Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ចំណូលចំណាយ

ទម្លាប់​អាក្រក់​ធ្វើ​ឲ្យ​អ្នក​ចាយ​ច្រើន​មិន​ដឹង​ខ្លួន

២ ឆ្នាំមុន
1 នាទីក្នុងការអាន
404
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ទម្លាប់​អាក្រក់​ធ្វើ​ឲ្យ​អ្នក​ចាយ​ច្រើន​មិន​ដឹង​ខ្លួន
FacebookTwitterLinkedinTelegramQR Code

​«​ទម្លាប់​»​ ​គឺជា​សកម្មភាព​ដែល​មនុស្ស​តែង​ធ្វើ​ ​ហើយ​វា​ជា​រឿង​មួយ​ដែល​ពិបាក​នឹង​ផ្លាស់ប្តូរ​ណាស់​ ​ប៉ុន្តែ​មិនមែន​បានន័យ​ថា​ ​យើង​មិន​អាច​ផ្លាស់ប្ដូរ​បាន​នោះ​ឡើយ​។​ ​ប្រៀប​បាន​ដូចជា​ការចាយវាយ​លុយកាក់​ជាដើម​ ​បើ​អ្នកមាន​ទម្លាប់​មិន​ល្អ​ក្នុង​ការចាយវាយ​លុយ​ ​ឬ​មិន​មាន​គោលបំណង​ច្បាស់លាស់​ ​ពិត​ណាស់​អ្នក​នឹង​ជួប​បញ្ហា​ហិរញ្ញវត្ថុ​នា​ពេល​អនាគត​ជាមិនខាន​។​ ​ដល់ពេល​ដែល​យើង​ផ្លាស់ប្ដូរ​ទម្លាប់​ចាយវាយ​លុយកាក់​ហើយ​ ​ហើយ​ទម្លាប់​ចាយវាយ​លុយកាក់​អ្វីខ្លះ​ ​ជា​ទម្លាប់​មិន​ល្អ​៖​

​១​. ​ទម្លាប់​មិន​ខ្វាយខ្វល់​រឿង​ការរៀបចំ​បញ្ជី​ចំណាយ​ (​budget​in​g​)

ទម្លាប់​មិន​ខ្វាយខ្វល់​រឿង​ការរៀបចំ​បញ្ជី​ចំណាយ​ (​budget​in​g​)

​ការរៀបចំ​បញ្ជី​ចំណាយ​ (​budget​in​g​) ​ជា​រឿង​សំខាន់​ដែល​អ្នក​គួរ​ធ្វើ​ ​ប្រសិនបើ​ ​មិន​ចង់​ទទួលរង​នូវ​វិបត្តិ​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​នា​ពេល​បច្ចុប្បន្ន​ ​ឬ​អនាគត​ ​ព្រោះ​ ​budget​in​g​ ​ជួយ​អ្នក​ពី​ការចាយវាយ​ហួសប្រមាណ​លើ​របស់​ដែល​មិន​ចាំបាច់​។​ ​ជាពិសេស​ ​ក្នុងរយៈពេល​ការ​ ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​នេះ​ ​អ្នក​ត្រូវ​ក​ម្រិ​ត​ការចាយវាយ​ផ្ទាល់ខ្លួន​ទៅលើ​អ្វី​ដែល​គិត​ ​ថា​ចាំបាច់​ទៅ​បានហើយ​ ​ដោយហេតុថា​ ​ក្នុង​ករណី​ដែល​អ្នក​អាច​ឈឺ​ ​ឬ​ឡាន​ខូច​ដែល​តម្រូវ​ឲ្យ​អ្នក​ចំណាយ​ច្រើន​លើ​វា​ ​នោះ​ ​budget​in​g​ ​របស់​អ្នក​នឹង​មាន​ប្រសិទ្ធ​ភាព​ដោះស្រាយ​បាន​។​


​២​. ​ទម្លាប់​នៃ​ការ​ទិញ​របស់របរ​តាម​អារម្មណ៍​

​ទម្លាប់​នៃ​ការ​ទិញ​របស់របរ​តាម​អារម្មណ៍​

​ជាក់ស្តែង​ ​ប្រសិនបើ​អ្នកធ្វើ​អ្វីមួយ​ដោយ​យក​អារម្មណ៍​ដាក់មុខ​ក្នុង​កាលៈទេសៈ​ណា​ក៏ដោយ​ ​វា​មិនមែន​ជា​រឿង​ល្អ​នោះ​ទេ​ ​ប្រៀប​ដូចជា​ការ​ទិញ​របស់របរ​អ៊ីចឹង​ដែរ​។​ ​ជាឧទាហរណ៍​ ​យើង​តែង​ឮគេថា​ ​បើ​ចង់​ឈប់​ ​Sad​ ​ទៅដើរ​ ​Shopping​ ​ទិញ​ស​ម្ភារៈ​ប្រើប្រាស់​ ​ផលិតផល​ ​ឬ​ស​ម្លៀ​ក​បំពាក់​ទៅ​ ​អារម្មណ៍​នឺ​ង​ស្រស់ស្រាយ​ហើយ​ ​ហើយ​បើ​មិន​ចង់​ទិញ​នៅ​ផ្សារ​ទេ​ ​អាច​ក​ម្ម៉ង់​តាម​អន​ឡា​ញ​ទៅ​ ​នឹងបាន​របស់របរ​តាមដែល​ចង់បាន​ហើយ​។​ ​ប៉ុន្តែ​ ​អ្នក​ត្រូវ​គិតថា​ ​ការ​ទិញ​របស់របរ​តាម​អារម្មណ៍​ដោយ​មិនបាន​គិត​ច្បាស់លាស់​បែប​នេះ​ ​ធ្វើឲ្យ​អ្នក​អស់​ប្រាក់​ច្រើន​ ​ដោយ​មិនដឹងខ្លួន​ ​ព្រោះថា​របស់​ដែល​បាន​ទិញ​ ​ដូចជា​ស​ម្លៀ​ក​បំពាក់​ជាដើម​ ​ថា​តើ​អ្នក​នឹង​ប្រាកដជា​ពាក់​មែន​ ​ឬក៏​ទុកចោល​? ​តើ​ស​ម្ភារៈ​ដែល​អ្នក​បាន​ទិញ​ ​ផ្តល់​នូវ​ប្រយោជន៍អ្វី​ខ្លះ​ដល់​អ្នក​?


​៣​. ​ទម្លាប់​ចាយវាយ​លុយ​នៅ​ខាងក្រៅ​

 

ទម្លាប់​ចាយវាយ​លុយ​នៅ​ខាងក្រៅ​​តាមពិត​ទៅ​ ​ការដែល​ចំណាយ​លុយ​ទៅ​ផឹកកាហ្វេ​ ​ឬ​ញ៉ាំ​អី​ជុំគ្នា​ជាមួយ​មិត្តភក្តិ​ ​ឬ​មិត្ត​រួមការ​ងារ​យូរៗម្តង​ជា​រឿង​ធម្មតា​។​ ​ប៉ុន្តែ​ប្រសិនបើ​អ្នកទិញ​កាហ្វេ​ប្រែ​ន​ ​ឬ​ក​ម្ម៉ង់​អាហារ​ពី​ខាងក្រៅ​ជា​រៀងរាល់ថ្ងៃ​ ​នោះ​អ្នក​ចាប់ផ្តើម​មាន​ទម្លាប់​ ​ខ្ជះខ្ជាយ​លុយ​ដែល​អ្នក​អាច​ប្រើ​វា​សម្រាប់​គោលបំណង​នៅ​ពេលក្រោយ​។​ ​ដូច្នេះ​ ​ជំនួស​ដោយ​ការ​ទិញ​កាហ្វេ​ពីក្រៅ​ ​អ្នក​អាច​រៀន​ឆុងកាហ្វេ​កញ្ចប់​ដោយខ្លួនឯង​ ​ក្នុង​គោលបំណង​ជួយ​សន្សំ​ទាំង​ការចាយវាយ​ ​និង​ពេលវេលា​របស់​អ្នក​។​ ​ដូចគ្នានឹង​ការ​ចៀសវាង​ទទួលទាន​អាហារ​ក្រៅ​ផ្ទះ​ជា​ញឹកញាប់​ ​អ្នក​អាច​សរសេរ​បញ្ជីមុខម្ហូប​អាហារ​ដែល​អ្នក​ត្រូវធ្វើ​មុន​មួយ​ស​ប្តាហ៍ ​ដូចនេះ​ ​អ្នក​អាច​​​យក​ម្ហូប​ដែល​អ្នក​បាន​ធ្វើ​នោះ​យកមក​បរិភោគ​ដោយ​មិន​ចាំបាច់​ទិញ​របស់​គេ​។​


​៤​. ​ទម្លាប់​នៃ​ការ​ទិញ​ហួស​សមត្ថភាព​

​ទម្លាប់​នៃ​ការ​ទិញ​ហួស​សមត្ថភាព​

​ការ​ទិញ​ហួសពី​លទ្ធភាព​ ​ជា​ការ​ធ្វេសប្រហែស​របស់​អ្នកទិញ​ដែល​ចូលចិត្ត​ទិញ​របស់របរ​ថ្លៃ​ៗ​ ​ដូចជា​ ​ឡាន​ទំនើប​ ​ឬ​ស​ម្លៀ​ក​បំពាក់​ឆើតឆាយ​ ​ដើម្បី​បំពេញ​តម្រូវ​ការ​ផ្ទាល់ខ្លួន​ ​ឬ​ដើម្បី​យក​ចំណាប់អារម្មណ៍​ពី​អ្នក​ដ​ទែក៏​ថា​បាន​។​ ​ប៉ុន្តែ​ ​អ្នក​ត្រូវ​ដឹង​ថា​ចំណាយ​លុយ​ ​ទៅលើ​ការ​ទិញ​របស់របរ​តាមទំនើងចិត្ត​ (​ផ្តល់​ការ​សប្បាយ​ក្នុងរយៈពេល​ខ្លី​) ​ជា​បញ្ហា​ដែល​អ្នកទិញ​តែង​មើល​រំលង​ ​ព្រោះថា​ការ​ធ្វើ​ដូច្នេះ​ធ្វើឲ្យ​អ្នកទិញ​ប្រឈម​នឹង​បញ្ហា​ ​ក្នុង​នោះ​អាច​ឈាន​ដល់​ការ​ជំពាក់បំណុលគេ​វ័ណ្ឌក​ថែមទៀត​។​

​យើង​ម្នាក់ៗ​សុទ្ធតែ​ដឹង​ហើយ​ថា​ ​ទម្លាប់​មិន​ល្អ​ៗ​ជាច្រើន​ ​អាច​ធ្វើឲ្យ​អ្នក​អស់​លុយ​ដោយ​មិនដឹងខ្លួន​ ​ប៉ុន្តែ​ ​ទម្លាប់​ទាំង​៤​ដែល​បាន​លើកឡើង​ខាងលើ​នេះ​ ​សុទ្ធសឹងតែ​ជា​ទម្លាប់​ជាក់ស្តែង​ដែល​មនុស្ស​មួយ​ចំនួន​ធំ​កំពុងតែ​មាន​។​ ​ដើម្បី​ចៀសវាង​ការ​ជួបប្រទះ​នឹង​បញ្ហា​ប្រឈម​នានា​ ​យល់​ល្អ​ ​អ្នក​គួរ​ចាប់ផ្តើម​ ​គ្រប់គ្រង​បញ្ជី​ចំណាយ​របស់​អ្នកឲ្យ​បាន​ត្រឹមត្រូវ​ ​ដើម្បី​ជា​សុវត្ថិភាព​នៅ​ថ្ងៃមុខ​៕​

​Copyright Notice​
© 2021 – 2022 K​A​K​CENT​
​រក្សាសិទ្ធិ​ដោយ​កាក់​សេន​
​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។​
​

ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

Amret remains a leading financial institution in promoting and supporting women in Cambodian business
ចំណូលចំណាយ
២ សប្តាហ៍មុន

អម្រឹតនៅតែជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេក្នុងការលើកកម្ពស់ និងគាំទ្រស្ត្រីក្នុងអាជីវកម្មកម្ពុជា

ប្រទេសកាតាចំណាយលើព្រឹតិ្តការណ៍FIFA World Cup ប៉ុន្មាន?
ចំណូលចំណាយ
៤ ខែមុន

ប្រទេសកាតាចំណាយលើព្រឹតិ្តការណ៍FIFA World Cup ប៉ុន្មាន?

កំពូលអ្នកចាយលុយប្រចាំឆ្នាំ២០២២
ចំណូលចំណាយ
៥ ខែមុន

កំពូលអ្នកចាយលុយប្រចាំឆ្នាំ២០២២

ពេល​បច្ចុប្បន្នគួរ​ពង្រីកចំណូលឲ្យបានច្រើនទេ?
ចំណូលចំណាយ
៥ ខែមុន

ពេល​បច្ចុប្បន្នគួរ​ពង្រីកចំណូលឲ្យបានច្រើនទេ?

ចំណូលចំណាយ ហិរញ្ញវត្ថុ
៥ ខែមុន

អ្នករកសុីគួរចាត់ចែង​ហិរញ្ញវត្ថុអាជីវកម្មរបៀបណា?

ចំណូលចំណាយ
៦ ខែមុន

អាជីវកម្មអនឡាញ និងអាជីរកម្មហាងផ្ទាល់

Scam ៣ យ៉ាងដែលគួរប្រយ័ត្នលើបណ្តាញ Facebook
ចំណូលចំណាយ
៦ ខែមុន

Scam ៣ យ៉ាងដែលគួរប្រយ័ត្នលើបណ្តាញ Facebook

៣_ _ល្បិច_ដើម្បី_សល់_លុយ_ចុងខែ_
ចំណូលចំណាយ សន្សំ
៧ ខែមុន

៣​ ​ល្បិច​ដើម្បី​សល់​លុយ​ចុងខែ​

អត្ថបទបន្ទាប់
Tesla ពិតជាមកដល់ប្រទេសកម្ពុជាមែន​?

Tesla ពិត​ជាមក​​​ដល់​ប្រទេស​កម្ពុជា​មែន​?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist