Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ, ហិរញ្ញវត្ថុ

ហេតុអ្វីអ្នកមាននៅតែ​ខ្ចី​លុយ​ធនាគារ​?

១ year
1 នាទីក្នុងការអាន
62
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ហេតុអ្វីអ្នកមាននៅតែ​ខ្ចី​លុយ​ធនាគារ​?
FacebookTwitterLinkedinTelegramQR Code

​ចម្លែក​ចិត្ត​អត់​? ​ពេល​ឮ​ថា​អ្នកមាន​ខ្ចី​លុយ​ធនាគារ​រកស៊ី​?
​ធ្លាប់តែ​គិតថា​ទាល់តែ​អត់​លុយ​បាន​ទៅ​ខ្ចី​លុយ​ធនាគារ​។​ ​ចុះ​ហេតុ​អី​អ្នកមាន​ដែល​មាន​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ​ហើយ​ ​ម៉េច​នៅតែ​ខ្ចី​លុយ​ធនាគារ​ទៀត​?
ហេតុអ្វីអ្នកមាននៅតែ​ខ្ចី​លុយ​ធនាគារ​

​ទី​១​ ​នោះ​គឺ​ ​«​ងាយ​បាន​លុយ​មក​បង្វិល​ក្នុង​ករណី​បន្ទាន់​»​

​អ្នកមាន​ ​ដែល​មានមុខ​របររកស៊ី​ច្រើន​ ​មាន​ប្រភព​ចំណូល​មិន​ទៀងទាត់​ទេ​ ​ជួន​តិច​ ​ជួន​ច្រើន​ ​ជួន​ខ្វះ​ប្រាក់​បង្វិល​ចុះឡើង​។​ ​ជួនណា​ ​គេ​ត្រូវការ​លុយ​ច្រើន​ប្រញាប់​យកទៅ​បង្វិល​ក្នុង​ជំនួញ​រកស៊ី​ ​ពង្រីក​អាជីវកម្ម​ ​ដោះស្រាយបញ្ហា​ ​ឬ​យកទៅ​បណ្ដាក់ទុន​លើ​អាជីវកម្ម​ថ្មី​។​ល​។​ ​ដោយ​ក​ម្ចី​ពី​ធនាគារ​ជា​ជម្រើស​ងាយស្រួល​ ​រហ័ស​ ​សាមញ្ញ​ ​អាច​ខ្ចី​បាន​ទំហំ​ធំ​ ​ជាមួយ​អត្រា​ការប្រាក់​សមរម្យ​ ​ដើម្បី​បំពេញ​តាម​តម្រូវ​ការ​ក្នុងរយៈពេល​ខ្លី​ ​ឬ​ពេល​បន្ទាន់​ ​ហេតុនេះ​ហើយ​ទើប​អ្នកមាន​មិន​រារែក​នឹង​ខ្ចី​លុយ​ធនាគារ​ទេ​។​

​ទី​២​ ​«​អាច​ខ្ចី​បាន​ច្រើន​ជាមួយ​អត្រា​ការប្រាក់​ទាប​»​

​អ្នកមាន​មាន​គុណសម្បត្តិ​មួយ​ចំនួន​ដែល​ផ្ដល់​ជា​ទំនុក​ចិត្ត​ឲ្យ​ធនាគារ​យល់ព្រម​ឲ្យ​ខ្ចូី​លុយ​ដូចជា​ ​ជំនួញ​ស្រប​ច្បាប់​របស់​ពួកគេ​ ​ទ្រព្យសម្បត្តិ​មាន​តម្លៃ​សម្រាប់​ដាក់​បញ្ចាំ​ ​មាន​ក​ត្តិ​យស​ ​កេរ្តិ៍ឈ្មោះ​ ​ប្រវត្តិរូបល្អ​ក្នុង​សង្គម​ ​និង​មាន​ពិន្ទុ​ឥណទាន​ល្អជា​ដើម​។​ ​ទាំងនេះ​ហើយ​គឺជា​កត្តា​ដែល​ជ​ម្រុ​ញ​ដល់​ការ​សម្រេច​ចិត្ត​របស់​ធនាគារ​ក្នុង​ការ​ផ្ដល់​ប្រាក់​ក​ម្ចី​ទំហំ​កាន់តែ​ធំ​ទៅ​ពួកគេ​ ​រួម​ទាំង​ក្នុង​អត្រា​ការប្រាក់​ទាប​ទៀត​ផង​។​

​ទី​៣​ ​«​ដំណើរការ​សាមញ្ញ​ ​ចំណាយ​តិច​ ​និង​បាន​លុយ​លឿន​»​

​ការ​ស្នើសុំ​ក​ម្ចី​ពី​ធនាគារ​មានដំណើរ​ការ​សាមញ្ញ​ ​និង​ចំណាយ​តិច​ជាង​ ​បើ​ធៀប​ទៅ​នឹង​កា​រលក់​ផ្ទះសម្បែង​ ​ដី​ ​ធ្លី​ ​ដើម្បី​ដោះ​ដូរ​យក​លុយ​មក​រកស៊ី​។​ ​រីឯ​ក​ម្ចី​ពី​ធនាគារ​ ​គេ​គ្រាន់តែ​ត្រូវ​ចាយ​ថ្លៃ​ការប្រាក់​ប៉ុណ្ណោះ​។​ ​ក្រៅពី​នេះ​ ​ការ​ស្នើសុំ​ក​ម្ចី​ធនាគារ​គ្រាន់តែ​ត្រូវការ​ឯកសារ​ចាំបាច់​មួយ​ចំនួន​ ​និង​រង់ចាំ​ការ​អនុម័ត​ឲ្យខ្ចី​ពី​ធនាគារ​ ​ពួកគេ​នឹងបាន​លុយ​យកមក​ប្រើប្រាស់​បាត់​ទៅ​ហើយ​។​

​ទី​៤​ ​«​ ​ដើម្បី​បង្កើត​ពិន្ទុ​ឥណទាន​ល្អ​»​

​អ្នកមាន​យល់​ពី​ភាព​សំខាន់​នៃ​ការ​កសាង​និង​រក្សា​ពិន្ទុ​ឥណទាន​ឱ្យ​បាន​ល្អ​។​ ​ដូចនេះ​ ​ទោះបី​គេ​ខ្ចី​បំណុល​ធនាគារ​ ​គេ​នឹង​ព្យាយាម​សង​ឱ្យ​ទាន់ពេល​វេលា​ ​ដើម្បី​ចៀសវាង​មាន​ប្រវត្តិ​ឥណទាន​មិន​ល្អ​។​ ​ម្យ៉ាង​ ​គេ​មិន​ត្រឹមតែ​បាន​បង្កើត​កំណត់​ត្រា​ពិន្ទុ​ឥណទាន​ល្អ​ឱ្យ​ខ្លួន​ក្នុង​ប្រព័ន្ធ​ធនាគារ​នោះ​ទេ​ ​តែ​ពិន្ទុ​ឥណទាន​ល្អ​នេះ​ទៀតសោត​ ​នឹង​ផ្ដល់​ភាព​ស្រួល​នៅ​ពេល​គេច​ង់​ស្នើសុំ​ក​ម្ចី​ថ្មីៗ​នៅ​ថ្ងៃក្រោយ​។​

​ទី​៥​ ​«​អ្នកមាន​ ​គេ​ខ្ចី​លុយ​ទៅ​រកលុយ​ថែម​កាន់តែ​ច្រើន​»​

​បើ​និយាយ​ឱ្យ​សាមញ្ញ​ ​អ្នកមាន​ក៏​អាច​មាន​ជាប់​បំណុល​ធនាគារ​ដែរ​ ​ប៉ុន្តែ​គោលបំណង​ចម្បង​នៃ​ក​ម្ចី​របស់​ពួកគេ​ ​គឺ​ដើម្បី​យក​លុយ​ទៅ​បង្កើត​លុយ​។​ ​ដោយសារ​អ្នកមាន​ភាគច្រើន​ ​មាន​លក្ខខណ្ឌ​សមប្រកប​ ​ដែល​អនុញ្ញាត​ឱ្យ​គេ​មានឱកាស​ខ្ពស់​ក្នុង​ការ​ទទួល​បាន​ក​ម្ចី​ទំហំ​ធំ​ ​ជាមួយ​អត្រា​ការប្រាក់​ទាប​ដូច​បាន​លើកឡើង​ខាងលើ​ ​ហើយ​គេ​ក៏បាន​សិក្សា​លម្អិត​និង​ប្រៀបធៀប​ពី​លក្ខខណ្ឌ​ក​ម្ចី​រវាង​ធនាគារ​ផ្សេងៗ​គ្នា​ ​និង​ច្បាស់​ពី​លទ្ធភាព​សង​ក​ម្ចី​ត្រឡប់​វិញ​យ៉ាង​ល្អិតល្អន់​ជាមុន​សិន​ ​ទើប​គេ​ហ៊ាន​ខ្ចី​៕​


© 2021 – 2022 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​
​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។​
​

ពាក្យទាក់ទង: ខ្ចីលុយធនាគារអ្នកមាន
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

វិធី៣ យ៉ាងការពារហិរញ្ញវត្ថុនាពេលអនាគត
ហិរញ្ញវត្ថុ
៤ ខែមុន

វិធី៣ យ៉ាងការពារហិរញ្ញវត្ថុនាពេលអនាគត

អាចទុកវិនិយោគលើអចលនទ្រព្យ
វិនិយោគ
៤ ខែមុន

ហេតុផលដែលគួរវិនិយោគអចលនទ្រព្យនៅភាគខាងត្បូងរាជធានីភ្នំពេញ

កុំទាន់សងបំណុលផ្តាច់ បើអ្នកមិនទាន់គិតពីចំណុចទាំង ៣ នេះ
ហិរញ្ញវត្ថុ
៤ ខែមុន

កុំទាន់សងបំណុលផ្តាច់ បើអ្នកមិនទាន់គិតពីចំណុចទាំង ៣ នេះ

វិនិយោគ
៤ ខែមុន

ភាគហ៊ុន៤ប្រភេទដែលអ្នកគួរដឹង

ហិរញ្ញវត្ថុ
៤ ខែមុន

ប្រភេទក្រដាស់ប្រាក់រៀលដែលកំពុងដាក់ចរាចរ

គួរធ្វើអ្វី និងមិនគួរធ្វើអំឡុងពេលវិបត្តិសេដ្ឋកិច្ច
វិនិយោគ
៥ ខែមុន

គួរធ្វើអ្វី និងមិនគួរធ្វើអំឡុងពេលវិបត្តិសេដ្ឋកិច្ច

៦ ជំហានដើម្បីផែនការហិរញ្ញវត្ថុដ៏ល្អមួយ
ហិរញ្ញវត្ថុ
៥ ខែមុន

៦ ជំហានដើម្បីផែនការហិរញ្ញវត្ថុដ៏ល្អមួយ

វិនិយោគ
៥ ខែមុន

រៀនត្រឹមកម្រិតបរិញ្ញាបត្រ គ្រប់គ្រាន់ទេ?

អត្ថបទបន្ទាប់
​4 ​ចំណុច​ដែល​អ្នក​គួរ​គិតគូរ​មុន​ពេល​បើក​អាជីវកម្ម​ខ្នាត​តូច

​4 ​ចំណុច​ដែល​អ្នក​គួរ​គិតគូរ​មុន​ពេល​បើក​អាជីវកម្ម​ខ្នាត​តូច

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist