Site icon Kakcent

ចំណូលរបស់កម្មវិធី​ Me​t​ ​G​a​l​a បានមកពីណា?

​កម្មវិធី​ ​Me​t​ ​G​a​l​a​ ​ដែល​បាន​ប្រារព្ធ​ឡើង​កាលពីប៉ុន្មានថ្ងៃមុន​នេះ​ ​គឺជា​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​ដ៏​ធំ​មួយ​ក្នុងចំណោម​ព្រឹត្តិការណ៍​ដទៃផ្សេងៗ​ទៀត​ក្នុង​វិ​ស័​យ​ ​fashion​។​ ​ក្នុង​ទស្សនាវដ្តី​ធំ​ៗ​ដូចជា​ ​Vogue​ ​បាន​បង្ហោះ​នូវ​ទិដ្ឋភាព​អ្នកចូលរួម​កម្មវិធី​នេះ​ ​ជាមួយ​ម៉ូត​ស​ម្លៀ​ក​បំពាក់​ប្លែកៗ​ដែល​យើង​ក​ម្រ​ឃើញ​គេ​ពាក់​ទូទៅ​ណាស់​។​ ​រីឯ​អ្នកចូលរួម​សុទ្ធសឹងតែ​ ​ជា​មនុស្ស​ដែល​មាន​មុខមាត់​ ​និង​តារា​ល្បី​ៗ​នៅ​ក្នុង​សង្គម​ដូចជា​ K​i​m​ K​a​dash​i​an​ ​Grime​s ​L​i​l​ N​as​ X ​និង​ Rosé ​ជាដើម​។​

​តើ​គេ​បង្កើត​កម្មវិធី​នេះ​ឡើង​ដើម្បីអ្វី​? ​ហើយ​បាន​ទុន​ពី​ណាខ្លះ​មក​រៀបចំ​?

​Me​t​ ​G​a​l​a​ ​គឺជា​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​មួយ​ផ្តួចផ្តើម​ដោយ​ ​E​lean​or ​L​amber​t​ ​ដែល​ជា​ ​fashion​ ​public​i​s​t​ ​មានឈ្មោះ​បោះ​សំ​លេង​ម្នាក់​។​ ​កម្មវិធី​នេះ​បង្កើត​លើកដំបូង​នៅ​ក្នុង​ឆ្នាំ​១​៩​៤​៨​ ​ក្នុង​រូបភាព​ជា​កម្មវិធី​ពិសា​រ​ភោ​ជនី​ហារ​ពេលល្ងាច​ ​រួម​ជាមួយនឹង​កា​រដាក់​បង្ហាញ​ម៉ូត​ស​ម្លៀ​ក​បំពាក់​ ​ក្នុង​គោលបំណង​រៃ​អង្គាស​ប្រាក់​សម្រាប់​ទ្រទ្រង់​ ​និង​ផ្គត់ផ្គង់​វិទ្យាស្ថាន​ស​ម្លៀ​ក​បំពាក់​នៃ​សារមន្ទីរ​សិល្បៈ ​Metropolitan​ ​នៃ​ទីក្រុង​ញូ​វ​យ៉​ក​។​ ​លុះដល់​ឆ្នាំ​១​៩​៧​៣​ ​កម្មវិធី​ ​Me​t​ ​G​a​l​a​ ​មានការ​វិវត្ត​ទំនើប​ជាង​មុន​ ​ហើយ​គេ​បាន​កំណត់​រាល់ថ្ងៃ​ច​័ន្ទ​នៃ​ស​ប្ដាហ៍​ទី​១​នៃ​ខែ​ឧសភា​ជា​ថ្ងៃ​ប្រារព្ធ​កម្មវិធី​រៀងរាល់​ឆ្នាំ​ (​ប៉ុន្តែ​ឆ្នាំនេះ​ត្រូវ​បាន​គេ​ពន្យារពេល​រហូតមកដល់​ខែកញ្ញា​ ​ថ្ងៃ​ទី​១​៥​)​។​ ​អ្នកមាន​កិត្ត​យ​សត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​គឺជា​អ្នក​ដែល​មាន​មុខមាត់​ល្បី​ៗ​នៅ​ក្នុង​សង្គម​ ​រួម​មាន​អភិជន​ ​តារា​សម្តែង​ ​តារា​បង្ហាញ​ម៉ូត​ ​និង​តារា​ចម្រៀង​។​ល​។​

​រាល់​ឆ្នាំ​នៃ​កម្មវិធី​ ​អ្នកចូលរួម​តម្រូវ​ឲ្យ​ស្លៀក​សំលៀកបំពាក់​ឲ្យ​ត្រូវជា​មួយ​ ​theme​ ​ដែលគេ​បាន​កំណត់​មក​សម្រាប់​ឆ្នាំ​នោះ​។​ ​តួយ៉ាង​ឆ្នាំនេះ​ ​theme​ ​ឬ​ប្រធាន​បទ​ដែលគេ​កំណត់​នោះ​គឺ​ “​In​ ​America​: ​A​ ​Lexicon​ ​Fashion​” ​ដែល​អត្ថន័យ​រួម​គឺ​សំដៅ​ដល់​ម៉ូត​ស​ម្លៀ​ក​បំពាក់​បែប​អា​មេ​រិ​ច​តាំងពី​ឆ្នាំ​១​៩​៤​០​ ​រហូតដល់​បច្ចុប្បន្ន​។​
​ងាក​មក​ប្រភព​ចំណូល​ឬ​ដើមទុន​សម្រាប់​រៀបចំ​កម្មវិធី​នេះ​វិញ​ ​តើ​គេ​បាន​ចំណូល​មកពី​ណាខ្លះ​ទៅ​?

​កម្មវិធី​ ​Me​t​ ​G​a​l​a​ ​មាន​ចំណូល​មកពី​ប្រភព​ធំ​ជាងគេ​នោះ​គឺ​ថ្លៃ​សំបុត្រ​អ្នកចូលរួម​។​ ​បើ​តាម​គេហទំព័រ​ ​For​be​s ​បានឲ្យ​ដឹង​ថា​ ​កាលពី​ឆ្នាំ​២​០​១​៧​ ​ថ្លៃ​សំបុត្រ​សម្រាប់​មនុស្សម្នាក់​ដើម្បី​ចូលរួម​កម្មវិធី​នេះ​ ​មាន​តម្លៃ​ $30,000 ​។​ ​ប៉ុន្តែ​ចំណុច​គួរ​ឱ្យ​កត់​សម្គាល់​នៃ​កម្មវិធី​នេះ​នៅត្រង់​ថា​ ​បើ​ទោះបីជា​អ្នកមាន​លុយ​ទិញ​សំបុត្រ​ចូលរួម​ក៏​មិន​ប្រាកដ​ថា​ ​អ្នក​បាន​ចូលរួម​កម្មវិធី​នោះ​ដែរ​ ​ព្រោះ​ក្តី​ស​ម្រ​ច​គឺ​ស្ថិតនៅ​លើ​ ​An​n​a​ ​W​into​ur ​ដែល​ជា​ ​Editor​-​in​-​Chief​ ​នៃ​ទស្សនាវដ្តី​ ​Vogue​។​

​គួរ​បញ្ជាក់​ផង​ថា​ ​ជា​ធម្មតា​តារា​ល្បី​ៗ​តែង​ត្រូវ​បាន​អញ្ជើញ​ដោយ​ ​An​n​a​ ​W​into​ur ​ដើម្បី​មក​ចូលរួម​។​ ​តួយ៉ាងដូចជា​ក្នុងឆ្នាំនេះ​ ​តារា​ចម្រៀង​កូរ៉េ​ C​L​ ​ដែល​ត្រូវ​បាន​អញ្ជើញ​ជា​ភ្ញៀវកិត្តិយស​ដោយ​ផ្ទាល់​ពី​ ​An​n​a​ ​W​into​ur​។​ ​បន្ថែម​ពីនេះទៅ​ទៀត​ ​ម្ចាស់​ហាង​ស​ម្លៀ​ក​បំពាក់​លំដាប់​ៗ​ ​ដូចជា​ C​h​an​e​l​ ​V​e​r​sac​e​ ​Y​S​L​ ​ជាដើម​ ​សុខចិត្ត​ចំណាយ​លុយ​ទិញ​សំបុត្រ​ដើម្បី​អញ្ជើញ​តារា​ល្បី​ៗ​ ​ឬ​អ្នកតំណាង​ម៉ាក​ (​Brand​ ​Ambassador​) ​របស់​ពួកគេ​ឲ្យ​មក​ចូលរួម​ដោយ​ស្លៀក​ស​ម្លៀ​ក​បំពាក់​នៃ​ម៉ាក​របស់​ខ្លួន​ដែរ​ ​ក្នុង​គោលបំណង​ឲ្យ​ម៉ាក​យីហោ​របស់​ខ្លួន​កាន់តែ​មានឈ្មោះ​បោះ​សំ​លេង​។​ ​តួយ៉ាងដូចជា​ Rosé ​ដែល​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ជា​ភ្ញៀវកិត្តិយស​ ​ដោយ​ ​Ant​h​on​y​ ​V​a​c​care​l​l​o ​ដែល​គាត់​ជា​ ​Fashion​ ​Designer​ ​ប្រចាំ​ប្រេ​ន​ ​Y​S​L​។​ ​ចំណែក​ឯ​ប្រភព​ចំណូល​មួយទៀត​នោះ​គឺ​បាន​មកពី​ការឧបត្ថម្ភ​ក្នុង​រូបភាព​ជា​ ​corporate​ ​sponsorship​។​ ​ពោល​គឺ​រៀងរាល់​ឆ្នាំ​នឹង​មាន​ក្រុមហ៊ុន​មួយ​ធ្វើជា​ម្ចាស់​ ​sponsor​ ​ធំ​សម្រាប់​ដំណើរការ​កម្មវិធី​ ​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ក្រុមហ៊ុន​របស់​ខ្លួន​។​ ​ដោយ​ឆ្នាំនេះ​ ​ក្រុមហ៊ុន​យក្ស​ ​Inst​a​gram​ ​ជា​ម្ចាស់​ ​sponsor​ ​ធំ​នៃ​កម្មវិធី​ ​Me​t​ ​G​a​l​a​ ​ឆ្នាំ​ ​២​០​២​១​នេះ​។​ ​បើ​តាម​គេហទំព័រ​ ​New​ ​Y​ork ​Time​s ​បានឲ្យ​ដឹង​ថា​ក្នុង​ឆ្នាំ​២​០​១​៩​ ​ប្រាក់ចំណូល​សរុប​នៃ​កម្មវិធី​ ​Me​t​ ​G​a​l​a​ ​មាន​រហូតដល់​ ​១​៥​លាន​ដុល្លារ​។​

​ជា​រួម​ ​កម្មវិធី​ ​Me​t​ ​G​a​l​a​ ​ជា​កម្មវិធី​មួយ​ដ៏​ធំ​ដែល​ទទួល​បាន​ចំណាប់អារម្មណ៍​សន្ធឹកសន្ធាប់​ពី​សាធារណជន​ជាច្រើន​។​ ​នរណា​ៗ​ក៏​ទន្ទឹង​រង់ចាំ​មើល​ឈុត​ស​ម្លៀ​ក​បំពាក់​ប្លែកៗ​របស់​អ្នកចូលរួម​ក្នុង​កម្មវិធី​នេះ​ដែរ​ ​ព្រោះ​ចង់​ដឹង​ថា​ពួកគេ​បាន​រៀបចំ​ស្លៀកពាក់​ឲ្យ​ត្រូវ​ទៅ​នឹង​ ​theme​ ​ដែល​កម្មវិធី​បាន​កំណត់​ដែរ​ឬទេ​៕​


​ឯកសារ​យោង​៖​
​T​h​e​ ​Costume​ ​Institute​
​T​h​e​ ​Me​t​ ​G​a​l​a​: ​From​ ​Midnight​ ​Supper​s ​to​ ​Super​hero​e​s ​and​ R​i​h​an​n​a​
​Me​t​ ​G​a​l​a​ ​Fact​s – ​History​ o​f​ ​T​h​e​ ​Me​t​ ​G​a​l​a​ ​and​ ​Why​ ​It​ ​W​as​ ​Better​ ​Before​
​A​ ​Look Back​ ​at​ ​t​h​e​ ​Me​t​ ​G​a​l​a​’s ​History​ ​and​ ​D​e​cor​ ​Throughout​ ​t​h​e​ ​Year​s
‘​In​ ​America​: ​A​ ​Lexicon​ o​f​ ​American​ ​Fashion​’ ​i​s ​coming​ ​to​ ​T​h​e​ ​Me​t​
​Inside​ ​T​h​e​ ​Me​t​ ​G​a​l​a​: ​T​h​e​ ​Money​ ​Behind​ ​Fashion​’s ​Big​g​e​s​t​ ​Night​
​Everything​ ​Y​ou ​Need​ ​to​ ​Know About​ ​t​h​e​ ​Me​t​ ​G​a​l​a​ 2021


© 2021 – 2022 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​
​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។

Exit mobile version