Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ

​Bitcoin ឡើងតម្លៃដោយសារអ្វី?

២ ឆ្នាំមុន
1 នាទីក្នុងការអាន
225
ទស្សនា
FacebookTwitterLinkedinTelegramQR Code
Bit​coin​ ឡើងតម្លៃដោយសារអ្វី?
FacebookTwitterLinkedinTelegramQR Code

​ថ្មីៗ​នេះ​ ​តម្លៃ​ទី​ផ្សារ​របស់​ ​Bit​coin​ ​មានការ​កើន​ឡើង​យ៉ាង​គំហុក​ដែល​មិនធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ ​Bit​coin​។​ ​កាលពី​ឆ្នាំ​ ​២​០​០​៨​ ​វា​មាន​តម្លៃ​ត្រឹម​ ​០​ ​ដុល្លារ​អាមេរិក​ ​ប៉ុន្តែ​ ​១​២​ឆ្នាំក្រោយ​មក​ ​Bit​coin​ ​មាន​តម្លៃ​រហូតដល់​ខ្ទង់​ម៉ឺន​ដុល្លារ​ឯណោះ​។​ ​តើ​នេះ​មកពី​មូលហេតុ​​​អ្វី​?

​Bit​coin​ ​គឺជា​រូបិយវត្ថុ​ឌី​ជី​ថល​មួយ​ដែល​កំពុង​ចរាចរ​យ៉ាងសកម្ម​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌី​ជី​ថល​។​ ​វា​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​ ​២​០​០​៨​ ​ដោយ​បុគ្គល​ម្នាក់​ ​ឬ​មនុស្ស​មួយ​ក្រុម​ដែលគេ​មិន​អាច​វែក​រក​អត្តសញ្ញាណ​ជាក់លាក់​បាន​ ​ដោយ​ប្រើ​ឈ្មោះក្លែងក្លាយ​ថា​ “​Sat​os​h​i​ N​a​kam​o​to​”​។​

​ការ​ទិញ​ ​Bit​coin​ ​គឺ​ដូចជា​ការ​ទិញ​មាស​ ​អចល​ទ្រព្យ​ ​ឬ​ភាគ​ហ៊ុន​ដែរ​ ​គ្រាន់តែ​ថា​ ​Bit​coin​ ​មាន​លក្ខណៈ​ជា​រូបិយវត្ថុ​ឌី​ជី​ថល​(​crypt​o​currency​)​។​ ​អ្នក​អាច​ទិញ​ ​Bit​coin​ ​ក្រោម​រូបភាព​ជា​ការ​វិនិយោគ​ ​ឬ​ប្រើប្រាស់​ជា​មធ្យោបាយ​ទូទាត់​ទំនិញ​ ​នៅ​តាម​ហាង​ដែល​ទទួល​ ​Bit​coin​ ​ជំនួស​លុយ​សុទ្ធ​ ​ឬ​កាត​ឥណទាន​ (​Credit Card​)​។​

Bit​coin​ ឡើងតម្លៃដោយសារអ្វី?

​ខាងក្រោម​នេះ​ ​ជា​មូលហេតុ​សំខាន់​ៗ​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​តម្លៃ​ ​Bit​coin​ ​មានការ​កើន​ឡើង​ខ្លាំង​យ៉ាងនេះ​៖​

​១​. ​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​លុយ​ដុល្លារ​អាមេរិក​ក្នុង​ទី​ផ្សារ​ជួញ​ដូរ​រូបិយ​ប​ណ្ណ​អន្តរជាតិ​

ការ​ធ្លាក់ចុះ​នៃ​តម្លៃ​លុយ​ដុល្លារ​អាមេរិក​ក្នុង​ទី​ផ្សារ​ជួញ​ដូរ​រូបិយ​ប​ណ្ណ​អន្តរជាតិ​

​កាលពី​ឆ្នាំ​ ​២​០​២​០​ ​បើ​យោងទៅតាម​សន្ទស្សន៍​ប្រាក់ដុល្លារ​អាមេរិក​ (​T​h​e​ ​US​ ​dollar​ ​Index​) ​រង្វាស់​នៃ​តម្លៃ​ដុល្លារ​ ​បើ​ធៀប​នឹង​រូបិយប័ណ្ណ​ពិភពលោក​សំខាន់​ៗ​ដូចជា​ប្រាក់​អឺ​រ៉ូ ​និង​ប្រាក់​យ៉េ​ន​ជប៉ុន​ ​បាន​ធ្លាក់ចុះ​ 6.8% ​ហើយ​ត្រូវ​បាន​អ្នកជំនាញ​ហិរញ្ញវត្ថុ​ប៉ាន់ស្មាន​ថា​វា​នឹង​បន្ត​ធ្លាក់ចុះ​ទៀត​ក្នុង​ឆ្នាំ​ ​២០២១។​

​ធនាគារ​កណ្ដាល​អាមេរិក​បោះពុម្ព​លុយ​ដុល្លារ​ច្រើន​សម្រាប់​ចំណាយ​ ​ធ្វើ​ឱ្យ​លុយ​ដុល្លារ​ធ្លាក់​ថ្លៃ​ ​ទើប​ជាហេតុ​ធ្វើ​ឱ្យ​មនុស្ស​សម្រុក​ទិញ​មាស​ ​និង​ ​Bit​coin​ ​ដោយ​ពួកគេ​រំពឹង​ថា​តម្លៃ​ ​Bit​coin​ ​នៅតែ​បន្ត​ឡើងថ្លៃ​ថែមទៀត​។​ ​ការ​ទិញ​លក់​ ​Bit​coin​ ​ត្រូវ​ប្រើប្រាស់​លុយ​ដុល្លារ​ជាគោល​។​ ​បើ​ដុល្លារ​ឡើងថ្លៃ​ ​Bit​coin​ ​ចុះថោក​ ​បើ​ ​Bit​coin​ ​ចុះថោក​ ​នោះ​លុយ​ដុល្លារ​នឹង​ឡើងថ្លៃ​វិញ​។​


​២​. ​តម្រូវ​ការ​ពី​ទី​ផ្សារ​

​ការ​ឡើងថ្លៃ​គួរ​ឱ្យ​កត់​សម្គាល់​របស់​ ​Bit​coin​ ​មិន​ត្រឹមតែ​មានការ​វិនិយោគ​ ​និង​ដេញថ្លៃ​ពី​អ្នក​វិនិយោគ​ខ្នាត​តូច​នោះ​ទេ​ ​សូម្បីតែ​ស្ថាប័ន​ធំ​ៗ​ទាំង​រដ្ឋ​ ​និង​ឯកជន​ ​ក៏​ប្រមូល​ទិញ​ ​Bit​coin​ ​ជំនួស​ឱ្យ​ការ​ទុក​លុយ​សុទ្ធ​ក្នុង​ឃ្លាំង​ទ្រព្យ​របស់​ពួកគេ​ដែរ​។​

​ធនាគារ​កណ្ដាល​ ​និង​រដ្ឋាភិបាល​នៅ​ប្រទេស​មួយ​ចំនួន​លើ​ពិភពលោក​ ​កំពុង​សិក្សា​និង​ពិចារណា​ទៅលើ​សក្ដានុពល​នៃ​រូបិយវត្ថុ​ឌី​ជី​ថល​ ​រួម​មាន​ការផ្ទេរ​ប្រាក់​ ​និង​ទូទាត់ប្រាក់​តាម​ប្រព័ន្ធ​ឌី​ជី​ថល​នេះ​ផង​ដែរ​។​


​៣​. ​ការ​បោះពុម្ព​លុយ​ដុល្លារ​ច្រើនលើស​លប់​

ការ​បោះពុម្ព​លុយ​ដុល្លារ​ច្រើនលើស​លប់​

​ធនាគារ​កណ្ដាល​នៃ​សហរដ្ឋអាមេរិក​ ​បាន​បោះពុម្ព​លុយ​បន្ថែម​ប្រមាណ​ជាង​ ​៣​ ​សែន​កោដិ​ដុល្លារ​ ($3 ​trill​ion​) ​ក្នុង​កំឡុង​ពាក់កណ្ដាល​ឆ្នាំ​ ​២​០​២​០​ ​ដើម្បី​ចំណាយ​ក្នុង​សេដ្ឋកិច្ច​ ​និង​កញ្ចប់​ថវិកា​ប្រឆាំង​វិបត្តិ​ជំងឺ​កូ​វី​ដ​។​ ​ការ​បោះពុម្ព​ច្រើនលើស​លប់​នេះ​ ​បាន​ធ្វើ​ឱ្យ​មាស​ ​និង​ ​Bit​coin​ ​ជាដើម​ ​បាន​ឡើងថ្លៃ​យ៉ាង​គំហុក​ ​ដ្បិត​រូបិយវត្ថុ​អរូបី​ភាគច្រើន​ ​គិត​ជាដុល្លារ​អាមេរិក​។​ ​នេះ​ជា​មូលហេតុ​មួយ​ ​ដែល​វិនិ​យោគិន​ចាប់ផ្ដើម​មាន​ទំនោរ​សម្រុក​ទិញ​ ​Bit​coin​ ​និង​រំពឹង​លក់​ចេញ​វិញ​នៅ​ពេល​តម្លៃ​វា​ផ្ទុះ​ខ្លាំង​ក្នុង​ទី​ផ្សារ​។​


​៤​. ​ក្រុមហ៊ុន​យក្ស​ទូទាត់ប្រាក់​ ​Pay​pal​ ​ប្រកាស​ទទួលស្គាល់​ ​Bit​coin​ ​ជា​មធ្យោបាយ​ទូទាត់​លុយ​ថ្មី​

ក្រុមហ៊ុន​យក្ស​ទូទាត់ប្រាក់​ ​Pay​pal​ ​ប្រកាស​ទទួលស្គាល់​ ​Bit​coin​ ​ជា​មធ្យោបាយ​ទូទាត់​លុយ​ថ្មី​

​ថ្មីៗ​នេះ​ ​ក្រុមហ៊ុន​ដ៏​មាន​ប្រជាប្រិយភាព​មួយ​គឺ​ ​Pay​Pal​ (​P​Y​P​L​) ​បាន​ប្រកាស​ថា​ ​ក្នុង​ពេល​បន្តិចទៀត​ ​Pay​pal​ ​នឹង​អនុ​ញ្ញាតិ​ឲ្យ​បណ្ដា​អ្នកប្រើប្រាស់​គណនី​ ​Pay​Pal​ ​និង​អតិថិជន​អាច​ទិញ​ ​លក់​ ​កាន់កាប់​ ​និង​ទទួល​ ​Bit​coin​ ​ក៏ដូចជា​រូបិយវត្ថុ​អរូបី​ដទៃទៀត​សម្រាប់​ទូទាត់ប្រាក់​។​ ​យើង​ធ្លាប់តែ​ទិញ​ទំនិញ​ដោយ​ទូទាត់​ជា​លុយ​សុទ្ធ​ ​កាត​ឥណទាន​ ​ឬ​ផ្ទេរ​តាម​កុង​ធនាគារ​ ​ប៉ុន្តែ​ពេលនេះ​ ​ការ​ជួញ​ដូរ​និង​ការ​ទូទាត់​អីវ៉ាន់​នានា​តាមរយៈ​ ​Bit​coin​ ​កាន់តែ​កើន​ឡើង​។​

​មកទល់​ពេលនេះ​ វិនិ​យោគិន​ជោគជ័យ​លើ​ ​Bit​coin​ ​នៅតែ​ប្រកាន់​ទ​ស្សនៈ​វិជ្ជមាន​ចំពោះ​វា​ថា​ ​វា​នឹង​បន្ត​ឡើងថ្លៃ​ក្នុង​ឆ្នាំ​ ​២​០​២​១​ ​នេះ​។​ ​ពោល​គឺ​វា​បាន​ហុច​សញ្ញា​វិជ្ជមាន​តាំងពី​ដើម​ឆ្នាំ​ ​កាលពី​ថ្ងៃ​ទី​ ​៧​ ​មករា​ ​កន្លងទៅ​ ​ដោយ​តម្លៃ​ ​Bit​coin​ ​មួយ​បាន​បំបែក​កំណត់​ត្រា​កើន​ដល់​ 4 ​ម៉ឺន​ដុល្លារ​ ​ជាលើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​។​

​យ៉ាងណាមិញ​ ​មុននឹង​សម្រេច​ចិត្ត​ទិញ​ ​Bit​coin​ ​អ្នក​គួរ​សិក្សា​ឲ្យ​ច្បាស់ជា​មុន​សិន​ ​ចៀសវាង​មាន​វិប្បដិសារី​នៅ​ថ្ងៃមុខ​ ​ព្រោះ​ការ​វិនិយោគ​ ​Bit​coin​ ​មាន​ហា​និ​ភ័យ​ខ្ពស់​ ​ដ្បិត​ថា​តម្លៃ​វា​ហក់​ឡើង​ ​ហក់​ចុះ​ ​រហ័ស​ពេក​ក្នុងរយៈពេល​ខ្លី​មួយ​ដែល​នឹកស្មាន​មិនដល់​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ការ​ជួញ​ដូរ​ ​និង​ការ​វិនិយោគ​ ​Bit​coin​ ​ត្រូវ​បាន​ចាត់ទុកជា​អំពើ​ខុសច្បាប់​ក្នុង​ប្រទេស​មួយ​ចំនួន​ផង​ដែរ​។​ ​បើ​យើង​ងាក​មក​ប្រទេស​កម្ពុជា​យើង​វិញ​ ​ធនាគារជាតិនៃកម្ពុជា​ក៏​ពុំបាន​ទទួលស្គាល់​ ​Bit​coin​ ​នេះ​ឡើយ​ ​ដ្បិត​ថា​ ​Bit​coin​ ​មិន​ប្រើប្រាស់​ប្រព័ន្ធ​ធនាគារ​ដើម្បី​ទូទាត់​ ​ឬ​មាន​ប្រព័ន្ធ​ដែល​គ្រប់គ្រង​ដោយ​ធនាគារ​ជាតិ​នោះ​ទេ​។​


​បញ្ជាក់​៖​ ​ក្រុម​ការងារ​ ​កាក់​សេន​ ​មិនបាន​លើកទឹកចិត្ត​ឱ្យ​នរណា​ម្នាក់​វិនិយោគ​ជាមួយ​ ​Bit​coin​ ​នេះ​ទេ​ ​គឺ​ពួកយើង​មាន​គោលបំណង​ត្រឹមតែ​ចែករំលែក​អំពី​ចំណេះ​ដឹង​មូលដ្ឋាន​និង​ព័ត៌មាន​ខ្លះ​ៗ​ពី​ ​Bit​coin​ ​តែប៉ុណ្ណោះ​៕​

​អត្ថបទ​ត្រូវ​បាន​ស្រាវជ្រាវ​ ​និង​ដកស្រង់​ចេញពី​ប្រភព​៖​
– “​Why​ ​Does​ ​t​h​e​ ​Price​ o​f​ ​Bit​coin​ ​Keep​ ​Going​ ​Up​?” ​Invest​o​p​e​d​i​a​.
– 5 ​crucial​ ​bit​coin​ ​prediction​s ​for​ 2021, ​from​ ​a​ ​fin​t​e​c​h​ ​expert​ ៉”. CNBC.
– “U.S. ​Treasury​ ​To​ ​Borrow​ $3 ​Trill​ion​ ​To​ ​Finance​ ​Pan​d​e​m​i​c ​Relief​ ​Program​s” n​p​r.or​g​
– “​Why​ ​I​s ​Bit​coin​ ​Going​ ​Up​, ​and​ ​Will​ ​It​ ​Crash​ ​Soon​? ​What​’s ​Next​ ​as​ ​Price​ ​Double​s ​to​ $40K” ​Coin​desk​

ពាក្យទាក់ទង: Bit​coin​ដោយសារអ្វី?ឡើងតម្លៃ
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

៣ យ៉ាងដែលក្រុមហ៊ុនគិតគូរពីបុគ្គលិក
វិនិយោគ
៥ ខែមុន

៣ យ៉ាងដែលក្រុមហ៊ុនគិតគូរពីបុគ្គលិក

បើក​ហាង​កាហ្វេ​ម្នាក់ឯង​ ​ឬ​ចូលហ៊ុន​គ្នា​?
វិនិយោគ
៥ ខែមុន

បើក​ហាង​កាហ្វេ​ម្នាក់ឯង​ ​ឬ​ចូលហ៊ុន​គ្នា​?

កាត់បន្ថយហានិភ័យក្នុងការវិនិយោគ
វិនិយោគ
៥ ខែមុន

កាត់បន្ថយហានិភ័យក្នុងការវិនិយោគ

​កំណើន​សេដ្ឋកិច្ច​ធ្វើឪ្យសង្គមជាតិ​ការ​រីក​ចម្រើន​ក្នុងរូបភាពណាខ្លះ?
វិនិយោគ
៥ ខែមុន

​កំណើន​សេដ្ឋកិច្ច​ធ្វើឪ្យសង្គមជាតិមានការ​រីក​ចម្រើន​ក្នុងរូបភាពណាខ្លះ?

វិនិយោគ
៦ ខែមុន

ចេញធ្វើការ​ដំបូង​គួរចូលក្រុមហ៊ុន​ធំ​ ឬ​ Start​up​

ការវិនិយោគ​ទៅលើ​វត្ថុធាតុដើម​
វិនិយោគ
៦ ខែមុន

ការវិនិយោគ​ទៅលើ​វត្ថុធាតុដើម​

អាយុខ្ទង់​ ​២​០​ឆ្នាំគួរបើកហាងកាហ្វេអត់?​
វិនិយោគ
៦ ខែមុន

អាយុខ្ទង់​ ​២​០​ឆ្នាំគួរបើកហាងកាហ្វេអត់?​

ការគំនិតធ្វើអាជីវកម្មតែមិនមានដើមទុន
វិនិយោគ
៦ ខែមុន

ការគំនិតធ្វើអាជីវកម្មតែមិនមានដើមទុន

អត្ថបទបន្ទាប់
ទស្សនៈលុយកាក់ដែល​ឪពុក​ម្ដាយ​គួរតែបង្រៀន​កូន​ៗ

ទស្សនៈលុយកាក់ដែល​ឪពុក​ម្ដាយ​គួរតែបង្រៀន​កូន​ៗ

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist