Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់

មេរៀនសំខាន់ៗដែលអាចរៀនបានអ្វីខ្លះពី NOKIA

Ro Kimlong ដោយ Ro Kimlong
2 years មុន
ប្រភេទ ចំណូលចំណាយ
មេរៀនសំខាន់ៗដែលអាចរៀនបានអ្វីខ្លះពី NOKIA
460
ទស្សនា

​ក្រុមហ៊ុន​យក្ស​ ​NO​K​I​A​ ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​ ​១​៨​៦​៥​ ​នៅ​លើ​ច្រាំងទន្លេ​ ​T​am​me​rko​ski​ ​នៅ​ភាគ​និរតី​នៃ​ប្រទេស​ហ្វាំ​ង​ឡង់​។​ ​ដើមដំបូង​ឡើយ​ក្រុមហ៊ុន​នេះ​ ​ជា​រោងចក្រ​ផលិត​កិន​ក្រដាស​តែប៉ុណ្ណោះ​ ​ហើយ​វា​ត្រូវ​ឆ្លងកាត់​ពេលវេលា​អស់​ពេល​ជាង​មួយ​សតវត្ស​ន៍ ​ទំរាំ​អភិវឌ្ឍ​ខ្លួន​មកដល់​ចំណុច​កំពូល​មួយ​។​ ​NO​K​I​A​ ​គឺជា​ក្រុមហ៊ុន​ទូរសព្ទ​ធំ​មួយ​ដែល​ផ្គត់ផ្គង់​ទូរសព្ទ​ច្រើនជាង​គេ​បំផុត​នៅ​លើ​ពិភពលោក​រហូតដល់​ឆ្នាំ​ ​២​០​០​៧​។​ ​ក្នុងឆ្នាំនេះ​ហើយដែល​ ​NO​K​I​A​ ​ឈរ​នៅ​ចំណុច​កំពូល​បំផុត​របស់​ខ្លួន​ ​ដែល​មាន​ចំណែក​ទី​ផ្សារ​ទូរសព្ទ​ដៃ​រហូតដល់​ ​៥​១​% ​ក្នុង​ទី​ផ្សារ​ពិភពលោក​នៅ​ពេល​នោះ​ ​។​

​យ៉ាងណាក៏ដោយ​ ​អ្វីៗ​បាន​ផ្លាស់ប្ដូរ​ ​នៅពេលដែល​វត្តមាន​ក្រុមហ៊ុន​ ​Apple​ ​និង​ទូរសព្ទ​ប្រតិបត្តិការ​ ​And​ro​i​d​ ​បាន​លេច​រូបរាង​ឡើង​។​ ​ចន្លោះ​ពី​ចុង​ឆ្នាំ​ ​២​០​០​៧​ ​ដល់​ ​ឆ្នាំ​២​០​១​២​ ​ក្រុមហ៊ុន​យក្ស​មួយ​នេះ​បាន​ខាតបង់​តម្លៃ​ទី​ផ្សារ​អស់​ប្រមាណ​ ​៩​០​% ​ដែល​ជា​ទំហំ​ដែល​ធំ​មួយ​។​ ​នៅ​ខែកញ្ញា​ ​ឆ្នាំ​ ​២​០​១​៣​ ​ក្រុមហ៊ុន​ ​NO​K​I​A​ ​បាន​សម្រេច​ចិត្ត​លក់​ជំនួញ​អាជីវកម្ម​ទូរសព្ទ​ចល័ត​របស់​ខ្លួន​ទៅ​ឱ្យ​ក្រុមហ៊ុន​ ​Micro​soft​ ​ក្នុង​តម្លៃ​ $7.2 ​ប៊ី​លាន​ដុល្លារ​ ($7.2 ​bill​ion​)​។​

​ហេតុផល​អ្វីខ្លះ​ ​ទើប​ធ្វើ​ឱ្យ​ក្រុមហ៊ុន​យក្ស​នេះ​ចុះ​ខ្សោយ​ខ្លាំង​ ​ហើយ​យើង​ម្នាក់ៗ​ ​ឬ​ជាពិសេស​ម្ចាស់​អាជីវកម្ម​អាច​រៀន​បាន​អ្វីខ្លះ​ពី​ ​NO​K​I​A​

មេរៀនសំខាន់ៗដែលអាចរៀនបានអ្វីខ្លះពី NOKIA

​១​. ​អំនួត​ ​និង​ភាព​ជឿជាក់​ខ្លួន​ខ្លាំង​ជ្រុល​ (​Over​confident​)

​NO​K​I​A​ ​មាន​ភាព​ជឿជាក់​នឹង​ផលិតផល​របស់​ខ្លួន​ខ្លាំងពេក​ ​ដោយ​មិនព្រម​កែ​លម្អ​ ​ឬ​អភិវឌ្ឍ​ខ្លួន​ទៅតាម​ទំនោរ​របស់​អ្នកប្រើប្រាស់​។​ ​NO​K​I​A​ ​ជឿជាក់​ថា​អតិថិជន​នឹង​បន្ត​ទិញ​ផលិតផល​ដែល​ផលិត​ក្រោម​ឈ្មោះ​យីហោ​របស់​ខ្លួន​ដោយ​មិន​គិត​ពី​កត្តា​ផ្សេងៗ​ឡើយ​។​ ​វា​ជា​ការពិត​ក្នុង​ក​ម្រិ​ត​មួយ​ ​ប្រសិនបើ​គ្មាន​ក្រុមហ៊ុន​ណាម​ក​ប្រកួត​ជាមួយ​ខ្លួន​នោះ​។​ ​ប៉ុន្តែ​ជាមួយនឹង​កា​រលេច​មុខ​ ​i​Phone​ ​របស់​ក្រុមហ៊ុន​ ​Apple​ ​និង​ទូរសព្ទ​ដៃ​ផ្សេងៗ​របស់​ ​H​u​a​w​e​i​ ​ជាដើម​។​ ​

ជម្រើស​សម្បូរ​បែប​ ​និង​ភាព​ច្នៃប្រឌិត​ដែល​ក្រុមហ៊ុន​ផ្សេង​អាច​ផ្តល់​ដល់​អតិថិជន​នោះ​ហើយ​ ​ដែល​ជា​កត្តា​ធ្វើ​ឱ្យ ​NO​K​I​A​ ​ទទួលបរាជ័យ​។​ ​ក្រុមហ៊ុន​ ​NO​K​I​A​ ​ស្ទើរតែ​នៅ​ទ្រឹង​មួយ​កន្លែង​ដោយ​មិន​អភិវឌ្ឍ​ផលិតផល​របស់​ខ្លួន​ឱ្យ​មាន​ភាព​ច្នៃប្រឌិត​ ​និង​ទាក់​ទាញចិត្ត​អតិថិជន​។​ ​អ្នក​អាច​សង្កេតឃើញ​ថា​ ​ក្នុងករណីនេះ​ក្រុមហ៊ុន​គួរតែ​អភិវឌ្ឍ​ផលិតផល​និង​សេវាកម្ម​គេ​ដើម្បី​ធ្វើ​ការប្រកួតប្រជែង​ជាមួយនឹង​ក្រុមហ៊ុន​ដទៃ​។​ ​ទោះបីជា​ក្រុមហ៊ុន​ ​ឬ​អាជីវកម្ម​ទទួល​បាន​ជោគជ័យ​ក៏ដោយ​ ​ក៏​គេ​មិន​ត្រូវ​បញ្ឈប់​ការ​អភិ​វ​ឌ្ឈ​អោយ​ស្របតាម​មជ្ឈដ្ឋាន​ឡើយ​។​

​២​. ​បើក​ចិត្ត​ទទួលយក​ការសាកល្បង​និង​ផ្លាស់ប្តូរ​ទៅតាម​ភាព​ពេញ​និយម​ (​innovation​)

បើក​ចិត្ត​ទទួលយក​ការសាកល្បង​និង​ផ្លាស់ប្តូរ​ទៅតាម​ភាព​ពេញ​និយម​ (​innovation​)

​នៅ​ពេល​ ​Goo​g​l​e​ ​ចូល​ទី​ផ្សារ​ក្នុង​ឆ្នាំ​ ​២​០​០​៨​ ​ក្រុមហ៊ុន​ទូរសព្ទ​ជាច្រើន​បាន​ជ្រើសរើស​ ​And​ro​i​d​ ​ធ្វើជា​ប្រព័ន្ធប្រតិបត្តិការ​របស់​ទូរសព្ទ​របស់​គេ​ ​ដែល​ក្នុង​នោះ​ក៏មាន​ក្រុមហ៊ុន​ខ្នាត​យក្ស​ដូចជា​ ​Sam​sun​g​ ​និង​ ​H​u​a​w​e​i​ ​ផង​ដែរ​។​ ​ផ្ទុយទៅវិញ​ ​NO​K​I​A​ ​នៅតែ​ប្រើប្រាស់​ប្រព័ន្ធប្រតិបត្តិការ​ចាស់​របស់​គេ​ (​Sy​m​b​i​an​) ​និង​មាន​ភាព​ស្ទាក់ស្ទើរ​ក្នុង​ការផ្លាស់ប្តូរ​វា​។​ ​នៅ​ឆ្នាំ​ ​២​០​១​១​ ​ទើប​ ​NO​K​I​A​ ​សម្រេច​ចិត្ត​ធ្វើ​សហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន​ ​Micro​soft​ ​ហើយ​បង្កើត​ ​Window​s ​Phone​ ​ប៉ុន្តែ​នៅតែ​មិន​ប្រើប្រាស់​ប្រព័ន្ធ​ ​And​ro​i​d​ ​។​

​ការផ្លាស់ប្តូរ​នេះ​បាន​ធ្វើ​អោយ​ក្រុមហ៊ុន​នេះ​ឈានជើង​ដល់​ចំណុច​បញ្ចប់​មួយ​នៅ​ឆ្នាំ​ ​២​០​១​៣​ ​ដោយ​ត្រូវ​បាន​លក់​ទៅ​ក្រុមហ៊ុន​ ​Micro​soft​។​ ​បច្ចុប្បន្ននេះ​ ​And​ro​i​d​ ​គ្របដណ្តប់​ទី​ផ្សារ​ប្រតិបត្តិការ​របស់​ទូរសព្ទ​ដៃ​រហូតដល់​ជាង​ ​៨​០​ភាគរយ​ ​ខណៈ​ពេល​ដែល​ ​ប្រព័ន្ធប្រតិបត្តិការ​ ​Window​s ​ត្រូវ​បាន​បិទ​។​ ​នៅ​ឆ្នាំ​២​០​១​៤​ ​ទើប​ទូរសព្ទ​ដៃ​ ​NO​K​I​A​ ​តម្រង់​ទិសដៅ​ខ្លួន​មក​ប្រព័ន្ធប្រតិបត្តិការ​ដ៏​ពេញ​និយម​ ​And​ro​i​d​ ​វិញ​ ​ដែល​វា​ហួសពេល​ទៅ​ហើយ​សម្រាប់​ ​ម៉ាក​យីហោ​ ​NO​K​I​A​ ​ក្នុង​ការ​ប្រឡូក​ខ្លួន​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​ដទៃ​។​ ​ប្រសិនបើ​ ​NO​K​I​A​ ​បើក​ចិត្ត​ទទួល​ការផ្លាស់ប្តូរ​ ​និង​អភិវឌ្ឍ​ខ្លួន​បាន​លឿន​បន្តិច​ ​គេ​ប្រហែលជា​មិន​ធ្លាក់​មក​ចំណុច​នេះ​ឡើយ​។​


​៣​. ​ពង្រឹង​ផ្នែក​លក់​និង​ទី​ផ្សារ​

ពង្រឹង​ផ្នែក​លក់​និង​ទី​ផ្សារ​

​ដោយសារតែ​ការ​ផ្តោត​ទី​លើ​តែ​ផ្នែក​ផលិតកម្ម​និង​ផ្នែក​មួយ​ចំនួន​ខ្លាំងពេក​ ​ក្រុមហ៊ុន​ ​NO​K​I​A​ ​មិនបាន​ពង្រឹង​ផ្នែក​ទី​ផ្សារ​ខ្លួន​អោយ​សមស្រប​នឹង​ម​ជ្ឍដ្ឋា​ន​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​ផ្សេង​ឡើយ​។​ ​នេះ​ក៏​ជាហេតុ​ផល​មួយ​ដែល​ធ្វើ​អោយ​ក្រុមហ៊ុន​នេះ​ឱន​ក្បាល​ចុះ​។​ ​ផលិតផល​បច្ចេកវិទ្យា​ល្អ​ ​ក៏​ត្រូវការ​អ្នកជំនាញ​ទី​ផ្សារ​ ​និង​លក់​ល្អ​ៗ​ដូចគ្នា​ដែរ​ ​ទើប​ផលិតផល​ងាយ​នឹង​លក់​ចេញ​។​ ​ភាព​ជោគជ័យ​របស់​ក្រុមហ៊ុន​ ​Apple​, ​H​u​a​w​e​i​, X​i​a​o​m​i​, ​One​Plus​ ​អាច​ឆ្លុះ​បង្ហាញ​ពី​ភាព​ខ្លាំង​នៃ​ផ្នែក​ទី​ផ្សារ​របស់​គេ​ដែល​ជា​កាតាលីករ​នាំ​ផ្លូវ​ទៅ​រក​ភាព​ត្រចះត្រចង់​ផ្នែក​អាជីវកម្ម​របស់​គេ​។​

​ទី​ផ្សារ​និង​ផ្នែក​លក់​ក៏មាន​សារៈសំខាន់​ ​ដូចគ្នា​ទៅ​នឹង​ការ​ច្នៃប្រឌិត​និង​បច្ចេកវិទ្យា​និង​ផលិតកម្ម​ដែរ​ ​។​ ​ផលិតផល​ ​ឬ​សេវាកម្ម​អ្នកមាន​ភាព​ល្អ​អស្ចារ្យ​លើស​គេឯង​យ៉ាងណាក៏ដោយ​ ​ប្រសិនបើ​ផ្នែក​លក់​និង​ផ្នែក​ទី​ផ្សារ​របស់​អ្នក​នៅ​មាន​ក​ម្រិ​ត​ ​ទី​ផ្សារ​ប្រកួតប្រជែង​លក់​អ្នក​ក៏​ពិបាក​នឹង​ចុះចំណោម​គេ​ដែរ​។​


​យើង​ឃើញ​ថា​ ​ការ​ជោគជ័យ​នៃ​អាជីវកម្ម​មិនមែន​អាច​ស្ថិតនៅ​ស្ថិតស្ថេរ​ជា​រៀង​រហូត​នោះ​ទេ​។​ ​គេ​ក៏​ត្រូវ​ចេះ​សម្រប​ខ្លួន​តាម​សង្គម​និង​ភាព​ប្រកួតប្រជែង​ ​ក៏ដូចជា​តម្រូវ​ការ​របស់​អតិថិជន​ផង​ដែរ​។​ ​គេ​អាច​រៀនសូត្រ​ច្រើន​ពី​បទពិសោធន៍​របស់​ក្រុមហ៊ុន​នានា​ទាំង​ភាព​ជោគជ័យ​និង​បរាជ័យ​ដើម្បី​អភិវឌ្ឍ​គំនិត​អាជីវកម្ម​នា​ពេល​អនាគត​៕​

​Edit​e​d​: ​ព័ត៌មាន​សំខាន់​ៗ​ខាងលើ​ ​ត្រូវ​បាន​ដកស្រង់​ចេញពី​ប្រភព​៖​

– ​គេហទំព័រ​ក្រុមហ៊ុន​ ​NO​K​I​A​ (​History​ o​f​ ​NO​K​I​A​)
– ​T​h​e​ ​Verge​ “​Micro​soft​ ​buying​ ​No​k​i​a​’s ​phone​ ​business​ ​in​ ​a​ $7.2 ​bill​ion​ ​bid​ ​for​ ​its​ ​mobile​ ​future​”
– ​Summit​ “​Where​ ​No​k​i​a​ ​W​e​n​t​ ​Wrong​: 5 ​Costly​ ​Business​ ​Lesson​s”
– ​T​h​e​ ​Verge​ “​This​ ​i​s ​No​k​i​a​ X: ​And​ro​i​d​ ​and​ ​Window​s ​Phone​ ​collide​”

ពាក្យទាក់ទង: NOKIAមេរៀនសំខាន់ៗដែលអាចរៀន

អត្ថបទទាក់ទង

គូស្នេហ៍ថ្មីថ្មោង គួរធ្វើយ៉ាងណាទើបទិញគេហដ្ឋានក្នុងក្ដីស្រមៃបាន?
ចំណូលចំណាយ

គូស្នេហ៍ថ្មីថ្មោង គួរធ្វើយ៉ាងណាទើបទិញគេហដ្ឋានក្នុងក្ដីស្រមៃបាន?

August 15, 2022
ធនាគារ អ៊ូរី ត្រូវបានបិទវគ្គបញ្ចប់ដោយជោគជ័យ កម្មវិធី “ការបណ្តុះបណ្តាលពន្លកថ្មី ជំនាន់ទី១”
ចំណូលចំណាយ

ធនាគារ អ៊ូរី ត្រូវបានបិទវគ្គបញ្ចប់ដោយជោគជ័យ កម្មវិធី “ការបណ្តុះបណ្តាលពន្លកថ្មី ជំនាន់ទី១”

August 12, 2022
Woori Bank Completed Talent Incubation Program Generation 1
ចំណូលចំណាយ

Woori Bank Completed Talent Incubation Program Generation 1

August 12, 2022
អត្ថបទបន្ទាប់
Bit​coin​ ឡើងតម្លៃដោយសារអ្វី?

​Bitcoin ឡើងតម្លៃដោយសារអ្វី?

អត្ថបទពេញនិយម

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ដោយ Ro Kimlong
July 22, 2022

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ដោយ Ro Kimlong
July 22, 2022

តើភាគហ៊ុនគឺជាអ្វី?

តើភាគហ៊ុន​គឺជា​អ្វី?

ដោយ Ro Kimlong
July 23, 2022

សវនកម្ម (Audit)

សវនកម្ម (Audit)

ដោយ Ro Kimlong
July 22, 2022

ពន្ធ និងអាករ

ពន្ធ និង អាករ

ដោយ Ro Kimlong
July 23, 2022

អំពីយើង
កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

ទំនាក់ទំនង
Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។