Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ

ចេញរកស៊ីដំបូង តើគួរខ្ចីលុយធនាគារឬទេ?

២ ឆ្នាំមុន
1 នាទីក្នុងការអាន
297
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ចេញរកស៊ីដំបូង តើគួរខ្ចីលុយធនាគារឬទេ?
FacebookTwitterLinkedinTelegramQR Code

​ដំណើរការ​អាជីវកម្ម​អាច​ប្រព្រឹត្តទៅ​បាន​ ​លុះត្រាតែ​ម្ចាស់​អាជីវកម្ម​មាន​ដើមទុន​ ​មិនថា​តិច​ឬ​ច្រើន​ ​អាស្រ័យ​លើ​ទំហំ​នៃ​អាជីវកម្ម​។​

​ដើមទុន​អាច​មាន​ច្រើន​ប្រភេទ​ ​ដែល​ម្ចាស់​អាជីវកម្ម​អាច​ពិចារណា​ទៅ​បាន​ដោយ​រួម​មាន​ ​ប្រាក់សន្សំ​អ្នក​ផ្ទាល់​ ​ប្រាក់​គៀង​គរ​ពី​គ្រួសារ​ ​ឬ​ប្រាក់​ដាក់​ហ៊ុន​ពី​មិត្តភក្តិ​ ​ប្រាក់​ពី​អ្នកមូលធននិយម​(​Venture Capital​) ​ឬ​ក​ម្ចី​ធនាគារ​ជាដើម​។​

​ដោយ​ថ្ងៃនេះ​ ​យើង​នឹង​មក​ពិភាក្សា​ទាំងអស់គ្នា​ថា​ ​ពេល​ចេញ​រកស៊ី​ដំបូង​ ​តើ​គួរ​ខ្ចី​លុយ​ធនាគារ​មក​ធ្វើជា​ដើមទុន​ឬទេ​?

ចេញរកស៊ីដំបូង តើគួរខ្ចីលុយធនាគារឬទេ?
​បើ​ផ្អែក​តាម​មតិ​ជាច្រើន​បាន​លើកឡើង​ថា​ ​ប្រសិនបើ​អាជីវកម្ម​របស់​អ្នក​ ​ជា​ប្រភេទ​អាជីវកម្ម​ទើប​តែ​ដំណើរការ​ (​Start​-​up​ ​Business​) ​អ្នក​ពុំគួរ​ខ្ចី​ធនាគារ​មក​ធ្វើ​ដើមទុន​សោះឡើយ​ ​ព្រោះថា​៖

១. បទពិសោធន៍អ្នក​នៅ​មាន​កម្រិត

បទពិសោធន៍អ្នកនៅមានកម្រិត

​ប្រសិនបើ​អ្នក​ធ្លាប់​មាន​បទពិសោធន៍​រកស៊ី​ពីមុន​ៗ​ ​ឬ​មានគ្រួសារ​ជា​ម្ចាស់​អាជីវកម្ម​ស្រាប់​ ​អ្នក​អាច​ជា​មាន​បទពិសោធន៍​ច្រើន​ ​ប៉ុន្តែ​បើ​អ្នកជា​ម្ចាស់​អាជីវកម្ម​ថ្មីថ្មោង​ ​អ្នកជា​បុគ្គល​ដែល​មាន​ហា​និ​ភ័យ​ខ្ពស់​ដើម្បី​ធ្វើអាជីវកម្ម​។​ ​បទពិសោធន៍​គួរ​ហោច​ណាស់​ ​ក៏មាន​ច្រើនជាង​មួយ​ឆ្នាំ​ ​ជាពិសេស​ដើម្បី​យល់​ដឹង​បាន​ច្បាស់​អាជីវកម្ម​របស់​អ្នក​ដែល​ចង់​ដំណើរការ​នេះ​។​


២. ការគ្រប់គ្រងនៅ​មាន​កម្រិត

ការគ្រប់គ្រងនៅមានកម្រិត

​ប្រសិនបើ​អ្នកជា​ម្ចាស់​អាជីវកម្ម​ថ្មីថ្មោង​ ​អ្នក​ត្រូវការ​ពេលវេលា​ច្រើន​ដើម្បី​រៀន​ពី​របៀបគ្រប់គ្រង​បុគ្គលិក​ ​លុយកាក់​ ​គ្រប់​គ្រប់​អាជីវកម្ម​ ​ក៏ដូចជា​ឱកាស​ទី​ផ្សារ​អាជីវកម្ម​របស់​អ្នក​។​ ​វា​មិនមែន​ជា​រឿង​ងាយ​ដូចដែល​អ្នក​ឃើញ​បុគ្គល​ជោគជ័យ​ ​គេ​តែងតែ​និយាយ​នោះ​ទេ​។​


៣. ខ្វះទំនុក​ចិត្តពី​អតិថិជន (ម៉ូយ)

ខ្វះទំនុកចិត្តពីអតិថិជន (ម៉ូយ)

​ដើម្បី​កសាង​ទំនុក​ចិត្ត​ ​បង្កើន​អតិថិជន​(​ម៉ូយ​) ​អ្នក​ត្រូវការ​ពេលវេលា​ច្រើន​ ​ជាពិសេស​ប្រសិនបើ​ប្រភេទ​ផលិតផល​នៃ​អាជីវកម្ម​របស់​អ្នក​ ​មិនសូវ​មាន​គេ​ស្គាល់​ ​ឬ​ដឹង​លឺ​ពីមុន​។​ ​ដូចនេះ​ ​អ្នក​ត្រូវ​ប្រឈមមុខនឹង​ហា​និ​ភ័យ​ខ្ពស់​ពី​ការ​ខ្វះ​អតិថិជន​ ​ស្រប​ពេល​ដែល​ត្រូវការ​ចរន្ត​សាច់ប្រាក់​ចេញចូល​ជាប្រចាំ​ ​ដើម្បី​មាន​ថវិកា​រ​គ្រប់គ្រាន់​ទៅ​ផ្គត់ផ្គង់​ដល់​បុគ្គលិក​ ​ថ្លៃ​អគារ​ ​ក៏ដូចជា​បង់​ការប្រាក់​ជាប្រចាំ​ខែ​ដល់​ធនាគារ​។


៤. អត្រាការប្រាក់

អត្រាការប្រាក់

​តាមពិត​ទៅ​ ​វា​អាស្រ័យ​លើ​អ្នក​ដែល​ចង់​យក​ក​ម្ចី​ថា​ ​តើ​អ្នក​ត្រូវការ​ខ្ចី​ធនាគារ​ក្នុងរយៈពេល​ខ្លី​ ​ឬ​ក្នុងរយៈពេល​វែង​មួយ​។​ ​ប្រសិនបើ​អាជីវកម្ម​អ្នក​ត្រូវការ​ពេលវេលា​ច្រើន​ដើម្បី​កសាង​ ​ជាមួយ​ដើមទុន​ច្រើន​ផង​នោះ​ ​ក​ម្ចី​ធនាគារ​រយៈពេល​វែង​អាច​នឹង​ធ្វើ​ឱ្យ​ខាតបង់​ការប្រាក់​ច្រើន​ ​ហើយ​ប្រសិនបើ​អាជីវកម្ម​របស់​អ្នក​មិន​មាន​ស្ថេរ​ភាព​ហិញ្ញ​វត្ថុ​នោះ​ ​វា​អាច​ប៉ះពាល់​ខ្លាំង​ដល់​អាជីវកម្ម​របស់​អ្នក​ទាំងមូល​។​ ​យ៉ាងណាមិញ​ ​សម្រាប់​គ្រឹះស្ថាន​ធនាគារ​ក្នុង​ប្រទេស​កម្ពុជា​មួយ​ចំនួន​ ​ក​ម្ចី​សម្រាប់​អាជីវកម្ម​អាច​នឹង​ទាមទារ​ឱ្យ​អាជីវកម្ម​នោះ​ ​មានដំណើរ​ការ​យ៉ាងហោចណាស់​ក៏​ ​១​២​ខែ​ ​សិន​ដែរ​។​


​អញ្ចឹង​! ​ចំណុច​ទាំងបួន​ខាងលើ​នេះ​ ​ប្រសិនបើ​មាន​ចំណុច​ណាមួយ​អ្នក​នៅ​ពុំទាន់​អាច​សម្រេច​បាន​នោះ​ ​អ្នក​ពុំគួរ​ទទួលយក​ក​ម្ចី​ធនាគារ​មក​ដំណើរការ​អាជីវកម្ម​ថ្មីថ្មោង​របស់​អ្នកនោះ​ឡើយ​ ​ព្រោះ​ហា​និ​ភ័យ​អ្នក​នៅ​មាន​ខ្ពស់​ ​ឬ​ប្រសិនបើ​អាជីវកម្ម​របស់​អ្នក​មិន​ដំណើរការ​សមប្រកប​នោះ​ ​អ្នក​អាច​នឹង​មាន​បំណុល​ធនាគារ​វ័ណ្ឌក​មិនខាន​។​ ​ជំនួស​ឱ្យ​ក​ម្ចី​ធនាគារ​ ​អ្នក​គួរ​សម្រេច​ចិត្ត​គៀ​គរ​ប្រាក់ដើម​ទុន​ពី​ប្រភព​ផ្សេង​វិញ​ដូច​ជាគ្រួសារ​ ​មិត្តភក្តិ​ ​ការ​ចូលហ៊ុន​ ​ឬ​ពី​អ្នក​វិនិយោគ​សិន​ក៏បាន​៕

ពាក្យទាក់ទង: ខ្ចីលុយធនាគារចេញរកស៊ីដំបូង
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

អាចទុកវិនិយោគលើអចលនទ្រព្យ
វិនិយោគ
៤ ខែមុន

ហេតុផលដែលគួរវិនិយោគអចលនទ្រព្យនៅភាគខាងត្បូងរាជធានីភ្នំពេញ

វិនិយោគ
៤ ខែមុន

ភាគហ៊ុន៤ប្រភេទដែលអ្នកគួរដឹង

គួរធ្វើអ្វី និងមិនគួរធ្វើអំឡុងពេលវិបត្តិសេដ្ឋកិច្ច
វិនិយោគ
៥ ខែមុន

គួរធ្វើអ្វី និងមិនគួរធ្វើអំឡុងពេលវិបត្តិសេដ្ឋកិច្ច

វិនិយោគ
៥ ខែមុន

រៀនត្រឹមកម្រិតបរិញ្ញាបត្រ គ្រប់គ្រាន់ទេ?

ធ្វើម៉េចទើបដឹងថាផលិតផលដែលយើងបម្រុងលក់មានតម្រូវការ?
វិនិយោគ
៥ ខែមុន

ធ្វើម៉េចទើបដឹងថាផលិតផលដែលយើងបម្រុងលក់មានតម្រូវការ?

ផែនការ_ហិរញ្ញវត្ថុ_សម្រាប់អាជីវកម្មហាងកាហ្វេខ្នាតតូច
វិនិយោគ ហិរញ្ញវត្ថុ
៥ ខែមុន

ផែនការ​ហិរញ្ញវត្ថុ​សម្រាប់អាជីវកម្មហាងកាហ្វេខ្នាតតូច

៣ យ៉ាងដែលក្រុមហ៊ុនគិតគូរពីបុគ្គលិក
វិនិយោគ
៥ ខែមុន

៣ យ៉ាងដែលក្រុមហ៊ុនគិតគូរពីបុគ្គលិក

បើក​ហាង​កាហ្វេ​ម្នាក់ឯង​ ​ឬ​ចូលហ៊ុន​គ្នា​?
វិនិយោគ
៦ ខែមុន

បើក​ហាង​កាហ្វេ​ម្នាក់ឯង​ ​ឬ​ចូលហ៊ុន​គ្នា​?

អត្ថបទបន្ទាប់
ផលវិបត្តិនៃការលុបបំបាត់រូបិយវត្ថុ

ផលវិបត្តិ​នៃ​ការ​លុប​បំបាត់​រូបិយវត្ថុ

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist