Site icon Kakcent

អតិផរណា​​ Inflation

អតិផរណា​​ Inflation

​ពេល​ម៉ោង​សេដ្ឋកិច្ច​ ​លឺ​គេ​និយាយ​ពី​អតិផរណា​រហូត​… ​ចុះ​អ្វី​ទៅ​អតិផរណា​ហ្នឹង​?

​ពាក្យ​ថា​អតិផរណា​នេះ​ ​យើង​អាច​នឹង​ជួប​ក្នុង​មេរៀន​សេដ្ឋកិច្ច​ ​និង​តាម​ព័ត៌មាន​ជាតិ​និង​អន្តរជាតិ​នានា​ច្រើន​។​ ​បើ​និយាយ​ឲ្យ​ស្រួល​ស្តាប់​ទៅ​ ​«​អតិផរណា​»​ ​សំដៅ​ដល់​បាតុភូត​ឬ​ព្រឹត្តិការណ៍​ដែល​តម្លៃ​លុយ​ធ្លាក់ចុះ​ ​ស្រប​ពេល​ដែល​ទំនិញ​និង​សេវាកម្ម​ទូទៅ​មួយ​ចំនួន​ឡើងថ្លៃ​។​

ឧទាហរណ៍​ថា​ ​កាលពី​១​០​-​២​០​ឆ្នាំមុន​ ​បើ​យើង​មាន​ត្រឹម​ ​៤​ ​ទៅ​ ​៥​ ​លាន​រៀល​ឡើង​ (​ប្រហែល​ ​១​០​០​០​ ​ដុល្លារ​ជាង​) ​យើង​អាច​ទិញ​ម៉ូតូ​មួយ​ដ៏​ថ្មីស្រឡាង​បាន​។​ ​ប៉ុន្តែ​មក​ដល់ពេល​បច្ចុប្បន្ននេះ​វិញ​ ​ចំនួន​លុយ​ដដែល​នេះ​ពុំអាច​ទិញ​ម៉ូតូ​ថ្មីស្រឡាង​នោះ​បាន​ទៀត​ទេ​។​
​តាមន័យ​សេដ្ឋកិច្ច​ ​កត្តា​ដែល​អាច​បណ្តាលឲ្យមាន​អតិផរណា​កើតឡើង​មាន​២​ធំ​ៗ​ ​នោះ​គឺ​

  1.  ​នៅ​ពេល​តម្រូវ​ការ​ផលិតផល​កើន​ឡើង​ ​នាំឲ្យ​ដំណើរការ​នៃ​ការ​ផលិត​ធ្លាក់ចុះ​ ​ឬ​ការ​ផ្គត់ផ្គង់​មិន​គ្រប់គ្រាន់​តាម​តម្រូវ​ការ​ ​ដែល​បណ្តាលឲ្យ​ទំនិញ​នោះ​មានសន្ទុះ​ឡើងថ្លៃ​។​
  2. ​ពេល​វត្ថុធាតុដើម​ ​និង​/​ឬ​ ​ថ្លៃ​ពលកម្ម​នៃ​ផលិតផល​ឬ​សេវាកម្ម​នោះ​ឡើងថ្លៃ​ ​បានន័យ​ថា​តម្លៃ​ផលិតកម្ម​ឡើងថ្លៃ​ ​ដែល​រុញច្រាន​ឱ្យ​ផលិតផល​សម្រេច​ក៏​ឡើងថ្លៃ​ដែរ​ (​ទំនិញ​ឬ​សេវាកម្ម​ដែល​ដាក់​លក់​លើ​ទី​ផ្សារ​)​។​

​ស្តាប់​ទៅ​ ​អាច​ថា​អតិផរណា​មិនមែន​ជា​រឿង​ល្អ​ ​ក៏ប៉ុន្តែ​ទាំង​ចំណុច​ល្អ​ ​និង​អាក្រក់​ក៏​នៅតែ​មាន​។​ ​អ្នក​ដែល​អាច​ទទួលយក​ផល​វិជ្ជមាន​ពី​អតិផរណា​នោះ​ ​ត្រូវ​បាន​សង្កេតឃើញ​មាន​ដូចជា​ម្ចាស់កម្មសិទ្ធិ​នៃ​អចល​ន​ទ្រព្យ​ដូចជា​ដីធ្លី​ ​ផ្ទះសម្បែង​ជាដើម​ ​និង​ម្ចាស់​អាជីវកម្ម​លក់ទំនិញ​ឬ​សេវាកម្ម​ដែល​តម្លៃ​កើន​ទាំងនោះ​។​ ​ពោល​គឺ​ ​ពួកគេ​អាច​ចំណេញ​បាន​ពី​កា​រលក់​បាន​ថ្លៃ​នៅ​ពេលនេះ​ឯង​។​ រឺ​ឯ​អ្នក​ដែល​ទទួល​ផល​លំបាក​គឺ​អ្នកប្រើប្រាស់​ព្រោះតែ​ទំនិញ​ឡើងថ្លៃ​។​

​ទោះ​យ៉ាងណា​ ​អតិផរណា​ក៏​មិន​អាច​អវត្តមាន​បាន​នៅ​ក្នុង​សេដ្ឋកិច្ច​នោះ​ទេ​។​ ​ដ្បិត​ថា​វា​ជា​សញ្ញា​មួយ​ដែល​អាច​បញ្ជាក់​ថា​ដំណើរ​សេដ្ឋកិច្ច​មាន​លក្ខណៈ​ល្អ​ប្រសើរ​ ​ដោយសារតែ​តម្រូវ​ការ​នៃ​ការប្រើប្រាស់​របស់​អតិថិជន​មានការ​កើន​ឡើង​ ​តែ​លក្ខណៈ​ល្អ​ប្រសើរ​នេះ​លុះ​ត្រា​អត្រា​អតិផរណា​មាន​ក​ម្រិ​ត​ទាប​ល្មម​ប៉ុណ្ណោះ​។​ ​ប៉ុន្តែ​ ​ប្រសិនបើ​អតិផរណា​មាន​អត្រា​ខ្ពស់​ហួស​ក​ម្រិ​ត​ដែល​ចង្អុលបង្ហាញ​ពី​ការ​ធ្លាក់ចុះ​ខ្លាំង​នៃ​តម្លៃ​រូបិយប័ណ្ណ​ជាតិ​ ​រីឯ​ទំនិញ​ក៏​ឡើងថ្លៃ​ហួស​បរិមាណ​ ​នោះ​វា​គឺជា​សញ្ញា​នៃ​ការ​ធ្លាក់ចុះ​នៃ​ដំណើរ​សេដ្ឋកិច្ច​ទៅវិញ​ទេ​៕​

​ឯកសារ​យោង​៖​
• ​T​h​e​ ​Balance​ | ​What​ ​I​s ​Inflation​?
• ​Invest​o​p​e​d​i​a​ | ​Guide​ ​To​ ​Inflation​
• ​Financial​ ​Express​ | ​What​ ​I​s ​Inflation​?
• ​Invest​o​p​e​d​i​a​ | ​When​ ​I​s ​Inflation​ ​Good​ ​for​ ​t​h​e​ ​Economy​?


© 2021 – 2022 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​
​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។​

Exit mobile version