Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់

លេង​តុងទីន​អាច​ប៉ះពាល់​ដល់​ហិរញ្ញវត្ថុ​ផ្ទាល់​ខ្លួន​ឬទេ?

Tola Un ដោយ Tola Un
1 year មុន
ប្រភេទ វិនិយោគ, សន្សំ, ហិរញ្ញវត្ថុ
លេង​តុងទីន​អាច​ប៉ះពាល់​ដល់​ហិរញ្ញវត្ថុ​ផ្ទាល់​ខ្លួន​ឬទេ?
470
ទស្សនា

​ការ​លេង​តុងទីន​នៅតែ​ជា​មធ្យោបាយ​សន្សំ​ ​និង​ខ្ចីប្រាក់​មួយ​ដ៏​មាន​ប្រជាប្រិយភាព​នៅ​ក្នុង​សង្គម​កម្ពុជា​ ​បច្ចុប្បន្ន​ ​ព្រោះ​វា​មិនសូវ​ស្មុគ​ស្មាញ​ច្រើន​រឿង​ឯកសារ​ ​ពឹងផ្អែក​ទាំងស្រុង​លើ​ការ​ទុកចិត្ត​គ្នា​ ​ហើយ​វា​អាច​ ​ជួយ​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​បាន​នៅពេលដែល​អ្នក​ត្រូវ​ការចាំបាច់​។​

​គេ​ច្រើន​លេង​តុងទីន​ក្នុងចំណោម​អ្នកធ្វើការ​ជាមួយគ្នា​ ​ឬ​ក្នុងចំណោម​អាជីវករ​លក់ដូរ​នៅ​ក្នុង​ផ្សារ​ជាមួយ​ ​គ្នា​ជាដើម​។​ ​គេ​អាច​លេង​តុងទីន​បាន​នៅពេលដែល​មាន​ចំនួន​អ្នកចូលរួម​លេង​ ​មាន​ការកំណត់​ទំហំ​សាច់​ ​ប្រាក់​ដែល​ត្រូវ​បង់​ម្ដងៗ​ (​ក្បាល​តុងទីន​) ​វដ្ដ​ដែល​ត្រូវ​ដេញ​ម្ដងៗ​ (​មួយ​អាទិត្យ​ ​ពីរអាទិត្យ​ ​មួយ​ខែ​។​ល​។​) ​និង​អ្នកទទួលខុសត្រូវ​កាតព្វកិច្ច​ប្រមូល​ប្រាក់​ ​រៀបចំ​ដំណើរការ​ដេញ​តុង​ ​និង​ប្រមូល​ ​ប្រាក់​ឱ្យ​អ្នកឈ្នះ​ ​ដែល​យើង​ហៅថា​ជា​មេ​តុងទីន​នោះ​ឯង​។​

លេងតុងទីនអាចប៉ះពាល់ដល់ហិរញ្ញវត្ថុផ្ទាល់ខ្លួនឬទេ?

​ទន្ទឹមគ្នា​នឹង​ភាព​ងាយស្រួល​ ​ការ​លេង​តុងទីន​ក៏​ផ្ដល់​ផលវិបាក​ដល់​អ្នកលេង​មួយ​ចំនួន​ផង​ដែរ​ ​ដូចជា​៖​

​១​.​បាត់បង់​ប្រាក់សន្សំ​ ​ពេល​មានការ​គេច​វេ​ស​កាតព្វកិច្ច​បង់​ប្រាក់​កើតឡើង​

​កូន​តុងទីន​ដែល​នៅ​រស់​ (​មិនទាន់​ដេញ​បាន​) ​មិនសូវ​មាន​បញ្ហា​កើតឡើង​នោះ​ទេ​ ​ប៉ុន្តែ​ច្រើន​កើតមាន​ ​បញ្ហា​ជាមួយ​កូន​តុងទីន​ងាប់​ (​ដែល​ដេញ​បាន​រួចហើយ​ ​ប៉ុន្តែ​នៅ​ត្រូវ​បន្ត​បង់​ការប្រាក់​រហូតដល់​ដេញ​ ​បាន​គ្រប់គ្នា​)​។​ ​ពេល​មានកូន​តុងទីន​រត់​គេច​ ​មេ​ត្រូវ​មាន​កាតព្វកិច្ច​បង់​ការប្រាក់​ជំនួស​រហូតដល់​កូន​ដេញ​ ​បាន​គ្រប់គ្នា​។​ ​បើ​មានកូន​រត់​គេច​ច្រើនពេក​ ​មេ​មិន​អាច​ទទួលរ៉ាប់រង​បង់​ជំនួស​រួច​ ​ក៏​រត់​គេច​ខ្លួន​ដែរ​។​ ​មេ​ ​តុងទីន​ក៏​អាច​រត់​គេច​ដែរ​ ​ពេល​ដែល​ប្រមូល​បាន​លុយ​ច្រើន​។​ ​អ្នក​ដែល​រងគ្រោះ​ ​គឺ​កូន​តុងទីន​នៅ​រស់​ ​ដែល​មិនទាន់​ដេញ​បាន​នឹងគេ​។​


​២​.​មិន​មាន​វិធី​អាច​ទទួល​បាន​ប្រាក់​មកវិញ​

មិន​មាន​វិធី​អាច​ទទួល​បាន​ប្រាក់​មកវិញ​

​ក្នុង​ករណី​មាន​ឯកសារ​ព្រមព្រៀង​ច្បាស់លាស់​ ​ដែល​បញ្ជាក់​ពី​តួនាទី​របស់​ភាគី​ពាក់ព័ន្ធ​ (​កូន​តុងទីន​មាន​ ​តួនាទី​បង់​ប្រាក់​តាមកាល​កំណត់​ ​និង​តាម​ចំនួន​កំណត់​ ​មេ​តុងទីន​មាន​តួនាទី​ប្រមូល​ប្រាក់​ ​រៀបចំ​ការ​ដេញ​ ​និង​ប្រមូល​ប្រាក់​ឱ្យ​អ្នក​ដេញ​បាន​។​ល​។​) ​ច្បាប់​ពាក់ព័ន្ធ​នឹង​កិច្ចសន្យា​អាច​ជា​ជំនួយ​ក្នុង​ការ​ទាមទារ​ ​សំណង​។​ ​ផ្ទុយទៅវិញ​ ​ការ​លេង​តុងទីន​ភាគច្រើន​ ​ផ្អែកលើ​ការ​ទុកចិត្ត​គ្នា​ ​ដោយ​មិន​មាន​ឯកសារ​ព្រម​ ព្រៀ​ង​ ​ឬ​កិច្ចសន្យា​ផ្លូវការ​អ្វី​នោះ​ទេ​។​ ​ក្នុង​ស្ថានភាព​នេះ​ ​អ្នក​បាន​ត្រឹមតែ​សោកស្ដាយ​ប្រាក់កាស​ដែល​ខាត​ ​បង់​តែប៉ុណ្ណោះ​។​


​៣​.​មិន​ប្រាកដ​ថា​ជា​វិធី​ល្អ​បំផុត​ដើម្បី​សន្សំ​ ​ឬ​ខ្ចីប្រាក់​នោះ​ទេ​

មិន​ប្រាកដ​ថា​ជា​វិធី​ល្អ​បំផុត​ដើម្បី​សន្សំ​ ​ឬ​ខ្ចីប្រាក់​នោះ​ទេ​

​ដោយសារ​កូន​ ​ឬ​សមាជិក​តុងទីន​ត្រូវ​បង់​ប្រាក់​ជាប្រចាំ​ ​ម្នាក់ៗ​ត្រូវ​ដក​ចំណែក​នៃ​ប្រាក់ចំណូល​របស់​ខ្លួន​ ​ទៅ​ប្រើលើ​ការ​បង់​តុងទីន​។​ ​ក្នុង​ករណី​ដែល​យើង​ត្រូវការ​លុយ​បន្ទាន់​ ​យើង​ត្រូវការ​រង់ចាំ​ដល់​វដ្ដ​នៃ​ការ​ដេញ​ ​តុងទីន​ ​ថែមទាំង​ត្រូវ​ហ៊ាន​ដេញ​ក្នុង​អត្រា​ការប្រាក់​ខ្ពស់​ទៀត​ផង​ ​ដែល​ជួនកាល​ ​សំណាង​មិនដល់​ ​ដេញ​ ​មិនបាន​ទៀត​។​ ​បែប​នេះ​ ​លុយ​ដែល​យើង​សង្ឃឹម​ថា​នឹង​អាច​ប្រើប្រាស់​បាន​ក្នុង​គ្រា​មានអាសន្ន​ ​បែរជា​មិន​ ​អាច​ជួយ​យើង​បាន​ទាន់ពេល​វេលា​ទៅវិញ​។​


​ទន្ទឹម​នឹង​ចំណុច​ដែល​គួរ​យកចិត្តទុកដាក់​មួយ​ចំនួន​ខាងលើ​នេះ​ ​ក៏​មានការ​លើកឡើង​ផង​ដែរ​ថា​ ​ការ​យក​ ​ប្រាក់​ទៅ​វិនិយោគ​ក្នុង​រូបភាព​ផ្សេងៗ​ ​អាច​ផ្ដល់​ផល​ចំណេញ​ល្អ​ប្រសើរ​ជាង​យក​ទៅលេង​តុងទីន​។​ ​បន្ថែម​ ​លើ​នេះ​ ​អ្នក​អាច​មាន​ជម្រើស​សន្សំ​ ​និង​ ​ប្រាក់​ក​ម្ចី​ផ្សេងៗ​ទៀត​ដែល​មាន​សុវត្ថិភាព​ ​តែ​អាច​ត្រូវការ​រៀបចំ​ ​ឯកសារ​ច្រើន​។​ ​យ៉ាងណាមិញ​ ​ទាំងនេះ​គ្រាន់តែ​ជា​គំនិត​សម្រាប់​ជំនួយ​ដល់​ការពិចារណា​ ​និង​សម្រេច​ ​ចិត្ត​របស់​អ្នក​ប៉ុណ្ណោះ​៕

ពាក្យទាក់ទង: លេងតុងទីន

អត្ថបទទាក់ទង

5 factors to consider before buying a real estate for the first time
វិនិយោគ

5 កត្តាគួរពិចារណា​ មុនទិញអចលនទ្រព្យលេីកដំបូង 

August 15, 2022
why you should investing in real estate in your 20s and 30s
វិនិយោគ

ហេតុអ្វីបានគួរវិនិយោគលេីអចលនទ្រព្យក្នុងវ័យ២០ទៅ៣០ឆ្នាំ?  

August 15, 2022
ដើម្បីក្លាយជាម្ចាស់ហាងកាហ្វេ​គួរ​ត្រៀមអ្វីខ្លះ?
វិនិយោគ

ដើម្បីក្លាយជាម្ចាស់ហាងកាហ្វេ​គួរ​ត្រៀមអ្វីខ្លះ?

August 16, 2022
អត្ថបទបន្ទាប់
ភាព​ខ្ជះខ្ជាយ​កើត​ចេញ​ពី​កត្តា​អ្វី?

ភាព​ខ្ជះខ្ជាយ​កើត​ចេញ​ពី​កត្តា​អ្វី?

អត្ថបទពេញនិយម

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ដោយ Kimlong Ro
July 22, 2022

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ដោយ Sovannary Hong
July 22, 2022

តើភាគហ៊ុនគឺជាអ្វី?

តើភាគហ៊ុន​គឺជា​អ្វី?

ដោយ Sovannary Hong
July 23, 2022

សវនកម្ម (Audit)

សវនកម្ម (Audit)

ដោយ Pheanuma Ron
July 22, 2022

ពន្ធ និងអាករ

ពន្ធ និង អាករ

ដោយ Sopheavy Ngoun
July 23, 2022

អំពីយើង
កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

ទំនាក់ទំនង
Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។