កំពុងតែ​កើន​ឡើង តើ​យើង​គួរ​កែ​ទម្លាប់​ចាយវាយ​?

August 15, 2022
​សញ្ញា​បង្ហាញ​ថា​ជីវិត​ដៃគូ​របស់​អ្នក​គ្មាន​បញ្ហា​រឿង​លុយកាក់
ហិរញ្ញវត្ថុ

​សញ្ញា​បង្ហាញ​ថា​ជីវិត​ដៃគូ​របស់​អ្នក​គ្មាន​បញ្ហា​រឿង​លុយកាក់

August 12, 2022
​កំហុស​ហិរញ្ញវត្ថុ​ទៅតាមវ័យ
ហិរញ្ញវត្ថុ

​កំហុស​ហិរញ្ញវត្ថុ​ទៅតាមវ័យ

July 22, 2022
អត្ថបទបន្ទាប់
ធនាគារឯកជនចាស់ជាងគេនៅកម្ពុជា

ធនាគារឯកជនចាស់ជាងគេនៅកម្ពុជា

អត្ថបទពេញនិយម

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ដោយ Kimlong Ro
July 22, 2022

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ដោយ Sovannary Hong
July 22, 2022

តើភាគហ៊ុនគឺជាអ្វី?

តើភាគហ៊ុន​គឺជា​អ្វី?

ដោយ Sovannary Hong
July 23, 2022

សវនកម្ម (Audit)

សវនកម្ម (Audit)

ដោយ Pheanuma Ron
July 22, 2022

ពន្ធ និងអាករ

ពន្ធ និង អាករ

ដោយ Sopheavy Ngoun
July 23, 2022

អំពីយើង
កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

ទំនាក់ទំនង
Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។