Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ សន្សំ, ហិរញ្ញវត្ថុ

6 Jars Money Management

៣ ឆ្នាំមុន
1 នាទីក្នុងការអាន
186
ទស្សនា
FacebookTwitterLinkedinTelegramQR Code
គ្រប់គ្រងលុយកាក់តាមវីធី​6 Jars Money Management
FacebookTwitterLinkedinTelegramQR Code

​6 ​Jar​s ​Money​ ​Management​ ​គឺជា​វិធី​គ្រប់គ្រង​លុយ​ដោយ​បែងចែក​ប្រាក់ចំណូល​របស់​អ្នកជា​ 6 ​ផ្នែក​សម្រាប់​គោលបំណង​ផ្សេងៗ​គ្នា​។​ ​បើ​តាម​ជាក់ស្ដែង​ ​អ្នក​អាច​ទុកដាក់​លុយ​ទាំងនេះ​នៅ​ក្នុង​គណនីដោយឡែក​ពី​គ្នា​ ​ឬ​ ​ប្រើ​កែវ​មែនទែន​ ​ឬ​ស្រោមសំបុត្រ​ក៏បាន​ ​ដែល​លុយ​ 6 ​ចំណែក​នោះ​គិត​តាម​អត្រា​ភាគរយ​ខុសៗគ្នា​ទៅតាម​ភាព​ចាំបាច់​របស់​វា​។​ ​ការបែងចែក​និង​ទុកដាក់​លុយកាក់​របស់​អ្នក​ទៅ​តាមវិធី​នេះ​នឹង​ជួយ​ឲ្យការ​ចំណាយ​និង​សន្សំ​របស់​អ្នកមាន​គោលដៅ​ច្បាស់លាស់​ ​និង​ចៀសវាង​ការ​ចាយ​ខ្ជះខ្ជាយ​។​ ​បើ​យើង​បំបែក​ប្រាក់ចំណូល​ទៅតាម​ផ្នែក​ផ្សេងៗ​គ្នា​ដោយ​ប្រើ​កែវ​ទាំង​ 6 ​នោះ​ការ​គ្រប់គ្រង​លុយកាក់​តាមវិធី​នេះ​ ​ត្រូវ​បាន​ណែ​នាំឲ្យ​អនុវត្ត​ដូច​ខាងក្រោម​:
គ្រប់គ្រងលុយកាក់តាមវីធី​6 Jars Money Management

កែវទី​ 1:

​55% ​នៃ​ចំណូល​ត្រូវ​ទុក​ដោយឡែក​សម្រាប់​ចំណាយ​ចាំបាច់​ប្រចាំថ្ងៃ​ (N​e​c​e​s​sit​i​e​s) ​ដូចជា​ ​ថ្លៃ​ទឹក​ភ្លើង​ ​ថ្លៃ​ជួលផ្ទះ​ ​និង​ម្ហូប​អារ​ហារ​ជាដើម​។​

កែវទី 2:

10% គឺទុកសម្រាប់ការកំសាន្ត (Entertainment)​ ដែលយើងច្រើន​ចាយ​លើការ​ជួបជុំ​មិត្តភក្តិ ​ជប់លៀង​ មើលកុន​ shopping និង​ការដើរ​កំសាន្​តផ្សេងៗ ​ពេលយើងចង់​បំបាត់ស្រ្តេស​ និងភាព​នឿយហត់​ពីការងារ។​

កែវទី 3:

​10% ​នៃ​ចំណូល​គឺ​សម្រាប់​សន្សំ​ដើម្បី​សម្រេច​នូវ​សេរីភាព​ហិរញ្ញវត្ថុ​ (​Financial​ ​Freedom​)​។​ ​ប្រាក់សន្សំ​នេះ​ដែរ​គឺ​សម្រាប់​យកទៅ​ប្រើ​ជា​មធ្យោបាយ​បង្កើត​លំ​ហូរ​ប្រាក់ចំណូល​អកម្ម​ ​ឬ​យកទៅ​វិនិយោគ​ដើម្បី​ទទួល​បាន​ប្រាក់ចំណេញ​បន្ថែម​។​ ​អ្នក​ពុំគួរ​យក​ប្រាក់​ពី​កែវ​នេះ​ចាយ​ឡើយ​ ​តែ​អ្នក​អាច​​​យក​ប្រាក់ចំណេញ​ដែល​បាន​បង្កើត​បន្ថែម​ពី​ការ​វិនិយោគ​នោះ​ទៅ​ប្រើប្រាស់​បាន​។​

កែវទី 4:

10% ទុកសម្រាប់ចំណាយលើការ​សិក្សា​​និង​កា​រអភិវឌ្ឍខ្លួន​ឯង (Education and Self-improvement​​) ដូចជា​ទិញ​សៀវភៅ​អប់រំ រៀនវ​គ្គសិក្សា​តាមonline លើ​ជំនាញ​ថ្មីៗ ​ជាដើម។

កែវទី 5:

​10% ​ដើម្បី​សន្សំ​រយៈពេល​យូរ​ទុក​សម្រាប់​ចំណាយ​ធំ​ៗ​ (​long-term​ ​savings​) ​ឧទាហរណ៍​ដូចជា​គម្រោង​ទិញ​ផ្ទះ​ឬ​ឡាន​ ​សម្រាប់​ដំណើរ​កំសាន្ត​ទៅក្រៅ​ប្រទេស​ ​ឬ​ទុក​សម្រាប់​ចំណាយ​លើ​ថ្លៃ​ព្យាបាល​បញ្ហា​សុខភាព​ដែល​មិន​អាច​រំពឹង​ទុកមុន​បាន​ ​និង​បញ្ហា​អាសន្ន​ផ្សេងៗ​ដែល​នឹង​អាច​ត្រូវការ​ថវិកា​ច្រើន​។​

កែវទី 6:

​5% ​ទុក​សម្រាប់​ការ​ផ្ដល់​ជាអំណោយ​ឬ​ការ​បរិច្ចាគ​ជា​សប្បុរស​ធម៌​ (​Gift​s ​and​ ​Charity​) ​តួយ៉ាងដូចជា​ការ​ទិញ​អំណោយ​ជូន​ឪពុក​ម្តាយ​ ​បងប្អូន​ ​ឬ​មិត្តភក្តិ​ ​ការ​បរិច្ចាគ​ទៅ​មន្ទីរពេទ្យ​ ​មន្ទីរកុមារកំព្រា​និង​ចាស់ជរា​ ​ឬ​ជួយ​ដល់​បុគ្គល​ខ្វះខាត​ជាង​យើង​ជាដើម​។​


​វិធី​គ្រប់គ្រង​លុយកាក់​ 6 ​Jar​s ​Money​ ​Management​ ​នេះ​ ​មិន​ចាំបាច់​ទាល់តែ​អ្នកមាន​ប្រាក់ចំណូល​ច្រើន​ទើប​អាច​អនុវត្ត​បាន​នោះ​ទេ​ ​ព្រោះថា​ចំណុច​សំខាន់​នៃ​វិធី​នេះ​គឺ​ចង់​អោយ​យើង​ចេះ​មាន​ទម្លាប់​ទុកដាក់​លុយ​ ​និង​គ្រប់គ្រង​ចំណាយ​អោយ​មាន​របៀបរៀបរយ​។​

​សូម​ចំណាំ​ផង​ដែរ​ថា​ ​អត្រា​ភាគរយ​នៃ​ប្រាក់ចំណូល​សម្រាប់​កែវ​នីមួយៗ​អាច​ប្រែប្រួល​ ​តែ​ជាពិសេស​នោះ​គឺ​កែវ​ទី​1 ​និង​កែវ​ទី​6 ​ដែល​អាច​ខុសគ្នា​ ​ច្រើន​ឬ​តិច​ជាង​នេះ​បន្តិចបន្តួច​ ​ទៅតាម​តម្រូវ​ការ​ ​គោលដៅ​ចំណាយ​និង​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​បុគ្គល​ម្នាក់ៗ​។​ ​ដោយហេតុថា​គោលដៅ​នៃ​ប្រាក់​ដែល​យើង​បំបែក​ទុក​ក្នុង​កែវ​ទី​6 ​អាច​នឹង​ចាំបាច់​ឬ​មិន​ចាំបាច់​សម្រាប់​មនុស្ស​ផ្សេងគ្នា​ ​និង​ត្រូវ​រក្សាទុក​តិច​ឬ​ច្រើន​ ​អាស្រ័យ​លើ​លទ្ធភាព​ដែល​យើង​មាន​៕

Click here to read more: The 6 Jars: Most Powerful Money Management Technique All Parents Should Know

ពាក្យទាក់ទង: 6 Jars Money Management
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

វិធី៣ យ៉ាងការពារហិរញ្ញវត្ថុនាពេលអនាគត
ហិរញ្ញវត្ថុ
៤ ខែមុន

វិធី៣ យ៉ាងការពារហិរញ្ញវត្ថុនាពេលអនាគត

កុំទាន់សងបំណុលផ្តាច់ បើអ្នកមិនទាន់គិតពីចំណុចទាំង ៣ នេះ
ហិរញ្ញវត្ថុ
៤ ខែមុន

កុំទាន់សងបំណុលផ្តាច់ បើអ្នកមិនទាន់គិតពីចំណុចទាំង ៣ នេះ

ហិរញ្ញវត្ថុ
៤ ខែមុន

ប្រភេទក្រដាស់ប្រាក់រៀលដែលកំពុងដាក់ចរាចរ

៦ ជំហានដើម្បីផែនការហិរញ្ញវត្ថុដ៏ល្អមួយ
ហិរញ្ញវត្ថុ
៥ ខែមុន

៦ ជំហានដើម្បីផែនការហិរញ្ញវត្ថុដ៏ល្អមួយ

សេរីភាពហិរញ្ញវត្ថុ
ហិរញ្ញវត្ថុ
៥ ខែមុន

សេរីភាពហិរញ្ញវត្ថុ

TED Talks 5 និយាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន
ហិរញ្ញវត្ថុ
៥ ខែមុន

TED Talks 5 និយាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន

ផែនការ_ហិរញ្ញវត្ថុ_សម្រាប់អាជីវកម្មហាងកាហ្វេខ្នាតតូច
វិនិយោគ ហិរញ្ញវត្ថុ
៥ ខែមុន

ផែនការ​ហិរញ្ញវត្ថុ​សម្រាប់អាជីវកម្មហាងកាហ្វេខ្នាតតូច

ហេតុអ្វីបានជាធនាគារបិទលឿនជាងអាជីវកម្មផ្សេងៗ
ហិរញ្ញវត្ថុ
៥ ខែមុន

ហេតុអ្វីបានជាធនាគារបិទលឿនជាងអាជីវកម្មផ្សេងៗ?

អត្ថបទបន្ទាប់
តើការងារក្រៅ​ម៉ោង​ជួយ​ផ្នែក​ហិរញ្ញវត្ថុ​របស់​និសិ្សត​ដូច​ម្តេច​ខ្លះ?

តើការងារក្រៅ​ម៉ោង​ជួយ​ផ្នែក​ហិរញ្ញវត្ថុ​របស់​និសិ្សត​ដូច​ម្តេច​ខ្លះ?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist