សម្រាប់បងប្អូនដែលត្រូវការផ្ញើប្រាក់ពីប្រទេសកូរ៉េមកខ្មែរ គួរផ្ញើតាមណាល្អ?
ការផ្ញើប្រាក់ពីកូរ៉េមកខ្មែរអាចជួបការពិបាកក្នុងការជ្រើសរើសស្ថាប័ន ឬភ្នាក់ងារវេរលុយតាំងពីអ្នកផ្ញើ និងចំពោះអ្នកទទួល។ តែឥឡូវនេះ លែងមានផលវិបាកបែបនេះទៀតហើយ។ ជាមួយការផ្ញើប្រាក់ពីក្រៅប្រទេសតាមធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុ អាចធានាបាននូវសុវត្ថិភាពលុយកាក់របស់អ្នក ជៀសវាងការខាតបង់ ឬបញ្ហាឆបោកណាមួយ រួមទាំងចំណេញថ្លៃសេវាផង។
ថ្ងៃនេះ កាក់សេនសូមណែនាំសេវាផ្ទេរប្រាក់អន្តរជាតិរបស់ធនាគារ អ៊ូរី ដែលអតិថិជនទាំងអស់នឹងកាន់តែមានភាពងាយស្រួល សុវត្ថិភាព និងទំនុកចិត្តខ្ពស់ក្នុងការផ្ញើប្រាក់ពីកូរ៉េមកខ្មែរ មិនថាចំពោះការទូទាត់ថ្លៃទំនិញ ឬក៏ការផ្ញើប្រាក់មកកាន់គ្រួសារ ឬសាច់ញាតិបងប្អូនឡើយ។
ជាមួយសេវាផ្ទេរប្រាក់អន្តរជាតិរបស់ធនាគារ អ៊ូរី អ្នកមិនត្រឹមតែអាចផ្ទេរប្រាក់ពីប្រទេសកូរ៉េមួយប៉ុណ្ណោះទេ តែអ្នកក៏អាចធ្វើប្រតិបត្តិការផ្ទេរប្រាក់ចូលពីប្រទេសដទៃទៀតដែររួមមាន ចិន វៀតណាម សហរដ្ឋអាមេរិច អូស្ត្រាលី កាណាដា និងបណ្ដាប្រទេសជាច្រើនផ្សេងទៀត ដែលមានកម្រៃសេវាត្រឹមតែ 0.07% នៃចំនួនទឹកប្រាក់ដែលផ្ញើសរុប ឬ 10ដុល្លារ ប៉ុណ្ណោះយ៉ាងតិច។ អតិថិជន អ៊ូរី គ្រប់រូបនឹងទទួលបានភាពងាយស្រួលដោយអាចធ្វើប្រតិបត្តិការដកប្រាក់បាននៅគ្រប់សាខារបស់ធនាគារ អ៊ូរី ដែលមានរហូតដល់១៣៨សាខាទូទាំងប្រទេសកម្ពុជា ដោយគ្រាន់តែបំពេញព័ត៌មានតែប៉ុន្មានជំហានជាការស្រេច។
ដូចនេះ សម្រាប់អតិថិជនដែលចង់ផ្ញើប្រាក់ពីប្រទេសកូរ៉េមកខ្មែរ តាមរយៈសេវាផ្ញើប្រាក់អន្តរជាតិរបស់ធនាគារ អ៊ូរី អតិថិជនគ្រាន់តែត្រូវបំពេញព័ត៌មានមួយចំនួនដូចជា៖
1. ប្រភេទរូបិយប័ណ្ណ (ដុល្លារ/USD)
2. កូដ SWIFT
3. គណនីជាមួយធនាគារទទួលប្រាក់
4. ឈ្មោះអ្នកទទួល លេខគណនី និង អាសយដ្ឋាន
5. ព័ត៌មានផ្ទេរប្រាក់ (ឧទាហរណ៍ សម្រាប់ផ្គត់ផ្គង់គ្រួសារ ឬទូទាត់ទំនិញ។ល។)
យ៉ាងណាមិញ បច្ចុប្បន្នធនាគារ អ៊ូរី កំពុងមានការផ្តល់ជូនពិសេសសម្រាប់ការប្រើប្រាស់សេវាផ្ទេរប្រាក់អន្តរជាតិដោយមិនគិតកម្រៃសេវា ចាប់តាំងពីថ្ងៃទី ០១ ខែមករា ដល់ ថ្ងៃទី ៣១ មីនា ឆ្នាំ ២០២២៕
* មាតិកានេះនាំមកជូនប្រិយមិត្តដោយ កាក់សេន និងសហការឧបត្ថម្ភដោយ Woori Bank Cambodia
© 2021 - 2022 KAKCENT | រក្សាសិទ្ធិផលិតដោយកាក់សេន