Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ហិរញ្ញវត្ថុ

​ហេតុអ្វី​អាជីវកម្ម​គួរ​មាន​បញ្ជី​គណនី​ត្រឹមត្រូវ​?​

២ ឆ្នាំមុន
1 នាទីក្នុងការអាន
300
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ហេតុអ្វីអាជីវកម្មគួរមានបញ្ជីគណនីត្រឹមត្រូវ?
FacebookTwitterLinkedinTelegramQR Code

​ជា​ធម្មតា​ ​ដើម្បី​ឱ្យ​អាជីវកម្ម​មួយ​ដំណើរការ​ទៅ​ល្អ​ ​ម្ចាស់​អាជីវកម្ម​រមែង​មាន​កត្តា​ជាច្រើន​ដែល​ត្រូវ​គិតគូរ​ ​ហើយ​ជាពិសេស​នោះ​គឺ​កត្តា​ហិរញ្ញវត្ថុ​ ​និង​ការ​គ្រប់គ្រង​បញ្ជី​គណនី​នេះឯង​។​

ហេតុអ្វីអាជីវកម្មគួរមានបញ្ជីគណនីត្រឹមត្រូវ?
​បញ្ជី​គណនី​សំដៅ​ទៅលើ​កំណត់​ត្រា​ចំណូល​ចំណាយ​របស់​សហគ្រាស​ ​ឬ​អាជីវកម្ម​ ​ដែល​ចាំបាច់​ត្រូវតែ​មាន​ភាព​ច្បាស់លាស់​ ​ដើម្បី​សម្រួល​ដល់​ការ​គ្រប់គ្រង​ប្រតិបត្តិការ​អាជីវកម្ម​ ​ទើប​អាជីវកម្ម​នោះ​អាច​ឈរ​ជើង​បាន​យូរ​។​ ​អត្ថប្រយោជន៍​នៃ​ការ​មាន​បញ្ជី​គណនី​ត្រឹមត្រូវ​មាន​ច្រើន​ដូចជា​៖​

• លំហូរសាច់​ប្រាក់ (Cash-flow)៖

លំហូរសាច់ប្រាក់ (Cash-flow)៖

​លំហូ​រ​សាច់ប្រាក់​មាន​ភាព​ចាំបាច់​ខ្លាំង​សម្រាប់​ប្រតិបត្តិការ​អាជីវកម្ម​ ​ដោយ​ក្នុង​ដំណើរការ​អាជីវកម្ម​ជាប្រចាំ​ ​ត្រូវការ​សាច់ប្រាក់​ដើម្បី​បង្វិល​ចំណូល​និង​ចំណាយ​។​ ​ការ​មាន​បញ្ជី​គណនី​ ​អាច​ឱ្យ​អ្នកគ្រប់គ្រង​អាជីវកម្ម​តាមដាន​និង​គ្រប់គ្រង​ចំណូល​ចំណាយ​ទាំងនោះ​ ឱ្យ​បាន​សមស្រប​ទៅតាម​តម្រូវ​ការ​របស់​ប្រតិបត្តិការ​អាជីវកម្ម​ ​និង​ដើម្បី​ចៀសវាង​ភាព​រាំង​ស្ទះ​។​

• តាមដាន និង ផ្ទៀងផ្ទាត់៖

តាមដាន និង ផ្ទៀងផ្ទាត់

​ការ​មាន​បញ្ជី​គណនី​ ​អនុញ្ញាត​ឱ្យ​ម្ចាស់​អាជីវកម្ម​តាមដាន​ពី​លំ​ហូរ​សាច់ប្រាក់​ ​ក៏ដូចជា​ស្ថានភាព​ហិរញ្ញវត្ថុ​នៃ​អាជីវកម្ម​របស់​ខ្លួន​បាន​ច្បាស់លាស់​ ​បើ​ទោះបីជា​គាត់​ពុំបាន​ចូលរួម​ក្នុង​សកម្មភាព​អាជីវកម្ម​ជាប្រចាំ​ក៏ដោយ​។​ ​វាក​៏​អនុញ្ញាត​ឱ្យ​ម្ចាស់​អាជីវកម្ម​វិភាគ​មើល​ផង​ដែរ​ថា​ ​អាជីវកម្ម​របស់​ពួកគេ​អាច​ពង្រីក​បន្ថែម​ ​ឬ​កែ​សម្រួល​បាន​លើ​ផ្នែក​ណាខ្លះ​។​

• បង្កើនទំនុកចិត្ត៖

​ជាទូទៅ​ ​ចំពោះ​ប្រភេទ​អាជីវកម្ម​ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​ ​ជាពិសេស​ក្រុមហ៊ុន​ដែល​ចុះបញ្ជី​ជា​សាធារណៈ​ ​អាច​បង្កើន​ទំនុក​ចិត្ត​ដល់​សាធារណជន​ ​និង​អ្នក​ពាក់ព័ន្ធ​ផ្ទាល់​ដូចជា​ ​អតិថិជន​ ​អ្នកផ្គត់ផ្គង់​ ​ព្រមទាំង​ក្រសួង​ផ្សេងៗ​នូវ​ប្រតិបត្តិការ​ ​និង​សកម្មភាព​អាជីវកម្ម​របស់​ពួកគេ​ ​ជាមួយនឹង​ការ​រក្សាទុក​នូវ​បញ្ជី​គណនី​ត្រឹមត្រូវ​។​ ​លើស​ពី​នេះ​ ​របាយការណ៍​ត្រឹមត្រូវ​ ​និង​ម៉ត់ចត់​ធ្វើឲ្យ​ពួកគេ​មានទំនុក​ចិត្ត​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទងគ្នា​នា​ថ្ងៃ​អនាគត​ផង​។​

• ឱកាស​គៀងគរ​មូល​ធន៖

ឱកាសគៀងគរមូលធន

​ក្រុមហ៊ុន​ដែល​មាន​ប​ញ្ចី​គណនី​ត្រឹមត្រូវ​ ​មានឱកាស​ច្រើន​ក្នុង​ការស្វែងរក​មូលធន​ (​Raisin​g​ ​fund​) ​បាន​ងាយស្រួល​ជាង​ក្រុមហ៊ុន​ដែល​មិន​យកចិត្តទុកដាក់​លើ​ការ​គ្រប់គ្រង​បញ្ជី​គណនី​របស់​ខ្លួន​។​ ​បញ្ជី​គណនី​ស្របតាម​ស្តង់​ដារ​ដែល​មានការ​ទទួលស្គាល់​ ​ផ្ដល់​ទំនុក​ចិត្ត​ដល់​វិនិ​យោគិន​ ​រីឯ​កា​រដាក់​ស្នើ​ក​ម្ចី​ផ្សេងៗ​ក៏មាន​ភាព​រហ័ស​ ​និង​ងាយស្រួល​ទៀត​ផង​។​

• ការលើកទឹកចិត្ត៖

​បើ​យោង​តាមច្បាប់​គណនី​នៅ​កម្ពុជា​ ​ក៏បាន​ចេញ​សេចក្ដីប្រកាស​ឲ្យ​សហគ្រាស​ធុន​តូច​និង​មធ្យម​ទាំងអស់​គួរ​គោរព​តាម​ស្តង់​ដារ​របាយការណ៍​ហិរញ្ញវត្ថុ​អន្តរជាតិ​កម្ពុជា​ (​Cam​bo​d​i​a​ ​International​ ​Financial Report​in​g​ ​Standard​s ​for​ ​Small​ ​and​ ​Medium​ ​Enterprise​s)​។​ ​វា​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​ម្ចាស់​សហគ្រាស​ ​ក៏ដូចជា​មាន​អ្នកជំនាញ​ផ្នែក​គណនី​ជួយ​សម្របសម្រួល​ ​និង​ព្រមទាំង​ទទួល​បានការ​លើក​ទឺ​ក​ចិត្ត​ពី​នាយកដ្ឋាន​ពន្ធដារ​កម្ពុជា​ដោយ​លើកលែង​ការ​បង់ពន្ធ​អប្បបរមា​ថែមទៀត​ផង​។​

​យើង​ឃើញ​ថា​ ​គណនេយ្យករ​ដែល​មាន​ជំនាញ​ ​និង​ក​ម្រិ​ត​ចំណេះ​ដឹង​ជា​លក្ខណៈ​ស្តង់​ដារ​ជាតិ​ ​និង​អន្តរជាតិ​ ​ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​អា​ជីរ​កម្ម​មួយ​ ​ពីព្រោះ​ពួកគាត់​ជា​អ្នកគ្រប់គ្រង​ចំណូល​ចំណាយ​ ​ព្រមទាំង​រៀបចំ​របាយការណ៍​ហិរញ្ញវត្ថុ​ឲ្យត្រឹមត្រូវ​តាម​ស្ដង់​ដារ​ ​និង​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ផ្សេងៗ​ជាច្រើន​៕

ចុចទីនេះដើម្បីស្វែងយល់បន្ថែមពី: ហេតុ​អ្វីបានម្ចាស់​អាជីវកម្ម​ថ្មី​គួរ​វិនិយោគ​លើ​កា​រចនា​ ​Brand​in​g​​អោយអាជីវកម្ម?

ពាក្យទាក់ទង: បញ្ជីគណនីអាជីវកម្ម
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ការការពារហិរញ្ញវត្ថុ
ហិរញ្ញវត្ថុ
៦ ខែមុន

ការការពារហិរញ្ញវត្ថុ

ហិរញ្ញវត្ថុ
៦ ខែមុន

ទាល់តែ​ជូនលុយ​​​ ​ទើប​ចាត់ទុកជា​ការតបស្នងគុណអ្នកមានគុណមែនទេ?

សន្សំ ហិរញ្ញវត្ថុ
៦ ខែមុន

​ពេលនៅឆ្ងាយពីគ្រួសារ

ចំណុចគួរដឹងមុនដកកម្ចី
ហិរញ្ញវត្ថុ
៦ ខែមុន

ចំណុចគួរដឹងមុនដកកម្ចី

ហិរញ្ញវត្ថុ
៦ ខែមុន

ការវិវត្តនៃរូបិយវត្ថុ

អត្រាប្តូរប្រាក់ប្រែប្រួលបណ្តាលមកពីកត្តាអ្វីខ្លះ?
ហិរញ្ញវត្ថុ
៧ ខែមុន

អត្រាប្តូរប្រាក់ប្រែប្រួលបណ្តាលមកពីកត្តាអ្វីខ្លះ?

ហិរញ្ញវត្ថុ
៧ ខែមុន

ឲ្យលុយបងប្អូន ឬមិត្តភក្ដិខ្ចី គួរធ្វើកិច្ចសន្យាទេ?

បើអាជីវកម្មមានលុយសល់មិនប្រើប្រាស់
វិនិយោគ ហិរញ្ញវត្ថុ
៧ ខែមុន

បើអាជីវកម្មមានលុយសល់មិនប្រើប្រាស់

អត្ថបទបន្ទាប់
ហេតុអ្វីត្រូវគាំទ្រប្រាក់រៀល​?

ហេតុអ្វីត្រូវគាំទ្រប្រាក់រៀល​?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist