Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់

ពាក្យថា «លុយ» មានប្រភពមកពីណា?

Vongraksa Ny ដោយ Vongraksa Ny
1 year មុន
ប្រភេទ ហិរញ្ញវត្ថុ
ពាក្យថា «លុយ» មានប្រភពមកពីណា?
720
ទស្សនា

​«​លុយ​»​ ​ត្រូវ​បាន​គេ​ប្រើ​យកមក​ដោះ​ដូរ​ ​និង​ទូទាត់​ទំនិញ​ ​ឬ​សេវាកម្ម​ផ្សេងៗ​នៅ​ក្នុង​សកម្មភាព​ប្រចាំថ្ងៃ​។​ ​តែ​អ្នក​ទាំងអស់គ្នា​មាន​ដឹង​អត់​ ​ពាក្យ​ថា​ ​«​លុយ​»​ ​មាន​ប្រភព​មកពីណា?​

ពាក្យថា «លុយ» មានប្រភពមកពីណា?
​បើ​យោងទៅតាម​វចនានុក្រម​របស់​សម្ដេចព្រះសង្ឃរាជ​ជួន​ ​ណា​ត​ ​«​លុយ​»​ ​ថ្នាក់​ពាក្យ​ ‘​នាមសព្ទ​’ : ​លោហៈ​សណ្ឋាន​មូល​តូច​សំប៉ែត​ ​មាន​​​រូបភាព​ឬ​ត្រា​និង​អក្សរ​ជា​សម្គាល់​ ​សម្រាប់​ប្រើ​ចាយ​ជា​ជំនួស​ប្រាក់​។​ ​ពាក្យ​ថា​ ​«​លុយ​»​ ​នេះ​ជា​ពាក្យ​បារាំង​ ​ត្រូវ​បាន​គេ​ហៅ​ក្លាយមកពី​ពាក្យ​ថា​ ​«​ល្វី (​L​ou​i​s)​»​ ​ដែល​ជា​ព្រះនាម​របស់​មហា​ក្សត្រិយ៍​ប្រទេស​បារាំងសែស​នៅ​សម័យ​ដើម​។​ ​យើង​ពុំទាន់​អាច​​​រក​ឯក​ច្បាស់លាស់​ពី​ដើមហេតុ​នៃ​ការ​ដាក់ពាក្យ​ ​«​លុយ​»​ ​តាម​ឈ្មោះ​ព្រះ​មហា​ក្សត្រិយ៍​នោះ​ឡើយ​។​

​ដោយឡែក​ ​បើ​យើង​ផ្អែកលើ​និយមន័យ​ក្នុង​វចនានុក្រម​សម្តេច​ព្រះសង្ឃ​រាជ​ជួន​ ​ណា​ត​ ​យើង​ឃើញ​ថា​ ​«​លុយ​»​ ​គឺ​យកមក​ប្រើ​ជំនួស​ឱ្យ​ប្រាក់​ ​ដែល​វា​ស្ថិត​ក្នុង​ទម្រង់​ជា​ ​កាស​ ​រហូតមកដល់​បច្ចុប្បន្ន​វា​ត្រូវ​បាន​ប្ដូរ​ទៅជា​ ​ក្រដាសប្រាក់​ (​ប្រាក់កាស​ៗ​ ​ដែល​យើង​តែងតែ​និយាយ​ក្នុង​ពេល​បច្ចុប្បន្ន​)​។​

​កាក់​សេន​ ​ក៏​ធ្លាប់​បាន​លើក​ពី​ប្រវត្តិ​ត្រួសៗ​នៃ​ចរាចរណ៍​ប្រព័ន្ធ​រូបិយវត្ថុ​ក្នុង​ប្រទេស​កម្ពុជា​ដែរ​ ​រាប់​តាំងពី​សម័យ​ដើម​ ​រហូតដល់​បច្ចុប្បន្ន​។​ ​ក្នុង​នោះ​យើង​ឃើញ​ថា​ ​មាស​ ​ប្រាក់​ ​មានវត្តមានក្នុង​ប្រទេស​កម្ពុជា​ចាប់តាំង​ពីសម័យ​ដើម​មក​ម្ល៉េះ​ ​តាមរយៈ​មុខ​ជំនួញ​ពាណិជ្ជកម្ម​ ​ជាមួយ​ប្រទេសជិតខាង​នាំចូល​ប្រាក់កាស​មក​ ​ប៉ុន្តែ​ត្រូវ​លុបបំបាត់​ការ​ទូទាត់​ទៅវិញ​ ​នៅ​សម័យ​អង្គរ​។​

​បើ​ផ្អែក​តាម​សំណេរ​ប្រវត្តិសាស្ត្រ​ ​យើង​ពុំ​មាន​ឯកសារ​ច្បាស់លាស់​ណាមួយ​ថា​ ​ប្រទេស​កម្ពុជា​ធ្លាប់​បាន​ផលិត​កាស​ ​ឬ​កាក់​ដោយខ្លួនឯង​នោះ​ឡើយ​ ​ទោះបីជា​ធ្លាប់​មានការ​លើកឡើង​ថា​ ​«​ស្ដេចកន​»​ ​ធ្លាប់​បាន​ផលិត​ប្រាក់​ស្លឹង​ ​ឬ​ប្រាក់ស្នូក​នៅ​ស​វត្ស​ន៍​ទី​១​៦​ក្ដី​។​ ​រហូតមកដល់​រជ្ជកាល​ព្រះបាទ​អង្គ​ឌួ​ង​នៅ​ស​.​វ​.​ទី​១​៩​ ​ទើប​ប្រទេស​កម្ពុជា​មាន​ម៉ាស៊ីន​សង្កត់​ពុម្ព​កាស​ដំបូង​ ​ប៉ុន្តែ​បានតែ​ក្នុងរយៈពេល​ខ្លី​ប៉ុណ្ណោះ​។​ ​បន្ទាប់ពី​នោះ​មក​ ​ក្រោម​ការត្រួតត្រា​របស់​អាណានិគម​បារាំង​ ​ប្រទេស​កម្ពុជា​បាន​ប្រើ​ក្រដាសប្រាក់​ជាលើកដំបូង​ ​ដែល​ក្រដាសប្រាក់​នោះ​ហៅថា​ ​«​ព្យ៉ាស់​»​ ​មាន​បី​ប្រទេស​ប្រើ​រួមគ្នា​ (​ប្រទេស​កម្ពុជា​ ​វៀតណាម​ ​និង​ឡាវ​) ​រហូតមកដល់​ពេល​ប្រទេស​កម្ពុជា​ទទួល​បាន​ឯករាជ្យ​ភាព​ ​ទើប​យើង​មាន​ក្រដាសប្រាក់​រៀល​ដំបូង​នៅ​ថ្ង​ទី​១​ ​ខែ​មករា​ ​ឆ្នាំ​១​៩​៥​៥​ ​។​

រួម​សេចក្ដី​មក​ពាក្យ​ “​លុយ​” ​មាន​ប្រភព​មកពី​ពាក្យ​បារាំង​ប្រើ​ជំនួស​ឱ្យ ​«​ប្រាក់​»​ ​ដែល​មាន​​​រូប​ជា​លោហៈ​សណ្ឋាន​មូល​តូច​សំប៉ែត​ ​មាន​​​រូបភាព​ឬ​ត្រា​និង​អក្សរ​ជា​សម្គាល់​ ​ខណៈ​ពេល​បច្ចុប្បន្ននេះ​ ​«​លុយ​»​ ​គឺ​ស្ថិត​ក្នុង​ទម្រង់​ជា​ក្រដាស​។​
​ចុះ​អ្នក​ទាំងអស់គ្នា​ ​យល់​យ៉ាងណា​ចំពោះ​ប្រភព​ពាក្យ​នៃ​ ​«​លុយ​»​ ​នេះ​? ​កុំ​ភ្លេច​ប​ញ្ជេ​ញ​មតិ​ម្នាក់​មួយ​នៅ​ខាងក្រោម​ ឱ្យអេ​ដ​មីន​បាន​ដឹងផង​!


​ប្រភព​ឯកសារ​ស្រាវជ្រាវ​ ​និង​ដកស្រង់​ចេញពី​៖​
​១​. ​សារមន្ទីរ​ ​ព្រះស្រី​ឦសាន​វរ្ម័ន​
​២​. ​វចនានុក្រម​សម្តេច​ព្រះសង្ឃ​រាជ​ជួន​ ​ណា​ត​
​៣​. ​សារ​ព័ត៌មាន​ថ្មីៗ​ | ​ពាក្យ​«​លុយ​»​ ​ជា​ពាក្យ​បារាំង​ ​ចំណែក​ ​ពាក្យ​«​ប្រាក់​»​ ​ទើប​ជា​ពាក្យ​ខ្មែរ​
​៤​. ​ធនាគារជាតិនៃកម្ពុជា​ (NBC)

ពាក្យទាក់ទង: លុយ

អត្ថបទទាក់ទង

​សញ្ញា​បង្ហាញ​ថា​ជីវិត​ដៃគូ​របស់​អ្នក​គ្មាន​បញ្ហា​រឿង​លុយកាក់
ហិរញ្ញវត្ថុ

​សញ្ញា​បង្ហាញ​ថា​ជីវិត​ដៃគូ​របស់​អ្នក​គ្មាន​បញ្ហា​រឿង​លុយកាក់

August 12, 2022
​កំហុស​ហិរញ្ញវត្ថុ​ទៅតាមវ័យ
ហិរញ្ញវត្ថុ

​កំហុស​ហិរញ្ញវត្ថុ​ទៅតាមវ័យ

July 22, 2022
ចំណុច​៣​យ៉ាង​ដែល​គួរ​ត្រៀម​ ​មុន​ដាក់ពាក្យ​សុំ​ការងារ​ ​ដើម្បី​ជាប់​ជា​បេក្ខជន​សម្ភាសន៍​
វិនិយោគ

ចំណុច​៣​យ៉ាង​ដែល​គួរ​ត្រៀម​ ​មុន​ដាក់ពាក្យ​សុំ​ការងារ​ ​ដើម្បី​ជាប់​ជា​បេក្ខជន​សម្ភាសន៍​

July 22, 2022
អត្ថបទបន្ទាប់
គ្រឹះស្ថានដែលប្តូរខ្លួនមកជាធនាគារ

គ្រឹះស្ថានដែលប្តូរខ្លួនមកជាធនាគារ

អត្ថបទពេញនិយម

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ដោយ Kimlong Ro
July 22, 2022

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ដោយ Sovannary Hong
July 22, 2022

តើភាគហ៊ុនគឺជាអ្វី?

តើភាគហ៊ុន​គឺជា​អ្វី?

ដោយ Sovannary Hong
July 23, 2022

សវនកម្ម (Audit)

សវនកម្ម (Audit)

ដោយ Pheanuma Ron
July 22, 2022

VAT អាករលើ​តម្លៃ​បន្ថែម

VAT អាករលើ​តម្លៃ​បន្ថែម

ដោយ Sopheavy Ngoun
August 8, 2022

អំពីយើង
កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

ទំនាក់ទំនង
Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។