ពេលដែលឈានចូលដល់វ័យក្បាល២០ មនុស្សម្នាក់ៗចេះតែមានការព្រួយបារម្ភជាមួយនឹងអនាគតរបស់ខ្លួន។ អ្នកខ្លះក៏មានអារម្មណ៍ថាខ្លួនពុំបានសម្រេចអ្វីមួយជាដុំកំភួនក្នុងជីវិត។ ចំណែកឯ អ្នកមួយចំនួនទៀតគិតថាភាពជោគជ័យរបស់ខ្លួនគឺអាស្រ័យទៅលើមាត់មនុស្ស។ តាមពិតទៅ ភាពជោគជ័យនេះគ្មាននិយមន័យច្បាស់លាស់នោះឡើយ គឺវាអាស្រ័យលើការកំណត់និយមន័យតាមទស្សនៈរបស់មនុស្សម្នាក់ៗ។ ហើយភាពជោគជ័យនេះទៀតសោត ក៏មិនបានសំដៅទៅដល់ការដែលមានទ្រព្យធនជាប់ខ្លួនតែមួយមុខគត់នោះទេ។
អ្នកខ្លះកំណត់ភាពជោគជ័យរបស់ខ្លួន ដោយការមានសេចក្តីស្ងប់ក្នុងចិត្តដោយពុំមានចិត្តហ្មងសៅ ច្រណែនឈ្នានីសអ្នកដទៃ រស់នៅជាខ្លួនឯងជាដើម។ រីឯអ្នកខ្លះទៀត កំណត់ភាពជោគជ័យរបស់ខ្លួនដោយការរៀបការ និងកសាងគ្រួសារមួយដ៏មានសុភមង្គល។ ពេលខ្លះបើទោះបីជាពុំមានទ្រព្យជាប់ខ្លួនច្រើន ប៉ុន្តែមានសុខភាពល្អ ទាំងផ្លូវកាយនិងផ្លូវចិត្ត នេះហើយជាភាពជោគជ័យរបស់គាត់។
មែនទែនទៅអត្ថន័យនៃភាពជោគជ័យ ពុំមានភាពជាក់លាក់នោះឡើយ ដោយវាខុសគ្នាទៅតាមការគិតរបស់មនុស្សម្នាក់ៗ។ អេដមីនសង្ឃឹមថាអ្នកទាំងអស់គ្នានឹងស្វែងរកភាពជោគជ័យដែលចេញមកពីខ្លួនឯងមិនមែនមកពីមាត់អ្នកដទៃ។