Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ហិរញ្ញវត្ថុ

 ​អត្ថប្រយោជន៍​ពី​ការប្រើប្រាស់​សែក​

២ ឆ្នាំមុន
1 នាទីក្នុងការអាន
353
ទស្សនា
FacebookTwitterLinkedinTelegramQR Code
 ​អត្ថប្រយោជន៍​ពី​ការប្រើប្រាស់​សែក​
FacebookTwitterLinkedinTelegramQR Code

​កាលពី​ថ្ងៃមុន​ ​កាក់​សេន​ ​បាន​លើកឡើង​ម្ដង​រួចមក​ហើយពី​ការ​របៀប​មើល​សែក​ ​ចៀសវាង​មាន​បញ្ហា​អ្វីមួយ​កើតឡើង​។​ ​ចុះ​ការប្រើប្រាស់​សែក​ ​ផ្ដល់​ផល​ប្រយោជន៍អ្វី​ខ្លះ​ដល់​អ្នកប្រើប្រាស់​? តោះ! ​ទៅ​ស្វែងយល់​ទាំងអស់គ្នា​។​

​សែក​ ​ឬ​មូលប្បទានបត្រ​(​cheque​) ​គឺជា​បញ្ជា​ដោយ​ឥត​លក្ខខណ្ឌ​ទៅ​ធនាគារ​ ​ជាលាយលក្ខណ៍អក្សរ​និង​ ​មាន​ចុះហត្ថលេខា​ដោយ​បុគ្គល​អ្នក​ចេញ​បញ្ជា​នេះ​ ​ក្នុង​គោលបំណង​តម្រូវ​ឲ្យ​ធនាគារ​ទូទាត់ប្រាក់​ក្នុង​ចំនួន​កំណត់​ណាមួយ​ឲ្យទៅ​បុគ្គល​ម្នាក់ទៀត​តាម​បញ្ជា​។​

 ​អត្ថប្រយោជន៍​ពី​ការប្រើប្រាស់​សែក​

 ​អត្ថប្រយោជន៍​ពី​ការប្រើប្រាស់​សែក​

• ​សុវត្ថិភាព​៖​ ​ការប្រើប្រាស់​សែក​ផ្តល់​នូវ​សុវត្ថិភាព​ដោយ​ការពារ​ពី​ការ​លួច​ ​ហើយ​នៅពេលដែល​ ​អ្នក​ទៅ​បើក​សែក​ធនាគារ​តែង​ទាមទារ​អត្តសញ្ញាណ​ប​ណ្ណ​បញ្ជាក់​ ​ដូចនេះ​ទោះ​មាន​គេ​លួច​ ​ក៏​មិន​អាច​ដកប្រាក់​បាន​ដែរ​។​ ​អ្នក​មិន​ចាំបាច់​ដាក់លុយ​ទាំងដុល​ទៅតាម​ខ្លួន​ ​គ្រាន់តែ​សរសេរ​ ​សែក​ជាការស្រេច​។​

• ​ការ​ទូទាត់ប្រាក់​ឥត​កំណត់​៖​ ​ការ​ផ្ញើ​លុយ​តាម​កុង​ធនាគារ​មានកំណត់​អប្បបរមា​នៃ​ចំនួន​ទឹកលុយ​ដែល​អាច​ ​ផ្ញើ​បាន​ក្នុងមួយថ្ងៃ​ ​ចំណែក​ឯ​សែក​មិន​មាន​ចំនួន​កំណត់​ចំណាយ​នោះ​ទេ​ (​ប៉ុន្តែ​វាក៏​អាស្រ័យ​លើ​លក្ខខណ្ឌ​មួយ​ចំនួន​ពី​ខាង​ធនាគារ​អ្នក​ដែរ​)​។​

• ​ងាយ​គ្រប់គ្រង​ស្ថានការណ៍​៖​ ​ប្រសិនបើ​អ្នក​ចេញ​សែក​រួច​ ​ហើយ​មាន​បញ្ហា​ណាមួយ​ដែល​តម្រូវ​ឲ្យ​អ្នក​ផ្អាក​ ​ការផ្ទេរ​ប្រាក់​ទៅ​អ្នកទទួល​ ​អ្នក​អាច​ទាក់ទង​ទៅ​ធនាគារ​ដើម្បី​លុបចោល​សែក​មួយ​នោះ​បាន​ ​ដោយ​គ្រាន់តែ​បញ្ជាក់​ពី​មូលហេតុ​ ​និង​ព័ត៌មាន​ទាក់ទង​នឹង​សែក​ ​និង​គណនី​របស់​អ្នក​ (​ករណី​បើ​សែក​មាន​បញ្ហា​ ​នៅ​ពេល​ដកប្រាក់​ ​ខាង​ធនាគារ​នឹង​ផាក​ពិន័យ​ ​ដោយ​តម្លៃ​អាស្រ័យ​ទៅតាម​ស្ថាប័ន​ធនាគារ​អ្នក​)​។​

• ​ចំនួន​ទឹកប្រាក់​ ​និង​ឈ្មោះ​អ្នកទទួល​ច្បាស់លាស់​៖​ ​នៅ​ពេល​ប្រើប្រាស់​សែក​ ​អ្នក​ត្រូវ​សរសេរ​ទឹកលុយ​ច្បាស់លាស់​ដែល​ជា​រឿង​ល្អ​ ​ព្រោះ​មិន​ងាយ​នឹង​ច្រឡំ​ ​។​

• ​ការ​កេងប្រវ័ញ្ច​៖​ ​ចំណុច​ល្អ​មួយទៀត​របស់​ការប្រើប្រាស់​សែក​សម្រាប់​អាជីវកម្ម​ ​គឺ​ចៀសវាង​ ​ការ​កេងប្រវ័ញ្ច​ដូចជា​ ​ការ​កិប​កេង​លុយ​ជាដើម​ ​ព្រោះ​នៅ​ពេល​ប្រើប្រាស់​សែក​ចាំបាច់​ត្រូវ​មាន​ ​ហត្ថលេខា​ ​ឬ​/​និង​ត្រា​បញ្ជាក់​។​

• ​ងាយស្រួល​ផ្ទេរ​ ​និង​ដក​លុយ​៖​ ​ប្រសិនបើ​អ្នក​ចង់​ផ្ទេរ​ប្រាក់​ទៅ​បុគ្គល​ម្នាក់ទៀត​ ​នោះ​ទាំងពីរ​នាក់​ត្រូវ​មាន​ ​គណនី​ធនាគារ​ ​តែ​ចំពោះ​សែក​អ្នកទទួល​មិន​ចាំបាច់​មាន​គណនី​ធនាគារ​នោះ​ទេ​។​


​រឿង​ត្រូវ​ប្រយ័ត្ន​ពេល​ប្រើប្រាស់​ ​ឬ​ទទួល​សែក​

  • ​អ្នក​ត្រូវ​សរសេរ​ព័ត៌មាន​ដែល​នៅ​លើ​សែក​ឲ្យបាន​ត្រឹមត្រូវ​ទាំង​កាលបរិច្ឆេទ​ ​ឈ្មោះ​ ​និង​ទឹក​ ​ប្រាក់​ (​ទាំង​ជា​លេខ​ ​និង​អក្សរ​) ​នៅ​ពេល​សរសេរ​សែក​អ្នក​ត្រូវ​ប្រើ​ប៊ិច​ ​ចៀសវាង​គេ​កែ​បាន​
  • ​អ្នក​មិន​ត្រូវ​ចុះហត្ថលេខា​នៅ​លើ​សែក​ដែល​មិនទាន់​សរសេរ​នោះ​ទេ​ ​ព្រោះ​អាច​គេ​យកទៅ​ប្រើ​ ​ប្រាស់​ខុស​គោលដៅ​។​ ​អ្នក​ត្រូវ​ទុកដាក់​សែក​ឲ្យ​ដូចជា​ទុកដាក់​លុយកាក់​ ​ត្រូវ​ទុក​នៅ​ទីតាំង​ដែល​មាន​សុវត្ថិភាព​ ​។​
  • ​រាល់​ពេល​ដែល​អ្នក​ចេញ​សែក​អ្នក​អាច​ថត​សែក​ទុក​(​ស្កេន​) ​ដើម្បី​បញ្ជាក់​ថា​អ្នក​បាន​ទូទាត់​រួច​ ​និង​ទុកជាឯក​សារ​ផង​ដែរ​នៅ​ពេល​ទទួល​សែក​
  • ​ពិនិត្យ​ព័ត៌មាន​ទាំងអស់​នៅ​លើ​សែក​ ​ដូចជា​ ​ឈ្មោះ​អ្នកទទួល​ ​ចំនួន​ទឹកប្រាក់​ ​និង​កាលបរិច្ឆេទ​
  • ​អាយុកាល​នៃ​សែក​ជាទូទៅ​គឺ​ចន្លោះ​ពី​ ​៣​ខែ​ ​ទៅ​៦​ខែ​ ​នៃ​ថ្ងៃ​ដែល​បាន​សរសេរ​នៅ​លើ​សែក​នោះ​ ​បើ​លើស​ពី​កាល​កំណត់​ ​ធនាគារ​នឹង​មិន​ទទួល​សែក​នេះ​នោះ​ទេ​
  • ​ប្រសិនបើ​លុយ​មាន​ចំនួន​ច្រើន​ហើយ​អ្នក​មិន​ទុកចិត្ត​ខ្លាច​ជា​សែក​ខ្យល់​ ​អ្នក​អាច​ទាក់ទង​ទៅ​ ​កាន់​ធនាគារ​នឹង​សាកសួរ​ព័ត៌មាន​បាន​។​
  • ​ស្ថាប័ន​ធនាគារ​ខ្លះ​ ​មាន​ចំណុច​ត្រូវ​ពិនិត្យ​មួយទៀត​គឺ​ ​នៅ​លើ​សែក​មាន​គូសបន្ទាត់​ពី​ឆ្នូត​នៅ​ជ្រុង​ឆ្វេង​ខាងលើ​បង្អស់​នៃ​សែក​ ​មានន័យ​ថា​សែក​នេះ​មិន​អាច​ដក​ជា​ប្រាក់​បានទេ​ ​សម្រាប់​តែ​ទូទាត់​ចូល​គណនី​ធនាគារ​តែ​ ​ប៉ុណ្ណោះ​។​ ​សែក​របៀប​នេះ​គេ​ហៅថា​ ​Cross​ ​cheque​។​

​ការប្រើប្រាស់​សែក​ជា​វិធីសាស្ត្រ​ដ៏​ល្អ​មួយ​សម្រាប់​ការ​ទូទាត់ប្រាក់​ដោយ​សុវត្ថិភាព​ ​ជាពិសេស​សម្រាប់​ម្ចាស់​អាជីវកម្ម​ដែល​ត្រូវការ​ផ្ទេរ​ដកប្រាក់​ជាមួយ​ទឹកប្រាក់​ច្រើន​ក្នុងមួយថ្ងៃៗ​។​

​ដោយឡែក​ ​អ្នក​ក៏​ត្រូវតែ​ប្រយ័ត្ន​នៅពេលដែល​ប្រើប្រាស់​ ​ក៏ដូចជា​ពេល​ទទួល​សែក​ដែរ​ ​ជាពិសេស​ទាក់ទង​ ​នឹង​រឿង​សែក​ស្អុយ​ (​សែក​គ្មាន​លុយ​) ​ដែល​យោង​តាម​មាត្រា​២​៣​១​ ​នៃ​ច្បាប់​ស្តីពី​ ​ឧបករណ៍​ដែល​អាច​ជួញ​ដូរ​បាន​ ​និង​ប្រតិបត្តិការ​ទូទាត់​សង​ប្រាក់​ ​អ្នក​ដែល​ចេញ​សែក​ខ្យល់​ត្រូវ​ផ្តន្ទាទោស​ ​ជាប់ពន្ធនាគារ​ពី​ ​១​ទៅ​ ​៣​ឆ្នាំ​ ​និង​ពិន័យ​ជា​ប្រាក់​ពី​ ​២​លាន​ ​ដល់​៦​លាន​រៀល​ដោយ​មិនទាន់​គិត​កាតព្វកិច្ច​ទូទាត់​ចំនួន​ប្រាក់​ដែល​សរសេរ​ក្នុង​សែក​។​

​ខាងលើ​នេះ​គ្រាន់តែ​ជា​ចំណុច​មួយ​ចំនួន​ដែល​ជា​ជំនួយ​ឲ្យ​អ្នក​បាន​ដឹង​អំពី​របៀប​ត្រួសៗ​ពី​រឿង​ដែល​ត្រូវ​ប្រយ័ត្ន​ ​អ្នក​អាច​ស្វែងយល់​បន្ថែម​ដោយ​អាន​អំពី​សែក​នៅ​តាម​គេហទំព័រ​ធនាគារ​ជាតិ​ ​ឬ​ស្ថាប័ន​ធនាគារ​របស់​អ្នក​ដោយ​ផ្ទាល់​កាន់តែ​ប្រសើរ​៕​

ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ការការពារហិរញ្ញវត្ថុ
ហិរញ្ញវត្ថុ
៦ ខែមុន

ការការពារហិរញ្ញវត្ថុ

ហិរញ្ញវត្ថុ
៦ ខែមុន

ទាល់តែ​ជូនលុយ​​​ ​ទើប​ចាត់ទុកជា​ការតបស្នងគុណអ្នកមានគុណមែនទេ?

សន្សំ ហិរញ្ញវត្ថុ
៦ ខែមុន

​ពេលនៅឆ្ងាយពីគ្រួសារ

ចំណុចគួរដឹងមុនដកកម្ចី
ហិរញ្ញវត្ថុ
៦ ខែមុន

ចំណុចគួរដឹងមុនដកកម្ចី

ហិរញ្ញវត្ថុ
៦ ខែមុន

ការវិវត្តនៃរូបិយវត្ថុ

អត្រាប្តូរប្រាក់ប្រែប្រួលបណ្តាលមកពីកត្តាអ្វីខ្លះ?
ហិរញ្ញវត្ថុ
៧ ខែមុន

អត្រាប្តូរប្រាក់ប្រែប្រួលបណ្តាលមកពីកត្តាអ្វីខ្លះ?

ហិរញ្ញវត្ថុ
៧ ខែមុន

ឲ្យលុយបងប្អូន ឬមិត្តភក្ដិខ្ចី គួរធ្វើកិច្ចសន្យាទេ?

បើអាជីវកម្មមានលុយសល់មិនប្រើប្រាស់
វិនិយោគ ហិរញ្ញវត្ថុ
៧ ខែមុន

បើអាជីវកម្មមានលុយសល់មិនប្រើប្រាស់

អត្ថបទបន្ទាប់
រៀបការ​ហើយ​រស់នៅ​ជាមួយ​ឪពុក​ម្ដាយ​ ​ឬ​ផ្លាស់​ទីលំនៅ​

រៀបការ​ហើយ​រស់នៅ​ជាមួយ​ឪពុក​ម្ដាយ​ ​ឬ​ផ្លាស់​ទីលំនៅ​

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist