Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ចំណូលចំណាយ

​​ទិញផលិត​ផលប្រូ​ម៉ូត​សិន​ ​Black Friday​ ​ពិតជា​ចំណេញ​ឬទេ?

២ ឆ្នាំមុន
1 នាទីក្នុងការអាន
64
ទស្សនា
FacebookTwitterLinkedinTelegramQR Code
​​ទិញផលិត​ផលប្រូ​ម៉ូត​សិន​ ​Black Friday​ ​ពិតជា​ចំណេញ​ឬទេ?
FacebookTwitterLinkedinTelegramQR Code

​ប្រូ​ម៉ូត​សិន​ ​Black Friday​ ​នេះ​ ​គឺ​ធ្វើឡើង​នៅ​ទូទាំង​ពិភពលោក​ ​ព្រោះ​វា​ជា​ប្រភេទ​ម៉ា​ឃី​ត​ធីង​ដែល​អាច​លក់​អីវ៉ាន់​ចេញ​បាន​ច្រើនជាង​គេ​។​ ​ប៉ុន្តែ​ក្នុងនាម​យើង​ជា​អ្នកទិញ​អីវ៉ាន់​ថ្ងៃ​គេ​ប្រូ​ម៉ូត​សិន​ហ្នឹង​ ​ប្រាកដ​ចិត្ត​ឬ​អត់​ថា​ ​ពិតជា​ចំណេញ​មែន​?

​ប្រូ​ម៉ូត​សិន​ ​Black Friday​ ​ជា​ប្រភេទ​ប្រូ​ម៉ូត​សិន​បញ្ចុះតម្លៃ​ច្រើន​ ​តាមដែល​យើង​មើលឃើញ​ដូចជា​ ​បញ្ចុះ​ 50% – 70% ​ទិញ​មួយ​ថែម​១​ថែម​ ​ទិញ​២​ថែម​១​ ​ឬ​ ​Up to​ 90%(​សុំ​កុំ​ច្រឡំ​ថា​គ្រប់​ផលិត​ផលិត​បញ្ចុះ​ដល់​ 90% ឱ្យ​សោះ​ ​គេ​គ្រាន់តែ​មាន​ផលិតផល​មួយ​ចំនួន​អាច​បញ្ចុះ​ដល់​ 90% ​ប៉ុណ្ណោះ​) ​។​

​១​. ​ពិនិត្យមើល​តម្លៃ​ឱ្យ​បាន​ច្រើន​កន្លែង​ (​អាច​ពិនិត្យមើល​តាម​វេ​ប​សាយ​ ​ឬ​ហ្វេ​ក​ប៊ុ​ក​ផេ​ក​)

ពិនិត្យមើល​តម្លៃ​ឱ្យ​បាន​ច្រើន​កន្លែង​ (​អាច​ពិនិត្យមើល​តាម​វេ​ប​សាយ​ ​ឬ​ហ្វេ​ក​ប៊ុ​ក​ផេ​ក​)

​ជាទូទៅ​ ​បើ​ផលិតផល​នោះ​មិនមែន​ជា​ប្រភេទ​ផលិតផល​លក់ផ្ដាច់មុខ​ ​បានន័យ​ថា​កន្លែងណា​ក៏មាន​លក់​ដែរ​។​ ​អញ្ចឹង​! ​ប្រសិនបើ​យើង​មិនមែន​ជា​អតិថិជន​ចាស់​ ​មិន​ដឹង​តម្លៃ​ដើម​ ​យើង​អាច​ពិនិត្យមើល​តម្លៃ​ថា​ ​តើ​ពីមុន​ៗ​គេ​លក់​ផលិតផល​នេះ​តម្លៃ​ប៉ុន្មាន​តាម​កន្លែងផ្សេង​។​ ​ឧបមា​ថា​ ​អ្នក​កំពុង​ទិញ​អីវ៉ាន់​តាម​វេ​ប​សាយ​មួយ​ ​ដូចនេះ​គួរ​ពិនិត្យ​លើ​វេ​ប​សាយ​ផ្សេងៗ​ទៀត​ ​ថា​គេ​មាន​លក់​ផលិតផល​នេះ​ទេ​ ​ហើយ​ដាក់​លក់​ក្នុង​តម្លៃ​ប៉ុន្មាន​ដែរ​?


​២​. ​ពិនិត្យមើល​កន្លែង​ ​Review​ ​Product​

ពិនិត្យមើល​កន្លែង​ ​Review​ ​Product​

​ប្រសិនបើ​កំពុង​ទិញ​អន​ឡា​ញ​ ​ឬ​តាម​វេ​ប​សាយ​ ​គួរ​ពិនិត្យមើល​កន្លែង​ ​Review​ ​ព្រោះ​ជា​កន្លែង​បញ្ចេញមតិ​យោបល់​ពី​អតិថិ​ន​។​ ​ពួកគេ​អាច​នឹង​និយាយ​រៀបរាប់​ពី​តម្លៃ​ ​ឬ​ប្រភេទ​ផលិតផល​នោះ​ល្អ​ ​ឬ​មិន​ល្អ​នៅ​ទីនោះ​ផង​ដែរ​។​


​៣​. ​ប្រយ័ត្នប្រយែង​ជាមួយនឹង​ពាក្យ​ “​តម្លៃ​ដើម​ $$$ ​ចុះ​មក​សល់​ត្រឹមតែ​ $$$”

​តម្លៃ​លើ​ផលិតផល​នីមួយៗ​អាច​នឹង​មានការ​ប្រែប្រួល​ដែល​វា​អាច​នឹង​ខុស​ពី​តម្លៃ​ដើម​។​ ​គេ​អាច​នឹង​ត​ម្លើ​ង​ឱ្យ​ខ្ពស់​ជាង​មុន​ ​បន្ទាប់មក​បញ្ចុះ​មក​សល់​តម្លៃ​ដើម​ ​ឬ​ពុំ​ដូច្នោះ​ទេ​ ​គេ​ត​ម្លើ​ង​ថ្លៃ​ឱ្យ​ខ្ពស់​ ​បញ្ចុះតម្លៃ​ឱ្យ​មើលឃើញ​ថា​ច្រើន​។​ ​ឧទាហរណ៍​ថា​ ​តម្លៃ​នៃ​ផលិតផល​នោះ​ 70$ ​ប៉ុន្តែ​គេ​បាន​តម្លៃ​ដើម​ 100$ ​បញ្ចុះ​ 30% ​នៅសល់​ $70 ​ឬ​អាច​មាន​ករណី​ខ្លះ​គេ​បញ្ចុះ​ 35% ​មក​សល់​ត្រឹម​ $65 ​ដែលគេ​បញ្ចុះ​មែន​ ​តែ​មិនមែន​ច្រើន​ដូច​គេ​និយាយ​ឡើយ​។​


​៤​. ​​​ទិញផលិត​ផលប្រូ​ម៉ូត​សិន​ ​Black Friday​ ​ពិតជា​ចំណេញ​ឬទេ?​

ទិញផលិត​ផលប្រូ​ម៉ូត​សិន​ ​Black Friday​ ​ពិតជា​ចំណេញ​ឬទេ?​

​ជា​ធម្មតា​ ​បើ​យើង​ទិញ​អីវ៉ាន់​អន​ឡា​ញ​ ​តាម​វេ​ប​សាយ​ ​គេ​រមែង​គិតថ្លៃ​ដឹកជញ្ជូន​ពីលើ​ផលិតផល​របស់យើង​នោះ​។​ ​គេ​អាច​បញ្ចុះតម្លៃ​ផលិតផល​ទំនិញ​ពិតមែន​ ​តែ​សម្រាប់​សេវា​ដឹកជញ្ជូន​អាច​នឹង​មានការ​ប្រែប្រួល​នៅ​ថ្ងៃ​បញ្ចុះតម្លៃ​នេះ​។​ ​វិធីសាស្ត្រ​នេះ​ហាក់​ឃើញ​ភាគច្រើន​នៅ​តាម​វេ​ប​សាយ​ទំនិញ​ក្រៅ​ប្រទេស​ ​ដែល​យើង​តម្រូវ​ឱ្យ​បង់ថ្លៃ​ដឹកជញ្ជូន​(​Shipping​ ​Fee​)​ពី​ប្រទេស​មួយ​មកកាន់​ប្រទេស​មួយ​ក្នុង​តម្លៃ​ថ្លៃ​។​


​៥​. ​អញ្ចឹង​គួរ​ទិញ​ផលិតផល​ថ្ងៃ​ ​Black Friday​ ​ឬ​អត់​?

​វា​អាស្រ័យ​លើ​ប្រភេទ​ទំនិញ​ដែល​អ្នក​ចង់បាន​ ​បូករួម​តម្លៃ​ដែលគេ​ដាក់​លក់​។​ ​ថ្ងៃ​ ​Black Friday​ ​មិនមែន​តែ​ថ្ងៃ​គេ​លក់​ផលិតផល​ថ្មីៗ​ទាំងអស់​នោះ​ទេ​ ​វាក​៏​អាច​ជា​ថ្ងៃ​គេ​លក់​ផលិត​ចាស់ៗ​ដែល​នៅសល់​ក្នុង​ស្តុក​ច្រើន​។​ ​ប្រសិនបើ​អ្នក​គិតថា​ ​ផលិតផល​ក្នុង​ស្តុក​ទាំងអស់​នោះ​អាច​មាន​អត្ថប្រយោជន៍​ ​ហើយ​តម្លៃ​ធូរ​ថ្លៃ​ ​អ្នក​អាច​ពិចារណា​បាន​៕

ពាក្យទាក់ទង: ​Black Friday​ចំណេញ​​ទិញផលិត​ផលប្រូ​ម៉ូត​សិន​
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

Amret remains a leading financial institution in promoting and supporting women in Cambodian business
ចំណូលចំណាយ
២ សប្តាហ៍មុន

អម្រឹតនៅតែជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេក្នុងការលើកកម្ពស់ និងគាំទ្រស្ត្រីក្នុងអាជីវកម្មកម្ពុជា

ប្រទេសកាតាចំណាយលើព្រឹតិ្តការណ៍FIFA World Cup ប៉ុន្មាន?
ចំណូលចំណាយ
៤ ខែមុន

ប្រទេសកាតាចំណាយលើព្រឹតិ្តការណ៍FIFA World Cup ប៉ុន្មាន?

កំពូលអ្នកចាយលុយប្រចាំឆ្នាំ២០២២
ចំណូលចំណាយ
៥ ខែមុន

កំពូលអ្នកចាយលុយប្រចាំឆ្នាំ២០២២

ពេល​បច្ចុប្បន្នគួរ​ពង្រីកចំណូលឲ្យបានច្រើនទេ?
ចំណូលចំណាយ
៥ ខែមុន

ពេល​បច្ចុប្បន្នគួរ​ពង្រីកចំណូលឲ្យបានច្រើនទេ?

ចំណូលចំណាយ ហិរញ្ញវត្ថុ
៥ ខែមុន

អ្នករកសុីគួរចាត់ចែង​ហិរញ្ញវត្ថុអាជីវកម្មរបៀបណា?

ចំណូលចំណាយ
៦ ខែមុន

អាជីវកម្មអនឡាញ និងអាជីរកម្មហាងផ្ទាល់

Scam ៣ យ៉ាងដែលគួរប្រយ័ត្នលើបណ្តាញ Facebook
ចំណូលចំណាយ
៦ ខែមុន

Scam ៣ យ៉ាងដែលគួរប្រយ័ត្នលើបណ្តាញ Facebook

៣_ _ល្បិច_ដើម្បី_សល់_លុយ_ចុងខែ_
ចំណូលចំណាយ សន្សំ
៧ ខែមុន

៣​ ​ល្បិច​ដើម្បី​សល់​លុយ​ចុងខែ​

អត្ថបទបន្ទាប់
តើមានអ្វីកើតឡើង​បើទី​ផ្សារ​មាន​អ្នកផ្គត់ផ្គង់​តែ​មួយ?

តើមានអ្វីកើតឡើង​បើទី​ផ្សារ​មាន​អ្នកផ្គត់ផ្គង់​តែ​មួយ?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist