Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ សន្សំ

ហេតុអ្វី​អ្នក​គួរ​សន្សំ​ប្រាក់​តាម​គណនី​មាន​កាល​កំណត់?

២ ឆ្នាំមុន
1 នាទីក្នុងការអាន
387
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ហេតុអ្វី​អ្នក​គួរ​សន្សំ​ប្រាក់​តាម​គណនី​មាន​កាល​កំណត់?
FacebookTwitterLinkedinTelegramQR Code

​ប្រាក់​បញ្ញើ​ ​ឬ​គណនី​បញ្ញើ​មានកាល​កំណត់​ (​Fixed​ ​Deposit Account​) ​គឺជា​ប្រភេទ​គណនី​ដែល​លោកអ្នក​អាច​ធ្វើការ​សន្សំប្រាក់​ ​ក្នុងរយៈពេល​កំណត់​ណាមួយ​ ​ដោយ​ទទួល​បាន​អត្រា​ការប្រាក់​ខ្ពស់​ជាងគេ​ ​បើ​ប្រៀបធៀប​ទៅ​នឹង​គណនី​សន្សំ​ទូទៅ​។

ហេតុអ្វីអ្នកគួរសន្សំប្រាក់តាមគណនីមានកាលកំណត់?

​ប្រភេទ​គណនី​មានកាល​កំណត់​នេះ​ ​អាច​មាន​រយៈ​ពេលកំណត់​មួយ​សម្រាប់​ប្រាក់​បញ្ញើ​របស់​អតិថិជន​របស់​ពួកគេ​ ​ដែល​ជាមធ្យម​អាច​ពី​ 3​ខែ​ ​ដល់​ 5​ឆ្នាំ​ ​អាស្រ័យ​តាម​ស្ថាប័ន​ធនាគារ​នីមួយៗ​។​ ​ចំណែក​អត្រា​ការ​វិញទៀត​សោត​ ​វា​អាស្រ័យ​លើ​រយៈពេល​ ​និង​រូបិយប័ណ្ណ​ ​អាច​ជា​ប្រាក់​ដុល្លា ​ប្រាក់​រៀល​ ​ឬ​ប្រាក់​បាត​ជាដើម​។​ ​ស្ថាប័ន​ខ្លះទៀត​ផ្ដល់​អត្រា​ការប្រាក់​ 1% ​សម្រាប់​៣​ខែ​សម្រាប់​ប្រាក់​ដុល្លា ​និង​ ​អត្រា​ 3% ​សម្រាប់​ប្រាក់​រៀល​។​

​ឧទាហរណ៍​ថា​ ​អាណាព្យាបាល​មួយ​ចំនួន​ ​ពួកគាត់​មានបំណង​ចង់​រក្សាទុក​ប្រាក់​ក្នុង​ធនាគារ​រយៈពេល​វែង​ ​ដើម្បី​ផ្គត់ផ្គង់​ការរៀនសូត្រ​កូន​របស់​គាត់​នា​ពេល​អនាគត​នោះ​ ​គណនី​បញ្ញើ​មានកាល​កំណត់​ក៏​ជា​ជម្រើស​មួយ​ល្អ​ផង​ដែរ​។​

​ដើម្បី​ឱ្យ​កាន់​ងាយស្រួល​យល់​ ​ឧទាហរណ៍​ដូចជា​ ​លោក​ ​កាក់​សេន​ ​មាន​គម្រោង​ចង់​រក្សាទុក​ប្រាក់​ចំនួន​ $5,000 ​សម្រាប់​កូន​របស់​គាត់​បន្ត​ថ្នាក់ឧត្ដម​សិក្សា​ក្នុងរយៈ​ ​១​៨​ឆ្នាំក្រោយ​ ​ដោយ​លោក​ចង់បាន​ការធានា​មួយ​ថា​ ​ប្រាក់​នេះ​នឹង​មាន​សុវត្ថិភាព​ ​ទទួល​បាន​ការប្រាក់​ខ្ពស់​ ​ឬ​ប្រសិនបើ​ក្នុង​ករណី​ណា​ដែល​លោក​ត្រូវការ​លុយ​នេះ​បន្ទាន់​ភ្លាម​ៗ​ ​លោក​ក៏​អាច​ប្រើប្រាស់​លុយ​នេះ​បាន​។​

​ឬ​ក្នុង​ករណី​មួយទៀត​ក​ម្លោះ ​កាក់​សេន​ ​ជា​មនុស្ស​ដែល​គិតគូរ​ពី​អនាគត​វែងឆ្ងាយ​ ​ដោយ​លោក​បាន​បែងចែក​កញ្ចប់​ថវិកា​រ​មួយ​សម្រាប់​អាពាហ៍ពិពាហ៍​របស់​លោក​នា​ពេល​ ​៥​ឆ្នាំខាងមុខ​។​ ​លោក​ចង់​រក្សាទុក​ប្រាក់​នេះ​ឱ្យ​មាន​សុវត្ថិភាព​ ​និង​នៅ​ដាច់ដោយឡែក​ពី​គេ​ ​ប៉ុន្តែ​ដើម្បី​ចៀសវាង​ទុក​ប្រាក់​ចោល​ ​លោក​ក៏បាន​យក​លុយ​នេះ​ទៅ​ដាក់​ក្នុង​គណនី​ ​Fixed​ ​Deposit Account​ ​ដើម្បី​ទទួល​បាន​ការប្រាក់​បន្ថែម​ទៀត​។​

​ប៉ុន្តែ​យ៉ាងណាមិញ​ ​លោក​កាក់​សេន​ ​គឺជា​ប់​ក្នុង​ពន្ធ​កាត់​ទុក​ដែល​អត្រា​ពន្ធ​នេះ​មាន​ ​៦​% ​សម្រាប់​និវាស​ន​ជន​ ​និង​១​៤​% ​សម្រាប់​អ​និវាស​ន​ជន​ផង​ដែរ​។​

​ក្រៅពី​គម្រោង​រយៈពេល​វែង​ ​យើង​ក៏​អាច​សម្រេច​ចិត្ត​យក​គម្រោង​រយៈពេល​ខ្លី​ជាមួយ​ ​Fixed​ ​Deposit Account​ ​ដូចជា​គម្រោង​កញ្ចប់​ប្រាក់​សម្រាប់​ភរិយា​សម្រាល​កូន​ ​គម្រោង​កញ្ចប់​ប្រាក់​សម្រាប់​ទុក​ធ្វើដំណើរ​ក​ម្សាន្ត​ជាដើម​។​

​ក្នុង​ករណី​អ្នក​ត្រូវការ​លុយ​បន្ទាន់​ភ្លាម​ៗ​មុន​កាល​កំណត់​នោះ​ ​អ្នក​ក៏​នៅតែ​អាច​ស្នើសុំ​ដកប្រាក់​នោះ​មុន​បាន​ ​ប៉ុន្តែ​គណនី​របស់​អ្នក​នឹង​ត្រូវ​បាន​ប្ដូរ​មក​ជា​គណនី​សន្សំ​ (​Saving Account​) ​ធម្មតា​វិញ​ ​ដោយ​នឹង​មិន​ទទួល​បាន​ការប្រាក់​តាមកាល​កំណត់​នោះ​ទេ​។​

​អញ្ចឹង​! ​យើង​ឃើញ​ថា​គណនី​បញ្ញើ​មានកាល​កំណត់​នេះ​ ​ផ្ដល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ទាំង​អត្រា​ការប្រាក់​ ​សុវត្ថិភាព​ ​ការ​វិនិយោគ​រយៈពេល​វែង​ ​និង​ជាពិសេស​នោះ​ ​សម្រាប់​អ្នក​ដែល​ឧ​ស្សាហ៍​រអ៊ូ​ថា​ ​សន្សំ​លុយ​មិន​សល់​នោះ​ ​វិធីសាស្ត្រ​សន្សំ​លុយ​តាម​ ​Fixed​ ​Deposit​ ​គឺជា​វិធីសាស្ត្រ​ដែល​អ្នក​អាច​ពិចារណា​បាន​៕

ពាក្យទាក់ទង: សន្សំប្រាក់តាមគណនីមានកាលកំណត់
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

សម្រេចផែនការសន្សំជាមួយរូបមន្ត ៧០/២០/១០
សន្សំ
៥ ខែមុន

សម្រេចផែនការសន្សំជាមួយរូបមន្ត ៧០/២០/១០

ទម្លាប់​គ្រប់គ្រង​លុយកាក់​ទាំង​៥​ដែល​មនុស្ស​វ័យ​៣​០​គួរតែ​មាន
សន្សំ ហិរញ្ញវត្ថុ
៥ ខែមុន

ទម្លាប់​គ្រប់គ្រង​លុយកាក់​ទាំង​៥​ដែល​មនុស្ស​វ័យ​៣​០​គួរតែ​មាន

សញ្ញាបង្ហាញថា​ ​អ្នក​កំពុងតែ​សន្សំសំចៃ​ជ្រុល​ហួស​
សន្សំ
៥ ខែមុន

សញ្ញាបង្ហាញថា​ ​អ្នក​កំពុងតែ​សន្សំសំចៃ​ជ្រុល​ហួស​

សន្សំ​លុយលើកដំបូងគួរ​ចាប់ផ្តើម​ពីណា​ ​?
សន្សំ
៦ ខែមុន

សន្សំ​លុយលើកដំបូងគួរ​ចាប់ផ្តើម​ពីណា​ ​?

សន្សំ ហិរញ្ញវត្ថុ
៦ ខែមុន

​ពេលនៅឆ្ងាយពីគ្រួសារ

៣_ _ល្បិច_ដើម្បី_សល់_លុយ_ចុងខែ_
ចំណូលចំណាយ សន្សំ
៦ ខែមុន

៣​ ​ល្បិច​ដើម្បី​សល់​លុយ​ចុងខែ​

សន្សំ
៧ ខែមុន

ចង់បើកគណនីសន្សំគួរគិតលើកត្តាអ្វីខ្លះ?

កាត់ស្ត្រេសអត់អស់លុយ
សន្សំ
៨ ខែមុន

កាត់ស្ត្រេសអត់អស់លុយ

អត្ថបទបន្ទាប់
ពន្ធ​លើ​អត្ថ​ប្រយោជន៍​បន្ថែម

ពន្ធ​លើ​អត្ថ​ប្រយោជន៍​បន្ថែម

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist