Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ សន្សំ

​៥​ វិធី​សន្សំ​លុយ​ឲ្យបាន​សម្រេច​តាម​ផែនការ

១ year
1 នាទីក្នុងការអាន
148
ទស្សនា
FacebookTwitterLinkedinTelegramQR Code
​៥​ វិធី​សន្សំ​លុយ​ឲ្យបាន​សម្រេច​តាម​ផែនការ
FacebookTwitterLinkedinTelegramQR Code

​ពេល​ចង់​សន្សំ​លុយ​ម្ដងៗ​មិនដែល​បាន​សម្រេច​ទេ​! ​ចេះតែ​ទម្លាក់​លេខ​ ​ទម្លាក់​ទីតាំង​ពេក​ ​ទើប​ផែនការ​សន្សំ​ចេះតែ​បរាជ័យ​ 😭
​ល្មម​ដល់ពេល​កែ​ទម្លាប់​ទាំងអស់​នេះ​ហើយ​! ​ថ្ងៃនេះ​ ​កាក់​សេន​ ​សូម​ណែនាំ​វិធី​ ​៥​ ​ដើម្បី​អាច​សន្សំ​លុយ​ឲ្យបាន​សម្រេច​តាម​ផែនការ​។​ ​តើ​មាន​អ្វីខ្លះ​?? ​អាន​បន្ត​ទាំងអស់គ្នា​;

​៥​ វិធី​សន្សំ​លុយ​ឲ្យបាន​សម្រេច​តាម​ផែនការ

1. ​កំណត់​គោលដៅ​សន្សំ​

ការកំណត់​គោលដៅ​សន្សំ​ច្បាស់លាស់​មួយ​គឺ​ដើម្បី​ជួយ​តម្រង់​ទិសដៅ​ឲ្យ​អ្នក​ស្គាល់​ច្បាស់​ពី​គោលដៅ​ដែល​អ្នក​ចង់​សម្រេច​បាន​។​ ​ឧទាហរណ៍​ថា​ ​អ្នកមាន​គោលដៅ​ចង់​សន្សំ​ឲ្យបាន​ ​៣​០​ដុល្លារ​ក្នុង​មួយ​ខែ​ ​ឬ​៣​៦​០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​។​ ​ជាមួយ​ការកំណត់​គោលដៅ​ច្បាស់លាស់​បែប​នេះ​ ​យើង​នឹង​ដឹង​ថា​ខ្លួន​ត្រូវ​ប្ដេជ្ញា​សម្រេច​តាម​គោលដៅ​នៃ​ផែនការ​ប៉ុនណា​ ​ត្រឹម​រយៈពេល​ណា​ ​និង​ចៀសវាង​ការចាយវាយ​គ្មាន​កំណត់​។​

2. ចាយ​មាន​គម្រោង​ ​និង​មាន​ក​ម្រិ​ត​

ចំណុច​នេះ​សំដៅ​ដល់​ការ​រៀបចំផែនការ​ចំណាយ​ដោយ​កំណត់​ជាមុន​ថា​ក្នុង​មួយ​ខែ​ៗ​ត្រូវ​ចាយ​ប៉ុន្មាន​ ​និង​ទៅលើ​អ្វីខ្លះ​ ​ដើម្បី​ចៀសវាង​ការចាយវាយ​ហួស​ក​ម្រិ​ត​ ​និង​ខុស​ពី​ផែនការ​សន្សំ​។​ ​ក្នុង​ផែនការ​នេះ​ ​អ្នក​អាច​បែងចែក​ឲ្យ​ដាច់​រវាង​ចំណាយ​ចាំបាច់​ ​និង​ចំណាយ​បន្ទាប់បន្សំ​ (​ឧទាហរណ៍​ ​ចំណាយ​លើ​ទំនិញ​មិនទាន់​ត្រូវការ​ភ្លាម​ៗ​) ​ដ្បិត​ថា​ការ​ចំណាយ​ដែល​មិន​មាន​ក្នុង​ផែនការ​ ​និង​មិន​ចាំបាច់​ ​នឹង​នាំឲ្យ​ផែនការ​សន្សំ​របស់​អ្នក​បរាជ័យ​មិនខាន​។​

3. ​កត់ត្រា​ចំណាយ​ទុក​ ​ដើម្បី​ស្រួល​កាត់បន្ថយ​

អ្នក​អាច​កត់ត្រា​ចំណាយ​កន្លងមក​របស់​អ្នក​ទុក​ក្នុង​សៀវភៅ​ ​ឬ​ប្រើ​កម្មវិធី​កត់ត្រា​ចំណូល​ចំណាយ​ក្នុង​ទូរសព្ទ​ដៃ​ក៏បាន​។​ ​ជាមួយ​កំណត់​ត្រា​នេះ​ ​អ្នក​អាច​តាមដាន​ដើម្បី​វិភាគ​និង​ប្រៀបធៀប​ពី​លំនាំ​ចំណាយ​របស់​អ្នក​ ​ថា​តើ​ការចាយវាយ​បាន​ប្រព្រឹត្តទៅ​តាម​ការ​គ្រោងទុក​ឬ​អត់​ ​និង​មាន​ចំណាយ​ណាខ្លះ​ដែល​គួរ​កាត់បន្ថយ​ឬទេ​។​

4. ​ដក​លុយ​សន្សំទុក​ ​មុន​ចាយ​

​ពេល​បើកប្រាក់ខែ​ ​ឬ​បាន​ចំណូល​ប្រចាំខែ​មក​ ​អ្វី​ដែល​ត្រូវធ្វើ​មុន​ចាយ​ ​គឺ​ដក​លុយ​សម្រាប់​សន្សំ​ឲ្យហើយ​សិន​ ​ដោយ​អាច​កំណត់​យក​ ​១​៥​% ​ឬ​ ​២​០​%​នៃ​ប្រាក់ចំណូល​ប្រចាំខែ​។​ ​ការ​ដក​ប្រាក់សន្សំ​មុន​ចាយ​គឺជា​វិធី​មានប្រសិទ្ធិភាព​មួយ​ក្នុង​ការ​សម្រេច​គោលដៅ​សន្សំ​ ​ព្រោះ​អ្នក​បាន​កំណត់​ប្រាក់​ដែល​អ្នក​អាច​ចាយវាយ​បាន​រួចជាស្រេច​ ​ហើយ​មិនបាច់​ខ្លាច​ចាយ​អស់​លុយ​ដែល​ត្រូវ​សន្សំ​ទៀត​ផង​។​

5. ​បើក​គណនី​សន្សំ​តាម​ផែនការ​

បើក​គណនី​សន្សំ​តាម​ផែនការ​

បន្ទាប់ពី​មាន​គោលដៅ​សន្សំ​ច្បាស់លាស់​ ​និង​មាន​បញ្ជី​ចំណូល​ចំណាយ​ត្រឹមត្រូវ​ហើយ​ ​យើង​ត្រូវការ​ទីកន្លែង​មាន​សុវត្ថិភាព​ដែល​អាច​ទុកចិត្ត​បាន​ក្នុង​ការ​រក្សា​លុយ​សន្សំ​របស់យើង​។​

💡​ជម្រើស​ដ៏​ល្អ​នោះ​គឺ​ផ្ញើ​លុយ​សន្សំ​របស់យើង​នៅ​ធនាគារ​ ​អ៊ូ​រី​ ​ជាមួយ​ ​«​គណនី​សន្សំ​តាម​ផែនការ​»​។​ ​អ្នក​អាច​សម្រេច​គោលដៅ​សន្សំ​ឲ្យ​កាន់តែ​មានប្រសិទ្ធិភាព​ ​ដោយ​ដាក់​ប្រាក់​បញ្ញើ​សន្សំ​ជាប្រចាំ​ខែ​ ​ក្នុង​ចំនួន​សម​ស្របតាម​លទ្ធភាព​ ​ជាមួយ​ជម្រើស​រយៈពេល​បញ្ញើ​មាន​ភាព​បត់បែន​ចាប់ពី​ 3 ​ខែ​ដល់​ 36 ​ខែ​។​

​ភាព​បត់បែន​ពិសេស​នៃ​ ​«​គណនី​សន្សំ​តាម​ផែនការ​»​ ​របស់​ធនាគារ​ ​អ៊ូ​រី​ ​គឺ​
👉​អាច​ដាក់​ប្រាក់​បញ្ញើ​ប្រចាំខែ​ ​ចាប់ពី​ 4​ម៉ឺន​រៀល​ ​ឬ​ 10 ​ដុល្លារ​ឡើង​ទៅ​

👉​អាច​ទទួល​បាន​អត្រា​ការប្រាក់​ខ្ពស់​រហូតដល់​ 6.75% ​ក្នុង​មួយ​ឆ្នាំ​ (​ចំពោះ​គណនី​សន្សំ​ជា​ប្រាក់​រៀល​ ​រយៈពេល​បញ្ញើ​ 3​ឆ្នាំ​)
​ឬ​ ​ជម្រើស​មួយទៀត​ ​អ្នក​អាច​ដាក់​ប្រាក់សន្សំ​ជាប្រចាំ​ក្នុង​ចំនួន​កាន់តែ​ទាប​នោះ​គឺ​ ​«​គណនី​សន្សំ​តាម​ផែនការ​ ផ្លឹ​ស​»​ ​ដែល​

👉​អ្នក​អាច​ដាក់​ប្រាក់សន្សំ​ចាប់ពី​ 2​ម៉ឺន​រៀល​ ​ឬ​ 5 ​ដុល្លារ​ឡើង​ទៅ​ ​នៅ​ពេលណាក៏បាន​

👉​អាច​ទទួល​បាន​អត្រា​ការប្រាក់​ខ្ពស់​រហូតដល់​ 6.5% ​ក្នុង​មួយ​ឆ្នាំ​ (​ចំពោះ​គណនី​សន្សំ​ជា​ប្រាក់​រៀល​ ​រយៈពេល​បញ្ញើ​ 3​ឆ្នាំ​)​។​
​ប្រិយ​មិត្ត​ចង់​សម្រេច​គោលដៅ​សន្សំ​លុយ​តាម​ផែនការ​ ​និង​មាន​ចំណាប់អារម្មណ៍​ចង់បើ​ក​គណនី​សន្សំ​តាម​ផែនការ​ ​ណាមួយ​របស់​ធនាគារ​ ​អ៊ូ​រី​ ​អាច​ទាក់ទង​ផ្ទាល់​ទៅកាន់​គេហទំព័រ​ផ្លូវការ​របស់​ធនាគារ​ ​Woo​r​i​ ​Bank​ ​Cam​bo​d​i​a​ ​ឬ​ទំនាក់ទំនង​ទៅកាន់​ទូរស័ព្ទ​លេខ​ 023 96 3333 ​សម្រាប់​ព័ត៌មាន​បន្ថែម​។​

ចុចទីនេះ: អ្នកមាន​គេ​​គ្រប់គ្រង​លុយបែបណា?


© 2022 – 2023 K​A​K​CENT​ | ​រក្សាសិទ្ធិ​ផលិត​ដោយ​កាក់​សេន

ពាក្យទាក់ទង: សន្សំ​លុយ​តាម​ផែនការ
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

សម្រេចផែនការសន្សំជាមួយរូបមន្ត ៧០/២០/១០
សន្សំ
៥ ខែមុន

សម្រេចផែនការសន្សំជាមួយរូបមន្ត ៧០/២០/១០

ទម្លាប់​គ្រប់គ្រង​លុយកាក់​ទាំង​៥​ដែល​មនុស្ស​វ័យ​៣​០​គួរតែ​មាន
សន្សំ ហិរញ្ញវត្ថុ
៥ ខែមុន

ទម្លាប់​គ្រប់គ្រង​លុយកាក់​ទាំង​៥​ដែល​មនុស្ស​វ័យ​៣​០​គួរតែ​មាន

សញ្ញាបង្ហាញថា​ ​អ្នក​កំពុងតែ​សន្សំសំចៃ​ជ្រុល​ហួស​
សន្សំ
៦ ខែមុន

សញ្ញាបង្ហាញថា​ ​អ្នក​កំពុងតែ​សន្សំសំចៃ​ជ្រុល​ហួស​

សន្សំ​លុយលើកដំបូងគួរ​ចាប់ផ្តើម​ពីណា​ ​?
សន្សំ
៦ ខែមុន

សន្សំ​លុយលើកដំបូងគួរ​ចាប់ផ្តើម​ពីណា​ ​?

សន្សំ ហិរញ្ញវត្ថុ
៦ ខែមុន

​ពេលនៅឆ្ងាយពីគ្រួសារ

៣_ _ល្បិច_ដើម្បី_សល់_លុយ_ចុងខែ_
ចំណូលចំណាយ សន្សំ
៧ ខែមុន

៣​ ​ល្បិច​ដើម្បី​សល់​លុយ​ចុងខែ​

សន្សំ
៧ ខែមុន

ចង់បើកគណនីសន្សំគួរគិតលើកត្តាអ្វីខ្លះ?

កាត់ស្ត្រេសអត់អស់លុយ
សន្សំ
៨ ខែមុន

កាត់ស្ត្រេសអត់អស់លុយ

អត្ថបទបន្ទាប់
វិធីគ្រប់គ្រងសម្រាប់អ្នកប្រាក់ខែ​២​០​០​ដុល្លារ​ ​

វិធីគ្រប់គ្រងសម្រាប់អ្នកប្រាក់ខែ​២​០​០​ដុល្លារ​ ​

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist