Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ

កំហុស​ទូទៅ​៣ដែរអ្នកវិនិយោគ​លើ​កាក់​គ្រីប​តូប្រព្រឹត្ត

៨ ខែមុន
1 នាទីក្នុងការអាន
10
ទស្សនា
FacebookTwitterLinkedinTelegramQR Code
កំហុស​ទូទៅ​ដែរអ្នកវិនិយោគ​លើ​កាក់​គ្រីប​តូប្រព្រឹត្ត
FacebookTwitterLinkedinTelegramQR Code

​ខ្លី​ ​តែ​ខ្លឹម​!! ​ចំណាយ​ពេល​ត្រឹមតែ​១​នាទី​ដើម្បី​ទទួល​បាន​ចំណេះ​ដឹង​ថ្មីៗ​។​
​ការ​វិនិយោគ​លើ​កាក់​គ្រីប​តូ​មិនមែន​ជា​រឿង​ងាយស្រួល​ទេ​។​ ​សព្វថ្ងៃ​ក៏​យើង​នៅ​ឃើញ​អ្នក​វិនិយោគ​បាន​សាង​កំហុស​ទូទៅ​មួយ​ចំនួន​ក្នុង​វិ​ស​័​យ​នេះ​ដោយ​មិនដឹងខ្លួន​។​
​អាន​បន្ត​ពី​កំហុស​ទូទៅ​ ​៣​ ​ដែល​អ្នក​វិនិយោគ​លើ​គ្រីប​តូ​តែង​ប្រព្រឹត្ត​ ​និង​ស្វែងយល់​ពី​ដំណោះស្រាយ​ទាំងអស់គ្នា​!

កំហុស​ទូទៅ​ដែរអ្នកវិនិយោគ​លើ​កាក់​គ្រីប​តូប្រព្រឹត្ត

វិនិយោគ​លើ​កាក់​គ្រីប​តូ​តែមួយ​ប្រភេទ​

វិនិយោគ​លើ​កាក់​គ្រីប​តូ​តែមួយ​ប្រភេទ​

​គន្លឹះ​ដំបូង​ក្នុង​ការ​វិនិយោគ​គឺ​យើង​មិនគួរ​យក​ដើមទុន​ទាំងអស់​ទៅ​វិនិយោគ​លើ​កាក់​គ្រីប​តូ​តែមួយ​ប្រភេទ​នោះ​ទេ​ ​ព្រោះ​យើង​ប្រឈមមុខនឹង​ហា​និ​ភ័យ​ខ្ពស់​ ​ប្រសិនបើ​តម្លៃ​របស់​កាក់​គ្រីប​តូ​មួយ​នោះ​ធ្លាក់ចុះ​ភ្លាម​ៗ​ជា​គំហុក​។​ ​ប៉ុន្តែ​បើ​យើង​បំបែក​ទុន​វិនិយោគ​ទៅលើ​កាក់​ច្រើន​ប្រភេទ​ ​នោះ​ផល​ប៉ះពាល់​ដល់​តម្លៃ​សរុប​នៃ​ការ​វិនិយោគ​របស់យើង​នឹង​ត្រូវ​បាន​កាត់បន្ថយ​ ​ព្រោះ​បើ​កាក់​គ្រីប​តូ​មួយ​ធ្លាក់​តម្លៃ​ ​វា​ជះ​ឥទ្ធិពល​តែ​លើ​ទុន​វិនិយោគ​របស់​អ្នកលើ​កាក់​គ្រីប​តូ​មួយ​នោះ​ប៉ុណ្ណោះ​។​

វិនិយោគ​លើស​ពី​សមត្ថភាព

វិនិយោគ​លើស​ពី​សមត្ថភាព

​ទី​ផ្សារ​គ្រីប​តូ​ជាទី​ផ្សារ​​​ដែល​ងាយ​រង​ភាព​រង្គោះរង្គើ​។​ ​នោះ​តម្លៃ​កាក់​គ្រីប​តូ​តែង​ត្រូវ​ប្រឈម​នឹង​ការផ្លាស់ប្តូរ​តម្លៃ​លឿន​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ដែល​គ្មាន​នរណា​អាច​ស្មាន​ដឹងមុន​។​ ​ហេតុនេះ​ ​យើង​មិនគួរ​ប្រថុយប្រថាន​យក​លុយ​ទាំងអស់​ ​ទៅ​វិនិយោគ​រហូត​ត្រូវ​ខាតបង់​លើស​ពី​សមត្ថភាព​របស់យើង​នោះ​ទេ​។​ ​ដើមទុន​ដែល​យកមក​វិនិយោគ​គួរ​ស្ថិត​ក្នុង​ក​ម្រិ​ត​មួយ​ដែល​យើង​បាន​គ្រោងទុក​ ​និង​បាន​ត្រៀម​ចិត្ត​រួចជាស្រេច​ក្នុង​ការ​ទទួលយក​ការ​ខាតបង់​ទំា​ង​នោះ​បាន​។​ ​បន្ថែម​ពី​នេះ​ ​យើង​ក៏​គួរ​ជៀសវាង​ការខ្ចី​បំណុល​បន្ថែម​ដើម្បី​យកទៅ​វិនិយោគ​ទៅលើ​កាក់​គ្រីប​តូ​ដែរ​។

មិនបានសិក្សាស្រាវជ្រាវច្បាស់លាស់មុនវិនិយោគ

មិនបានសិក្សាស្រាវជ្រាវច្បាស់លាស់មុនវិនិយោគ

​អ្នក​គប្បី​ស្គាល់​ច្បាស់​ពី​ដំណើរការ​ជួញ​ដូរ​ ​ប្រភេទ​ ​និង​ប្រវត្តិ​របស់​កាក់​គ្រីប​តូ ​ដែល​អ្នក​ចង់​វិនិយោគ​។​ ​យើង​មិន​ណែ​នាំឲ្យ​អ្នក​វិនិយោគ​ទៅលើ​កាក់​ណាមួយ​តាម​តែមាត់​អ្នកដទៃ​ ​ដោយសារតែ​វា​កំពុង​ឡើងថ្លៃ​ ​ឬ​ដោយសារតែ​មាន​បុគ្គល​ល្បីល្បាញ​ណា​ម្នាក់​កំពុង​ផ្សព្វផ្សាយ​ ​និង​ដោយ​គ្មាន​ការ​សិក្សាស្រាវជ្រាវ​ខ្លួនឯង​ច្បាស់លាស់​ជាមុន​នោះ​ទេ​។​ ​ផ្ទុយទៅវិញ​ ​ការស្រាវជ្រាវ​ពី​ព័ត៌មាន​ច្បាស់លាស់​របស់​កាក់​ដែល​យើង​ចង់​វិនិយោគ​នឹង​ជួយ​ដល់​ការ​សម្រេច​ចិត្ត​ឲ្យបាន​ត្រឹមត្រូវ​ ​ថា​តើ​គួរតែ​ទិញ​ ​រក្សាទុក​ ​ឬ​លក់​ចេញ​នៅ​ពេលណា​មួយ​ជាក់លាក់​៕

______________
© 2022 – 2023 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​
​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។

ពាក្យទាក់ទង: វិនិយោគ​លើ​កាក់​គ្រីប​តូ
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

២ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ការគំនិតធ្វើអាជីវកម្មតែមិនមានដើមទុន
វិនិយោគ
៤ ខែមុន

ការគំនិតធ្វើអាជីវកម្មតែមិនមានដើមទុន

ការពង្រីក​ការងារ​
វិនិយោគ
៤ ខែមុន

ការពង្រីក​ការងារ​

ការផ្សាយពាណិជ្ជកម្មមិនពិត នាំឲ្យក្រុមហ៊ុនខាតបង់អ្វីខ្លះ?
វិនិយោគ
៥ ខែមុន

ការផ្សាយពាណិជ្ជកម្មមិនពិត នាំឲ្យក្រុមហ៊ុនខាតបង់អ្វីខ្លះ?

គ្មានបទពិសោធន៍សោះ គួរបើកហាងកាហ្វេអត់?
វិនិយោគ
៥ ខែមុន

គ្មានបទពិសោធន៍សោះ គួរបើកហាងកាហ្វេអត់?

២០ឆ្នាំ ហើយរកគោលដៅមិនទាន់ឃើញ គួរធ្វើដូចម្តេច?
វិនិយោគ
៥ ខែមុន

២៥ឆ្នាំ ហើយរកគោលដៅមិនទាន់ឃើញ គួរធ្វើដូចម្តេច?

បើអាជីវកម្មមានលុយសល់មិនប្រើប្រាស់
វិនិយោគ ហិរញ្ញវត្ថុ
៥ ខែមុន

បើអាជីវកម្មមានលុយសល់មិនប្រើប្រាស់

មូលបត្ររដ្ឋនឹងត្រូវបោះផ្សាយជាលើកដំបូងនៅកម្ពុជា
វិនិយោគ
៥ ខែមុន

មូលបត្ររដ្ឋនឹងត្រូវបោះផ្សាយជាលើកដំបូងនៅកម្ពុជា

វិនិយោគ
៥ ខែមុន

តួនាទីក្នុងនាមជាអ្នកគ្រប់គ្រង

អត្ថបទបន្ទាប់
៣០០ដុល្លារទៅដេីរលេងនៅកោះត្រល់

៣០០ដុល្លារទៅដេីរលេងនៅកោះត្រល់

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

Go to mobile version