Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ

២៥ឆ្នាំ ហើយរកគោលដៅមិនទាន់ឃើញ គួរធ្វើដូចម្តេច?

៧ ខែមុន
1 នាទីក្នុងការអាន
60
ទស្សនា
FacebookTwitterLinkedinTelegramQR Code
FacebookTwitterLinkedinTelegramQR Code

​មាន​អារម្មណ៍​វង្វេងទិស​ដៅ​ ​សម្លឹង​មិន​ឃើញ​កោះ​ត្រើយ​ ​ឯកោ​ ​បាត់បង់​ភាព​ជឿជាក់​…
​បញ្ហា​ទាំងនេះ​ ​សុទ្ធតែ​ជា​វិបត្តិ​របស់​មនុស្ស​ជំទង់​ជាច្រើន​ក្នុង​វ័យ​ចន្លោះ​ ​២​០​-​៣​០​ឆ្នាំ​។​
​វិបត្តិ​ជីវិត​ក្នុង​វ័យ​ពាក់កណ្ដាល​៥​០​ ​ឬ​ ​Quarter​ ​Life​ ​Crisis​ ​គឺជា​រយៈពេល​មួយ​នៅ​ក្នុង​ជីវិត​ ​ជាទូទៅ​កើតឡើង​លើ​មនុស្ស​ចាប់ពី​២​០​ឆ្នាំ​ ​ទៅ​៣​០​

ឆ្នាំ​ (​ឬ​៣​៥​ឆ្នាំ​) ​ដោយ​អាស្រ័យ​លើ​ស្ថានភាព​ជីវិត​របស់​បុគ្គល​ម្នាក់ៗ​ ​នៅ​ពេល​ពួកគេ​៖​

  • ថប់បារម្ភ​អំពី​ទិសដៅ​ ​និង​គុណភាព​ជីវិត​
  • មិន​កក់ក្ដៅ​ ​ហើយ​ខក​ចិត្តនឹង​ការងារ​ ​វិថី​ស្នេហា​ ​ព្រមទាំង​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ពួកគេ​។​

​បញ្ហា​មួយ​ចំនួន​ដែល​មនុស្ស​ក្នុងចំណោម​វ័យ​នោះ​ ​ភាគច្រើន​តែង​ជួបប្រទះ​មាន​ដូចជា​៖​

  • ​ភាន់​គោលដៅ​ជីវិត​ ​ស្នេហា​ ​និង​អាជីព​ការងារ​
  • ​វិលវល់​ ស្ត្រេ​ស​ ​ធ្លាក់ទឹក​ចិត្ត​ (​Depression​)
  • ​បាត់បង់​កម្លាំងចិត្ត​
  • ​ប្រៀបធៀប​ជីវិត​ខ្លួនឯង​ជាមួយ​អ្នកដទៃ​
  • ​ច្របូកច្របល់​លើ​បញ្ហា​ហិរញ្ញវត្ថុ​។​

​ជំនួស​ឲ្យការ​ផ្ដោ​តទៅ​បញ្ហា​កើតមាន​ ​យើង​គួរ​ព្យាយាម​រក​ដំណោះស្រាយ​មក​រំ​ដោះខ្លួន​ ​កែប្រែ​បញ្ហា​ឱ្យ​ក្លាយ​ជា​ឱកាស​ ​និង​មេរៀន​ជីវិត​ ​ដូចតទៅ​៖​

២០ឆ្នាំ ហើយរកគោលដៅមិនទាន់ឃើញ គួរធ្វើដូចម្តេច?

1 ​ការ​ឆ្លុះបញ្ចាំង​ពី​ខ្លួនឯង​ (​Self​ ​reflection​)

​ចំណុច​ចម្បង​នៃ​ការ​យកឈ្នះ​វិបត្តិ​វ័យ​២​៥​ឆ្នាំនេះ​ ​គឺ​ការ​ស្វែងយល់​ពី​ខ្លួនឯង​។​ ​អ្នក​គួរ​ឆ្លៀតពេល​ខ្លះ​ ​ដើម្បី​ចោទសួរ​ខ្លួនឯង​អ្នកជា​នរណា​? ​ចង់​បានអ្វី​? ​អ្វី​ដែល​បង្ក​ជា​ស្ត្រេ​ស​ដល់​អ្នក​? ​អ្វី​ដែល​ធ្វើ​ឱ្យ​អ្នក​សប្បាយចិត្ត​? ​តើ​ក្ដី​ប្រាថ្នា​របស់​អ្នកជា​អ្វី​? ​តើ​គោលបំណង​នោះ​សម្រេច​បាន​ប៉ុនណា​ហើយ​? ​ធ្វើ​បែប​នេះ​ ​អាច​ជំរុញ​ឱ្យ​អ្នករកឃើញ​ចំណុច​ខ្លាំង​ ​ចំណុច​ខ្សោយ​ ​អ្វី​ដែល​អ្នក​ស្រឡាញ់​ចូលចិត្ត​ពិតប្រាកដ​ ​និង​រៀបចំ​សកម្មភាព​ជីវិត​ប្រចាំថ្ងៃ​បាន​រលូន​។​

2 ​ផ្ដល់​ពេលវេលា​ឱ្យ​ខ្លួនឯង​

​យើង​គួរតែ​ដកឃ្លា​ពី​ភាព​សាញ​នោះ​ ​មក​ធ្វើអ្វី​ៗ​ឱ្យ​អ្នក​សប្បាយចិត្ត​ ​កាត់បន្ថយ​ការ​គិត​អវិជ្ជមាន​ ​រំសាយ​ទុក្ខ​កង្វល់​។​ ​អ្នក​អាច​អនុវត្ត​លំ​ហាត់ប្រាណ​ពេលព្រឹក​ ​ដើរ​លំហែ​នៅ​សួនច្បារ​ ​ឬ​ដើរ​ក​ម្សាន្ត​ជាមួយ​មិត្ត​ភក្ដិ​នៅ​ទីកន្លែង​ណាមួយ​ក៏បាន​។​

3 ​ត្រូវ​អត់ធ្មត់​ ​និង​មិន​ដាក់​សម្ពាធ​ដល់​ខ្លួនឯង​

ជួនកាល​យើង​មើលឃើញ​ម​ជ្ឍដ្ឋា​ន​ជុំវិញ​អាយុ​ស្រករ​យើង​ ​មាន​របររកស៊ី​ ​មាន​ឡាន​ ​មាន​ផ្ទះ​ ​ធ្វើ​ឱ្យ​យើង​ខ្វះ​ការ​អត់ធ្មត់​ ​ចង់​ជោគជ័យ​ដូច​គេ​ ​ហើយ​ប្រឹងប្រែង​ទាំង​ខុស​ទិសដៅ​។​ ​ប៉ុន្តែ​យើង​ត្រូវ​ដឹង​ថា​និយមន័យ​ជោគជ័យ​ ​មិន​ដូចគ្នា​ឡើយ​សម្រាប់​មនុស្សម្នាក់​ៗ​។​ ​ក្រៅពី​មាន​លុយ​សន្ធឹកសន្ធាប់​នោះ​ ​សុភមង្គល​ជាមួយ​គ្រួសារ​ ​មានការងារ​ល្អ​ ​មាន​សុខភាព​ល្អ​ ​ក៏​ជា​ភាព​ជោគជ័យ​មួយ​! ​អ្វីៗ​ត្រូវការ​ពេល​របស់​វា​ ​ទើប​លេចចេញ​លទ្ធផល​ ឱ្យ​តែ​អ្នក​មិន​បោះបង់​ ​ស្វែងរក​វិធី​ដែល​ត្រឹមត្រូវ​ដើម្បី​សម្រេច​សុបិន​នោះ​។​ ​ដូច​ពាក្យចាស់​លោក​ពោលថា​ “​សន្សឹម​កុំ​បំបោល​ ​ក្រែង​ពុំ​ដល់​ដូចប្រាថ្នា​”​។​

4 ​កុំ​បណ្ដោយ​ខ្លួន​តាម​ពាក្យ​សម្ដី​រិះគន់​

ប្រសិនបើ​យើង​យកចិត្តទុកដាក់​នូវ​លើ​ពាក្យ​សម្ដី​រិះគន់​ ​ក្នុង​ន័យ​ជាន់​ពន្លិច​ ​របស់​អ្នកដទៃ​ខ្លាំងពេក​នឹង​ធ្វើឲ្យ​ប៉ះពាល់​ផ្លូវចិត្ត​។​ ​ដ្បិត​យើង​មិន​អាច​ហាម​អ្នកដទៃ​ឱ្យ​មក​និយាយ​ពី​យើង​ ​តែ​យើង​អាច​ហាម​ខ្លួន​មិន​គិត​ ​ប្រមូលអារម្មណ៍​ឲ្យ​មូល​ ​តាំងចិត្ត​ឲ្យ​ស្ងប់​។​ ​មិន​មាន​នរណា​ស្គាល់​ពី​ជីវិត​យើង​ ​ច្បាស់ជា​ង​ខ្លួនឯង​យើង​ទេ​!

5 ​ត្រូវ​ចេះ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​

មាន​មនុស្ស​វ័យ​២​០​ឆ្នាំ​ជាង​នេះ​ ​មិន​តិច​នាក់​ទេ​ ​ដែល​ស្ត្រេ​ស​រឿង​លុយកាក់​។​ ​ជា​ដំបូន្មាន​ ​អ្នក​ត្រូវ​យល់​ដឹង​ពី​របៀបគ្រប់គ្រង​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​ ​រួម​មាន​៖​ (​១​). ​ស្វែងរក​ចំណូល​អកម្ម​បន្ថែម​ (​២​). ​ចាយ​សន្សំសំចៃ​ (​៣​). ​បង្កើត​ទម្លាប់​សន្សំ​លុយ​ (​៤​). ​វិនិយោគ​។​ ​ចំណេះ​ដឹង​ទាំងនេះ​ ​មិនខ្វះទេ​ ​ដែល​លោកអ្នក​អាច​សិក្សា​តាមរយៈ​ ​Y​ou​tube​, ​ទំព័រ​ហ្វេសប៊ុក​ដែល​បកស្រាយ​ពី​ប្រធាន​បទ​លុយកាក់​, ​ការ​អាន​សៀវភៅ​, ​ស្ដាប់​អ្នកជំនាញ​។​ល​។​

​ក្រៅពី​នេះ​ ​អ្នក​ក៏​គួរ​ស្វែងរក​ការ​គាំទ្រ​លើកទឹកចិត្ត​ពី​ក្រុម​គ្រួសារ​ ​មនុស្ស​ដែល​យើង​ទុកចិត្ត​ ​និង​ប្រឹក្សា​ជាមួយ​អ្នកជំនាញ​ផង​ដែរ​ ​ទោះ​អាច​មិនបានជា​ជំនួយ​ធំ​ដំ​តែ​ក៏បាន​ធូរស្រាល​មួយ​ផ្នែក​ដែរ​។​ ​ការរស់នៅ​ក្នុង​សង្គម​ ​ត្រូវ​ចេះ​ប្រាស្រ័យ​ទាក់ទង​ ​និង​ជួយ​ទុក្ខធុរៈ​គ្នា​ទៅវិញទៅមក​។​
​វ័យ​២​០​ឆ្នាំ​ជាង​នេះ​ ​ជាវ​័​យ​ដែល​បង្រៀន​អ្នក​ជាច្រើន​ពី​រសជាតិ​ជីវិត​។​ ​អ្នក​គួរ​កំណត់​គោលដៅ​ ​និង​ស្វែងរក​មធ្យោបាយ​អម​នានា​ ឱ្យ​បាន​ច្បាស់លាស់​ ​ទើប​អ្នក​មិន​ជាប់​ផុង​ក្នុង​វិបត្តិ​ជីវិត​ទ្រង់ទ្រាយ​ធំ​៕​


© 2022 – 2023 K​A​K​CENT​ | ​រក្សាសិទ្ធិ​ផលិត​ដោយ​កាក់​សេន

ពាក្យទាក់ទង: គោលដៅ
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

អាចទុកវិនិយោគលើអចលនទ្រព្យ
វិនិយោគ
៤ ខែមុន

ហេតុផលដែលគួរវិនិយោគអចលនទ្រព្យនៅភាគខាងត្បូងរាជធានីភ្នំពេញ

វិនិយោគ
៤ ខែមុន

ភាគហ៊ុន៤ប្រភេទដែលអ្នកគួរដឹង

គួរធ្វើអ្វី និងមិនគួរធ្វើអំឡុងពេលវិបត្តិសេដ្ឋកិច្ច
វិនិយោគ
៥ ខែមុន

គួរធ្វើអ្វី និងមិនគួរធ្វើអំឡុងពេលវិបត្តិសេដ្ឋកិច្ច

វិនិយោគ
៥ ខែមុន

រៀនត្រឹមកម្រិតបរិញ្ញាបត្រ គ្រប់គ្រាន់ទេ?

ធ្វើម៉េចទើបដឹងថាផលិតផលដែលយើងបម្រុងលក់មានតម្រូវការ?
វិនិយោគ
៥ ខែមុន

ធ្វើម៉េចទើបដឹងថាផលិតផលដែលយើងបម្រុងលក់មានតម្រូវការ?

ផែនការ_ហិរញ្ញវត្ថុ_សម្រាប់អាជីវកម្មហាងកាហ្វេខ្នាតតូច
វិនិយោគ ហិរញ្ញវត្ថុ
៥ ខែមុន

ផែនការ​ហិរញ្ញវត្ថុ​សម្រាប់អាជីវកម្មហាងកាហ្វេខ្នាតតូច

៣ យ៉ាងដែលក្រុមហ៊ុនគិតគូរពីបុគ្គលិក
វិនិយោគ
៥ ខែមុន

៣ យ៉ាងដែលក្រុមហ៊ុនគិតគូរពីបុគ្គលិក

បើក​ហាង​កាហ្វេ​ម្នាក់ឯង​ ​ឬ​ចូលហ៊ុន​គ្នា​?
វិនិយោគ
៦ ខែមុន

បើក​ហាង​កាហ្វេ​ម្នាក់ឯង​ ​ឬ​ចូលហ៊ុន​គ្នា​?

អត្ថបទបន្ទាប់
នៅពេលបច្ចេកវិទ្យាកាន់តែទំនើប

នៅពេលបច្ចេកវិទ្យាកាន់តែទំនើប

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist