Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ចំណូលចំណាយ, ហិរញ្ញវត្ថុ

យុវជនសតវត្សរ៍​ទី​២​១​នៅមាន​ផ្នត់គំនិតចាស់ហើយឲ្យកូនចិញ្ចឹម?

២ ឆ្នាំមុន
1 នាទីក្នុងការអាន
216
ទស្សនា
FacebookTwitterLinkedinTelegramQR Code
យុវជនសតវត្សរ៍​ទី​២​១​នៅមាន​ផ្នត់គំនិតចាស់ហើយឲ្យកូនចិញ្ចឹម?
FacebookTwitterLinkedinTelegramQR Code

​អត្ថបទ​នេះ​ជូន​ជាពិសេស​ដល់​ក្រុម​មនុស្ស​ ​Mill​e​nn​i​a​l​s (1980 – 1996) ​និង​ក្រុម​ ​G​e​n-​Z​ (1997 ​up to​ 2014)

​«​ឪពុក​ម្ដាយ​ខិតខំ​ចិញ្ចឹម​កូន​ដោយ​យកចិត្តទុកដាក់​ ​ប្រឹងប្រែង​អប់រំ​ពួកគេ​តាំងពីតូច​ក្រូចឆ្មារ​ ​ក៏​ព្រោះតែ​ចង់ឲ្យ​បុត្រា​បុត្រី​ធំឡើង​នឹង​ប្រព្រឹត្ត​អំពើល្អ​ ​ដើរ​ដោយ​គន្លងធម៌​ ​និង​ចិញ្ចឹម​បីបាច់​ម៉ែ​ឪ​វិញ​ដូច​កាល​ពួកគាត់​មើល​ថែ​កូន​ពី​កុមារភាព​ដូច្នេះ​ឯង​។​ ​ម្ល៉ោះ​ហើយ​ដើម្បីឲ្យ​បានជា​អ្នកមាន​កតញ្ញូ​ចំពោះ​មាតាបិតា​ ​បុត្រ​ធីតា​ត្រូវ​តបស្នងសងគុណ​មាតាបិតា​វិញ​តាំងពី​បាយទឹក​ ​នំចំណី​ ​ស​ម្លៀ​ក​បំពាក់​ ​ទី​ស្នាក់​នៅ​សមគួរ​ ​ថ្នាំសង្កូវ​ផ្សេងៗ​។​ ​បើ​មិន​ឲ្យ​ឪពុក​ម្ដាយ​ពឹងពាក់​លើ​កូន​ខ្លួនឯង​ ​ពេល​ឈាន​ចូល​វ័យ​ចំណាស់​ទៅ​ ​តើ​ឱ្យ​ទៅ​ពឹងផ្អែក​លើ​នរណា​?​»​

មតិ​ខ្លះទៀត​ក៏​ខ្វែងយោបល់​ថា​ ​«​វា​មិន​ខុស​ទេ​ ​តែ​ក៏​មិន​ត្រូវ​ទាំងស្រុង​ដែរ​! ​សតវត្សរ៍​ទី​២​១​ហើយ​ ​នៅតែ​បន្ត​ផ្នត់គំនិត​នេះ​ទៀត​? ​យ៉ាងណា​ ​ក៏​យើង​គួរតែ​មាន​ផែនការ​ហិរញ្ញវត្ថុ​សម្រាប់​ចូលនិវត្តន៍​ដែរ​! ​យើង​ក៏​ពុំអាច​ពឹងពាក់​អាស្រ័យ​លើ​កូន​ៗ​របស់យើង​ទាំងស្រុង​ដូចគ្នា​ ​ដោយហេតុថា​ពួកគេ​ក៏​ត្រូវការ​ពេលវេលា​ផ្ទាល់ខ្លួន​ ​ដើម្បី​កសាង​គ្រួសារ​ ​ការងារ​រកស៊ី​ ​ឬ​ភារកិច្ច​នានា​។​»​

យុវជនសតវត្សរ៍​ទី​២​១​នៅមាន​ផ្នត់គំនិតចាស់ហើយឲ្យកូនចិញ្ចឹម?

​បដិវត្តន៍​ផ្នត់គំនិត​នេះ​ហាក់​សម​ហេតុផល​ម្យ៉ាង​ ​ព្រោះ​យើង​ពុំអាច​ទស្សន៍ទាយ​ហេតុការណ៍​អនាគត​ទៅជា​យ៉ាងណា​បានទេ​ ​ករណី​ប្រសិនបើ​កូន​របស់យើង​មាន​បំណុល​ ​មានវិបត្តិ​ហិរញ្ញវត្ថុ​ ​ហា​និ​ភ័យ​នឹង​កើតមាន​ទាំង​មក​លើ​យើង​ ​ទាំង​កូន​យើង​។​ ​ក្នុងនាម​ជា​យុវជន​ដែល​នឹង​ក្លាយ​ជា​ឪពុក​ម្ដាយ​គេ​ថ្ងៃខាងមុខ​ ​គប្បី​ថ្លឹងថ្លែង​អំពី​បញ្ហា​ទាំងអស់​នេះ​ ​និង​ចាំបាច់​កសាង​លំនឹង​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​ឲ្យ​រឹង​មាំ​ ​ដើម្បី​បញ្ចៀស​វិបត្តិ​
​ហិរញ្ញវត្ថុ​ផង​ ​និង​ដើម្បីកុំឲ្យ​លំបាក​កូន​ត្រូវ​រ៉ាប់រង​គ្រួសារ​គេ​ផង​ ​និង​យើង​ផង​។​

​ជំនួស​ឲ្យការ​រំពឹង​លើ​កូន​ទាំងស្រុង​ ​យើង​គួរ​គិតគូរ​ពី​ស្ថានភាព​ហិរញ្ញវត្ថុ​ទាំងនេះ​ ​៖​

រៀបចំផែនការ​ចូលនិវត្តន៍​៖​

រៀបចំផែនការ​ចូលនិវត្តន៍​៖​

​ការ​រៀប​គម្រោង​ចូលនិវត្តន៍​សំដៅ​ដល់​ការ​រៀប​ផែនការ​ហិរញ្ញវត្ថុ​ទុក​ពេល​យើង​ចាស់​ទៅ​ ​ឬ​ពេល​យើង​ឈប់​ធ្វើការ​រកចំណូល​។​ ​ប្រសិនជា​មិនបាន​ត្រៀម​គម្រោង​ដើម្បី​សន្សំប្រាក់​ទុក​ចូលនិវត្តន៍​នោះ​ទេ​ ​យើង​ប្រហែលជា​ត្រូវ​ពឹងផ្អែក​ទៅលើ​កូន​ៗ​ដូចជា​ចំណាយ​ផ្សេងៗ​ ​បច្ច័យ​ធ្វើបុណ្យ​ទាន​ ​ថ្លៃ​ថែទាំ​សុខភាព​ពេល​ចាស់​ទៅ​ជាដើម​។​

គិតគូរ​ពី​សេវា​ធានា​រ៉ាប់រង​៖​ ​

គិតគូរ​ពី​សេវា​ធានា​រ៉ាប់រង​៖​ ​

ទាន់​យើង​នៅ​មានកម្លាំង​ពេញ​បរិបូរណ៍​ ​មាន​សមត្ថភាព​ធ្វើការ​ ​រកស៊ី​ ​ហើយ​ប្រាក់ចំណូល​មាន​ស្ថិរភាព​ ​លោកអ្នក​អាច​ពិចារណា​លើ​ការ​ទិញ​ធានា​រ៉ាប់រង​នេះ​បាន​៖​

  • ធានា​រ៉ាប់រង​អាយុជីវិត​៖​ ​វា​សំខាន់​ខ្លាំង​សម្រាប់​អ្នកជា​មេ​គ្រួសារ​ ​ឬ​ជា​អ្នកផ្គត់ផ្គង់​ជីវភាព​ក្នុង​គ្រួសារ​ ​ពោល​ ​គឺ​វា​នឹង​ជួយ​សម្រាប់​ទុក្ខ​លំបាក​ក្រុម​គ្រួសារ​អ្នក​ ​ក្នុង​ការរស់នៅ​បន្ត​ទៅមុខ​ទៀត​ ​ករណី​មានរឿង​មិន​ល្អ​ណាមួយ​កើតឡើង​ចំពោះ​អ្នក​។​
  • ធានា​រ៉ាប់រង​សុខភាព​៖​ ​រោគ​ព្យាធិ​អាច​បៀតបៀន​យើង​គ្រប់​កាលៈទេសៈ​ ​ជាពិសេស​ពេល​យើង​ឈាន​ចូល​វ័យ​ជរា​នេះ​តែម្ដង​។​ ​អ៊ីចឹង​ហើយ​ទើបបាន​ជា​អ្នក​គួរ​មាន​ធានា​រ៉ាប់រង​នេះ​ ​ដើម្បី​ធានា​ថា​រាល់​ពេល​ដែល​មាន​បញ្ហា​សុខភាព​អ្វីមួយ​ ​អ្នក​នឹង​មាន​ប្រាក់​ផ្គត់ផ្គង់​គ្រប់គ្រាន់​សម្រាប់​ខ្លួនឯង​។​

​បង្កើត​ប្រភព​ចំណូល​អកម្ម​៖​

ស្រលាញ់​អូន​ដល់​ឆ្អឹង

​ចំណូល​អកម្ម​ ​មិន​ទាមទារ​ឱ្យ​អ្នក​ខិតខំ​ប្រឹងប្រែង​បម្រើ​សេវា​ ​ពលកម្ម​ ​ឬ​ចូលរួម​បំពេញ​សកម្មភាព​យ៉ាងសកម្ម​ទៅ​ឲ្យ​ស្ថាប័ន​ណាមួយ​ទេ​។​ ​វ័យ​កាន់តែ​ជ្រែក៏​ពិតមែន​ ​តែ​ពុំមែន​បានន័យ​ថា​អ្នក​មិន​អាច​​​រកចំណូល​បានទេ​។​ ​ប្រភេទ​ចំណូល​អកម្ម​បាន​មកពី​៖​

  • កា​រជួល​អចល​ន​ទ្រព្យ​៖​ ​ឧ.​ ​ជួលផ្ទះ​ ​ដីធ្លី​ ​សំណង់​អាគារ​ ​។​ល​។​
  • ​ការប្រាក់​ពី​គណនី​សន្សំ​៖​ ​ការប្រាក់​ដែល​ទទួល​បាន​ពី​ប្រាក់​បញ្ញើ​របស់​អ្នក​នៅ​ធនាគារ​។​
  • ​ផល​ចំណេញ​ពី​ការ​ចូលហ៊ុន​៖​ ​ភាគ​ហ៊ុន​ដែល​អ្នក​បាន​វិនិយោគ​លើ​ ​«​អាជីវកម្ម​»​ ​ណាមួយ​ ​តែ​មិនបាន​ចូលរួម​សកម្មភាព​ដ៏​សកម្ម​។​
  • ​ភាគ​ហ៊ុន​ ​និង​ប័ណ្ណ​បំណុល​៖​ ​ផល​ចំណេញ​ពី​ភាគ​ហ៊ុន​ដែល​អ្នក​បាន​ទិញ​ក្នុង​ទី​ផ្សារ​មូលបត្រ​ ​ប៉ុន្តែ​ប្រភព​ចំណូល​នេះ​ហាក់​មាន​ហា​និ​ភ័យ​បន្តិច​ ​ហើយ​ទាមទារ​ការយល់​ដឹង​ពី​វា​ស៊ី​ជម្រៅ​។​
  • ​រកស៊ី​ចង​ការប្រាក់​៖​ ​ចំណូល​ពី​ “​ការប្រាក់​” ​លើ​ប្រាក់​ក​ម្ចី​ដែល​អ្នកផ្ដល់​ទៅកាន់​ក្រុម​បុគ្គល​ ​ឬ​ដៃគូ​ជំនួញ​ណាមួយ​។​

​ជា​រួម​មក​ ​ទម្លាប់​មានកូន​ដើម្បីឲ្យ​ពួកគេ​ចិញ្ចឹម​យើង​វិញ​ពេល​យើង​ចាស់​ទៅ​ ​ជា​រឿង​ល្អ​ផូរផង់​ណាស់​ក្នុង​បវេណី​ខ្មែរ​ ​ប៉ុន្តែ​វា​មិនសូវ​ហុច​ផល​វិជ្ជមាន​ទេ​ ​បើ​គិតដល់​កត្តា​សេរីភាព​ហិរញ្ញវត្ថុ​ ​សេរីភាព​ជីវិត​របស់​បុគ្គល​ ​កត្តា​ហា​និ​ភ័យ​ផ្សេងៗ​។​ ​យើង​សុខចិត្ត​នឿយហត់​លំបាក​ពីក្មេង​ ​ដើម្បី​ស្រណុក​ថ្ងៃក្រោយ​ ​រស់នៅ​លើ​សេរីភាព​ហិរញ្ញវត្ថុ​ ​ដោយ​មិន​រំខាន​ ​ឬ​ដាក់​សម្ពាធ​ដល់​កូន​ឡើយ​ ​ប៉ុន្តែ​ ​កូន​ៗ​ក៏​មិន​ត្រូវ​ផាត់ចោល​ភារកិច្ច​មើល​ថែ​ម៉ែ​ឪ​នោះ​ឡើយ​។​
​ចុះ​ប្រិយ​មិត្ត​អ្នកអាន​ ​យល់​យ៉ាងណា​ចំពោះ​ប្រធាន​បទ​មួយ​នេះ​?

បញ្ជាក់​៖​ ​អត្ថបទ​ខាងលើ​មិន​បង្កប់​នូវ​គោលបំណង​លុបបំបាត់​ ​ឬ​ប្រឆាំង​ប្រពៃណី​ខ្មែរ​ជ្រុង​ណាមួយ​ឡើយ​។​ ​យើង​គ្រាន់តែ​ចង់​បង្ហាញ​ពី​គុណវិបត្តិ​នៃ​ការ​យកកូន​ធ្វើជា​បង្អែក​ហិរញ្ញវត្ថុ​ទាំងស្រុង​ ​និង​វិធីសាស្ត្រ​កសាង​សេរីភាព​ហិរញ្ញវត្ថុ​តែប៉ុណ្ណោះ​។​ ​ការ​គាំទ្រ​ឲ្យ​ទម្លាប់​នេះ​នៅ​បន្ត​ ​ឬ​មិន​គាំទ្រ​ ​គឺ​អាស្រ័យ​លើ​ការ​វិភាគ​ពិចារណា​របស់​ប្រិយ​មិត្ត​។​ ​ក្រៅពី​នេះ​ ​ក្រុម​ការងារ​កាក់​សេន​មានតែ​លើកទឹកចិត្ត​បន្ថែម​ដល់​កូន​ៗ​គ្រប់រូប​ ​ឲ្យ​បំពេញ​កាតព្វកិច្ច​ជា​កូន​កតញ្ញូ​កតវេទី​តា​ធម៌​ ​តបស្នងសងគុណ​ព្រះ​រស់​ទាំងពីរ​ឲ្យ​អស់ពីចិត្ត​ពី​ថ្លើម​ ​ថែរក្សា​បីបាច់​ឲ្យបាន​សព្វ​ជ្រុងជ្រោយ​ ​ពេល​លោក​ចាស់​ទៅ​។​


​បន្ថែម​៖​ ​សម្រាប់​អត្ថបទ​ពាក់ព័ន្ធ​នឹង​ចំណុច​លើកឡើង​ខាងលើ​ ​សូម​ចូល​ទៅ​អាន​បន្ថែម​នៅ​តំណ​រលីង​ខាងក្រោម​៖​
​១​. ​តើ​គួរ​រៀបចំផែនការ​ចូលនិវត្តន៍​ដោយ​របៀបណា​? – K​a​k​cent​
​២​. ​ហេតុអ្វី​គួរ​រៀប​គម្រោង​ចូលនិវត្តន៍​? – K​a​k​cent​

ពាក្យទាក់ទង: ចាស់ហើយឲ្យកូនចិញ្ចឹមផ្នត់គំនិតយុវជនសតវត្សរ៍​ទី​២​១​
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

Amret remains a leading financial institution in promoting and supporting women in Cambodian business
ចំណូលចំណាយ
៣ ថ្ងៃមុន

អម្រឹតនៅតែជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេក្នុងការលើកកម្ពស់ និងគាំទ្រស្ត្រីក្នុងអាជីវកម្មកម្ពុជា

ហិរញ្ញវត្ថុ
៥ ខែមុន

៣ សំណួរ​អំពីរលុយ

ទម្លាប់​គ្រប់គ្រង​លុយកាក់​ទាំង​៥​ដែល​មនុស្ស​វ័យ​៣​០​គួរតែ​មាន
សន្សំ ហិរញ្ញវត្ថុ
៥ ខែមុន

ទម្លាប់​គ្រប់គ្រង​លុយកាក់​ទាំង​៥​ដែល​មនុស្ស​វ័យ​៣​០​គួរតែ​មាន

​អត្រា​អតិផរណា​ធ្លាក់​ក្រោមសូន្យ​ភាគរយ
ហិរញ្ញវត្ថុ
៥ ខែមុន

​អត្រា​អតិផរណា​ធ្លាក់​ក្រោមសូន្យ​ភាគរយ

ចំណូលចំណាយ ហិរញ្ញវត្ថុ
៥ ខែមុន

អ្នករកសុីគួរចាត់ចែង​ហិរញ្ញវត្ថុអាជីវកម្មរបៀបណា?

​កាក់​អាមេរិក​ដែល​មាន​​​រូប​លោកស្រី​ ​Anna May Wong
ហិរញ្ញវត្ថុ
៥ ខែមុន

​កាក់​អាមេរិក​ដែល​មាន​​​រូប​លោកស្រី​ ​Anna May Wong

សង្គម​លែង​ប្រើ​សាច់​ប្រាក់ទៅជាយ៉ាងណា?
ហិរញ្ញវត្ថុ
៥ ខែមុន

សង្គម​លែង​ប្រើ​សាច់​ប្រាក់ទៅជាយ៉ាងណា?

ហិរញ្ញវត្ថុ
៥ ខែមុន

ព្រឹត្តិការណ៍​វិបត្តិហិរញ្ញវត្ថុចំនួន ៤ ក្នុងប្រវត្តិសាស្ត្រ

អត្ថបទបន្ទាប់
​តើ​ ​«​Life​style​ ​Inflation​»​ ​យ៉ាងម៉េច​ឱ្យ​ប្រាកដ​ទៅ​??

​តើ​ ​«​Life​style​ ​Inflation​»​ ​យ៉ាងម៉េច​ឱ្យ​ប្រាកដ​ទៅ​??

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist