Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ចំណូលចំណាយ

សេវាកម្មបង់រម្លស់

២ ឆ្នាំមុន
1 នាទីក្នុងការអាន
201
ទស្សនា
FacebookTwitterLinkedinTelegramQR Code
សេវាកម្មបង់រម្លស់
FacebookTwitterLinkedinTelegramQR Code

​សេវាកម្ម​បង់​រម្លស់​ ​គឺជា​មធ្យោបាយ​បង់លុយ​ទូទាត់​ទំនិញ​មួយ​ប្រភេទ​ដែល​អតិថិជន​មិន​ចាំបាច់​បង់​ម្ដង​ទាំងដុល​នៃ​តម្លៃ​ដើម​ទេ​ ​ពោល​គឺ​ត្រូវ​បង់​ជា​ដំណាក់កាល​ ​ដែល​ចំនួន​លុយ​ត្រូវ​បង់​មាន​ទំហំ​តូច​ ​គិត​ទាំង​ប្រាក់ដើម​ ​និង​ការប្រាក់​ ​ហើយ​ការ​បង់​នឹង​ត្រូវ​បញ្ចប់​នៅពេលដែល​លោកអ្នក​បង់​គ្រប់​ចំនួន​ខែ​ ​គ្រប់​ចំនួន​លុយ​ដែល​បាន​ចែង​ក្នុង​កិច្ចសន្យា​លាយលក្ខណ៍​ជា​អក្សរ​។​ ​ខាងក្រោម​នេះ​ជា​ចំណុច​ខ្លះ​ៗ​ដែល​លោកអ្នក​គួរ​ស្វែងយល់​អំពី​ភាពទូទៅ​នៃ​សេវា​បង់​រម្លស់​៖​

‣ ​ការប្រាក់​៖​ ​

ការប្រាក់

លោកអ្នក​ត្រូវ​ចាប់អារម្មណ៍​ពី​រូបមន្ត​ការប្រាក់​ ​និង​លក្ខខណ្ឌ​បង់​រម្លស់​នៃ​ក្រុមហ៊ុន​នោះ​ ​ដ្បិត​ការប្រាក់​នេះ​ប្រែប្រួល​ទៅតាម​ប្រភេទ​ ​និង​រយៈពេល​នៃ​ការ​រម្លស់​ ​ហើយ​អាស្រ័យ​លើ​គោលការណ៍​របស់​អាជីវកម្ម​នីមួយៗ​ផង​ដែរ​។​ ​នៅកន្លែង​ខ្លះ​ ​ទាមទារ​ឲ្យ​មាន​ប្រាក់កក់​ ​ហើយ​ជួនកាល​គេ​មាន​ប្រូ​ម៉ូ​សិន​ខ្លះ​មិន​ទាមទារ​ការប្រាក់​ទេ​ ​ឬ​ពេលខ្លះ​មាន​ការប្រាក់​ដែរ​ ​តែ​គិត​បន្តិចបន្តួច​ប៉ុណ្ណោះ​។​ ​ដូចនេះ​យើង​ត្រូវ​សួរ​គេ​ឲ្យបាន​ច្បាស់​ថា​ ​យើង​ត្រូវ​បង់​រយៈពេល​ប៉ុន្មាន​ខែ​ ​ឬ​ប៉ុន្មាន​ឆ្នាំ​ ​ហើយ​ត្រូវ​បង់​ចំនួន​ប៉ុន្មាន​ក្នុង​មួយ​ខែ​។​ ​គួរ​ចងចាំ​ថា​ ​រយៈពេល​បង់​រម្លស់​ ​កាន់តែ​យូរ​ខែ​ឆ្នាំ​ ​ការប្រាក់​កាន់តែ​កើន​។​


‣ ​ការ​ផាក​ពិន័យ​៖​

ការ​ផាក​ពិន័យ​៖​

​បញ្ហា​ដែល​ត្រូវ​សង្កត់ធ្ងន់​ផង​ដែរ​នោះ​ ​គឺ​ការ​ផាក​ពិន័យ​។​ ​ក្នុង​ករណី​លោកអ្នក​បង់​យឺតយ៉ាវ​ ​បង់​មិន​ទៀងទាត់​ពេលវេលា​ ​តើ​គេ​នឹង​ផាក​ប៉ុន្មាន​ ​បើ​សិន​ថ្ងៃណាមួយ​យើង​ជួប​ហេតុការណ៍​អាក្រក់​ដែល​ប៉ះពាល់​ដល់​ស្ថានភាព​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​ ​ហើយ​យើង​មិន​មានលទ្ធភាព​ក្នុង​ការ​បង់​បន្ត​ទៀត​ ​តើ​គេ​នឹង​មាន​វិធានការ​យ៉ាងដូចម្ដេច​៖​ ​រឹបអូស​ទ្រព្យ​ណាមួយ​ ​ឬ​ដោះស្រាយ​តាម​និតី​វិធី​ច្បាប់​?


‣ ​ជម្រើស​ក្នុង​ការ​បង់​៖​

ជម្រើស​ក្នុង​ការ​បង់​

​ជាទូទៅ​ ​ការ​បង់​រម្លស់​ប្រព្រឹត្តទៅ​ក្រោម​រូបភាព​២​គឺ​បង់​ជាមួយ​ក្រុមហ៊ុន​ដោយ​ផ្ទាល់​ ​និង​រម្លស់​ជាមួយ​ធនាគារ​។​ ​ការ​បង់​រម្លស់​តាមរយៈ​ធនាគារ​ត្រូវ​បាន​អ្នកជំនាញ​ឲ្យយោបល់​មក​​​ថា​ ​មាន​សុវត្ថិភាព​ ​និង​ហា​និ​ភ័យ​តិច​ជាង​បង់​ជាមួយ​ក្រុមហ៊ុន​ ​ព្រោះ​ខាង​ធនាគារ​សិក្សា​ពី​លទ្ធភាព​បង់​របស់យើង​ ​ដោយ​ពឹងផ្អែក​លើ​ឯកសារ​បញ្ជាក់​ពី​ចំណូល​ប្រចាំខែ​ ​ហើយ​ផ្ដល់​ជូន​ក​ម្ចី​ក្រោម​អត្រា​ការប្រាក់​ទាប​ទៀត​ផង​។​ ​

ម្យ៉ាងទៀត​ ​គេ​ច្រើនតែ​បង់​រម្លស់​នៅ​ហាង​ដោយ​ផ្ទាល់​ ​ចំពោះ​របស់​ប្រើប្រាស់​តូចតាច​ដូចជា​ទូរសព្ទ​ ​ម៉ូតូ​ ​ទូរទស្សន៍​ជាដើម​ ​រីឯ​ចំពោះ​របស់មានតម្លៃ​ខ្ពស់​ជាង​នេះ​រួម​មាន​ ​ដី​ ​ផ្ទះ​ ​ឬ​ឡាន​ជាដើម​ ​គេ​ច្រើន​រម្លស់​ជាមួយ​គ្រឹះស្ថាន​ធនាគារ​។​


‣ ​ទ្រព្យ​បញ្ចាំ​ ​និង​ឯកសារ​បញ្ជាក់​៖​ ​

​ទ្រព្យ​បញ្ចាំ​ ​និង​ឯកសារ​បញ្ជាក់

នៅ​តាម​ហាង​អាជីវកម្ម​ ​ឬ​ក្រុមហ៊ុន​លក់ទំនិញ​ ​ផលិតផល​នានា​តម្រូវ​ឲ្យ​អតិថិជន​មាន​ឯកសារ​មួយ​ចំនួន​ ​ដើម្បី​កសាង​ទំនុក​ចិត្ត​ភាគី​ទាំងសងខាង​ ​និង​ចៀសវាង​ការ​ក្លែង​បន្លំ​ដោយ​ប្រការ​ណាមួយ​ ​ដូចជា​អត្តសញ្ញាណ​ប​ណ្ណ ​លិខិតឆ្លងដែន​ ​ឯកសារ​បញ្ជាក់​ពី​ចំណូល​ប្រចាំខែ​ ​សៀវភៅ​គ្រួសារ​ ​ឬ​សៀវភៅ​ស្នាក់​នៅ​ ​របាយការណ៍​ធនាគារ​ជាដើម​ ​ហើយ​នៅកន្លែង​ខ្លះទៀត​ ​ឈាន​ទៅដល់​ការ​មានទ្រព្យ​បញ្ចាំ​ ​និង​អ្នកធានា​ទៀត​ផង​។​ ​នៅ​ប្រទេស​កម្ពុជា​យើង​ ​បើ​សិន​លោកអ្នក​ចង់​ទិញ​ដី​ ​ឬ​ផ្ទះ​ ​ម្ចាស់​គម្រោង​ទាមទារ​ប្លង់​រឹង​ ​បើជា​វ​រថយន្ត​ធុន​តូច​ដោយ​បង់​រម្លស់​ ​គេ​ទាមទារ​ប​ណ្ណ​បើកបរ​ប្រភេទ​ “​ខ​” ​ជាដើម​។​


​យ៉ាងណាមិញ​ ​លោកអ្នក​ក៏​គួរ​ប្រុងប្រយ័ត្ន​ផង​ដែរ​ ​ដ្បិត​សេវា​បង់​រម្លស់​នៅ​ហាង​មួយ​ចំនួន​មិន​ស្រប​ប្បញ្ញតិ​ច្បាប់​ឡើយ​ ​ហើយ​កន្លែង​ខ្លះ​ដើម្បី​តែ​ប្រយោជន៍​ជំនួញ​ខ្លួនឯង​ ​ពួកគេ​មិនបាន​សិក្សា​ពី​លទ្ធភាព​សង​ប្រាក់​របស់​អតិថិជន​ទេ​ ​ដោយឡែក​ប្រើ​វិធី​បញ្ចុះបញ្ចូល​បន្ថែម​ទៀត​ធ្វើ​យ៉ាងណា​ឲ្យតែ​អ្នក​ជាប់ចិត្ត​ ​ចាប់អារម្មណ៍​នឹង​សេវា​រម្លស់​របស់​ពួកគេ​ ​ដែល​ងាយ​ធ្វើឲ្យ​លោកអ្នក​ក្លាយ​ជា​កូនបំណុល​របស់​ពួកគេ​យ៉ាង​វ័ណ្ឌក​ ​បើសិនជា​យើង​យល់​មិន​ច្បាស់​ពី​សេវាកម្ម​នេះ​៕

Click here to read more: បង់រម្លស់ ឬបង់ផ្តាច់?

ពាក្យទាក់ទង: សេវាកម្មបង់រម្លស់
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

Amret remains a leading financial institution in promoting and supporting women in Cambodian business
ចំណូលចំណាយ
២ សប្តាហ៍មុន

អម្រឹតនៅតែជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេក្នុងការលើកកម្ពស់ និងគាំទ្រស្ត្រីក្នុងអាជីវកម្មកម្ពុជា

ប្រទេសកាតាចំណាយលើព្រឹតិ្តការណ៍FIFA World Cup ប៉ុន្មាន?
ចំណូលចំណាយ
៤ ខែមុន

ប្រទេសកាតាចំណាយលើព្រឹតិ្តការណ៍FIFA World Cup ប៉ុន្មាន?

កំពូលអ្នកចាយលុយប្រចាំឆ្នាំ២០២២
ចំណូលចំណាយ
៥ ខែមុន

កំពូលអ្នកចាយលុយប្រចាំឆ្នាំ២០២២

ពេល​បច្ចុប្បន្នគួរ​ពង្រីកចំណូលឲ្យបានច្រើនទេ?
ចំណូលចំណាយ
៥ ខែមុន

ពេល​បច្ចុប្បន្នគួរ​ពង្រីកចំណូលឲ្យបានច្រើនទេ?

ចំណូលចំណាយ ហិរញ្ញវត្ថុ
៥ ខែមុន

អ្នករកសុីគួរចាត់ចែង​ហិរញ្ញវត្ថុអាជីវកម្មរបៀបណា?

ចំណូលចំណាយ
៦ ខែមុន

អាជីវកម្មអនឡាញ និងអាជីរកម្មហាងផ្ទាល់

Scam ៣ យ៉ាងដែលគួរប្រយ័ត្នលើបណ្តាញ Facebook
ចំណូលចំណាយ
៦ ខែមុន

Scam ៣ យ៉ាងដែលគួរប្រយ័ត្នលើបណ្តាញ Facebook

៣_ _ល្បិច_ដើម្បី_សល់_លុយ_ចុងខែ_
ចំណូលចំណាយ សន្សំ
៧ ខែមុន

៣​ ​ល្បិច​ដើម្បី​សល់​លុយ​ចុងខែ​

អត្ថបទបន្ទាប់
ជួប​វិបត្តិ​ហិរញ្ញវត្ថុ​តើ​គួរចាប់ផ្តើម​ធ្វើ​អ្វី​មុន​គេ?

ជួប​វិបត្តិ​ហិរញ្ញវត្ថុ​តើ​គួរចាប់ផ្តើម​ធ្វើ​អ្វី​មុន​គេ?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist