Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ

តើ​សេវាកម្មបង់​រម្លស់​មានផល​ចំណេញ​ឬ​កំហាត​យ៉ាង​ណាខ្លះ?

៣ ឆ្នាំមុន
1 នាទីក្នុងការអាន
246
ទស្សនា
FacebookTwitterLinkedinTelegramQR Code
តើ​សេវាកម្មបង់​រម្លស់​មានផល​ចំណេញ​ឬ​កំហាត​យ៉ាង​ណាខ្លះ?
FacebookTwitterLinkedinTelegramQR Code

​សេវាកម្ម​បង់​រម្លស់​ ​អាច​ជួយ​សម្រួល​ដល់​អតិថិជន​គ្រប់រូប​ដែល​ត្រូវការ​ទិញ​ទំនិញ​ភ្លាម​ៗ​ ​ដូចជា​បង់​រម្លស់​ផ្ទះ​ ​ទូរសព្ទ​ ​ឬ​របស់របរ​ប្រើប្រាស់​ដទៃទៀត​ ​ដោយ​ពុំ​ចាំបាច់​ចាយ​លុយ​ម្ដង​ទាំងដុល​( ​បង់លុយ​ទាំងអស់​ )​។​ ​ដោយ​សេវាកម្ម​បង់​រម្លស់​ ​អ្នក​ត្រូវ​បង់ថ្លៃ​ថេរ​ជាប្រចាំ​ខែ​ទៅតាម​ការកំណត់​ដែល​បាន​ព្រមព្រៀងគ្នា​ជាមួយ​អ្នក​លក់​ ​ឬ​ជាមួយ​ធនាគារ​។​ ​ថ្វីត្បិតតែ​ ​សេវា​បង់​រម្លស់​មាន​ភាព​ងាយស្រួល​ ​មិន​ចាំបាច់​ចំណាយ​ថវិកា​ទាំងដុល​ក៏​ពិតមែន​ ​តែ​ក៏​វា​មាន​ទាំង​ផល​ចំណេញ​ ​និង​កំហាត​នៅ​ក្នុង​នោះ​។​

តើសេវាកម្មបង់រម្លស់មានផលចំណេញឬកំហាតយ៉ាងណាខ្លះ?

ក. ផលចំណេញ

ផលចំណេញ

១. មិនប៉ះពាល់​ខ្លាំង​ដល់ស្ថានភាព​ហិរញ្ញវត្ថុ

​បើសិនជា​អ្នក​ចង់​ទិញ​សម្ភារ​មួយ​ដែល​មាន​តម្លៃ​ថ្លៃ​ ​ហើយ​អ្នក​បង់លុយ​សរុប​ទិញ​ផ្ដាច់​តែ​ម្តងនោះ​ ​អ្នក​នឹង​ចាយ​លុយ​អស់​មួយ​ផ្នែក​ធំ​របស់​អ្នក​ក្នុង​មួយ​ពព្រិចភ្នែក​តែប៉ុណ្ណោះ​ ​ហើយ​វាក​៏​ប៉ះពាល់​ដល់​គម្រោង​ចំណាយ​ដទៃទៀត​រប​ស​អ្នក​ដែរ​។​ ​ប៉ុន្តែ​បើ​អ្នក​បង់​រម្លស់​វិញ​ ​ចំណាយ​ធំ​នោះ​នឹង​ត្រូវ​បាន​ចែក​ទៅជា​ចំណាយ​តូច​ៗ​ដែល​អ្នក​អាច​គ្រប់គ្រង​បាន​ក្នុងរយៈពេល​វែង​។

២. ងាយ​ស្រួល​គ្រប់​គ្រង​លំហូរ​សាច់​ប្រាក់

​បើ​ធៀប​នឹង​ការ​ទូទាត់​សរុប​តែម្ដង​ ​ការ​បង់​រម្លស់​អាច​ផ្ដល់​ភាព​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង​លំ​ហូរ​ចំណូល​ចំណាយ​ប្រចាំខែ​ជាង​។​ ​ដោយសារ​ការ​បង់​រម្លស់​គឺ​បង់​ជា​ដំណាក់កាល​ ​និង​ជា​បំណែក​ចំណាយ​តូច​ៗ​ដែល​ល្មម​យើង​អាច​គ្រប់គ្រង​បាន​។​ ​ម្យ៉ាងទៀត​ ​បើ​ទំនិញ​ឬ​ទ្រព្យ​ដែល​អ្នក​បង់​រម្លស់​នេះ​ ​អាច​​​យកទៅ​បង្កើត​ចំណូល​ត្រឡប់មកវិញ​ទៀត​នោះ​ ​វាក៏​អាច​ជួយ​សម្រួល​លំ​ហូរ​សាច់ប្រាក់​អ្នកផង​ដែរ​។​ ​ឧបមា​ថា​ ​អ្នក​បង់​រម្លស់​ទិញ​ឡាន​ ​តែ​យកមក​រត់តាក់ស៊ី​ឬ​Grab​ ​ក៏​អាច​មាន​ចំណូល​មកវិញ​បាន​ខ្លះ​ដែរ​។​ ​បើ​បង់​រម្លស់​កុំព្យូទ័រ​ ​គប្បី​ប្រាកដ​ថា​អ្នក​អាច​​​រកចំណូល​ពី​វា​មកវិញ​ ​ដើម្បី​ជួយ​ទប់​ចំណាយ​ដែល​អ្នក​ត្រូវ​បង់​ទៅ​គេ​។

៣. អាចចាត់​ទុក​ជា​ការ​វិនិយោគ

​ការ​បង់​រម្លស់​ក៏​អាច​ជា​ការ​វិនិយោគ​រយៈពេល​វែង​មួយ​ដែរ​ ​ប៉ុន្តែ​វា​អាស្រ័យ​លេី​ការ​វិនិយោគ​នេះ​ដោយ​របៀបណា​។​ ​អ្នក​អាច​បង្វែង​ការ​បង់​រម្លស់​ទៅជា​ការ​ ​វិនិយោគ​វិញ​បាន​ បេី​សិន​ជា​អ្នក​ប្រេី​ប្រាស់​ការ​បង់​រម្លស់​នេះ​ ​សម្រាប់​ទ្រព្យ​ដែល​មាន​តំ​លៃ​ឬ​អាច​ផ្តល់​ប្រាក់ចំណូល​មក​អ្នក​វិញ​បាន​។​ ​ឧទាហរណ៍​ ​ការ​បង់​រម្លស់​អចល​ន​ទ្រព្យ​ ​ដូចជា​ផ្ទះ​ ​ដី​ ​ឬ​ខុន​ដូ​ជា​ដេី​ម​ ​ដែល​ទ្រព្យ​ទាំងនេះ​អាចឲ្យ​អ្នក​ដាក់​ជួល​ឬ​លក់​ហេី​យ​ទទួល​បាន​ក​ម្រៃ​ពី​វា​ផង​ដែរ​។​


ខ. កំហាត

កំហាត

១. ការប្រាក់

​ធម្មតា​ទេ​ ​បើ​យើង​ជ្រើស​យក​ការ​ទូទាត់ប្រាក់​ដោយ​បង់​រម្លស់​ ​វា​ប្រាកដជា​ត្រូវ​ខាត​ការប្រាក់​ខ្លះ​ ​អី​ខ្លះ​ហើយ​។​ ​រីឯ​អត្រា​ការប្រាក់​ដែល​ត្រូវ​បង់​ ​អាច​តិច​ឬ​ច្រើន​អាស្រ័យ​លើ​រយៈពេល​នៃ​សេវា​បង់​រម្លស់​ដែល​អ្នក​ជ្រើស​។​ ​ឧបមា​ថា​ ​អ្នក​ចង់​បង់​រម្លស់​ផ្ទះ​មួយ​ល្វែង​ ​ហើយ​ជម្រើស​រយៈពេល​បង់​រម្លស់​មាន​ ​៥​ឆ្នាំ​ ​និង​ ​១​០​ឆ្នាំ​ ​សម្រាប់​រយៈពេល​៥​ឆ្នាំ​ ​ការប្រាក់​ក្នុង​មួយ​ឆ្នាំ​តែ​២​% ​ប៉ុណ្ណោះ​ ​តែ​បើ​បង់​រយៈពេល​១​០​ឆ្នាំ​ ​នោះ​ការប្រាក់​អាច​នឹង​ឡើង​ដល់​ ​៤​-​៥​% ​ក្នុង​មួយ​ឆ្នាំ​។​ ​តែ​នេះ​គ្រាន់តែ​ជាឧទាហរណ៍​ប៉ុណ្ណោះ​ ​ព្រោះ​ជាក់ស្ដែង​អត្រា​ការប្រាក់​ខុសៗគ្នា​អាស្រ័យ​លើ​រយៈពេល​បង់​រម្លស់​ ​និង​ទំហំ​នៃ​ក​ម្ចី​ឬ​ថ្លៃ​បង់​រម្លស់​សរុប​ផង​ដែរ​។​

**​សូម​សាកសួរ​បញ្ជាក់​ឱ្យ​ច្បាស់លាស់​ពី​ការប្រាក់​ដែល​អ្នក​នឹង​ត្រូវ​បង់​ ​មុន​សម្រេច​ចិត្ត​ប្រើ​សេវា​បង់​រម្លស់​ ​ដើម្បី​ឱ្យ​ប្រាកដ​ថា​អ្នក​នឹង​មានលទ្ធភាព​គ្រប់គ្រាន់​នឹង​បង់​ការប្រាក់​ទាំងនោះ​នៅ​ថ្ងៃមុខ​។

២. បំណុលថ្មី

​ការ​បង់​រម្លស់​ ​ក៏​ចាត់ទុកជា​បំណុល​ ​ដែល​មាន​ការប្រាក់​ដែល​ត្រូវ​បង់​ជា​រៀងរាល់​ខែ​។​ ​ខុសគ្នា​ពី​ក​ម្ចី​ធម្មតា​ត្រង់​ ​ក​ម្ចី​ធម្មតា​ជា​ប្រាក់សុទ្ធ​ ​និង​ការ​រម្លស់​ប្តូរ​មក​ជា​ទ្រព្យ​ឬ​របស់​ប្រេី​ប្រាស់​វិញ​។​ ​យ៉ាងណាមិញ​ ​អ្នក​គួរ​ពិនិត្យ​មេី​ល​ទៅ​លេី​អត្រា​ការប្រាក់​ ​និង​តម្លៃ​នៃ​ទ្រព្យ​ឬ​សម្ភារ​នោះ​ ​ថា​តេី​អ្នក​អាច​មានលទ្ធភាព​ក្នុង​ការ​ទិញ​ រឺ​រម្លស់​រឺ​ទេ​។​ ​ម្យ៉ាងទៀត​ ​អ្នក​គួរ​គិត​ពី​គុណប្រយោជន៍​នៃ​ការ​បង់​រម្លស់​នេះ​ផង​ បេី​សិន​ជា​អ្នក​អាច​ទទួល​បាន​ប្រាក់ចំណូល​បន្ថែម​មកវិញ​ ​ពី​ការ​បង់​រម្លស់​នេះ​។​ ​ដូច្នេះ​យេី​ង​អាច​ចាត់​ថា​ ​បំណុល​នេះ​គឺជា​បំណុល​ល្អ​ហេី​យ​។​

​ដូច្នេះ​ហើយ​ ​មុន​ពេល​អ្នក​ជ្រើស​យក​ការ​បង់​រម្លស់​ ​អ្នក​គួរតែ​គិត​ពី​ផល​ចំណេញ​ ​និង​កំហាត​របស់​វា​ផង​ ​ដោយសារ​របស់​ខ្លះ​ក៏​អាច​ផ្ដល់​ផល​ចំណេញ​ខ្ពស់​ ​កំហាត​តិច​ ​ឯ​ខ្លះទៀត​មានផល​ចំណេញ​តិច​ ​តែ​កំហាត​ខ្ពស់​វិញ​៕

ពាក្យទាក់ទង: តើសេវាកម្មបង់រម្លស់មានផលចំណេញឬកំហាតយ៉ាងណាខ្លះ?
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ការគំនិតធ្វើអាជីវកម្មតែមិនមានដើមទុន
វិនិយោគ
៦ ខែមុន

ការគំនិតធ្វើអាជីវកម្មតែមិនមានដើមទុន

ការពង្រីក​ការងារ​
វិនិយោគ
៦ ខែមុន

ការពង្រីក​ការងារ​

ការផ្សាយពាណិជ្ជកម្មមិនពិត នាំឲ្យក្រុមហ៊ុនខាតបង់អ្វីខ្លះ?
វិនិយោគ
៦ ខែមុន

ការផ្សាយពាណិជ្ជកម្មមិនពិត នាំឲ្យក្រុមហ៊ុនខាតបង់អ្វីខ្លះ?

គ្មានបទពិសោធន៍សោះ គួរបើកហាងកាហ្វេអត់?
វិនិយោគ
៧ ខែមុន

គ្មានបទពិសោធន៍សោះ គួរបើកហាងកាហ្វេអត់?

២០ឆ្នាំ ហើយរកគោលដៅមិនទាន់ឃើញ គួរធ្វើដូចម្តេច?
វិនិយោគ
៧ ខែមុន

២៥ឆ្នាំ ហើយរកគោលដៅមិនទាន់ឃើញ គួរធ្វើដូចម្តេច?

បើអាជីវកម្មមានលុយសល់មិនប្រើប្រាស់
វិនិយោគ ហិរញ្ញវត្ថុ
៧ ខែមុន

បើអាជីវកម្មមានលុយសល់មិនប្រើប្រាស់

មូលបត្ររដ្ឋនឹងត្រូវបោះផ្សាយជាលើកដំបូងនៅកម្ពុជា
វិនិយោគ
៧ ខែមុន

មូលបត្ររដ្ឋនឹងត្រូវបោះផ្សាយជាលើកដំបូងនៅកម្ពុជា

វិនិយោគ
៧ ខែមុន

តួនាទីក្នុងនាមជាអ្នកគ្រប់គ្រង

អត្ថបទបន្ទាប់
វិធីដោះបំណុលតាម Snowball Method

វិធីដោះ​បំណុល​តាម Snowball Method

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist