Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ

​អត្រា​អតិផរណា​​កើន​ឡើងខ្ពស់ពេក នឹងមានអ្វីកើតឡើង?

១ year
1 នាទីក្នុងការអាន
867
ទស្សនា
FacebookTwitterLinkedinTelegramQR Code
​អត្រា​អតិផរណា​​កើន​ឡើងខ្ពស់ពេក នឹងមានអ្វីកើតឡើង?
FacebookTwitterLinkedinTelegramQR Code

​អត្រា​អតិផរណា​តែង​មានការ​កើន​ឡើងជា​រៀងរាល់​ឆ្នាំ​ ​គ្រាន់តែ​ថា​កំណើន​នេះ​ទាប​ឬក៏​ខ្ពស់​។​ ​ជា​ធម្មតា​ ​កំណើន​អតិផរណា​ក្នុង​ក​ម្រិ​ត​ស្រាល​ចង្អុលបង្ហាញ​ពី​កំណើន​សេដ្ឋកិច្ច​។​ ​ប៉ុន្តែ​បើ​វា​កើន​ខ្ពស់​ពេក​ ​នោះ​វា​អាច​នឹង​ចោទ​ជា​បញ្ហា​។​ ​តើ​កំណើន​ខ្ពស់​ក​ម្រិ​ត​ណា​ទើប​ចោទ​ជា​បញ្ហា​? ​តើ​នឹង​មាន​បញ្ហា​អ្វីខ្លះ​កើតឡើង​?

​អត្រា​អតិផរណា​​កើន​ឡើងខ្ពស់ពេក នឹងមានអ្វីកើតឡើង?
– ​បើ​យោងទៅតាម​ ​Board​ o​f​ ​Governor​s o​f​ ​t​h​e​ ​Federal Reserve System​ ​អត្រា​អតិផរណា​ត្រឹម​ប្រហាក់ប្រហែល​ 2% (​លើសខ្វះ​បន្តិចបន្តួច​) ​អាច​ចាត់​ទុក​បាន​ថា​ជា​ក​ម្រិ​ត​ល្អ​សម្រាប់​សេដ្ឋកិច្ច​។​ ​តែ​ប្រសិនបើ​អត្រា​អតិផរណា​មាន​កំណើន​រហូតដល់​លើស​ពី​នេះ​ 50% ​ក្នុង​មួយ​ខែ​ ​វា​នឹង​ត្រូវ​បាន​ចាត់ទុកថា​ជា​អតិផរណា​លោត​ផ្លោះ​ ​ឬ​ ​hyper​-​inflation​ (​Federal Reserve Bank​ o​f​ C​level​and​)​។​

#​អតិផរណា​លោត​ផ្លោះ​ ​កើតឡើង​នៅពេលដែល​កំណើន​នៃ​អត្រា​អតិផរណា​មាន​ក​ម្រិ​ត​ខ្ពស់​ខ្លាំង​ ​ដែល​ទំនិញ​នានា​ឡើងថ្លៃ​និង​តម្លៃ​លុយ​ចុះថោក​យ៉ាង​គំហុក​។​ ​អតិផរណា​លោត​ផ្លោះ​ក​ម្រ​នឹង​កើតមាន​ណាស់​ ​តែ​ប្រសិនបើ​កើតឡើង​ ​វា​មាន​ភាព​ពិបាក​ខ្លាំង​ក្នុង​ការ​គ្រប់​គ្រប់​។​

​កន្លងមក​ ​ករណី​នេះ​បាន​កើតឡើង​ទៅលើ​ប្រទេស​មួយ​ចំនួន​ដូចជា​ ​ប្រទេស​ ​Z​i​m​b​a​b​w​e​ (​ស៊ីម​បា​វ៉េ​) ​កាល​កំឡុង​ឆ្នាំ​ 2007 ​ដល់​ជិត​ដាច់ឆ្នាំ​ 2008 ​ដែល​កំណើន​អត្រា​អតិផរណា​ប្រចាំខែ​បាន​លោត​ទៅដល់​ 79.6​កោដិ​% ​ឯណោះ​ក្នុង​មួយ​ខែ​ ​បើ​យោង​តាម​ ​Corporate​ ​Finance​ ​Institute​ (​T​h​e​ ​Africa​ ​Report​)​។​ ​រីឯ​ប្រទេស​ ​V​e​n​e​z​u​e​l​a​ (វេ៉ណេស៊ុ​យ​អេឡា) ​ដែល​កំណើន​អត្រា​អតិផរណា​ប្រចាំ​ឆ្នាំ​កាលពី​ 2018 ​បាន​ហក់លោត​ទៅដល់​ 1.3​លាន​% ​ឯណោះ​ (BBC ​News​) ​ហើយ​សព្វថ្ងៃ​មាន​លុយ​ប្រមាណ​ជាង​ 4 ​រយ​កោដិ​បូ​លី​វ៉ា​ ​ទើប​អាច​ប្ដូរ​បាន​ 1 ​ដុល្លារ​អា​មេ​រិ​ច​។​

​នៅ​ពេល​អតិផរណា​មាន​កំណើន​ដែល​ខ្ពស់​លោត​ផ្លោះ​បែប​នេះ​ ​វា​អាច​ផ្តល់​ផល​ប៉ះ​បាល់​ធ្ងន់ធ្ងរ​លើ​គ្រប់​វិ​ស​័​យ​ ​ជាពិសេស​វិ​ស័​យ​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំងមូល​។​

  • ​ដោយ​ប្រជាជន​ភ័យខ្លាច​ថា​ ​ទំនិញ​នឹង​កាន់តែ​ឡើងថ្លៃ​នៅ​ថ្ងៃមុខ​ ​ពួកគេ​ចាប់ផ្តើម​ទិញ​ទំនិញ​យកមក​ស្តុក​ទុក​ដែល​ធ្វើឲ្យ​ទំនិញ​នោះ​មិន​មាន​គ្រប់​ចំនួន​សម្រាប់​បំពេញ​តម្រូវ​ការ​គ្រប់គ្នា​។​
  • ​ដោយសារ​កង្វះ​ទំនិញ​នេះឯង​ទើប​ធ្វើឲ្យ​ទំនិញ​ទាំងនោះ​កាន់តែ​ឡើងថ្លៃ​ ​ឯ​លុយ​ក៏​កាន់តែ​ចុះថោក​។​ ​អ្នក​ដែល​រង​ការខូចខាត​មាន​ដូចជា​ ​អ្នក​ដែល​ដាក់​ប្រាក់សន្សំ​នៅ​ធនាគារ​(​ព្រោះ​លុយ​ធ្លាក់​ថ្លៃ​) ​និង​ដោយសារតែ​លុយ​ធ្លាក់​ថ្លៃ​នេះឯង​ ​មនុស្ស​កាន់តែ​មិន​ចង់​យក​លុយ​ទៅ​ដាក់​នៅ​ធនាគារ​ទៀត​ ​ជាហេតុ​នាំ​ឱ្យ​ធនាគារ​និង​ស្ថាប័ន​ហិរញ្ញវត្ថុ​ប្រឈម​នឹង​ការ​ក្ស័យធន​ព្រោះ​គ្មាន​លុយ​បង្វិល​។​
  • ​រីឯ​រូបិយប័ណ្ណ​ជាតិ​ធ្លាក់​ថ្លៃ​យ៉ាង​គំហុក​ធៀប​ទៅ​នឹង​តម្លៃ​រូបិយប័ណ្ណ​អន្តរជាតិ​ ​នោះ​វាក​៏​ប៉ះពាល់​ដល់​ការនាំចេញ​-​នាំចូល​ដែរ​។​
  • ចំណែក​ឯ​អ្នក​ដែល​ទទួល​ផល​ប៉ះពាល់​ខ្លាំង​ជាងគេ​នោះ​គឺ​ ​ប្រជាជន​ដែល​ពុំ​មាន​លុយ​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ​ ​ព្រោះ​ទំនិញ​ក៏​ឡើងថ្លៃ​ ​ឯ​លុយ​ក៏​ចុះថោក​ ​ហើយ​ណាមួយ​ពិបាក​រក​ការងារ​ធ្វើ​និង​ខ្សត់​ចំណូល​ ​ដោយសារ​ស្ថាប័ន​ក៏​ត្រូវ​កាត់បន្ថយ​ចំណាយ​ព្រោះ​មិន​មាន​ធនធាន​ផ្គត់ផ្គង់​ដំណើរការ​អាជីវកម្ម​។​

​និយាយរួម​ ​នៅ​ក្នុង​សេដ្ឋកិច្ច​មួយ​មិន​អាច​អវត្តមាន​កំណើន​អតិផរណា​បាន​នោះ​ទេ​។​ ​ទោះបី​កំណើន​អត្រា​អតិផរណា​ខ្ពស់​ពេក​អាច​ជះ​ផល​អវិជ្ជមាន​ដល់​សេដ្ឋកិច្ច​ក៏ដោយ​ ​តែ​បើ​អតិផរណា​កើន​តិច​ពេក​ (​ឬ​មាន​កំណើន​អវិជ្ជមាន​) ​ក៏​មិន​ល្អ​ចំពោះ​សេដ្ឋកិច្ច​ដែរ​។​ ​ហេតុនេះ​ ​អ្នកគ្រប់គ្រង​គោល​នយោបាយ​រូបិយវត្ថុ​តែង​ព្យាយាម​រក្សា​ក​ម្រិ​ត​អតិផរណា​ឱ្យ​នៅ​ត្រឹម​ក​ម្រិ​ត​មួយ​ល្អ​សមស្រប​សម្រាប់​សេដ្ឋកិច្ច​៕​


​ឯកសារ​យោង​:
• ​F​RB: ​What​ ​i​s ​an​ ​acceptable​ ​level​ of​ ​inflation? | ​Board​ o​f​ ​Governor​s o​f​ ​t​h​e​ ​Federal Reserve System​| ​federal​reserve​.​go​v​
• ​Hyper​inflation​ | ​Invest​o​p​e​d​i​a​
• ​Hyper​inflation​: ​Its​ ​Cause​s ​and​ ​Effect​s ​With​ ​Example​s | ​T​h​e​ ​Balance​
• ​Inflation​ 101: ​What​ ​I​s ​Inflation​? | ​Federal Reserve Bank​ o​f​ C​level​and​ | c​level​and​fed​.or​g​
• ​Understand​ ​t​h​e​ ​Different​ ​Type​s o​f​ ​Inflation​ | ​Invest​o​p​e​d​i​a​
• ​V​e​n​e​z​u​e​l​a​: ​All​ ​y​ou ​need​ ​to​ ​know about​ ​t​h​e​ ​crisis​ ​in​ ​nine​ ​chart​s | BBC ​News​
• ​Z​i​m​b​a​b​w​e​: ​Can​ ​t​h​e​ ​central bank​ ​hold​ ​rate​ ​as​ ​inflation​ ​soar​s? | ​T​h​e​ ​Africa​ ​Report​
• X​e​ ​Currency​ ​Convert​e​r | x​e​.​co​m​/​currency​convert​e​r


© 2021 – 2022 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​
​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។

ពាក្យទាក់ទង: ​Hyper​inflation​
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

២ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ការគំនិតធ្វើអាជីវកម្មតែមិនមានដើមទុន
វិនិយោគ
៤ ខែមុន

ការគំនិតធ្វើអាជីវកម្មតែមិនមានដើមទុន

ការពង្រីក​ការងារ​
វិនិយោគ
៤ ខែមុន

ការពង្រីក​ការងារ​

ការផ្សាយពាណិជ្ជកម្មមិនពិត នាំឲ្យក្រុមហ៊ុនខាតបង់អ្វីខ្លះ?
វិនិយោគ
៥ ខែមុន

ការផ្សាយពាណិជ្ជកម្មមិនពិត នាំឲ្យក្រុមហ៊ុនខាតបង់អ្វីខ្លះ?

គ្មានបទពិសោធន៍សោះ គួរបើកហាងកាហ្វេអត់?
វិនិយោគ
៥ ខែមុន

គ្មានបទពិសោធន៍សោះ គួរបើកហាងកាហ្វេអត់?

២០ឆ្នាំ ហើយរកគោលដៅមិនទាន់ឃើញ គួរធ្វើដូចម្តេច?
វិនិយោគ
៥ ខែមុន

២៥ឆ្នាំ ហើយរកគោលដៅមិនទាន់ឃើញ គួរធ្វើដូចម្តេច?

បើអាជីវកម្មមានលុយសល់មិនប្រើប្រាស់
វិនិយោគ ហិរញ្ញវត្ថុ
៥ ខែមុន

បើអាជីវកម្មមានលុយសល់មិនប្រើប្រាស់

មូលបត្ររដ្ឋនឹងត្រូវបោះផ្សាយជាលើកដំបូងនៅកម្ពុជា
វិនិយោគ
៥ ខែមុន

មូលបត្ររដ្ឋនឹងត្រូវបោះផ្សាយជាលើកដំបូងនៅកម្ពុជា

វិនិយោគ
៥ ខែមុន

តួនាទីក្នុងនាមជាអ្នកគ្រប់គ្រង

អត្ថបទបន្ទាប់
​រចនា​បទបែប​តិចតែច្រើន

​រចនា​បទបែប​តិចតែច្រើន

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

Go to mobile version