Kakcent
Advertisement
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់

របៀបទិញ​ទំនិញ​តាម​ប្រព័ន្ធ​អនឡាញ​ឲ្យ​អស់​លុយ​តិច

Sokunemy ដោយ Sokunemy
3 months មុន
ប្រភេទ ចំណូលចំណាយ, សន្សំ
របៀបទិញ​ទំនិញ​តាម​ប្រព័ន្ធ​អនឡាញ​ឲ្យ​អស់​លុយ​តិច
238
ទស្សនា

​ធ្លាប់​អត់​ ​អង្គុយ​អូស​ ​Face​book​ ​ឬ​ ​Inst​a​gram​ ​សុខ​ៗ​ ​ឃើញ​គេ​បង្ហោះ​លក់​អីវ៉ាន់​ ​ដូចជា​ខោអាវ​ ​ស្បែកជើង​ ​ទឹកអប់​ ​ម្ហូបអាហារ​ ​ចាប់ផ្ដើម​ស្រក់ទឹកមាត់​ចង់​ចាយ​លុយ​ ​អាងតែ​មាន​លុយ​ក្នុង​ហោប៉ៅ​ ​ឬ​ ​A​B​A​ ​នៅ​មិន​ស្រណុក​ក្នុង​ខ្លួន​នោះ​អី​!

​តាមពិត​ទៅ​ ​ទាំង​យើង​ ​ទាំង​គេ​ ​ជាពិសេស​អ្នក​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម​ ​ភាគច្រើន​សុទ្ធតែ​ធ្លាប់​ទិញ​អីវ៉ាន់​អន​ឡា​ញ​ ​តិច​ឬ​ច្រើន​ ​ស៊ីសង​លើ​ថវិកា​ ​និង​តម្រូវ​ការ​។​ ​អ្នកខ្លះ​ចំណាយ​រាប់​សិប​ ​រាប់​រយ​ដុល្លារ​លើ​ទំនិញ​អន​ឡា​ញ​ ​រួច​តែង​ត្អូញត្អែរ​អំពី​តម្លៃ​ថ្លៃ​ ​ស្រណោះខ្លួន​ដែល​ចាយ​លុយ​ដូច​ក្រដាស​។​

​ដូច្នេះ​ ​ដើម្បី​ចៀសវាង​រអ៊ូ​ស្ដាយក្រោយ​ថា​អីវ៉ាន់​នេះ​ថ្លៃ​ ​អីវ៉ាន់​នោះ​ថ្លៃ​ ​បន្ទាប់ពី​ទិញ​ហើយ​ ​គប្បី​យល់​ដឹង​ពី​តិច​និ​ច​ ​៦​ ​យ៉ាង​ក្នុង​ការ​ទិញ​ទំនិញ​តាម​ប្រព័ន្ធ​អន​ឡា​ញ​ឲ្យអស់​លុយ​តិច​៖​

​១​. ​ជ្រែ​តម្លៃ​ឲ្យបាន​ច្រើន​ហាង​តាមតែ​អាច​ធ្វើ​ទៅ​បាន​

ជ្រែ​តម្លៃ​ឲ្យបាន​ច្រើន​ហាង​តាមតែ​អាច​ធ្វើ​ទៅ​បាន​

​អាជីវកម្ម​តាម​អន​ឡា​ញ​កំពុង​រីក​ដុះដាល​ដូច​ផ្សិត​ ​ទូទាំង​ប្រទេស​កម្ពុជា​។​ ​ដូចនេះ​ ​មុននឹង​សម្រេច​ចិត្ត​ថា​ជាវ​ទំនិញ​នៅ​ហាង​ណាមួយ​ ​គួរ​ពិនិត្យ​តម្លៃ​ឲ្យបាន​ច្បាស់លាស់​ ​រួច​ប្រៀបធៀប​ឲ្យបាន​ល្អិតល្អន់​ទាំង​តម្លៃ​ ​និង​គុណភាព​ ​ជាមួយ​ហាង​ដទៃទៀត​ដែល​លក់ទំនិញ​យើង​ចង់បាន​ដូចគ្នា​។​ ​ជួនកាល​ ​អីវ៉ាន់​នោះ​មាន​ប្រភព​ដូចគ្នា​ ​យកចេញ​ពី​ឈ្មួញកណ្ដាល​ឬ​រោងចក្រ​តែមួយ​ ​ក៏ប៉ុន្តែ​អាជីវករ​បាន​យកមក​លក់​ក្នុង​តម្លៃ​ខុសៗគ្នា​ ​ដើម្បី​បាន​ប្រាក់ចំណេញ​រៀងៗខ្លួន​។​ ​បើសិនជា​អីវ៉ាន់​នោះ​មានភិន​ភាគ​ស្រដៀងគ្នា​ ​គុណភាព​ប្រហាក់ប្រហែល​គ្នា​ ​តែ​តម្លៃ​ខុសគ្នា​ដូច​មេឃ​ហើយនឹង​ដី​ ​ប្រាកដ​ណាស់​ថា​យើង​គួរ​ទិញ​អីវ៉ាន់​ពី​ហាង​ណា​ដែ​លលក់​ធូរ​ថ្លៃ​ជាង​។​​


២​. ​ទិញ​ក្នុង​ឱកាស​ពិធីបុណ្យ​ ​ឬ​កម្មវិធី​បញ្ចុះតម្លៃ​

ទិញ​ក្នុង​ឱកាស​ពិធីបុណ្យ​ ​ឬ​កម្មវិធី​បញ្ចុះតម្លៃ​

​នៅ​ពេល​មាន​ទិវា​បុណ្យ​ម្ដងៗ​ ​មិនថា​ក្នុង​ហាង​ឬ​លក់​តាម​អន​ឡា​ញ​ទេ​ ​តែង​មានការ​ប្រ​ម៉ូ​សិន​បញ្ចុះតម្លៃ​ ​ប៉ុន្មាន​ភាគរយ​អាស្រ័យ​លើ​ម្ចាស់​អាជីវកម្ម​ជា​អ្នក​កំណត់​ ​ជាពិសេស​បុណ្យចូលឆ្នាំ​ខ្មែរ​ ​បុណ្យភ្ជុំបិណ្ឌ​ ​បុណ្យអុំទូក​ ​ឬ​ឆ្លង​ឆ្នាំ​សកល​ជាដើម​។​ ​ឧទាហរណ៍​ថា​ ​អាវយឺត​ធ្លាប់តែ​លក់​ ​៥​ដុល្លារ​ ​បាន​បញ្ចុះ​ ​៤​០​% ​នៅសល់​ ​៣​ដុល្លារ​។​

​រីឯ​គុណភាព​អីវ៉ាន់​ក្នុង​ពេល​ ​discount​ ​នេះ​ ​ក៏​គួរ​ពិនិត្យពិច័យ​ឱ្យ​បាន​ម៉ត់ចត់​ដែរ​ ​ឬ​អាន​មតិ​យោបល់​របស់​អតិថិជន​ដែល​ធ្លាប់​ទិញ​មក​ប្រើប្រាស់​ (​feed​back​) ​ដ្បិត​ថា​នៅ​តាម​ហាង​មួយ​ចំនួន​បាន​យក​របស់​សល់​យូរ​ខែ​ឆ្នាំ​ ​មកល​ក់​ឲ្យ​អតិថិជន​ ​ក្រោម​រូបភាព​ជា​កា​រលក់​លាង​ឃ្លាំង​។​


​៣​. ​ស្វែងរក​ម៉ូយ​ជាប្រចាំ​

ស្វែងរក​ម៉ូយ​ជាប្រចាំ​

​ការដែល​មាន​អ្នក​លក់​ដែល​ខ្លួន​ចូលចិត្ត​ ​ពេញចិត្ត​នឹង​ផលិតផល​របស់​អាជីវករ​នោះ​ ​គួរណាស់តែ​រក្សា​ការទាក់ទង​ជាមួយ​គាត់​ឲ្យបាន​ជិត​ស្និទ្ធិ​។​ ​ទំនាក់ទំនង​ល្អ​ ​គួបផ្សំ​នឹង​ការ​ឧ​ស្សាហ៍​ជាវ​ទំនិញ​ ​ផ្ដល់​ការ​គាំទ្រ​ដល់​អាជីវកម្ម​គាត់​ ​នឹង​ជំរុញ​ឲ្យ​គាត់​យកចិត្តទុកដាក់​លើ​អតិថិជន​ពិសេស​របស់​គាត់​ ​តាមរយៈ​ការ​ចេញ​ជា​កាត​សមាជិក​ ​V​I​P​, ​voucher​, ​គូ​ប៉ុង​សន្សំ​ពិន្ទុ​ ​ឬ​បញ្ចុះតម្លៃ​ច្រើនជាង​អតិថិជន​ធម្មតា​ ​ឬ​ពេលខ្លះ​ថែម​ទំនិញ​ឲ្យលើស​ពី​បរិមាណ​ដែល​យើង​បាន​ក​ម្ម៉ង់​ទៀត​ផង​។​ ​លើស​ពី​នេះ​ ​ប្រសិនបើ​ពួកគាត់​ជឿជាក់​ ​ទុកចិត្ត​លើ​យើង​ពេញទំហឹង​ ​ពួកគេ​អាច​នឹង​ចែករំលែក​នូវ​មេរៀន​ ​និង​បទពិសោធន៍​នៃ​ការលូតលាស់​អាជីវកម្ម​ ​ផ្ដល់​ជា​ពុទ្ធិ​ដល់​យើង​ក៏​ថា​បាន​។​


​៤​. ​ទិញ​ក្នុង​បរិមាណ​ច្រើន​

ទិញ​ក្នុង​បរិមាណ​ច្រើន​

​បើសិនជា​អ្នក​គិតថា​ ​អ្នក​ត្រូវការ​ទំនិញ​នោះ​ជា​ទៀងទាត់​ ​ប្រើប្រាស់​ជា​រៀងរាល់ថ្ងៃ​ ​ហេតុអ្វី​មិន​ទិញ​ម្ដង​ឲ្យបាន​ច្រើនតែ​ម្ដង​ទៅ​? ​ជា​ធម្មតា​ ​ទិញ​អីវ៉ាន់​ក្នុង​ចំនួន​ឲ្យ​គ្រប់គ្រាន់​ ​ផ្គត់ផ្គង់​តម្រូវ​ការ​ប្រចាំថ្ងៃ​ក្នុងរយៈពេល​វែង​ ​នឹង​ជួយ​សន្សំសំចៃ​ថ្លៃ​ចំណាយ​បាន​មួយ​ក​ម្រិ​ត​ដែរ​ ​ព្រោះអី​វ៉ាន់​បោះ​ដុំ​ ​ធូរ​ថ្លៃ​ជាង​ការ​ទិញរាយ​។​ ​ឧទាហរណ៍​ដូច​ស​ម្ភារៈ​ផ្ទះបាយ​ ​ស​ម្ភារៈ​បន្ទប់ទឹក​ ​គ្រឿង​ក្រអូប​ ​គ្រឿងឧបភោគបរិភោគ​ ​ឬ​អាហារសម្រន់​ជាដើម​។​


​៥​. ​ទិញ​របស់​មួយទឹក​ (​second​-​hand​/​used​ ​product​s)

​មនុស្ស​មួយ​ចំនួន​រមែង​មានគំនិត​ថា​ ​របស់​មួយទឹក​ជា​របស់​ប្រើ​ហើយ​ ​ជា​របស់​ដោយ​ពី​គេ​ ​ដែល​លែង​មានគុណ​ភាព​ ​និង​សោភ័ណ​ភាព​ដូចដើម​។​ ​ការយល់​ឃើញ​បែប​នេះ​គឺ​មិន​ខុស​ ​ហើយក៏​មិនសូវ​ត្រូវ​ដែរ​។​ ​ជាក់ស្ដែង​ ​ទូរសព្ទ​ដែល​យើង​ប្រើប្រាស់​ ​កំពុង​កាន់​នៅនឹង​ដៃ​ ​កំពុង​ដាក់​លក់​ត្រៀបត្រា​តាម​ហាង​ ​ឬ​អន​ឡា​ញ​ ​មិន​តិច​ទេ​ដែល​ជា​របស់​មួយទឹក​ពី​អាមេរិក​ ​ឬ​សាំង​ហ្គា​ពួរ​។​ ​តែ​កុំ​មើលងាយ​ណា​ ​បើ​ប្រើ​ដោយ​ថែ​ ​និង​ប្រុងប្រយ័ត្ន​ខ្ពស់​ ​អាច​គង់វង្ស​ជាង​ទូរសព្ទ​ថ្មី​ក៏​ថា​បាន​។​ ​របស់​មួយទឹក​ ​គឺ​ធូរ​ថ្លៃ​ជាង​អីវ៉ាន់​ថ្មី​ ​ហើយ​ម្ចាស់​ដើម​ខ្លះ​ ​ប្រើប្រាស់​វា​បាន​តែម្ដង​ ​ឬ​ពីរដង​ប៉ុណ្ណោះ​ ​ដូចជា​គ្រឿង​អេ​ឡិច​ត្រូនិ​ក​ ​គ្រឿង​សង្ហារិម​ ​ស​ម្លៀ​ក​បំពាក់​កូនក្មេង​ ​ឬ​សៀវភៅ​ជាដើម​។​


​៦​. ​សេវា​ថ្លៃ​ដឹកជញ្ជូន​

សេវា​ថ្លៃ​ដឹកជញ្ជូន​

​ហេតុផល​ចម្បង​របស់​អ្នកចូលចិត្ត​ទិញ​ទំនិញ​អន​ឡា​ញ​ ​គឺ​ភាគច្រើន​រវល់​ ​ហើយ​ខ្ជិល​ចំណាយ​ពេល​ត្រាច់ចរ​ទៅ​ហាង​ ​ដោយសារ​មាន​អ្នកចាំ​ដឹក​អីវ៉ាន់​ឲ្យ​រួចជាស្រេច​។​ ​ហាង​ខ្លះ​មិន​គិតថ្លៃ​ដឹកជញ្ជូន​បើសិនជា​យើង​កុម្ម៉ង់​ច្រើន​ ​ហាង​ខ្លះ​ប​ញ្ជូ​ល​ថ្លៃ​ដឹក​ក្នុង​ទំនិញ​ហើយ​ស្រេច​។​ ​ហាង​ខ្លះទៀត​កំណត់​ថា​ ​បើ​សិន​អតិថិជន​ចំណាយ​លើស​ពី​ប៉ុន្មាន​ដុល្លារ​ ​នោះ​នឹង​ឥត​គិតថ្លៃ​លើ​សេវា​ដឹកជញ្ជូន​។​ ​ថ្លៃ​ដឹក​នេះ​ទៀតសោត​អាច​ថ្លៃ​ ​ឬ​ថោក​ ​អាស្រ័យ​លើ​ថា​គោលដៅ​ដែល​យើង​ចង់ឲ្យ​គេ​ដឹក​មក​ឲ្យ​នោះ​ ​ឆ្ងាយ​ពី​ហាង​ប៉ុនណា​ (​ហាង​ខ្លះ​គិត​រយៈ​ចម្ងាយ​ជា​គីឡូម៉ែត្រ​)​។​

​ជាការល្អ​ ​អ្នក​គួរតែ​ស៊ើបរក​ពី​ទំ​តាំងហាង​លក់​អន​ឡា​ញ​ឲ្យបាន​ច្បាស់លាស់​មុន​ជាមុន​សិន​ ​ព្រោះ​ជួនកាល​វា​នៅ​ជិត​សាលា​ដែល​យើង​រៀន​ ​ការិយាល័យ​ដែល​យើង​ធ្វើការ​ ​ឬ​ហាង​កាហ្វេ​ដែល​យើង​ត្រូវ​ទៅ​ ​នោះ​ថ្លៃ​ដឹក​អាច​នឹង​ថោក​ជាង​ ​បើ​ប្រៀប​ទៅ​នឹង​ទីតាំង​ផ្ទះ​របស់យើង​។​ ​ចុះបើ​ហាង​នៅកណ្ដាល​ក្រុង​ ​ហើយ​ផ្ទះ​យើង​នៅ​ដល់​ជាយក្រុង​ឯណោះ​ ​សាក​ស្រមៃ​ថា​សេវា​ដឹកជញ្ជូន​ថ្លៃ​ប៉ុនណា​ទៅ​។​

​យើង​ឃើញ​ថា​ ​មកទល់​ពេល​បច្ចុប្បន្ននេះ​ ​ភាគច្រើន​នៃ​ហាង​លក់ទំនិញ​អន​ឡា​ញ​ក្នុង​ក្រុងភ្នំពេញ​យើង​ ​បាន​សម្រេច​យក​សេវា​ថ្លៃ​ដឹក​ជាមធ្យម​ ​៨​០​០​០​រៀល​ ​ក្នុង​រាជធានី​ភ្នំពេញ​ ​និង​១​២​០​០​០​រៀល​ ​ចំពោះ​អតិថិជន​ដែល​នៅ​តាម​ខេត្ត​ ​ឬ​ជនបទ​។​


​ជា​រួម​មក​ ​ការ​ទិញ​អីវ៉ាន់​អន​ឡា​ញ​អស់​លុយ​ច្រើន​ឬ​តិច​ ​អាស្រ័យ​លើ​ភាព​វ័យ​ឆ្លាត​ ​និង​កា​របត់បែន​របស់​អ្នក​ ​ក្នុងនាម​ជា​អតិថិជន​។​ ​យ៉ាងណាមិញ​ ​យើង​ក៏​គួរ​បង្កើន​ភាព​ប្រុងប្រយ័ត្ន​ខ្ពស់​ទៅលើ​ហាង​ ​ឬ​អ្នករក​ស៊ី​បោកប្រាស់​មួយ​ចំនួន​ ​ព្រោះ​រស​និយម​របស់​មនុស្ស​សម័យថ្មី​ដែល​មាន​ទំនោរ​ទិញ​អីវ៉ាន់​អន​ឡា​ញ​ ​បាន​បង្ក​ឲ្យ​ជន​ឆ្លៀតឱកាស​មក​បន្លំ​លក់​ផលិតផល​ក្លែងក្លាយ​ ​ទំនិញ​ដែល​គ្មាន​គុណភាព​ស្តង់​ដារ​ ​គ្មាន​ការអនុញ្ញាត​ ​ចុះបញ្ជី​ត្រឹមត្រូវ​នៅ​ក្រសួង​ពាណិជ្ជកម្ម​ជាដើម​៕​

ពាក្យទាក់ទង: ទិញ​ទំនិញ​ប្រព័ន្ធ​អនឡាញរបៀបអស់​លុយ​តិច

អត្ថបទទាក់ទង

ការដាក់ប្រាក់នៅធនាគាររយៈពេលយូរ
សន្សំ

ការដាក់ប្រាក់នៅធនាគាររយៈពេលយូរ

April 14, 2021
ទិញអីវ៉ាន់​ដាក់​ផ្ទះ​អោយ​អស់​លុយតិច
ចំណូលចំណាយ

ទិញអីវ៉ាន់​ដាក់​ផ្ទះ​អោយ​អស់​លុយតិច

April 12, 2021
តំណក់ប្រេងដំបូងនៅកម្ពុជាជាប់ទាក់ទងនឹងតម្លៃប្រេងសាំងឬទេ?
ចំណូលចំណាយ

តំណក់ប្រេងដំបូងនៅកម្ពុជាជាប់ទាក់ទងនឹងតម្លៃប្រេងសាំងឬទេ?

April 14, 2021
អត្ថបទបន្ទាប់
ប្រភេទនៃការវិនិយោគក្នុងប្រទេសកម្ពុជា

ប្រភេទនៃការវិនិយោគក្នុងប្រទេសកម្ពុជា

អត្ថបទពេញនិយម

នៅរៀនគួរវិនិយោគទៅលើអ្វី?

នៅរៀនគួរវិនិយោគទៅលើអ្វី?

ដោយ Sovannara Chhun
April 5, 2021

មុនអាយុ៣០គួរធ្វើអ្វីខ្លះដើម្បីមានហិរញ្ញវត្ថុផ្ទាល់ខ្លួនល្អ?

មុនអាយុ៣០ គួរធ្វើអ្វីខ្លះដើម្បីមានហិរញ្ញវត្ថុផ្ទាល់ខ្លួនល្អ?

ដោយ Mono Keo
April 5, 2021

រូបមន្តក្នុងការគ្រប់គ្រង់ប្រាក់របស់អ្នក

រូបមន្តក្នុងការគ្រប់គ្រងប្រាក់របស់អ្នក

ដោយ Huey Som Arn
April 12, 2021

ផ្លាស់ប្តូរការគិតពីលុយ

ផ្លាស់ប្តូរការគិតពីលុយ

ដោយ Samphors Pon
April 3, 2021

Credit Score ពិន្ទុឥណទាន

Credit Score ពិន្ទុឥណទាន

ដោយ Vongraksa Ny
April 12, 2021

អំពីយើង
កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

ទំនាក់ទំនង
Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Go to mobile version