Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ហិរញ្ញវត្ថុ

៣ សំណួរ​អំពីរលុយ

៨ ខែមុន
1 នាទីក្នុងការអាន
29
ទស្សនា
FacebookTwitterLinkedinTelegramQR Code
៣ សំណួរ​អំពីរលុយ
FacebookTwitterLinkedinTelegramQR Code

​មុនគេ​ង​ក៏​គិត​ ​ងើប​ពី​គេង​ក៏​គិត​ ​ចង់​ទិញ​អ្វី​ ​ឬ​ធ្វើអ្វី​ក៏​គិត​ ​គ្រប់យ៉ាង​គឺ​មកពី​លុយ​ទាំងអស់​! ​ចុះ​តើ​ប្រិយ​មិត្ត​ដែល​ធ្លាប់​គិត​ពី​សំណួរ​ទាំងនេះ​ឬទេ​? ​តើ​មាន​ចម្លើយ​ឲ្យ​ខ្លួនឯង​ឬទេ​?
​ថ្ងៃនេះ​ ​កាក់​សេន​នឹង​មក​ជួយ​ឆ្លើយ​សំណួរ​ខ្លី​ៗ​ឲ្យ​អ្នក​ទាំងអស់គ្នា​។​ ​

តើបំណុប៉ុនណាទើបចាត់ទុកថាច្រើន?

តើបំណុប៉ុនណាទើបចាត់ទុកថាច្រើន?

​មនុស្ស​ភាគច្រើន​សុទ្ធតែ​មាន​បំណុល​ជាប់​ខ្លួន​ ​គ្រាន់តែ​អ្នកខ្លះ​មាន​តិច​ ​ឬ​មាន​ច្រើន​តែប៉ុណ្ណោះ​។​

​បើ​និយាយ​ពី​ទំហំ​បំណុល​តែមួយមុខ​ ​គ្មាន​ចំនួន​ ​ឬ​តួលេខ​ជាក់លាក់​ណាមួយ​កំណត់​ថា​អ្នកមាន​ ​បំណុល​ច្រើន​នោះ​ទេ​ ​ព្រោះ​មនុស្សម្នាក់​ៗ​មាន​ស្ថានភាព​ហិរញ្ញវត្ថុ​ខុសៗគ្នា​។​ ​តែ​យោងទៅតាម​ក្បួន​គ្រប់គ្រង​បំណុល​ (​សមាមាត្រ​រវាង​បំណុល​ ​និង​ប្រាក់ចំណូល​) ​អ្នក​មិនគួរ​មាន​បំណុល​សរុប​លើស​ពី​៤​៣​% ​នៃ​ប្រាក់ចំណូល​សរុប​ប្រចាំខែ​របស់​អ្នកនោះ​ទេ​។​

​ឧទាហរណ៍​ ​បើ​អ្នកមាន​ប្រាក់ចំណូល​សរុប​ ​១​០​០​០​ដុល្លារ​/​ខែ​ ​អ្នក​មិនគួរ​មាន​បំណុល​ត្រូវ​បង់​សរុប​ច្រើនជាង​ ​៤​៣​០​ដុល្លារ​/​ខែ​ ​នោះ​ទេ​ ​ព្រោះ​វា​នឹង​ធ្វើ​ឱ្យ​អ្នក​មិន​អាច​គ្រប់គ្រង​ ​ការ​ចំណាយ​លើ​តម្រូវ​ការចាំបាច់​ផ្សេងៗ​ទៀត​ ​រួម​ទាំង​ការ​សន្សំ​ផង​ដែរ​។​ ​

តើខ្ញុំមានលុយច្រើនប៉ុនណាទើបអាចឈប់ធ្វើការបាន?

តើខ្ញុំមានលុយច្រើនប៉ុនណាទើបអាចឈប់ធ្វើការបាន?

​មនុស្ស​ភាគច្រើន​ចង់​ឈប់​ធ្វើការ​នៅ​វ័យក្មេង​ ​ដើម្បី​អាច​សម្រាក​ ​និង​ប្រើប្រាស់​ជីវិត​ដែល​ខ្លួន​ចង់បាន​ ​ដោយ​សប្បាយរីករាយ​។​ ​តែ​បញ្ហា​វា​ស្ថិតនៅ​ត្រង់ថា​ ​មាន​លុយ​ច្រើន​ប៉ុនណា​ទើប​អាច​ឈប់​ធ្វើការ​បាន​?

​ប្រសិនបើ​អ្នក​ចង់​ឈប់​ធ្វើការ​ ​ហើយ​មាន​លុយ​គ្រប់គ្រាន់​នៅ​ពេល​ចូលនិវត្តន៍​ ​យើង​អាច​ប្រើប្រាស់​ ​គោលការណ៍​ ​៤​% x ​២​៥​។​ ​ជាទូទៅ​ ​យើង​អាច​មើល​លើ​ប្រាក់ខែ​បច្ចុប្បន្ន​ ​និង​ចំណាយ​ជាមធ្យម​ប្រចាំ​ឆ្នាំ​ ដើម្ប​ប៉ាន់ស្មាន​ចំនួន​ទឹកប្រាក់​ដែល​អាច​ឱ្យ​យើង​រស់នៅ​បាន​យ៉ាង​ស្រួល​នៅ​ពេល​ចូលនិវត្តន៍​ ​ហើយ​គណនា​ចំនួន​លុយ​នោះ​ដោយ​ ​យក​ចំនួន​ទឹកប្រាក់​ ​ចង់​ចាយ​ក្នុង​មួយ​ឆ្នាំ​នៅ​ពេល​ឈប់​ធ្វើការ​ទៅ​គុណ​នឹង​២​៥​។​

​ឧទាហរណ៍​៖​ ​បើ​អ្នក​ចង់​ចាយ​ ​១​០​,​០​០​០​ដុល្លារ​ ​ក្នុង​មួយ​ឆ្នាំ​ ​នោះ​អ្នក​ប្រហែលជា​ត្រូវការ​លុយ​ចំនួន​ ​២​៥​០​,​០​០​០​ ​ដុល្លារ​មុននឹង​ឈប់​ធ្វើការ​បាន​។​ ​ដូច្នេះ​នៅ​ពេល​ចូលនិវត្តន៍​អ្នក​អាច​ដក​ ​៤​% ​នៃ​ ​២​៥​០​,​០​០​០​ដុល្លារ​ជា​រៀងរាល់​ឆ្នាំ​សម្រាប់​ចាយ​។​

​ស្វែងយល់​បន្ថែម​ពី​ ​គោលការណ៍​ ​៤​% x ​២​៥​ ​តាម​តំណ​ភ្ជាប់​នេះ​៖​ ​h​t​t​p​s://​investor​junkie​.​co​m​/​retirement​/25x-​rule​/​

បើមានបញ្ហាកើតឡើងតើខ្ញុំយកលុយពីណាដោះស្រាយបញ្ហា?

បើមានបញ្ហាកើតឡើងតើខ្ញុំយកលុយពីណាដោះស្រាយបញ្ហា

​នៅ​ពេល​ត្រូវការ​លុយ​ដើម្បី​ដោះស្រាយបញ្ហា​ភ្លាម​ៗ​ ​យើង​អាច​អ្នក​អាច​ស្នើសុំ​ក​ម្ចី​រហ័ស​ពី​ ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ (​សម្រាប់​អ្នកមាន​គណនី​ប្រាក់​បៀវត្ស​ជាមួយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នោះ​) ​សេវា​ដកប្រាក់​ជាមុន​របស់​កាត​ឥណទាន​ (​Credit Card​ ​Cash Advance​) ​ឬ​ការខ្ចី​ ​និង​ចង​ការប្រាក់​ពី​មិត្តភក្តិ​ ​សាច់ញាតិ​ ​បងប្អូន​ជាដើម​។​

​កាន់តែ​សំខាន់​នោះ​ ​យើង​គួរ​ចាប់ផ្តើម​គិតគូរ​ឱ្យ​បាន​វែងឆ្ងាយ​កុំឲ្យ​បញ្ហា​នេះ​កើតឡើង​ដដែល​ៗ​ ​នោះ​គឺ​អ្នក​គួរ​មាន​លុយ​សន្សំ​ ​ទុកបម្រុង​សម្រាប់​ពេល​មានអាសន្ន​ (​Emergency Fund​) ​រួម​ជាមួយ​ការ​ទិញ​នូវ​ធានា​រ៉ាប់រង​ផ្សេងៗ​ ​ដែល​មាន​ដូចជា​ ​ធានា​រ៉ាប់រង​ទូទៅ​ ​ធានា​រ៉ាប់រង​យានយន្ត​ ​ឬ​ធានា​រ៉ាប់រង​សុខភាព​ផ្សេងៗ​ ​ដែល​អាច​ដោះស្រាយ​ជា​សំណង​ ​គ្រោះថ្នាក់​ ​ឬ​ហេតុ​អកុសល​នានា​ ​សម្រាប់​ថ្ងៃ​អនាគត​។​


© 2022 – 2023 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន

ពាក្យទាក់ទង: សំណួរ​អំពីរលុយ
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

៣ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ហិរញ្ញវត្ថុ
៦ ខែមុន

ភាពខុសគ្នារវាង អ្នកមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងអ្នកមិនមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ហិរញ្ញវត្ថុ
៦ ខែមុន

ធ្វើម៉េចទើបដឹងថាបានត្រៀមខ្លួនរួចរាល់ក្នុងការក្លាយជាមេគ្រួសារ?

ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ
៦ ខែមុន

ក្រៅពីផ្ដល់ប្រាក់កម្ចីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានផ្តល់សេវាអ្វីទៀត?

អាយុច្រើនហើយ ទើបមានផែនការហិរញ្ញវត្ថុ យឺតពេលទេ
ហិរញ្ញវត្ថុ
៦ ខែមុន

អាយុច្រើនហើយ ទើបមានផែនការហិរញ្ញវត្ថុ យឺតពេលទេ?

គួរធ្វើម៉េច បើមិនចង់ឲ្យអាជីវកម្មស្ទះលុយ
ចំណូលចំណាយ ហិរញ្ញវត្ថុ
៦ ខែមុន

គួរធ្វើម៉េច បើមិនចង់ឲ្យអាជីវកម្មស្ទះលុយ

វិធី៣ យ៉ាងការពារហិរញ្ញវត្ថុនាពេលអនាគត
ហិរញ្ញវត្ថុ
៦ ខែមុន

វិធី៣ យ៉ាងការពារហិរញ្ញវត្ថុនាពេលអនាគត

កុំទាន់សងបំណុលផ្តាច់ បើអ្នកមិនទាន់គិតពីចំណុចទាំង ៣ នេះ
ហិរញ្ញវត្ថុ
៦ ខែមុន

កុំទាន់សងបំណុលផ្តាច់ បើអ្នកមិនទាន់គិតពីចំណុចទាំង ៣ នេះ

ហិរញ្ញវត្ថុ
៧ ខែមុន

ប្រភេទក្រដាស់ប្រាក់រៀលដែលកំពុងដាក់ចរាចរ

អត្ថបទបន្ទាប់
សម្រេចផែនការសន្សំជាមួយរូបមន្ត ៧០/២០/១០

សម្រេចផែនការសន្សំជាមួយរូបមន្ត ៧០/២០/១០

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist