Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់

ប្រព័ន្ធទូរស័ព្ទចល័តមុនគេ​នៅ​កម្ពុជា

Kimlong Ro ដោយ Kimlong Ro
1 year មុន
ប្រភេទ វិនិយោគ
ប្រព័ន្ធទូរសព្ចល័តមុនគេ​នៅ​កម្ពុជា
302
ទស្សនា

​អ្នក​ទាំងអស់គ្នា​មាននៅ​ចាំ​ជំនាន់​តេ​ទូរសព្ទ​ ​១​នាទី​ ​៣​០​០​៛ ​អត់​? ​បើ​នៅ​នឹក​នៅចាំ​ ចឹ​ង​ប្រាកដជា​នៅចាំ​ប្រព័ន្ធ​ទូរសព្ទ​ចល័ត​មួយ​នេះ​ហើយ​។​

ប្រព័ន្ធទូរសព្ចល័តមុនគេ​នៅ​កម្ពុជា

​M​o​bite​l​ ​ត្រូវ​បាន​ចាប់កំណើត​ឡើង​នៅ​ឆ្នាំ​ ​១​៩​៩​៧​ ​ដែល​ជា​ប្រព័ន្ធ​ទូរសព្ទ​ចល័ត​ដំបូង​គេ​នៅ​កម្ពុជា​ ​លើ​ការ​ផ្ដល់​សេវា​ទូរសព្ទ​បង់​ប្រាក់​ជាមុន​ដោយ​ប្រើ​កាត​កោស​ ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុមហ៊ុន​ ​Cam​G​S​M​ ​Co​. ​L​t​d​ ​សហ​ប្រតិ​ប​ត្ត​ការណ៍​រួមគ្នា​ជាមួយ​ក្រុមហ៊ុន​ ​Mill​i​co​m​ ​International​ ​Cellular​។​

​នៅ​ពេល​នោះ​ ​ទី​ផ្សារ​ប្រកួតប្រជែង​មិនទាន់​មានសន្ទុះ​នៅឡើយ​ទេ​ ​ដែល​នេះ​ជា​កត្តា​ល្អ​មួយ​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ ​M​o​bite​l​ ​អាច​គ្របដណ្ដប់​ទី​ផ្សារ​បាន​យ៉ាង​លឿន​។​ ​ក្នុងរយៈ​ត្រឹមតែ​ ​២​ឆ្នាំ​ប៉ុណ្ណោះ​ ​M​o​bite​l​ ​ដណ្ដើម​បាន​ទី​ផ្សារ​រហូតដល់​ 55% ​នៃ​ចំ​ណេ​ក​ទី​ផ្សារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

​បន្ទាប់ពី​សម្រេច​បាន​សមិទ្ធផល​ល្អ​គាប់​នេះ​រួចមក​ ​នៅ​ឆ្នាំ​ ​២​០​០​៥​ ​M​o​bite​l​ ​ក៏បាន​នាំ​យកមក​នូវ​សេវាកម្ម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​ 3​G​ ​ដំបូង​គេ​មក​កម្ពុជា​ ​ជាមួយនឹង​សេវាកម្ម​ ​M​MS​ ​Call​tune​ ​Unlimited​ ​Down​load​s ​ជាដើម​ ​ហើយ​វាក​៏​ជា​ឆ្នាំ​ដែល​ក្រុមហ៊ុន​ ​M​o​bite​l​ ​ប្ដូរ​ឈ្មោះ​មក​ជា​ ​«​Cell​card​»​ ​ផង​ដែរ​។​

​ជាមួយ​សេវាកម្ម​ទាំងនេះ​ ​ក្រុមហ៊ុន​សែល​ខាត​ (​Cell​card​) ​កាន់តែ​ទទួល​បាន​ភាព​ជោគជ័យ​ ​រហូតដល់​ឆ្នាំ​ ​២​០​០​៧​ ​ក្រុមហ៊ុន​នេះ​កាន់កាប់​ 67% ​ស្រប​ពេល​ដែល​មាន​ការប្រកួតប្រជែង​ខ្លាំង​នៃ​ការចូលរួម​ទៅ​ក្នុង​ទី​ផ្សារ​របស់​ក្រុមហ៊ុន​ទូរសព្ទ​ដទៃ​ដូចជា​ក្រុមហ៊ុន​ ​M​f​one​ ​និង​ ​Hello​ ​ជាដើម​។​ ​ក្នុង​ឆ្នាំ​ដដែល​ ​ក្រុមហ៊ុន​ ​Cam​G​S​M​ ​Co​. ​L​t​d​ ​បាន​វិនិយោគ​ទឹកប្រាក់​រហូតដល់​ ​២​០​០​លាន​ដុល្លារ​សហរដ្ឋ​អា​មេ​រិ​ច​ ​ដើម្បី​អភិវឌ្ឍ​ខ្លួន​ឱ្យ​ក្លាយ​ជា​ ​បណ្តាញ​សេវា​ជំនាន់​ថ្មី​ (​Next​ ​Generation​ ​Network​)​។​

​នៅ​ឆ្នាំ​ ​២​០​០​៩​ ​ក្រុមហ៊ុន​ ​Royal​ ​Group​ ​បាន​ទិញ​ភាគ​ហ៊ុន​របស់​ពី​ ​Mill​i​co​m​ ​ហើយ​បាន​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ ​Cam​G​S​M​ ​Co​. ​L​t​d​ ​ឬ​ ​M​o​bite​l​ ​ក្លាយ​ជា​ក្រុមហ៊ុន​ដំបូង​និង​តែមួយ​គត់​នៅ​កម្ពុជា​ដែល​កម្មសិទ្ធិ​គ្រប់គ្រង​ពេញលេញ​ដោយ​ជន​ជាតិខ្មែរ​។​ ​មួយ​ឆ្នាំ​បន្ទាប់​ ​ក្រុមហ៊ុន​នេះ​បាន​អភិវឌ្ឍ​សេវាកម្ម​របស់​ខ្លួន​ដល់​ 3.5​G​ ​H​S​P​A​ ​ហើយ​បាន​បង្កើត​សេវាកម្ម​ទូទាត់​សាច់​ប្រាក់ដំបូង​បង្អស់​នៅ​ក្នុង​ប្រទេស​។​

​នៅ​ឆ្នាំ​ ​២​០​១​៣​ ​ដៃគូ​ប្រកួតប្រជែង​ធំ​របស់​ខ្លួន​ ​«​M​f​one​»​ ​បាន​ចេញ​សេចក្ដីប្រកាស​ទទួលយក​នូវ​កិច្ចព្រមព្រៀង​ ​ផ្ទេរ​អ្នកប្រើប្រាស់​ប្រព័ន្ធ​របស់​ខ្លួន​ទាំងអស់​មកកាន់​ប្រព័ន្ធ​ទូរសព្ទ​ចល័ត​ ​Cell​card​ ​ដែល​ធ្វើ​ឱ្យ​ចំនួន​អ្នកប្រើប្រាស់​បណ្តាញ​ទូរសព្ទ​ក្រុមហ៊ុន​នេះ​កាន់តែ​ច្រើនឡើង​។​

​បន្ទាប់ពី​ភាព​ជោគជ័យ​ក្នុង​ឆ្នាំ​បន្តបន្ទាប់​នៃ​ការ​ឈ្នះ​ពានរង្វាន់​នានា​មកពី​ក្រុមហ៊ុន​ Ook​l​a​ ​និង​ O​p​enSign​a​l​ជាដើម​ ​នៅ​ក្នុង​ឆ្នាំ​២​០​១​៥​ ​ក្រុមហ៊ុន​ទូរសព្ទ​ចល័ត​នេះ​ ​បាន​ស​ម្ភោ​ធ​សេវាកម្ម​អ៊ី​ន​ធើ​ណែ​ត​ 4​G​ ​L​T​E​។​ ​ក្នុង​ឆ្នាំ​បន្ទាប់​គឺ​ឆ្នាំ​២​០​១​៦​ ​សេវាកម្ម​អ៊ី​ន​ធើ​ណែ​ត​នោះ​បាន​បង្កើន​ការ​គ្របដណ្តប់​របស់​ខ្លួន​ដល់​ 3000 ​តំបន់​ ​ហើយ​ ​Cell​card​ ​ក៏បាន​បង្កើត​គម្រោង​ភ្ជាប់​ដែល​មាន​តម្លៃ​សមរម្យ​បំផុត​នៅ​កម្ពុជា​ ​ដែល​មានឈ្មោះ​ថា​ Osj​a​ X​change​ ​និង​ ​Big​ ​Love​។​ ​ក្នុង​ឆ្នាំ​២​០​១​៧​ ​ជា​លទ្ធផល​ ​ក្រុមហ៊ុន​សែល​កាត​ ​ទទួល​បាន​កំណើន​អតិថិជន​រហូតដល់​ ​១​៤​% ​បន្ថែម​ ​និង​ការប្រើប្រាស់​អ៊ី​ន​ធើ​ណែ​ត​មានការ​កើន​ឡើង​ដល់​ប្រហែល​ ​៥​០​០​ភាគរយ​។​

​នៅ​ឆ្នាំ​ ​២​០​១​៩​ ​ក្រុមហ៊ុន​នេះ​បាន​បន្ត​ឈ្នះ​ពានរង្វាន់​ជាបន្តបន្ទាប់​ជាច្រើន​ក្នុង​ដំណើរការ​ផ្តល់​សេវាកម្ម​របស់​ខ្លួន​ដល់​អតិថិជន​ ​ហើយ​បាន​ពង្រីក​សេវាកម្ម​ 4​G​ ​ដល់​ ​៣​១​០​០​ ​តំបន់​។​ ​ក្នុង​ឆ្នាំ​ ​២​០​២​០​ ​ក្រុមហ៊ុន​នេះ​នៅតែ​បន្ត​ការប្រកួតប្រជែង​យ៉ាង​ស្វិតស្វាញ​ ​ដោយ​បាន​បង្កើត​សេវាកម្ម​លេង​ហ្គេ​ម​អន​ឡា​ញ​ជាដើម​។​ ​ការប្រកួតប្រជែង​ក្នុង​ទី​ផ្សារ​ជាមួយនឹង​ភាព​ស្វិតស្វាញ​និង​ច្នៃប្រឌិត​របស់​ក្រុមហ៊ុន​នេះ​នៅតែ​ឈាន​មុខ​និង​ទាន់​នឹង​ពេល​បច្ចុប្បន្ននេះ​។​

​ប្រព័ន្ធ​ទូរសព្ទ​ចល័ត​ដំបូង​គេ​នេះ​ ​បើ​គិត​មក​ដល់ពេល​បច្ចុប្បន្ន​ ​បាន​បន្ត​បម្រើ​សេវាកម្ម​របស់​ខ្លួន​ដល់​អតិថិជន​នៅ​កម្ពុជា​អស់​រយៈពេល​ជាង​ ​២​០​ឆ្នាំ​មក​ហើយ​។​ ​វា​គឺជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​រណប​ធំ​ៗ​នៅ​ប្រទេស​កម្ពុជា​ ​ដែល​ស្ថិត​ក្រោម​អាណាព្យាបាល​របស់​ក្រុមហ៊ុន​ ​Royal​ ​Group​ ​ដែល​មាន​នាយក​ប្រតិបត្តិ​គឺ​អ្នកឧកញ៉ា​គិត​ ​ម៉េង​។​

​យើង​ឃើញ​ថា​ក្រុមហ៊ុន​ ​Cell​card​ ​មកទល់​ពេល​បច្ចុប្បន្ន​ ​នៅតែ​បន្ត​ឈរ​ជើង​ដ៏​រឹង​មាំ​ ​និង​នៅ​បន្ត​បង្កើត​មាតិកា​របស់​ខ្លួន​ថ្មីៗ​នៅ​តាម​បណ្តាញ​សង្គម​ក្តី​និង​តាម​សេវាកម្ម​របស់​ខ្លួន​ថ្មី​ក្នុង​បរិ​បទ​នៃ​ការប្រកួតប្រជែង​ ​ដែល​ធ្វើ​ឱ្យ​សេវាកម្ម​ទូរសព្ទ​ចល័ត​នៃ​ក្រុមហ៊ុន​នេះ​ ​នៅតែ​មាន​អ្នកប្រើប្រាស់​យ៉ាង​ច្រើនយ៉ាង​សន្ធឹកសន្ធាប់​ ​ទោះបីជា​មាន​ជម្រើស​ជាច្រើន​ដែល​ប្រកួតប្រជែង​ដោយ​ក្រុមហ៊ុន​ដទៃ​ក៏ដោយ​។​


​ឯកសារ​ដកស្រង់​ចេញពី​៖​
– ​h​t​t​p​s://​w​w​w​.​cell​card​.​co​m​.k​h​/k​h​/​detail​/​company​-​profile​/
– ​h​t​t​p​s://​w​w​w​.​it​u.​in​t​/…/cs/​cam​bo​d​i​a​/​material​/K​H​M​%20CS.​p​d​f​

អត្ថបទទាក់ទង

ហេតុអ្វីត្រូវគាំទ្រ​ផលិតផល​ក្នុងស្រុក​?
វិនិយោគ

ហេតុអ្វីត្រូវគាំទ្រ​ផលិតផល​ក្នុងស្រុក​?

May 31, 2022
​៣​យ៉ាង​ដែល​អ្នក​គួរ​ដឹងពី NFTs
វិនិយោគ

​៣​យ៉ាង​ដែល​អ្នក​គួរ​ដឹងពី NFTs

May 31, 2022
ផ្នត់គំនិត​ចង្អៀត និងផ្នត់គំនិត​អភិវឌ្ឍន៍
វិនិយោគ

ផ្នត់គំនិត​ចង្អៀត និងផ្នត់គំនិត​អភិវឌ្ឍន៍

May 31, 2022
អត្ថបទបន្ទាប់
សវនកម្ម (Audit)

សវនកម្ម (Audit)

អត្ថបទពេញនិយម

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ដោយ Sovannary Hong
April 27, 2021

​អត្រា​អតិផរណា​​កើន​ឡើងខ្ពស់ពេក នឹងមានអ្វីកើតឡើង?

​អត្រា​អតិផរណា​​កើន​ឡើងខ្ពស់ពេក នឹងមានអ្វីកើតឡើង?

ដោយ socheath pov
September 12, 2021

VAT អាករលើ​តម្លៃ​បន្ថែម

VAT អាករលើ​តម្លៃ​បន្ថែម

ដោយ Sopheavy Ngoun
July 12, 2021

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ដោយ Kimlong Ro
June 2, 2021

តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

ដោយ Putheary Buth
July 19, 2021

អំពីយើង
កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

ទំនាក់ទំនង
Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។