Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ចំណូលចំណាយ

ABA បានណែនាំគណនី Junior ដើម្បីផ្តល់នូវហិរញ្ញវត្ថុបែបទំនើបដល់កុមារ និងក្មេងជំទង់

៥ ខែមុន
1 នាទីក្នុងការអាន
108
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ABA Introduces Junior Accounts to Provide Advanced Finance to Children and teenager
FacebookTwitterLinkedinTelegramQR Code

ABA បានណែនាំគណនី Junior ដើម្បីផ្តល់នូវហិរញ្ញវត្ថុបែបទំនើបដល់កុមារ និងក្មេងជំទង់

ABA Introduces Junior Accounts to Provide Advanced Finance to Children and teenager

ធនាគារ ABA ដែលជាធនាគារឈានមុខនៅកម្ពុជាផ្នែកហិរញ្ញវត្ថុឌីជីថល បានណែនាំគណនី ABA Junior សម្រាប់កុមារ ឬក្មេងជំទង់អាយុចាប់ពី 10 ដល់ 17ឆ្នាំ ដែលអនុញ្ញាតឲ្យពួកគេប្រើប្រាស់ធនាគារបែបទំនើប និងការចាយវាយដោយមិនប្រើសាច់ប្រាក់តាមរយៈកម្មវិធី ABA Mobile ផ្ទាល់ខ្លួន។ នៅពេលបើកគណនីបានជោគជ័យ កុមារ ឬក្មេងជំទង់ អាចប្រើសេវាដ៏ពេញនិយមរបស់ ABA ដោយខ្លួនឯង ខណៈការប្រើប្រាស់នោះស្ថិតក្រោមការគ្រប់គ្រងផ្ទាល់ពីឪពុកម្ដាយ ជាមួយកមិ្រតទឹកប្រាក់កំណត់ជាក់លាក់។

កុមារ ឬក្មេងជំទង់ដែលជាម្ចាស់គណនី Junior អាចពិនិត្យសមតុល្យគណនីភ្លាមៗ ធ្វើការផ្ទេរប្រាក់ និងការទូទាត់ក្នុងស្រុក រួមទាំងការទូទាត់តាម KHQR  និងការសន្សំប្រាក់ដោយខ្លួនឯង។ ឪពុកម្តាយអាចគ្រប់គ្រងការចំណាយរបស់កូន តាមរយៈកម្មវិធី ABA Mobile ដោយឡែករបស់ខ្លួន ផ្ញើប្រាក់ភ្លាមៗទៅកាន់គណនី Junior របស់កូន ហើយទទួលបានសារជូនដំណឹង នៅពេលកូនធ្វើការផ្ទរ ឬទូទាត់ប្រាក់លើកម្មវិធី ABA Mobile របស់ពួកគេ។

គណនី Junior លើកទឹកចិត្តដល់កុមារ ឬក្មេងជំទង់ឲ្យបង្កើតទម្លាប់ហិរញ្ញវត្ថុដ៏ប្រសើរពីក្មេង និងយល់ពីសារៈសំខាន់នៃការសន្សំសម្រាប់អនាគតពួកគេ។ គណនីនេះ ស្ថិតក្រោមគណនី Minor ដែលធនាគារផ្ដល់ជូននៅតាមសាខាតែប៉ុណ្ណោះ។

ដើម្បីបើក ABA Junior Account ឪពុកម្ដាយត្រូវ៖

  • បើកកម្មវិធី ABA Mobile រួចចុច បើកគណនីថ្មី;
  • ជ្រើសរើសគណនី Junior បំពេញព័ត៌មានរបស់កូន ហើយជ្រើសរើសរូបិយប័ណ្ណគណនី;
  • បញ្ចូលលេខទូរស័ព្ទរបស់កូន និងចុងក្រោយ បញ្ចូលលេខកូដ ដែលទទួលបាននៅលើទូរស័ព្ទរបស់កូនតាមរយៈសារ SMS ។

“យើងជឿជាក់ថាគណនី Junior នឹងជំរុញដល់ការអប់រំផ្នែកហិរញ្ញវត្ថុរបស់កុមារ និងក្មេងជំទង់ និងអាចឲ្យពួកគេទទួលបានបទពិសោធនៃការគ្រប់គ្រងចាត់ចែងលុយកាក់ក្នុងពេលបច្ចុប្បន្ន ខណៈដែលឪពុកម្តាយអាចសិក្សាស្វែងយល់ និងតាមដានទម្លាប់ចាយវាយរបស់កូនៗបានយ៉ាងពេញលេញ។ ខុសពីគណនីសន្សំធម្មតា គណនី Junior មិនត្រឹមតែលើកទឹកចិត្តកូនសន្សំប្រាក់ប៉ុណ្ណោះទេ ប៉ុន្តែក៏អនុញ្ញាតឱ្យពួកគេគ្រប់គ្រងហិរញ្ញវត្ថុតាមមធ្យោបាយផ្ទាល់ខ្លួនជាមួយ ABA Mobile” លោក Zhiger Atchabarov នាយកប្រតិបត្តិការនៃធនាគារ ABA។

លោកបានបន្ថែមថា “យើងលើកទឹកចិត្តឪពុកម្តាយទាំងអស់ឱ្យបើកគណនី ABA Junior សម្រាប់កូន ព្រោះគណនីនេះជាមធ្យោបាយហិរញ្ញវត្ថុដ៏ឆ្លាតវៃ ដែលមិនត្រឹមតែជួយបណ្ដុះទម្លាប់ល្អនៃការប្រើប្រាស់លុយរបស់កុមារ ឬក្មេងជំទង់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយដល់គ្រួសារទាំងមូលផងដែរ”។

សូមចូលទៅកាន់វិបសាយ Junior Account របស់យើងសម្រាប់ព័ត៌មានបន្ថែម ឬទូរស័ព្ទទៅលេខឥតគិតថ្លៃ 1​ 800​ 203​ 203​​​ (ក្នុងប្រទេសកម្ពុជា)។

ដើម្បីស្វែងយល់បន្ថែមអំពីកម្មវិធី ABA Mobile សូមចូលទៅកាន់ទំព័រ ABA Mobile របស់យើង។

Click here to read about: លុយរៀលជារូបិយប័ណ្ណជាតិ

ពាក្យទាក់ទង: ​A​B​A​
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

២ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ចំណូលចំណាយ
៤ ខែមុន

អាជីវកម្មអនឡាញ និងអាជីរកម្មហាងផ្ទាល់

Scam ៣ យ៉ាងដែលគួរប្រយ័ត្នលើបណ្តាញ Facebook
ចំណូលចំណាយ
៤ ខែមុន

Scam ៣ យ៉ាងដែលគួរប្រយ័ត្នលើបណ្តាញ Facebook

៣_ _ល្បិច_ដើម្បី_សល់_លុយ_ចុងខែ_
ចំណូលចំណាយ សន្សំ
៥ ខែមុន

៣​ ​ល្បិច​ដើម្បី​សល់​លុយ​ចុងខែ​

នៅពេលបច្ចេកវិទ្យាកាន់តែទំនើប
ចំណូលចំណាយ
៥ ខែមុន

នៅពេលបច្ចេកវិទ្យាកាន់តែទំនើប

ពត៏មានវិនិយោគ និងទឹកប្រាក់ជំនួយ រាប់សិបលានដុល្លាលើវិស័យកសិកម្ម មានក្នុងកម្មវិធី
ចំណូលចំណាយ
៥ ខែមុន

ពត៏មានវិនិយោគ និងទឹកប្រាក់ជំនួយ រាប់សិបលានដុល្លាលើវិស័យកសិកម្ម មានក្នុងកម្មវិធី

គន្លឹះដើម្បីសុំតម្លើងប្រាក់ខែ
ចំណូលចំណាយ
៦ ខែមុន

គន្លឹះដើម្បីសុំតម្លើងប្រាក់ខែ

ប្រាក់ចំណូល ៣ប្រភេទអ្នកគួរមាន
ចំណូលចំណាយ
៦ ខែមុន

ប្រាក់ចំណូល ៣ប្រភេទអ្នកគួរមាន

ចំណូលចំណាយ
៦ ខែមុន

គូស្នេហ៍ថ្មីថ្មោង គួរធ្វើយ៉ាងណាទើបទិញគេហដ្ឋានក្នុងក្ដីស្រមៃបាន?

អត្ថបទបន្ទាប់
ចំណុចគួរដឹងមុនដកកម្ចី

ចំណុចគួរដឹងមុនដកកម្ចី

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

Go to mobile version