Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ចំណូលចំណាយ

រៀនចប់មាន​អារម្មណ៍​ស្រពេចស្រពិលក្នុងជីវិត

១ year
1 នាទីក្នុងការអាន
80
ទស្សនា
FacebookTwitterLinkedinTelegramQR Code
FacebookTwitterLinkedinTelegramQR Code

​មាន​មនុស្សជា​ច្រើន​ដែល​រៀនចប់​សាកលវិទ្យាល័យ​មាន​អារម្មណ៍​ថា​ខ្លួនឯង​វង្វេង​ជាមួយនឹង​ខ្សែ​ជីវិត​របស់​ខ្លួន​។​ ​សម្ពាធ​មាន​កាន់តែ​ច្រើន​ ​ពី​មិត្តភក្តិ​ផង​ ​ពី​ក្រុម​គ្រួសារ​ផង​ ​ពី​មជ្ឈ​ដា្ឋ​ន​ជុំវិញ​ខ្លួន​ផង​ ​ពេលខ្លះ​សម្ពាធ​ចេញ​មកពី​ខ្លួនឯង​ទៀត​។​ ​ទំនេរ​ៗ​ក៏​អង្គុយ​សញ្ជឹង​គិត​ ​ថា​តើ​គួរ​បន្ត​ដំណើរ​ទៅមុខ​ទៀត​យ៉ាងដូចម្តេច​? ​មានរឿង​ជាច្រើន​ដែល​និស្សិត​ដែល​ទើប​បញ្ចប់​ការសិក្សា​ថ្នាក់​សាកលវិទ្យាល័យ​បាន​ជួបប្រទះ​។​
​ថ្ងៃនេះ​អេ​ដ​មីន​នឹង​លើកយក​នូវ​ភាព​លំបាក​មួយ​ចំនួន​ដែល​និស្សិត​ទើប​បញ្ចប់​ការសិក្សា​ជាច្រើន​បាន​ជួបប្រទះ​៖​

រៀនចប់មាន​អារម្មណ៍​ស្រពេចស្រពិលក្នុងជីវិត

 ការងារ​

​មាន​មនុស្ស​មិន​តិច​ទេ​ដែល​ជួប​នូវ​សម្ពាធ​មួយ​នេះ​ ​ពេលរៀន​ចប់​ភ្លាម​ក្រ​លេ​ក​ទៅណា​ក៏​ឃើញ​អ្នក​ធ្លាប់ស្គាល់​មាន​ ​ការងារ​ធ្វើ​គ្រប់​ៗ​គ្នា​។​ ​ចេះតែ​ដេក​តូចចិត្ត​នឹង​ខ្លួនឯង​ត្រង់ថា​បទពិសោធន៍​ការងារ​ក៏​គ្មាន​ ​បើ​និយាយ​ពី​ការសិក្សា​ក៏​មិន​ជាដុំកំភួន​។​ ​ពី​មួយថ្ងៃ​ទៅ​ ​មួយថ្ងៃ​អូស​ចុះ​អូស​ឡើង​មើល​គេហទំព័រ​ស្វែងរក​ការងារ​ធ្វើ​មិន​តិច​ជាង​១​០​ដង​ C​V​ផ្ញើ​រ​ទៅ​មិន​ក្រោម​៥​ក្រុមហ៊ុន​ដែរ​។​ ​ពេលខ្លះ​ក៏មាន​អារម្មណ៍​ថា​ស្រពេចស្រពិល​ជាមួយ​ខ្លួនឯង​ ​មិន​ដឹង​ថា​ខ្លួនឯង​ចង់​ធ្វើការ​អ្វី​ឲ្យ​ពិតប្រាកដ​។​


​មិត្តភាព​

មិត្តភាព

​រៀនចប់​ភ្លាម​មិត្តភក្តិ​ទាំង​ស្និទ្ធ​និង​មិនសូវ​ស្និទ្ធ​ចាប់ផ្តើម​ដើរតាម​ក្តី​ស្រមៃ​របស់​គេ​។​ ​មិត្ត​ខ្លះ​ក៏​បន្ត​ការសិក្សា​ថ្នាក់​អនុ​បណ្ឌិត​នៅ​ឯក្រៅ​ ​ប្រទេស​ ​រីឯ​មិត្ត​ខ្លះទៀត​ក៏​មានការងារ​រៀងៗខ្លួន​ ​ពេលវេលា​ជួប​មុខ​គ្នា​កាន់តែ​តិច​ ​ហើយក៏​បាន​ដាច់​ទំនាក់ទំនង​គ្នា​ទៅ​។​ ​ពេលខ្លះ​ដាក់​សម្ពាធ​ជាមួយនឹង​ខ្លួនឯង​ដោយ​ឃើញ​មិត្ត​របស់​ខ្លួន​មាន​ភាព​ ​ជោគជ័យ​ក្នុង​ជីវិត​។​ ​មិត្តភក្តិ​ខ្លះ​មានគូស្រករ​ ​ឬ​គម្រោង​នឹង​រៀបការ​ឆាប់ៗ​។​


ការសិក្សា​

​រៀនចប់​៤​ឆ្នាំ​នឹងគេ​ដែល​ ​ប៉ុន្តែ​មិនដែល​ ​apply​ ​អ្វី​នឹងគេ​សោះ​។​ ​ឃើញ​មិត្ត​រួម​ថ្នាក់​គេ​ចូលរួម​កម្មវិធី​ផ្លាស់ប្តូរ​ទៅក្រៅ​ប្រទេស​ ​ចូល​កម្មវិធី​ហាត់​ការ​ ​និង​ធ្វេី​ការងារ​ស្ម័គ្រចិត្ត​ជាដើម​។​ ​បើ​និយាយ​ពី​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ទន់​ ​ក៏​មិនសូវ​មាន​ទៀត​ ​រីឯ​ ​G​P​A​ ​វិញ​បាន​ត្រឹមតែ​មួយ​ជាប់​។​


​ស្ថានភាព​ហិរញ្ញវត្ថុ​

​ស្ថានភាព​ហិរញ្ញវត្ថុ​

​រៀនចប់​ភ្លាម​ប្រាក់ខែ​ដែល​ទទួល​បាន​ក៏​មិនសូវ​ជាច្រើន​ត្រឹម​បាន​មួយ​ចាយ​។​ ​មាន​អារម្មណ៍​ថា​ខ្លួនឯង​មិន​មានប្រយោជន៍​ ​ព្រោះ​ដល់​វ័យ​ដែល​នៅ​ពេល​មានការ​ជួបជុំ​ជាមួយ​មិត្តភក្តិ​ ​គេ​នាំគ្នា​ជជែក​ពិភាក្សា​អំពី​ការ​វិនិយោគ​ទុន​លើ​ភាគ​ហ៊ុន​ ​ឬក៏​បើក​ជំនួញ​ណាមួយ​ ​ទាំង​ដែល​ខ្លួន​ពុំ​ដឹង​ថា​ខ្លួន​ស្រលាញ់​អ្វី​ឲ្យ​ច្បាស់លាស់​។​ ​មាន​អារម្មណ៍​ថា​ចូលចំណោមគេមិនចុះ​។​


​ទំនួល​ខុសត្រូវ​

​ទំនួល​ខុសត្រូវ​

​អាយុ​កាន់តែ​ចាស់​ ​ទំនួល​ខុសត្រូវ​ក៏​កាន់តែ​មាន​ច្រើន​ ​បទពិសោធន៍​ក្នុង​ជីវិត​ក៏​នៅ​តិច​។​ ​ទំនួល​ខុសត្រូវ​ដែល​ប្រែក្លាយ​ទៅជា​សម្ពាធ​ ​ដែល​ពិបាក​ដោះស្រាយ​។​

​សរុប​មកវិញ​អ្នក​ត្រូវ​ចង់​ចាំ​ថា​ ​សុំ​កុំ​ប្រៀបធៀប​ខ្សែ​ជីវិត​របស់​ខ្លួន​ជាមួយនឹង​ខ្សែ​ជីវិត​របស់​អ្នកដទៃ​។​ ​ពេលវេលា​មនុស្សម្នាក់​ៗ​គឺ​មាន​ភាព​ខុសគ្នា​ ​អ្នកមាន​អារម្មណ៍​ស្រពេចស្រពិល​ជាមួយនឹង​ជីវិត​អ្នក​ថ្ងៃនេះ​ ​ថ្ងៃ​ទៅមុខ​ទៀត​អ្វីៗ​នឹង​ល្អ​ប្រសើរ​ឡើងជា​ង​មុន​។​ ​អ្នក​គួរតែ​រស់នៅ​ក្នុង​ ​ពេល​បច្ចុប្បន្ន​ប្រសើរ​ជាង​ស្តាយក្រោយ​ជាមួយ​រឿង​ដែល​អ្នក​ពុំបាន​ធ្វើ​ពី​អតីតកាល​។​ ​កុំ​ខ្វល់ខ្វាយ​ជាមួយនឹង​រឿង​អនាគត​ខ្លាំងពេក​ ​រហូតដល់​ប៉ះពាល់​សុខភាព​ផ្លូវចិត្ត​របស់​ខ្លួន​។​ អេ​ដ​មីន​សង្ឃឹម​ថា​ប្រិយ​មិត្ត​កាក់​សេន​ទាំងអស់​ ​រៀន​សួរ​ខ្លួនឯង​និង​ដើរទៅ​តាម​ក្តី​ស្រមៃ​ ​ប៉ុន្តែ​ក៏​កុំ​តូចចិត្ត​នឹង​ខ្លួនឯង​ដែល​មាន​អារម្មណ៍​ថា​វង្វេង​ជាមួយ​ជីវិត​។​
“​If​ ​it​’s ​mean​t​ ​to​ ​be​, ​it​ ​will​ ​be​.”

ចុចទីនេះស្វែងយល់ពី: ហេតុអ្វីគួរឲ្យកូនរៀនចប់ចុងចប់ដើម?


​ឯកសារ​យោង​:
5 ​Key​ ​Challenge​s ​That​ ​College​ ​Student​s ​Face​ ​After​ ​Graduation​
​T​h​e​ ​Big​g​e​s​t​ ​Hurdle​s ​Recent​ ​Graduate​s ​Face​ ​Entering​ ​t​h​e​ ​Work​force​


© 2021 – 2022 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​
​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។

ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

Amret remains a leading financial institution in promoting and supporting women in Cambodian business
ចំណូលចំណាយ
៣ ថ្ងៃមុន

អម្រឹតនៅតែជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេក្នុងការលើកកម្ពស់ និងគាំទ្រស្ត្រីក្នុងអាជីវកម្មកម្ពុជា

ចំណូលចំណាយ ហិរញ្ញវត្ថុ
៥ ខែមុន

អ្នករកសុីគួរចាត់ចែង​ហិរញ្ញវត្ថុអាជីវកម្មរបៀបណា?

ចំណូលចំណាយ
៦ ខែមុន

អាជីវកម្មអនឡាញ និងអាជីរកម្មហាងផ្ទាល់

Scam ៣ យ៉ាងដែលគួរប្រយ័ត្នលើបណ្តាញ Facebook
ចំណូលចំណាយ
៦ ខែមុន

Scam ៣ យ៉ាងដែលគួរប្រយ័ត្នលើបណ្តាញ Facebook

៣_ _ល្បិច_ដើម្បី_សល់_លុយ_ចុងខែ_
ចំណូលចំណាយ សន្សំ
៦ ខែមុន

៣​ ​ល្បិច​ដើម្បី​សល់​លុយ​ចុងខែ​

ABA Introduces Junior Accounts to Provide Advanced Finance to Children and teenager
ចំណូលចំណាយ
៧ ខែមុន

ABA បានណែនាំគណនី Junior ដើម្បីផ្តល់នូវហិរញ្ញវត្ថុបែបទំនើបដល់កុមារ និងក្មេងជំទង់

នៅពេលបច្ចេកវិទ្យាកាន់តែទំនើប
ចំណូលចំណាយ
៧ ខែមុន

នៅពេលបច្ចេកវិទ្យាកាន់តែទំនើប

ពត៏មានវិនិយោគ និងទឹកប្រាក់ជំនួយ រាប់សិបលានដុល្លាលើវិស័យកសិកម្ម មានក្នុងកម្មវិធី
ចំណូលចំណាយ
៧ ខែមុន

ពត៏មានវិនិយោគ និងទឹកប្រាក់ជំនួយ រាប់សិបលានដុល្លាលើវិស័យកសិកម្ម មានក្នុងកម្មវិធី

អត្ថបទបន្ទាប់
តើ​អ្នក​​ទូទាត់ប្រាក់​តាមវិធី​ណា​

តើ​អ្នក​​ទូទាត់ប្រាក់​តាមវិធី​ណា​

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist