Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់

សាំង​ឡើង​ថ្លៃមកពីអ្វី?​ ហើយ​ប៉ះពាល់​ដល់អ្វីខ្លះ?

Seangheng Pol ដោយ Seangheng Pol
4 months មុន
ប្រភេទ ចំណូលចំណាយ
#​អ្នកណា​ខ្លះ​រង​ផល​ប៉ះពាល់​ពី​ការ​ឡើងថ្លៃ​របស់​ប្រេងសាំង​ដ៏​គំហុក​នេះ​?
36
ទស្សនា

​បន្ទាប់ពី​ចាក់សាំង​ហើយ​ ​សង្ឃឹម​ថាស​ល់​លុយ​ខ្លះ​បាន​ហូប​កាហ្វេ​ ​ឬ​គុយទាវ​នឹងគេ​ ​មានអី​ចុងក្រោយ​នៅសល់​ត្រឹម​មី​កំប៉ុង​ដូច​រាល់​ដង​ ​ព្រោះតែ​តម្លៃ​ប្រេង​សំា​ង​ស្រាប់តែ​កើន​ឡើង​យ៉ាង​គំហុក​។​

​ថ្មីៗ​នេះ​ ​តម្លៃ​ប្រេងសាំង​បាន​កើន​ឡើងជា​ខ្លាំង​។​ ​ជាក់ស្តែង​ ​គ្រាន់តែ​ប្រេងសាំង​ធម្មតា​ ​បាន​កើន​ថ្លៃ​ពី​ ​៤​,​២​០​០​រៀល​ក្នុង​មួយ​លីត្រ​ ​ក្នុង​ខែ​មករា​ ​ដល់​ ​៥​,​៣​០​០​រៀល​ក្នុង​មួយ​លីត្រ​ ​ក្នុង​ខែ​មីនា​ ​ឆ្នាំ​២​០​២​២​។​ ​មិន​តែ​ប៉ុណ្ណឹង​ទេ​ ​គេ​ក៏​នៅតែ​រំពឹង​ថា​ ​តម្លៃ​នេះ​នឹង​បន្ត​កើន​ឡើង​ជាបន្តបន្ទាប់​ទៀត​។​

តើ​កត្តា​ចម្បង​អ្វីខ្លះ​ដែល​ជំរុញ​ឲ្យ​តម្លៃ​ប្រេងសាំង​ស្រាប់តែ​កាន់តែ​ឡើង​ខ្លាំង​ភ្លាម​ៗ​បែប​នេះ​?

សាំង​ឡើង​ថ្លៃមកពីអ្វី?​ ហើយ​ប៉ះពាល់​ដល់អ្វីខ្លះ?

​ចម្លើយ​ដ៏​សាមញ្ញ​មួយ​គឺ​មកពី​ភាព​មិន​ស្មើគ្នា​រវាង​តម្រូវ​ការ​ ​និង​ការ​ផ្គត់ផ្គង់​នៃ​ប្រេងសាំង​។​ ​តាម​ទ្រឹស្តី​តម្រូវ​ការ​ ​និង​ការ​ផ្គត់ផ្គង់​បាន​ចែង​ថា​ ​តម្លៃ​កើន​ឡើង​នៅ​ពេល​មាន​កង្វះខាត​នៃ​ការ​ផ្គត់ផ្គង់​ ​ឬនៅ​ពេល​មាន​កំណើន​តម្រូវ​ការ​ខ្ពស់​។​ ​អ​តុល្យភាព​រវាង​តម្រូវ​ការ​ ​និង​ការ​ផ្គត់ផ្គង់​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា​បណ្តាលមកពី​កត្តា​មួយ​ចំនួន​ដូច​ខាងក្រោម​។​

1. ​ជម្លោះ​រវាង​ ​រុស្សី​ ​និង​អ៊ុយ​ក្រែ​ន​

ជម្លោះ​នេះ​ជាដើម​ចម​មួយ​ចម្បង​ដែល​បណ្តាលឲ្យមាន​កង្វះខាត​នៃ​ការ​ផ្គត់ផ្គង់​ប្រេង​ឆៅ​នៅ​ទូទាំង​ពិភពលោក​។​ ​ដោយ​រុស្សី​ ​ជា​ប្រទេស​ដ៏​ធំ​មួយ​ក្នុងចំណោម​ប្រទេស​ដែល​ផ្គត់ផ្គង់​ប្រេង​ឆៅ​ទូទាំង​ពិភពលោក​ ​ជាពិសេស​ក្នុង​តំបន់​អ៊ឺរ៉ុ​ប​។​ ​ការ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​ប្រទេស​លោក​ខាងលិច​ ​បាន​ធ្វើឲ្យ​មានការ​រាំង​ស្ទះ​ដល់​ការនាំចេញ​ប្រេង​ឆៅ​របស់​ប្រទេស​រុស្សី​។​

2. ​ការ​កើន​ឡើង​នៃ​តម្រូវ​ការ​

​ដោយសារតែ​ស្ថានភាព​កូ​វី​ដ​មានការ​ធូរ​ស្បើយ​ច្រើន​នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន​ ​មនុស្សជា​ច្រើន​ចាប់ផ្តើម​ធ្វើដំណើរ​ឡើងវិញ​ ​បន្ទាប់ពី​ខកខាន​អស់​រយៈពេល​យ៉ាង​យូរ​ដោយសារតែ​ការ​បិទ​ខ្ទប់​។​ ​កត្តា​នេះ​ក៏បាន​រួមចំណែក​ជំរុញ​ឲ្យ​តម្រូវ​ការ​ប្រេងសាំង​មានការ​កើន​ឡើង​ ​ស្រប​ពេល​ដែល​ការ​ផ្គត់ផ្គង់​កំពុងតែ​ធ្លាក់ចុះ​ដោយសារ​កត្តា​ខាងលើ​។​

#​អ្នកណា​ខ្លះ​រង​ផល​ប៉ះពាល់​ពី​ការ​ឡើងថ្លៃ​របស់​ប្រេងសាំង​ដ៏​គំហុក​នេះ​?

#​អ្នកណា​ខ្លះ​រង​ផល​ប៉ះពាល់​ពី​ការ​ឡើងថ្លៃ​របស់​ប្រេងសាំង​ដ៏​គំហុក​នេះ​?

​នៅ​ពេល​តម្លៃ​ប្រេងសាំង​កើន​ឡើង​ខ្លាំង​ ​ច្បាស់​ណាស់​ថា​វា​មានផល​ប៉ះពាល់​ដល់​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​យើង​ដូចជា​៖​

-​អ្នក​ប្រកបរបរ​ដោយ​ពឹងផ្អែក​លើ​មធ្យោបាយ​ដឹក​ជ​ញ្ចូ​ន​៖​

អ្នក​រត់​ឌុប​ ​អ្នក​បើកបរ​តាក់ស៊ី​ ​ឬ​ឡានឈ្នួល​ ​អ្នក​ដឹកជញ្ជូន​អីវ៉ាន់​ ​ឬ​ម្ហូបអាហារ​ ​ជាដើម​ ​ដែល​មុខរបរ​ចិញ្ចឹមជីវិត​របស់​ពួកគាត់​ត្រូវ​ពឹងផ្អែក​លើ​ប្រេងសាំង​ជាគោល​។​ ​បើ​ប្រេងសាំង​ឡើងថ្លៃ​ ​ការ​ចំណាយ​លើ​ថ្លៃ​ដើម​ក្នុង​របររកស៊ី​ ​ក៏ដូចជា​តម្លៃ​សេវាកម្ម​របស់​គាត់​ក៏​កើន​ឡើង​ដូចគ្នា​ ​ជាហេតុ​ប៉ះពាល់​ដល់​ចំណូល​ ​ហើយ​ប្រឈម​នឹង​ការ​បាត់បង់​អតិថិជន​ទៀត​ផង​។​

​អាជីវករ​ទូទៅ​៖​ ​

អ្នក​លក់ដូរ​ទូទៅ​ក៏​ត្រូវ​ពឹងផ្អែក​លើ​ការ​​​ដឹកជញ្ជូន​ក្នុង​ការ​ផ្ដល់​សេវាកម្ម​ ​ឬ​អាជីវកម្ម​របស់​ពួកគេ​ដែរ​។​ ​តួយ៉ាងដូចជា​ការ​ចំណាយ​លើ​សេវា​ដឹកជញ្ជូន​ផលិតផល​ដែល​ត្រូវ​បូក​បញ្ចូល​ក្នុង​ថ្លៃ​លក់​។​ ​ពេល​សាំង​ឡើងថ្លៃ​ ​នោះ​តម្លៃ​ទំនិញ​ក៏​ត្រូវ​ត​ម្លើ​ង​ដើម្បី​រក​បាន​ប្រាក់ចំណេញ​។​ ​យ៉ាងណាមិញ​ ​គេ​ក៏​អាច​ប្រឈម​នឹង​កា​រលក់​ធ្លាក់ចុះ​ ​ដោយសារ​ទំនិញ​ឡើងថ្លៃ​ ​អតិថិជន​មាន​តិច​ជាង​មុន​ ​ព្រោះ​គេ​ត្រូវ​កាត់បន្ថយ​ចំណាយ​។​

ប្រជាជន​ទូទៅ​៖

​សូម្បី​អ្នកធ្វើការ​ ​សិស្សានុសិស្ស​ ​ឬ​អ្នក​ប្រកបរបរ​ដទៃទៀត​ក៏​រង​ការ​ប៉ះពាល់​ដែរ​។​ ​យើង​រាល់គ្នា​ចាំបាច់​ត្រូវធ្វើ​ដំណើរ​ទៅ​ធ្វើការ​ ​ឬ​ប្រកបមុខរបរ​ប្រចាំថ្ងៃ​ ​តែ​មិនមែន​គ្រប់គ្នា​សុទ្ធតែ​មាន​ជម្រើស​ផ្លាស់ប្ដូរ​មធ្យោបាយ​ធ្វើដំណើរ​ដែល​ចំណាយ​តិច​ជាង​មុន​នោះ​ទេ​។​ ​ក្នុង​ករណី​ប្រេងសាំង​ឡើងថ្លៃ​ ​នោះ​ចំណាយ​សរុប​ប្រចាំថ្ងៃ​ ​និង​ប្រចាំខែ​របស់យើង​ក៏​មានការ​កើន​ឡើង​ ​ដែល​វា​ប៉ះពាល់​ដល់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​មិន​មានប្រសិទ្ធិភាព​។​

​តម្លៃ​ប្រេងសាំង​ឡើងថ្លៃ​បាន​ជះ​ឥទ្ធិពល​ដល់​ជីវភាពរស់នៅ​ប្រចាំថ្ងៃ​របស់យើង​រាល់គ្នា​ដោយ​ខានមិនបាន​។​ ​ហេតុនេះ​ហើយ​ទើប​គេ​និយាយ​ថា​ ​ប​ម្រែ​ប​ម្រួ​ល​នៃ​តម្លៃ​ប្រេងសាំង​ ​គឺជា​កត្តា​លី​ករ​មួយ​ ​បណ្តាលឲ្យមាន​ការ​កើន​ឡើង​នូវ​អតិផរណា​ក្នុង​ប្រទេស​។​
​តើ​អ្នក​យល់​ណា​ដែរ​ចំពោះ​បញ្ហា​មួយ​នេះ​? ​អាច​ចែករំលែក​មតិ​ផ្ទាល់ខ្លួន​នៅ​ខាងក្រោម​ឲ្យ​អេ​ដ​មីន​បាន​ដឹងផង​ណា៎​!!

​ឯកសារ​យោង​
1. ​Understanding​ ​t​h​e​ ​Correlation​ o​f​ ​Oil​ ​and​ ​Currency​ – ​Invest​o​p​e​d​i​a​
2. ​សេចក្តីជូនដំណឹង​ស្ដីពី​៖​ ​តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​ថ្មី​ – ​ក្រសួង​ពាណិជ្ជកម្ម​
3. ​Oil​ ​Price​s ​Rise​ ​After​ ​Three​-​Day​ ​Slum​p​. ​Supply​ ​Fear​s ​Are​ ​Taking​ ​Hold​ – ​Bar​ron’s
4. ​Why​ ​I​s ​T​h​e​ ​Price​ O​f​ ​Oil​ ​Rising​? – ​For​be​s ​A​d​visor​


© 2022 – 2023 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​
​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។​

ពាក្យទាក់ទង: ​ឡើងថ្លៃ​​ប្រេងសាំង​

អត្ថបទទាក់ទង

ណាត់ជួបគ្នាអស់ត្រឹម ៧មុឺនរៀល​
ចំណូលចំណាយ

Date​ម្ដង​អស់​ម្នាក់​ត្រឹម ៧មុឺនរៀល​

July 22, 2022
ចេះជំនាញទាំង៦មុខនេះបើចង់ចេញរកសុី
ចំណូលចំណាយ

ចេះជំនាញទាំង៦មុខនេះបើចង់ចេញរកសុី

July 22, 2022
​វិធី​ងាយ​ៗ​ទៅ​រៀន​ចាយ​អស់​ត្រឹម​៧​០​០​០​រៀល​
ចំណូលចំណាយ

​វិធី​ងាយ​ៗ​ទៅ​រៀន​ចាយ​អស់​ត្រឹម​ ៧​០​០​០​រៀល​

July 13, 2022
អត្ថបទបន្ទាប់
​៥​ វិធី​សន្សំ​លុយ​ឲ្យបាន​សម្រេច​តាម​ផែនការ

​៥​ វិធី​សន្សំ​លុយ​ឲ្យបាន​សម្រេច​តាម​ផែនការ

អត្ថបទពេញនិយម

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ដោយ Sovannary Hong
July 22, 2022

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ដោយ Kimlong Ro
July 22, 2022

តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

ដោយ Putheary Buth
July 25, 2022

សវនកម្ម (Audit)

សវនកម្ម (Audit)

ដោយ Pheanuma Ron
July 22, 2022

VAT អាករលើ​តម្លៃ​បន្ថែម

VAT អាករលើ​តម្លៃ​បន្ថែម

ដោយ Sopheavy Ngoun
August 8, 2022

អំពីយើង
កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

ទំនាក់ទំនង
Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។