Kakcent
Advertisement
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់

វដ្តអាជីវកម្ម (Business Cycle)

Sokunemy ដោយ Sokunemy
2 months មុន
ប្រភេទ វិនិយោគ
វដ្តអាជីវកម្ម (Business Cycle)
14
ទស្សនា

​វដ្ត​អាជីវកម្ម​ (​Business​ ​Cycle​) ​ឬ​អាច​ហៅ​បាន​ថា​វដ្ត​សេដ្ឋកិច្ច​ (​Economic Cycle​) ​គឺជា​ចលនា​ ​នៃ​ការ​ឡើង​ ​ឬ​ចុះទៅ​តាម​ដំណាក់កាល​នីមួយៗ​នៅ​ក្នុង​សេដ្ឋកិច្ច​ដែល​កំណត់​ដោយ​ផលិតផល​ក្នុង​ ​ស្រុក​សរុប​ (​G​D​P​ : ​Gross Domestic Product​s ​ស​ម្តៅ​ទៅដល់​តម្លៃ​សរុប​នៃ​ចំនួន​ទិន្នផល​ដែល​បាន​ ​ផលិត​សរុប​នៅ​ក្នុង​ប្រទេស​មួយ​)​។​ ​ប្រសិនបើ​និយាយ​ភាសា​សាមញ្ញ​ ​វដ្ត​អាជីវកម្ម​គឺជា​ ​ដំណើរ​វិល​ជុំ​ ​នៃ​សេដ្ឋកិច្ច​នៅ​ក្នុងរយៈពេល​ណាមួយ​ដោយមាន​ការ​កើន​ឡើង​ ​និង​ធ្លាក់ចុះ​នៃ​ចំនួន​ផលិតផល​ក្នុង​ ​ស្រុក​សរុប​ (​G​D​P​) ​ប្រៀបធៀប​នឹង​ពេលវេលា​ (​Time​)​។​

​​វដ្ត​អាជីវកម្ម​គឺ​មាន​ ​៤​ដំណាក់កាល​៖​

វដ្តអាជីវកម្ម (Business Cycle)

1. ​ដំណាក់កាល​ពង្រីក​ (​Expansion​)​៖​ ​

ជា​ដំណាក់កាល​មួយ​ដែល​សេដ្ឋកិច្ច​ក្នុង​ប្រទេស​មាន​ភាព​ល្អ​ប្រសើរ​ ​ដោយមាន​អាជីវកម្ម​រីក​ដុះដាល​ទាំង​ការ​ផលិត​ ​និង​កើន​ឡើង​នូវ​ប្រាក់ចំណេញ​ ​ព្រមទាំង​មាន​អត្រា​នៃ​តម្រូវ​ការ​អតិថិជន​ (​Demand​) ​ក៏​កើន​ឡើង​ផង​ដែរ​។​

2. ដំណាក់កាល​កំពូល​ (​Peak​)​៖​

​នេះ​ជា​ដំណាក់កាល​មួយ​ ​ដែល​សេដ្ឋកិច្ច​ឈាន​ទៅដល់​ក​ម្រិ​ត​កំពូល​ ​ហើយ​វាក​៏​ត្រូវ​បាន​គេ​ចាត់ទុកថា​ ​វា​ជា​ខែ​ចុងក្រោយ​មុននឹង​សេដ្ឋកិច្ច​សំខាន់​ៗ​ដាំ​ក្បាល​ចុះ​ ​ដូចជា​ការ​ធ្លា​ក់់​ចុះ​នូវ​អត្រា​នៃ​ការ​មានការងារ​ធ្វើ​ (​employment​ ​rate​) ​តម្រូវ​ការ​ខ្ពស់​ ​ហួសពី​ការដែល​អាច​ផ្គត់ផ្គង់​បាន​ ​ព្រមទាំង​មានការ​កើន​ឡើង​នូវ​អតិផរណា​ (​Inflation​) ​។​

3. ​ដំណាក់កាល​ធ្លាក់ចុះ​ (​Contraction​)​៖​

​វា​ជា​ដំណាក់កាល​មួយ​ ​ដែល​សេដ្ឋកិច្ច​ចាប់ផ្ដើម​ធ្លាក់​ពី​ចំណុច​កំពូល​។​ ​ក្នុង​កំឡុង​ពេលនេះ​ ​អត្រា​ចំនួន​នៃ​អ្នក​អត់​ការងារ​ធ្វើ​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ ​តម្លៃ​ភាគ​ហ៊ុន​ធ្លាក់ចុះ​ ​ហើយ​កំណើន​សេដ្ឋកិច្ច​មានការ​ថយ​ចុះ​យ៉ាង​គំហុក​។​ ​នៅពេលដែល​អត្រា​ការប្រាក់​កើន​ឡើង​ ​អតិផរណា​ក៏​កើន​ឡើង​ដែរ​ដែល​បង្កើត​ឲ្យ​មាន​បញ្ហា​ខាង​ផ្នែក​ហិរញ្ញវត្ថុ​នៅ​ក្នុង​សេដ្ឋកិច្ច​។​ ​ការ​កើន​ឡើង​នៃ​អតិផរណា​នេះ​ត្រូវ​បាន​ចែក​ចេញ​ ​ជា​ ​២​ធំ​ ​គឺ​ ​Recession​ ​និង​ ​Depression​ ​។​ ​Recession​ ​គឺ​ស​ម្តៅ​ទៅលើ​ការ​ធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​ ​និង​ចំនួន​ផលិតផល​ក្នុងស្រុក​សរុប​ធ្លាក់ចុះ​ជាច្រើន​ខែ​។​ ​ចំណែក​ឯ​ ​Depression​ ​គឺជា​ការ​ធ្លាក់ចុះ​នៃ​ ​សេដ្ឋកិច្ច​ ​និង​ផលិតផល​ក្នុងស្រុក​សរុប​ដូច​ ​Recession​ ​ដែរ​ ​តែ​វា​មាន​រយៈពេល​យូរ​រហូតដល់​រាប់​ឆ្នាំ​ ​និង​មាន​សភាព​ធ្ងន់ធ្ងរ​ជាង​ ​Recession​ ​ជា​ឧទាហរណ​៏ ​Great Depression​ (1929-1939) ​នៅ​សហរដ្ឋអាមេរិក​ជា​វិបត្តិសេដ្ឋកិច្ច​ ​មួយ​ដែល​មាន​ ​រយៈពេល​យូរ​រហូតដល់​ទៅ​ ​១​០​ឆ្នាំ​។​

4. ​ដំណាក់កាល​ដាំ​ក្បាល​ចុះ​ (​Trough​)​៖​

​ដំណាក់កាល​នេះ​ស្ថិតនៅ​ចំណុច​ដែល​ទាប​ជាងគេ​នៅ​ក្នុង​វដ្ដ​អាជីវកម្ម​ ​មុននឹង​ឈាន​ទៅដល់​ចំណុច​ងើបឡើង​វិញ​(​Recovery​)​។​ ​ចំណុច​ ​Recovery​ ​ជា​ដំណាក់កាល​ ​មួយ​ដែល​សេដ្ឋកិច្ច​ចាប់ផ្តើម​ងើបឡើង​វិញ​ ​ដើម្បី​ឈាន​ទៅ​រក​ដំណាក់កាល​ពង្រីក​ហើយ​សកម្ម​ ​ភាព​សេដ្ឋកិច្ច​ទាំងឡាយ​ក៏​ចាប់ផ្តើម​មានសន្ទុះ​ម្តង​បន្តិចៗ​។​


​តួយ៉ាង​ ​វិបត្តិ​ហិរញ្ញវត្ថុ​សកល​នៅ​ឆ្នាំ​ ​២​០​០​៨​ ​ជា​ពេល​មួយ​ដែល​សេដ្ឋកិច្ច​បាន​ធ្លាក់ចុះ​នូវ​ ​G​D​P​ ​រហូតដល់​ចំណុច​អវិជ្ជមាន​ដែល​កើត​ ​ឡើង​នៅ​ក្នុង​ឆ្នាំ​២​០​០​៨​ ​ដល់​ឆ្នាំ​២​០​០​៩​។​ ​វិបត្តិ​នេះ​កើតឡើង​ដោយសារតែ​មាន​ចំនួន​នៃ​ក​ម្ចី ​ក្នុង​ការ​ទិញ​ផ្ទះ​បាន​កើន​ឡើង​នៅ​សហរដ្ឋអាមេរិក​ហើយ​ប្រជាជន​មិន​មានលទ្ធភាព​ក្នុង​ការ​សង​ក​ម្ចី​ទៅកាន់​ធនាគារ​វិញ​ធ្វើឲ្យ​មាន​បញ្ហា​ហិរញ្ញវត្ថុ​ ​ដោយ​ធនាគារ​ខ្វះខាត​ទុន​សម្រាប់​បង្វិល​ ​ហើយ​ធនាគារ​ខ្លះ​ត្រូវ​ប្រកាស​ក្ស័យធន​ ​និង​ដៃគូ​ធនាគារ​ជាច្រើន​បាន​ជួប​បញ្ហា​ហិរញ្ញវត្ថុ​ធ្វើឲ្យ​ ​វិបត្តិ​នេះ​រីក​រាលដាល​ទៅដល់​បណ្តា​ប្រទេស​ផ្សេងៗ​រួម​មាន​ប្រទេស​កម្ពុជា​ផង​ដែរ​។​ ​ប៉ុន្តែ​បញ្ហា​ ​នេះ​ត្រូវ​បាន​បញ្ចប់​ទៅវិញ​នៅ​ក្នុង​ឆ្នាំ​ ​២​០​០​៩​ ​ដោយ​រដ្ឋាភិបាល​អាមេរិក​បញ្ចេញ​ថវិកា​ជាច្រើន​ ​ដើម្បី​ជួយ​ទប់​ស្កាត់​ ​និង​កាត់បន្ថយ​បញ្ហា​ហិរញ្ញវត្ថុ​នេះ​។​

​សរុប​មក​ ​សម្រាប់​អាជីវករ​ ​ជាពិសេស​អ្នក​វិនិយោគ​វដ្ត​អាជីវកម្ម​នេះ​ពិតជា​សំខាន់​ក្នុង​ការ​ប្រ​មើ​មើល​ ​ជៀសវាង​ហា​និ​ភ័យ​ដែល​អាច​កើតឡើង​ ​ទោះបី​មិន​អាច​មើល​ដឹង​ ​១​០​០​% ​តែ​ក៏​អាច​កាត់បន្ថយ​នូវ​បញ្ហា​ ​បាន​ខ្លះ​ផង​ដែរ​៕

ពាក្យទាក់ទង: Business Cycleវដ្តអាជីវកម្ម

អត្ថបទទាក់ទង

បណ្ដាញ​សង្គម​នៅ​កម្ពុជា
វិនិយោគ

បណ្ដាញ​សង្គម​នៅ​កម្ពុជា

April 14, 2021
ទិញផ្ទះបង់រម្លស់
វិនិយោគ

ទិញផ្ទះបង់រម្លស់

April 3, 2021
ប្រព័ន្ធទូរសព្ចល័តមុនគេ​នៅ​កម្ពុជា
វិនិយោគ

ប្រព័ន្ធទូរសព្ចល័តមុនគេ​នៅ​កម្ពុជា

April 12, 2021
អត្ថបទបន្ទាប់
តំណក់ប្រេងដំបូងនៅកម្ពុជាជាប់ទាក់ទងនឹងតម្លៃប្រេងសាំងឬទេ?

តំណក់ប្រេងដំបូងនៅកម្ពុជាជាប់ទាក់ទងនឹងតម្លៃប្រេងសាំងឬទេ?

អត្ថបទពេញនិយម

នៅរៀនគួរវិនិយោគទៅលើអ្វី?

នៅរៀនគួរវិនិយោគទៅលើអ្វី?

ដោយ Sovannara Chhun
April 5, 2021

មុនអាយុ៣០គួរធ្វើអ្វីខ្លះដើម្បីមានហិរញ្ញវត្ថុផ្ទាល់ខ្លួនល្អ?

មុនអាយុ៣០ គួរធ្វើអ្វីខ្លះដើម្បីមានហិរញ្ញវត្ថុផ្ទាល់ខ្លួនល្អ?

ដោយ Mono Keo
April 5, 2021

រូបមន្តក្នុងការគ្រប់គ្រង់ប្រាក់របស់អ្នក

រូបមន្តក្នុងការគ្រប់គ្រងប្រាក់របស់អ្នក

ដោយ Huey Som Arn
April 12, 2021

ផ្លាស់ប្តូរការគិតពីលុយ

ផ្លាស់ប្តូរការគិតពីលុយ

ដោយ Samphors Pon
April 3, 2021

Credit Score ពិន្ទុឥណទាន

Credit Score ពិន្ទុឥណទាន

ដោយ Vongraksa Ny
April 12, 2021

អំពីយើង
កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

ទំនាក់ទំនង
Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Go to mobile version