អ្នកណាធ្លាប់ធ្វើបែបនេះខ្លះ? ស្វែងយល់បន្ថែមពីល្បិចទៅធ្វើការឲ្យចំណេញ! ប៉ុន្តែ កុំញឹកញាប់ពេកណា៎ ប្រយ័ត្នមេហៅផឹកតែ !
ល្បិចទី១
បើសិន office មាននំ កាហ្វេ ឬតែ ត្រូវឆុងផឹកឲ្យច្រើនៗ អត់អស់លុយកម្ម៉ង់ពីក្រៅ។ ហើយបើច្រកបានច្រក យកទុកផឹក ឬហូបនៅផ្ទះ។ ពេលណា យូរៗមេ pay ហូបឲ្យបានច្រើនៗ
ល្បិចទី២
បើអាចមុនចេញទៅផ្ទះ សាកថ្មគ្រឿងអេឡិចត្រូនិចឲ្យពេញៗ និង ចូលបន្ទប់ទឹកឱ្យហើយ បានចំណេញទាំងទឹក ទាំងភ្លើង។ បើត្រូវការព្រីនឯកសារតិចតួចអី ព្រីននៅ office អត់អស់លុយ និងមិនពិបាកទៅក្រៅ។
ល្បិចទី៣
ចប់ម៉ោងការងារ ឆ្លៀតដាក់រឿងមួយភាគសិន មើលរឿងឲ្យចប់សិនចាំទៅផ្ទះ។ ស្រូបម៉ាសុីនត្រជាក់ ប្រើwifi ក្រុមហ៊ុន កុំឲ្យអស់ថ្លៃភ្លើងផ្ទះយើងច្រើន😉
អូ៎!! មួយទៀត កុំភ្លេចសួរនាំអំពីអត្ថប្រយោជន៍និយោជិតផង ដែលអាចមានដូចជា បសស ធានារ៉ាប់រង គូប៉ុងបញ្ចុះតាមហាងផ្សេងៗ ឬប្រើច្បាប់ឈប់សម្រាកជាដើម។