Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ហិរញ្ញវត្ថុ

ធនាគារខ្ចីលុយធនាគារ

៧ ខែមុន
1 នាទីក្នុងការអាន
12
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ធនាគារខ្ចីលុយធនាគារ
FacebookTwitterLinkedinTelegramQR Code

​មនុស្ស​ធម្មតា​ដូច​យើង​រាល់គ្នា​ ​ពេល​ខ្វះ​លុយ​មួយថ្ងៃ​ពីរ​ថ្ងៃ​អី​ ​ខ្ចី​លុយ​បងប្អូន​ ​ឬ​មិត្ត​ភ​កិ្ត ​យកមក​ដោះ​ទាល់​មួយ​ពេល​សិន​។​ ​ចុះ​យើង​ដែល​ឆ្ងល់​អត់​ថា​ ​តើ​ធនាគារ​នឹង​ទៅ​ខ្ចី​លុយ​ពី​អ្នកណា​គេ​? ​ដើម្បី​អី​?

​គឺ​អាច​ខ្ចី​ពី​ធនាគារ​កណ្ដាល​ ​ឬ​ធនាគារ​ដូចគ្នា​ ​តែ​ពុំមែន​បានន័យ​ថា​ធនាគារ​នោះ​ជិត​រលំ​ ​ក្ស័យធន​ទេ​ ​គឺ​ដើម្បី​ដោះស្រាយបញ្ហា​កង្វះ​សាច់ប្រាក់​ទប់ទល់​ប្រតិបត្តិការ​ ​ដែលគេ​ស្គាល់​ថា​ទី​ផ្សារ​ក​ម្ចី​អន្តរ​ធនាគារ​ (​inter​bank​ ​lending​ ​market​)​។​

ធនាគារខ្ចីលុយធនាគារ

១ ​ទិដ្ឋភាព​ទូទៅ​

ទី​ផ្សារ​ក​ម្ចី​អន្តរ​ធនាគារ​សំដៅ​ដល់​ប្រព័ន្ធ​ ​ឬ​ទី​ផ្សារ​មួយ​ដែល​ផ្តល់​ប្រាក់​ក​ម្ចី​ជា​សាច់ប្រាក់​រវាង​ធនាគារ​ ​និង​ធនាគារ​ ​ដោយ​ផ្អែក​តាម​លក្ខខណ្ឌ​កំណត់​ណាមួយ​ ​ដើម្បីឲ្យ​ធនាគារ​ត្រូវការ​សាច់ប្រាក់​ ​អាច​បំពេញ​តម្រូវ​ការ​សន្ទនីយភាព​រយៈពេល​ខ្លី​ (​short term​ ​liquidity​ ​needs​)​។​ ចំំ​ណែ​ក​ឯ​ទ្រព្យ​ធានា​ ​និង​អត្រា​ការប្រាក់​អាច​នឹង​ប្រែប្រួល​អាស្រ័យ​តាម​ការ​ផ្គត់ផ្គង់​ ​និង​តម្រូវ​ការ​ ​ក៏ដូចជា​ការចរចា​រ​ជាក់ស្តែង​លក្ខណៈ​ឯកជន​រវាង​ធនាគារ​នីមួយៗ​។​

២ ​គុណសម្បត្តិ​ ​និង​គុណវិបត្តិ​

តាមរយៈ​ក​ម្ចី​នេះ​ ​ធនាគារ​អ្នកខ្ចី​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ដូចជា​

  •  ​ជំនួយ​បន្ទាន់​ជា​សាច់ប្រាក់​ដើម្បី​គាំទ្រ​ប្រតិបត្តិការ​
  • ហើយ​ពេលខ្លះ​គឺ​ដើម្បី​បំពេញ​នូវ​ប្រាក់​បម្រុង​កាតព្វកិច្ច​របស់​ធនាគារ​កណ្តាល​ដែល​កំណត់ដោយច្បាប់​
  •  ​ចំណែក​ធនាគារ​ឲ្យខ្ចី​វិញ​ ​គេ​ក៏​នឹង​ទទួល​បាន​ចំណូល​ការប្រាក់​ពី​ការ​ឲ្យខ្ចី​។​ ​ជាទូទៅ​ ​ធនាគារ​មិនសូវ​ជា​ទុក​ប្រាក់​បម្រុង​កាតព្វកិច្ច​នៅ​ធនាគារ​កណ្តាល​ច្រើនលើស​ការកំណត់​នោះ​ទេ​ ​ដ្បិត​មិន​ទទួល​បាន​ការប្រាក់​ត្រឡប់មកវិញ​ ​ដូចនេះ​គេ​សុខចិត្ត​ផ្តល់​ជា​ក​ម្ចីឱ្យ​ធនាគារ​មួយទៀត​ ​ដើម្បី​បាន​ចំណូល​ការប្រាក់​ជាដើម​។​

​យ៉ាងណាមិញ​ ​វាក​៏​ផ្តល់​នូវ​គុណវិបត្តិ​មួយ​ចំនួន​ដូចជា​៖​

  • កាល​កំណត់​បង់​ ​ភាគច្រើន​មាន​រយៈពេល​ខ្លី​ ​ឬ​ត្រឹម​រយៈពេល​មួយ​យប់​ (​overnight​) ​ក៏មាន​
  •  ​ប្រសិនបើ​ទី​ផ្សារ​ក​ម្ចី​អន្តរ​ធនាគារ​ដំណើរការ​មិន​ប្រក្រតី​ ​ធនាគារ​អាច​ប្រឈមមុខនឹង​ភាព​មិន​អាច​សងបំណុល​បាន​ ​ប៉ះពាល់​ដល់​អ្នក​ប្រាក់​បញ្ញើ​ ​ឬ​បង្ក​ជា​ការ​ភិតភ័យ​ដល់​ធនាគារ​ដទៃទៀត​។​

៣ ​បច្ចុប្បន្នភាព​នៃ​ទី​ផ្សារ​ក​ម្ចី​អន្តរ​ធនាគារ​

យោងទៅតាម​សារ​ព័ត៌មាន​ ​Khmer​ ​Time​s ​ចុះផ្សាយ​ឆ្នាំ​២​០​១​៩​ ​ទី​ផ្សារ​ក​ម្ចី​អន្តរ​ធនាគារ​នៅ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ ​ហើយ​ធនាគារជាតិនៃកម្ពុជា​ ​ក៏បាន​បន្ត​កិច្ច​សហប្រតិបត្តិការ​ជា​លើក​ទី​៤​ ​ជាមួយ​ធនាគារ​កណ្ដាល​កូរ៉េ​ ​ដើម្បី​ស្រាវជ្រាវ​ ​និង​អភិវឌ្ឍ​ទី​ផ្សារ​អន្តរ​ធនាគារ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​រីក​ចម្រើន​។​

​បន្ថែម​ពី​នេះ​ទៀត​ ​កាលពី​ថ្ងៃ​ទី​១​៥​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​១​ ​ក្នុងនាម​ជា​អាណាព្យាបាល​នៃ​ប្រព័ន្ធ​ធនាគារ​ ​ធនាគារ​ជាតិ​ ​នៃ​កម្ពុជា​បាន​ដាក់​ឱ្យ​ដំណើរការ​ឧបករណ៍​ផ្តល់​សន្ទនីយភាព​រយៈពេល​ខ្លី​ (​Marginal​ ​Lending​ ​Facility​) ​ជា​ប្រាក់​រៀល​ ​ដើម្បី​ឱ្យ​គ្រឹះស្ថាន​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​ ​ជួយ​បំពេញ​កង្វះ​ស​ន្ទ​នី​ភាព​រយៈពេល​ខ្លី​ ​និង​ជំរុញ​ទី​ផ្សារ​អន្តរ​ធនាគារ​ឱ្យ​កាន់តែ​ប្រសើរ​បន្ថែម​ទៀត​។​

​ទន្ទឹម​នឹង​វឌ្ឍនភាព​នៃ​ប្រព័ន្ធ​ធនាគារ​បច្ចុប្បន្ន​ ​វា​ជា​ការចាំបាច់​សម្រាប់​វិ​ស​័​យ​ធនាគារ​ទាំងមូល​ក្នុង​ការសិក្សា​ពី​លទ្ធភាព​ ​និង​ជំរុញ​ឲ្យ​មាន​ភាព​ទូលំទូលាយ​នៃ​ទី​ផ្សារ​អន្តរ​ធនាគារ​ ​ដើម្បី​បោះជំហាន​វិ​ស​័​យ​ហិរញ្ញវត្ថុ​ទៅ​មួយ​ក​ម្រិ​ត​ទៀត​៕​


© 2022 – 2023 K​A​K​CENT​ | ​រក្សាសិទ្ធិ​ផលិត​ដោយ​កាក់​សេន​

​ឯកសារ​យោង​ ​និង​ជំនួយស្មារតី​៖​
​១​. 2020 BOK ​Knowledge​ ​Partnership​ ​Program​ ​with​ ​CAM​BO​D​I​A​ | ​Monetary​ ​Operation​s ​and​ ​F​X ​Policy​
​២​. NBC ​introduce​s ​overnight​ ​lending​ ​facility​
​៣​. K​ore​a​, ​Cam​bo​d​i​a​ ​central bank​s ​to​ ​study​ ​inter​bank​ ​market​
​៤​. ​ប្រកាស​ស្ដីពី​ហា​និ​ភ័យ​គ្រប់គ្រង​ហា​និ​ភ័យ​សន្ទនីយភាព​របស់​គ្រឹះស្ថាន​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​
​៥​. ​សេចក្ដីជូនដំណឹង​ស្ដីពី​កា​រដាក់​ឱ្យ​ដំណើរការ​ឧបករណ៍​ផ្ដល់​សន្ទនីយភាព​រយៈពេល​ខ្លះ​

ពាក្យទាក់ទង: ធនាគារខ្ចីលុយ
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ហិរញ្ញវត្ថុ
៥ ខែមុន

៣ សំណួរ​អំពីរលុយ

ទម្លាប់​គ្រប់គ្រង​លុយកាក់​ទាំង​៥​ដែល​មនុស្ស​វ័យ​៣​០​គួរតែ​មាន
សន្សំ ហិរញ្ញវត្ថុ
៥ ខែមុន

ទម្លាប់​គ្រប់គ្រង​លុយកាក់​ទាំង​៥​ដែល​មនុស្ស​វ័យ​៣​០​គួរតែ​មាន

​អត្រា​អតិផរណា​ធ្លាក់​ក្រោមសូន្យ​ភាគរយ
ហិរញ្ញវត្ថុ
៥ ខែមុន

​អត្រា​អតិផរណា​ធ្លាក់​ក្រោមសូន្យ​ភាគរយ

ចំណូលចំណាយ ហិរញ្ញវត្ថុ
៥ ខែមុន

អ្នករកសុីគួរចាត់ចែង​ហិរញ្ញវត្ថុអាជីវកម្មរបៀបណា?

​កាក់​អាមេរិក​ដែល​មាន​​​រូប​លោកស្រី​ ​Anna May Wong
ហិរញ្ញវត្ថុ
៥ ខែមុន

​កាក់​អាមេរិក​ដែល​មាន​​​រូប​លោកស្រី​ ​Anna May Wong

សង្គម​លែង​ប្រើ​សាច់​ប្រាក់ទៅជាយ៉ាងណា?
ហិរញ្ញវត្ថុ
៥ ខែមុន

សង្គម​លែង​ប្រើ​សាច់​ប្រាក់ទៅជាយ៉ាងណា?

ហិរញ្ញវត្ថុ
៥ ខែមុន

ព្រឹត្តិការណ៍​វិបត្តិហិរញ្ញវត្ថុចំនួន ៤ ក្នុងប្រវត្តិសាស្ត្រ

​តើកា​រ​សន្ទនីយភាព​ជា​អ្វី​?
ហិរញ្ញវត្ថុ
៥ ខែមុន

​តើកា​រ​សន្ទនីយភាព​ជា​អ្វី​?

អត្ថបទបន្ទាប់
ពត៏មានវិនិយោគ និងទឹកប្រាក់ជំនួយ រាប់សិបលានដុល្លាលើវិស័យកសិកម្ម មានក្នុងកម្មវិធី

ពត៏មានវិនិយោគ និងទឹកប្រាក់ជំនួយ រាប់សិបលានដុល្លាលើវិស័យកសិកម្ម មានក្នុងកម្មវិធី

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist