Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ចំណូលចំណាយ, សន្សំ

លុយ​ដែលចាយ​នៅសល់គួរ​យកទៅ​ធ្វើ​អី​ទើបចំណេញ?

៣ ឆ្នាំមុន
1 នាទីក្នុងការអាន
820
ទស្សនា
FacebookTwitterLinkedinTelegramQR Code
លុយ​ដែលចាយ​នៅសល់គួរ​យកទៅ​ធ្វើ​អី​ទើបចំណេញ?
FacebookTwitterLinkedinTelegramQR Code

​កាលពីមុន​នៅ​ពេល​មិនទាន់​មាន​ទម្លាប់​ចាយវាយ​ត្រឹមត្រូវ​ ​គួបផ្សំ​នឹង​មិន​ចេះ​សន្សំ​ទៀត​នោះ​ ​ខែ​ណា​ក៏​ចាយ​លុយ​សល់​ថ្ងៃ​ដែរ​ ​រីឯ​រសជាតិ​ជីវិត​សល់​លុយ​ដូច​គេឯង​នោះ​ ​ដូច​គ្មាន​សង្ឃឹម​សោះ​។​ ​ប៉ុន្តែ​ចាប់តាំង​ពី​មាន​ច្បាប់ទម្លាប់​ចាយវាយ​លុយកាក់​មក​ ​លុយ​ក៏​នៅសល់​ច្រើនជាង​មុន​ម្ដង​ ​ប៉ុន្តែ​បើ​សល់​លុយ​ចុងខែ​ត្រូវតែ​ចាយ​ផ្ដាច់​តែម្ដង​ ​ឬ​គួរ​យកទៅ​ធ្វើ​អី​ផ្សេង​វិញ​?


សន្សំ​បន្ថែម​ (​Emergency Fund​)សន្សំ​បន្ថែម​ (​Emergency Fund​)

​ទោះ​កញ្ចប់​លុយ​សម្រាប់​មានអាសន្ន​នេះ​ត្រូវ​បាន​យើង​លើក​មក​និយាយ​ជាច្រើនលើក​រួចហើយ​ក៏ដោយ​ ​ឬ​អ្នក​បាន​សន្សំ​គ្រប់​ចំនួន​សម្រាប់​លុយ​គ្រាអាសន្ន​រួចហើយ​ក្ដី​ ​តែ​ការដែល​សល់​លុយ​បង្ការ​លើស​ចំនួន​ក៏​មិន​ខាតបង់​អ្វី​នោះ​ទេ​។​


​ដោះ​បំណុល​ (​Debt​)

ដោះ​បំណុល​ (​Debt​)

​ប្រសិនបើ​អ្នក​កំពុង​មាន​បំណុល​ ​គួរ​យក​លុយ​ដែល​នៅ​ទៅ​ដោះស្រាយ​បំណុល​ដែល​នៅ​សេសសល់​ ​ដូចជា​ ​កាត​ឥណទាន​ ​ឬ​បំណុល​ធនាគារ​ ​ឬក៏​សន្សំ​រក្សាទុក​ដើម្បី​សងបំណុល​ផ្ដាច់​ជាដើម​។​

​ឧទាហរណ៍​ថា​ ​អ្នក​កំពុង​ដោះ​បំណុល​តាម​វិធីសាស្ត្រ​ ​Snowball​ ​Method​ ​អញ្ចឹង​! ​លុយ​ដែល​សល់​ ​គួរ​យក​ដោះស្រាយ​បំណុល​សិន​។​ ​ការ​ដោះស្រាយ​បំណុល​កាន់តែ​ឆាប់​ ​វា​នឹង​ជួយ​កាត់បន្ថយ​អត្រា​ការប្រាក់​ ​និង​ភាព​ស្ត្រេ​ស​របស់​អ្នក​បាន​លឿន​ដូចគ្នា​។​


សន្សំ​លុយ​នោះ​ដើម្បី​យកទៅ​វិនិយោគ​ ​ឬ​រកស៊ី​អាជីវកម្ម​តូច​ណាមួយ​

សន្សំ​លុយ​នោះ​ដើម្បី​យកទៅ​វិនិយោគ​ ​ឬ​រកស៊ី​អាជីវកម្ម​តូច​ណាមួយ

​ចាប់ផ្ដើម​សន្សំ​លុយ​ដែល​នៅសល់​នោះ​ទុក​សម្រាប់​យកមក​វិនិយោគ​បន្ថែម​ដូចជា​សន្សំ​ដើម្បី​វិនិយោគ​លើ​ភាគ​ហ៊ុន​ ​សញ្ញាប័ណ្ណ​បំណុល​ វិ​ស័​យ​អចល​ន​ទ្រព្យ​ ​ឬ​អ្នក​អាច​ចាប់ផ្ដើម​អាជីវកម្ម​លក់​អីវ៉ាន់​តាម​អន​ឡា​ញ​ជាដើម​។​ ​វិធីសាស្ត្រ​យក​លុយ​ដើម្បី​ទៅ​បង្កើត​លុយ​ ​គឺជា​វិធីសាស្ត្រ​ដ៏​ល្អ​ ​ហើយ​វា​នឹង​ហុច​ផល​ចំណេញ​ដល់​យើង​វិញ​ក្នុង​ពេលណា​មួយ​ជាមិនខាន​។​


យកទៅ​រៀន​វគ្គ​ជំនាញ​ថ្មីៗ​បន្ថែម​

យកទៅ​រៀន​វគ្គ​ជំនាញ​ថ្មីៗ​បន្ថែម​

​លុយ​ដែល​សល់​ ​អ្នក​អាច​​​យកទៅ​ចំណាយ​លើ​វគ្គសិក្សា​ខ្លី​ៗ​ដើម្បី​បង្កើន​ចំណេះ​ដឹង​ ​ដែល​វា​ជា​ចំណេះ​ដឹង​ផ្នែក​បច្ចេកទេស​ ​ជំនាញ​ខ្លី​ៗ​ណាមួយ​។​ ​អ្នក​ក៏​អាច​រៀនសូត្រ​ជំនាញ​ថ្មី​ណាមួយ​បន្ថែម​ដូចជា​ ​រៀន​លេង​ហ្គីតា​ ព្យាណូ​ជាដើម​។​ ​ក្រៅតែ​ពីរៀន​ជំនាញ​ទាំងនេះ​ហើយ​ ​អ្នក​ក៏​អាច​សិក្សា​រៀនសូត្រ​ខ្លួនឯង​ដោយ​ការ​អាន​សៀវភៅ​ ​ស្វែងរក​ចំណេះ​ដឹង​ថ្មី​បន្ថែម​ទៀត​។​

​ប្រសិនបើ​អ្នក​នៅសល់​ប្រាក់​នៅ​ចុងខែ​ ​បន្ទាប់ពី​យក​ប្រើប្រាស់​សម្រាប់​ចំណាយ​ចាំបាច់​នីមួយៗ​ ​អ្នក​ច្បាស់ជា​មនុស្ស​ដែល​យល់​ដឹង​ច្បាស់​ពី​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​អ្នក​ជាមិនខាន​ ​ប៉ុន្តែ​សូម​កុំ​ទាន់​អាល​ភ្លេចខ្លួន​ ​ដ្បិត​ថា​ ​លុយ​ដែល​នៅសល់​ ​វាក៏​មានមុខ​ងារ​របស់​វា​ដូចគ្នា​។​ ​អញ្ចឹង​! ​គួរ​ប្រើប្រាស់​លុយ​ដែល​សល់​នោះ​ឱ្យ​បាន​ត្រឹមត្រូវ​ ​ចៀសវាង​ការ​ប្រឹងប្រែង​គ្រប់គ្រង​លុយកាក់​អ្នក​បែរជា​គ្មានន័យ​៕​ ​

ពាក្យទាក់ទង: ចំណេញលុយ​ដែលចាយ​នៅសល់
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

៣ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

៣ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

៣ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ចំណូលចំណាយ
២ សប្តាហ៍មុន

តួនាទី និងប្រភេទនៃឈ្មួញកណ្តាលអចលនទ្រព្យ និងភ្នាក់ងារអចលនទ្រព្យ

ចំណូលចំណាយ ហិរញ្ញវត្ថុ
១ month

ការរីកចម្រើននៃការទូទាត់ប្រាក់តាម QR មានភាពងាយស្រួលហើយ ថែមទាំងលើកកម្ពស់សេដ្ឋកិច្ចថែមទៀត

ចំណូលចំណាយ វិនិយោគ ហិរញ្ញវត្ថុ
១ month

លោក Warren Buffett ពីឈ្មួញកណ្តាលម្នាក់ក្លាយជាអ្នកវិនិយោគដ៏ជោគជ័យ និងមានក្រុមហ៊ុនតម្លៃវាល់លាន

ចំណូលចំណាយ សន្សំ
២ ខែមុន

អ្វីដែលគួរដឹងអំពី Payday Loan

ពន្ធនិងច្បាប់ សន្សំ
២ ខែមុន

ប្រាក់សោធននិវត្តន៍ ឬ ប្រាក់រឺត្រែត ធ្វើម៉េចអាចទទួលបានវា?

វិនិយោគ សន្សំ ហិរញ្ញវត្ថុ
២ ខែមុន

និយមន័យ និងសារៈសំខាន់នៃមូលធន

ចំណូលចំណាយ ធានារ៉ាប់រង
៣ ខែមុន

រដ្ឋផ្តល់ប័ណ្ណ ប.ស.ស. ដល់និយោជិតជាង៦ម៉ឺននាក់ក្នុងឆមាសទី១ ឆ្នាំ២០២៣

Acleda Cambodia SMEs loan
ចំណូលចំណាយ
៣ ខែមុន

ធនាគារ អេស៊ីលីដា (ACLEDA) គ្រោងផ្តល់ប្រាក់កម្ចី១០០លានដុល្លារដល់អាជីវកម្មធុនតូច និងមធ្យម

អត្ថបទបន្ទាប់
សន្សំ​លុយ​ដាក់​កូនជ្រូកនៅតែ​សំខាន់​នាពេល​បច្ចុប្បន្ន​

សន្សំ​លុយ​ដាក់​កូនជ្រូកនៅតែ​សំខាន់​នាពេល​បច្ចុប្បន្ន​

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist