Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ចំណូលចំណាយ

ទម្លាប់៣​យ៉ាង​ធ្វើ​ឲ្យ​អ្នកចាយ​ភ្លេច​ខ្លួន

៣ ឆ្នាំមុន
1 នាទីក្នុងការអាន
267
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ទម្លាប់៣យ៉ាងធ្វើឲ្យអ្នកចាយភ្លេចខ្លួន
FacebookTwitterLinkedinTelegramQR Code

ទម្លាប់៣យ៉ាងធ្វើឲ្យអ្នកចាយភ្លេចខ្លួន

​ដើម្បី​ទុកដាក់​លុយកាក់​កុំឲ្យ​ខ្ជះខ្ជាយ​ ​ឬ​ចាយ​ច្រើនលើស​លប់​ ​អ្នក​​​ចាំបាច់​ត្រូវ​ចេះ​ចាត់ចែង​ការចាយវាយ​ឲ្យ​តិច​ជាង​ចំណូល​។​
​ប៉ុន្តែ​ពេលខ្លះ​ ​ដើម្បី​បំពេញ​តម្រូវ​ការ​របស់​ខ្លួន​ ​យើង​ពុំបាន​គិតល្អិតល្អន់​ពី​ការចាយវាយ​ឡើយ​ ​ហើយ​វា​អាចម​ក​ពី​ទម្លាប់​ទាំង​៣​ខាងក្រោម​ដែល​ធ្វើឲ្យ​អ្នក​ចាយ​ភ្លេចខ្លួន​។

១. ទុកសាច់ប្រាក់​ច្រើន​តាម​ខ្លួន

ទុកសាច់ប្រាក់ច្រើនតាមខ្លួន

​នៅពេលដែល​អ្នកមាន​សាច់ប្រាក់​ជាប់​ខ្លួន​កាន់តែ​ច្រើន​ ​អ្នក​នឹង​កាន់តែ​មាន​ទំនោរ​ក្នុង​ការចាយវាយ​។​ ​សាកសួរ​មិត្ត​ៗ​របស់​អ្នកមើល​ ​អ្នកណា​ខ្លះ​ធ្លាប់​គិតថា​មាន​ប៉ុណ្ណា​ ​ចាយ​ប៉ុណ្ណឹង​ទេ​? ​នៅ​មាន​អ្នកខ្លះ​ទៀត​ ​មាន​លុយ​ក្នុង​កាបូប​ចេះតែ​ចង់​ចាយ​ ​ឬ​មួយទៀត​ ​ពេល​មាន​លុយ​ជាប់​ខ្លួន​ ​ចេះតែ​ចង់​ទិញ​នេះ​ទិញ​នោះ​។​ ​ម្យ៉ាងទៀត​ ​ពេល​ដែល​ទុក​សាច់ប្រាក់​ជាប់​ខ្លួន​ច្រើន​បែប​នេះ​ ​វា​អាច​ពិបាក​ក្នុង​ការកំណត់​ចំណូល​ចំណាយ​និង​តាមដាន​ថា​លុយ​ចេញទៅ​ណា​ ​ដែល​ខុស​ពី​ការ​ចាយ​លុយ​តាម​ប្រព័ន្ធ​ឌី​ជី​ថល​ដោយ​យើង​អាច​មើល​ពី​ប្រតិបត្តិការ​ចំណាយ​ទាំងឡាយ​បាន​។


២. ប្រើប្រាស់​កាត​ឥណទាន​មិន​បាន​ត្រឹមត្រូវ

ប្រើប្រាស់កាតឥណទានមិនបានត្រឹមត្រូវ

​កាលណា​បច្ចេកវិទ្យា​កាន់តែ​រីក​ចម្រើន​ ​ការប្រើប្រាស់​កាត​ឥណទាន​ ​ឬ​ ​Credit Card​ ​គឺ​កាន់តែ​មាន​ភាព​ងាយស្រួល​។​ ​កាត​ឥណទាន​អាច​ប្រើប្រាស់​សម្រាប់​ទិញ​ទំនិញ​ជាច្រើន​ប្រភេទ​ ​រួម​ទាំង​ការ​ទិញ​ទំនិញ​តាម​អុី​ន​ធឺ​ណេ​ត​ផង​ដែរ​ ​ដោយហេតុថា​ការចាយវាយ​តាម​ប្រព័ន្ធ​ឌី​ជី​ថល​មាន​ភាព​ងាយស្រួល​ ​និង​លឿន​រហ័ស​។​ ​តែ​នៅពេលដែល​អ្វីៗ​ដែល​យើង​ទិញ​ត្រូវ​បាន​ទូទាត់​តែ​តាម​កាត​ឥណទាន​តែមួយមុខ​នោះ​ ​វាក៏​អាច​ធ្វើឲ្យ​យើង​ចាយ​ច្រើន​ ​លើស​កំណត់​ដោយ​មិនដឹងខ្លួន​ (​លុះត្រាតែ​កាត​ឥណទាន​របស់​អ្នកជា​ប្រភេទ​មាន​ក​ម្រិ​ត​) ​ក៏​ព្រោះតែ​ភាព​ងាយស្រួល​នេះឯង​។​ ​បើ​ភ្លេចខ្លួន​ទៀត​ ​យើង​អាច​ធ្លាក់ខ្លួន​ជាប់​បំណុល​ធនាគារ​ទៀត​ផង​។​


៣. ចាយលុយ​ទៅ​តាម​អារម្មណ៍

ចាយលុយទៅតាមអារម្មណ៍

​ធ្លាប់​ទេ​? ​ចង់​បានអ្វី​មួយ​ ​ហើយ​បើ​មិនបាន​ទិញ​ទេ​គឺ​ដេក​នឹកគិត​ ​មិន​លក់​ទល់​ភ្លឺ​។​ ​តែ​បើ​ជ្រុល​ទិញ​ភ្លាម​ៗ​ ​អាច​លង់​ខ្លួន​ដាច់​លុយ​ចុងខែ​ទៅវិញ​។​ ​នេះ​ហើយ​ ​ការ​ចាយ​លុយ​ទៅតាម​អារម្មណ៍​ ​តាមចិត្ត​ចង់បាន​មួយ​ឆាវ​។​ ​ភាព​រំជើបរំជួល​ចង់បាន​របស់​ប្រើប្រាស់​ទំនើប​ៗ​ ​សំលៀកបំពាក់​ប្រេ​ន​ៗ​ ​ឬ​ ​ម្ហូបអាហារ​ថ្លៃ​ៗ​ ​ដែល​មិនមែន​ជា​ការចាំបាច់​អាច​ធ្វើឲ្យ​អ្នក​ស្តាយក្រោយ​។​ ​ឧទាហរណ៍​ថា​អ្នកមាន​គម្រោង​ក្នុង​ការ​សន្សំ​លុយ​ទិញ​ម៉ូតូ​ល្អ​១​គ្រឿង​។​ ​ប៉ុន្តែ​ស្រប​ពេល​នោះ​ផង​ដែរ​ ​អ្នក​ក៏បាន​ចាប់ចិត្ត​ ​ជាប់​អារម្មណ៍​នឹង​សំលៀកបំពាក់​ប្រេ​ន​ៗ​ដ៏​ស្រស់​ស្អាត​មួយ​ឈុត​ ​ហើយ​អ្នក​មិន​អាច​ទប់អារម្មណ៍​បាន​ ​ក៏​ជ្រុលជ្រួស​ទិញ​ ​ឃាត់ខ្លួន​ឯង​មិនទាន់​។​ ​វា​គឺជា​កំហុស​ឆ្គង​មួយ​ដែល​ធ្វើឲ្យ​អ្នក​មិន​អាច​សម្រេច​គោលបំណង​របស់​អ្នក​បាន​ ​ដោយសារ​ការ​ចាយ​លុយ​ទៅតាម​អារម្មណ៍​មួយ​ឆាវ​។​

​ចំ​នុ​ច​ទាំង​៣​ខាងលើ​គឺ​គ្រាន់តែ​ជា​ចំ​នុ​ច​ខ្លះ​ៗ​ប៉ុណ្ណោះ​ដែល​ធ្វើឲ្យ​អ្នក​ចាយ​លុយ​ច្រើនហួស​ភ្លេចខ្លួន​។​ ​បើ​យល់​ល្អ​ ​អ្នក​គួរតែ​កំណត់​ក​ម្រិ​ត​ចាយវាយ​ច្បាស់លាស់​ហើយ​អនុវត្ត​តាម​ការកំណត់​ ​ដើម្បី​អាច​សន្សំប្រាក់​កាស​ ​និង​ចៀសវាង​ការចាយវាយ​ខ្ជះខ្ជាយ​។​

​តើ​អ្នកមាន​ទម្លាប់​អ្វី​ផ្សេង​ដែល​ធ្វើឲ្យ​ចាយ​លុយ​ភ្លេចខ្លួន​ ​ក្រៅពី​ចំ​នុ​ច​ដែល​បាន​រៀបរាប់​ខាងលើ​នេះ​ទេ​? ​បើ​មាន​ ​ជួយ​ចែករំលែក​នៅ​ក្នុង​ ​comment​ ​ឲ្យ​អេ​ដ​មីន​ ​និង​ទាំងអស់គ្នា​បាន​ដឹងផង​៕

Click here to read more about: ទម្លាប់​ចាយវាយ​របស់​ក្រុម​ ​Mill​e​nn​i​a​l​s

ពាក្យទាក់ទង: ចាយភ្លេចខ្លួនទម្លាប់៣យ៉ាងធ្វើឲ្យអ្នកចាយភ្លេចខ្លួន
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

Amret remains a leading financial institution in promoting and supporting women in Cambodian business
ចំណូលចំណាយ
៣ ថ្ងៃមុន

អម្រឹតនៅតែជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេក្នុងការលើកកម្ពស់ និងគាំទ្រស្ត្រីក្នុងអាជីវកម្មកម្ពុជា

ចំណូលចំណាយ ហិរញ្ញវត្ថុ
៥ ខែមុន

អ្នករកសុីគួរចាត់ចែង​ហិរញ្ញវត្ថុអាជីវកម្មរបៀបណា?

ចំណូលចំណាយ
៦ ខែមុន

អាជីវកម្មអនឡាញ និងអាជីរកម្មហាងផ្ទាល់

Scam ៣ យ៉ាងដែលគួរប្រយ័ត្នលើបណ្តាញ Facebook
ចំណូលចំណាយ
៦ ខែមុន

Scam ៣ យ៉ាងដែលគួរប្រយ័ត្នលើបណ្តាញ Facebook

៣_ _ល្បិច_ដើម្បី_សល់_លុយ_ចុងខែ_
ចំណូលចំណាយ សន្សំ
៦ ខែមុន

៣​ ​ល្បិច​ដើម្បី​សល់​លុយ​ចុងខែ​

ABA Introduces Junior Accounts to Provide Advanced Finance to Children and teenager
ចំណូលចំណាយ
៧ ខែមុន

ABA បានណែនាំគណនី Junior ដើម្បីផ្តល់នូវហិរញ្ញវត្ថុបែបទំនើបដល់កុមារ និងក្មេងជំទង់

នៅពេលបច្ចេកវិទ្យាកាន់តែទំនើប
ចំណូលចំណាយ
៧ ខែមុន

នៅពេលបច្ចេកវិទ្យាកាន់តែទំនើប

ពត៏មានវិនិយោគ និងទឹកប្រាក់ជំនួយ រាប់សិបលានដុល្លាលើវិស័យកសិកម្ម មានក្នុងកម្មវិធី
ចំណូលចំណាយ
៧ ខែមុន

ពត៏មានវិនិយោគ និងទឹកប្រាក់ជំនួយ រាប់សិបលានដុល្លាលើវិស័យកសិកម្ម មានក្នុងកម្មវិធី

អត្ថបទបន្ទាប់
តើធនាគារមានប្រភពចំណូលពីណាខ្លះ?

តើ​ធនាគារ​មាន​ប្រភព​ចំណូល​ពី​ណាខ្លះ?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist