Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ពន្ធនិងច្បាប់

ទីផ្សារងងឹត និង​ទី​ផ្សារ​ប្រផេះ​ខុសគ្នា​ដូច​ម្តេច?

២ ឆ្នាំមុន
1 នាទីក្នុងការអាន
685
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ទីផ្សារងងឹត និង​ទី​ផ្សារ​ប្រផេះ​ខុសគ្នា​ដូច​ម្តេច?
FacebookTwitterLinkedinTelegramQR Code

​កុំ​ច្រឡំ​ថា​ ​ទី​ផ្សារងងឹត​ជាទី​ផ្សារ​​​ដែល​គ្មាន​អំពូលភ្លើង​ ​និង​គ្រឿង​អគ្គិសនី​បំភ្លឺ​ ​ហើយ​ទី​ផ្សារ​ប្រផេះ​ជាទី​ផ្សារ​​​ដែលគេ​លាប​ពណ៌​ប្រផេះ​ណា​ ​គឺ​ពុំមែន​ដូច្នេះ​ទេ​! ​ថ្ងៃនេះ​ អេ​ដ​មីន​នឹង​នាំ​អ្នក​ទាំងអស់គ្នា​ ​មក​ស្គាល់​ពី​ភាព​ខុសគ្នា​រវាង​ទី​ផ្សារងងឹត​ ​និង​ទី​ផ្សារ​ប្រផេះ​។​ តោះ​ស្វែងយល់​ខាងក្រោម​៖​

ទីផ្សារងងឹត និង​ទី​ផ្សារ​ប្រផេះ​ខុសគ្នា​ដូច​ម្តេច?

‣ ​ទី​ផ្សារងងឹត​

ជាទី​ផ្សារ​ទុច្ចរិត​ ​ដែល​សកម្មភាព​ជួញ​ដូរ​ ​លក់​និង​ទិញ​ប្រព្រឹត្តទៅ​ដោយ​ខុសច្បាប់​។​ ​មនុស្ស​ដែល​ចូលរួម​រក​ស៊ីក្នុង​ទី​ផ្សារ​នេះ​ ​ច្រើនតែ​មាន​គោលបំណង​ចង់​គេច​ពន្ធ​ដែល​រដ្ឋាភិបាល​កំណត់​ ​រីឯ​អតិថិជន​ចង់​ទិញ​អីវ៉ាន់​ដែល​ធូរ​ថ្លៃ​ ​និង​មិន​មាន​ក្នុង​ទី​ផ្សារ​ស្រប​ច្បាប់​។​ ​ជាទូទៅ​ ​គេ​បែងចែក​ទី​ផ្សារងងឹត​នេះ​ ​ជា​៣​មែកធាង​គឺ​ ​ព័ត៌មាន​ផ្ទាល់ខ្លួន​ ​ផលិតផល​ខុសច្បាប់​ ​និង​ផលិតផល​ស្រប​ច្បាប់​ ​តែ​លក់​បែប​ខុសច្បាប់​។​

  1. ​ចំពោះ​ព័ត៌មាន​ផ្ទាល់ខ្លួន​ ​គឺ​ជន​អនាមិក​ជា​អ្នក​បរិហារ​តាម​ប្រព័ន្ធ​អ៉ី​ន​ធឺ​ណេ​ត​ ​តាមរយៈ​ការ​ហេ​ក​យក​អត្តសញ្ញាណ​របស់​នរណា​ម្នាក់​តាំងពី​លេខ​គណនី​ធនាគារ​ ​លេខ​កូ​ដ​កាត​ឥណទាន​ ​ឬ​ហេ​ក​ចូល​ប្រព័ន្ធ​ផ្ទៃក្នុង​របស់​ក្រុមហ៊ុន​ធំ​ៗ​ណាមួយ​ ​ដើម្បី​ប្រមូលផ្ដុំ​ព័ត៌មាន​ទាំងនេះ​ ​ដាក់​លក់​ក្នុង​ទី​ផ្សារងងឹត​។​
  2. ​រីឯ​ផលិតផល​ ​ឬ​សេវាកម្ម​ខុសច្បាប់​វិញ​ ​គឺ​ត្រូវ​បាន​រដ្ឋ​ហាមប្រាម​មិន​ឲ្យ​មាន​សកម្មភាព​ជួញ​ដូរ​ឡើយ​ ​ដូចជា​ថ្នាំជក់​ ​កាប់ព្រៃ​ឈើ​ដោយ​គ្មាន​ការអនុញ្ញាត​ពី​រដ្ឋាភិបាល​ ​ជួញ​ដូរ​សត្វព្រៃ​ ​អវយវៈ​មនុស្ស​(​ក្រលៀន​ ​ថ្លើម​) ​គ្រឿង​សព្វាវុធ​ ​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​ ​ការ​រកស៊ី​ផ្លូវ​ភេទ​ ​ការ​លាង​លុយ​កខ្វក់​ជាដើម​។​
  3. ​ចំណែក​ឯ​ផលិតផល​ស្រប​ច្បាប់​ ​តែ​លក់​ក្នុង​ផ្លូវ​ខុសច្បាប់​វិញ​ ​ស្ដែង​ក្រោម​រូបភាព​ជា​ការ​គេច​ពន្ធ​ពី​រដ្ឋអំណាច​។​ ​ឧទាហរណ៍​ ​បុគ្គល​ “​ក​” ​បើក​ជំនួញ​ដាក់​លក់ទំនិញ​ ​ឬ​សេវាកម្ម​ស្រប​ច្បាប់​ ​ប៉ុន្តែ​គាត់​គេច​វេ​ស​ពី​ពន្ធ​ ​ឬ​ថ្លៃ​រត់​ឯកសារ​ ​ថ្លៃ​សុំ​អាជ្ញា​ប​ណ្ណ​បើក​អាជីវកម្ម​។​ល​។​ ​ដូចនោះ​ ​បុគ្គល​ “​ក​” ​ជាប់​ឈ្មោះ​ជា​អ្នករក​ស៊ីក្នុង​ទី​ផ្សារងងឹត​។​ ​សូម្បីតែ​ហាងទំនិញ​ ​ឬ​អាហារដ្ឋាន​ណា​ដែល​មិន​ប្រមូល​អាករ​ពី​អតិថិជន​ ​ហើយ​មិន​ប្រកាស​ពី​ប្រាក់ចំណូល​ទៅ​ខាង​រដ្ឋ​ ​អាជីវកម្ម​នោះ​ត្រូវ​បាន​ចាត់ទុកជា​ទី​ផ្សារងងឹត​ដូចគ្នា​។​

​ទី​ផ្សារងងឹត​ផ្ដល់​គុណវិបត្តិ​ ​និង​កំហាត​បង់​ជាច្រើន​ដល់​សេដ្ឋកិច្ច​ជាតិ​ ​ពោល​គឺ​រដ្ឋ​បាត់បង់​ចំណូល​ជាតិ​ពី​ការ​បង់ពន្ធ​របស់​ប្រជាពលរដ្ឋ​ ​ដែល​បង្ក​ភាព​រាំង​ស្ទះ​ដល់​ការ​បើកប្រាក់ខែ​ជូន​មន្ត្រី​រាជការ​ ​កងកម្លាំង​ប្រដាប់​អាវុធ​ ​គ្រូបង្រៀន​ ​ហើយ​ធ្វើឲ្យ​កញ្ចប់​ថវិកា​រ​ជំនួយ​សុខុមាលភាព​សង្គម​ក៏​ថមថយ​ទៅតាម​នោះ​ដែរ​។​ ​មិន​ត្រឹម​តែប៉ុណ្ណោះ​ ​វា​ញ៉ាំង​ឱ្យ​ផលិតផល​ក្នុងស្រុក​សរុប​ (​G​D​P​) ​ធ្លាក់ចុះ​ ​ហើយ​អត្រា​អ្នក​គ្មាន​ការងារ​ធ្វើ​ ​ក៏​ធ្លាក់ចុះ​ដូចគ្នា​។​


‣ ​ទី​ផ្សារ​ប្រផេះ​

គឺជា​ទី​ផ្សារ​​​ដែល​ដាក់​លក់​ផលិតផល​ស្រប​ច្បាប់​ ​ប៉ុន្តែ​មិន​ត្រូវ​បាន​ឆ្លងកាត់​ការអនុញ្ញាត​ត្រឹមត្រូវតាម​នីតិវិធី​ពី​ម្ចាស់​ប្រេ​ន​ដើមឡើយ​។​ ​ទំនិញ​ដែលគេ​ឧ​ស្សាហ៍​ជួញ​ដូរ​ញឹកញាប់​ក្នុង​ទី​ផ្សារ​ប្រផេះ​ ​មាន​ដូចជា​នាឡិកា​ ​បារី​ ​ស​ម្លៀ​ក​បំពាក់​ ​គ្រឿង​ស​ម្អា​ង​ ​ឧបករណ៍តន្ត្រី​ជាដើម​។​ ​រីឯ​ទំនិញ​ក្លែងក្លាយ​ ​ដែល​មិនបាន​ផលិត​ពី​ក្រុមហ៊ុន​ស្រប​ច្បាប់​វិញ​ ​ក៏​អាច​ចាត់ទុកជា​ធាតុផ្សំ​ក្នុង​ទី​ផ្សារ​ប្រផេះ​ផង​ដែរ​។​ ​តួយ៉ាង​ ​ស្បែកជើង​របស់​ប្រេ​ន​ល្បី​ៗ​ដូចជា​ ​A​d​i​d​as​, ​P​e​d​ro, N​i​k​e​ ​ត្រូវ​បាន​គេ​បន្លំ​ជា​ផលិតផល​ក្លែងក្លាយ​ដាក់​លក់​ត្រៀបត្រា​ក្នុង​ផ្សារ​ ​ដែល​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​ ​ហើយ​ពេលខ្លះ​មានភិន​ភាគ​ស្រដៀងគ្នា​ទៅ​នឹង​ ​Original​ ​Product​ ​ទៀត​ផង​។​

​យើង​ឃើញ​ថា​ទី​ផ្សារ​ប្រផេះ​ ​ថ្វីត្បិតតែ​គ្មាន​ការ​រឹត​បន្តឹង​ខ្លាំង​ដូច​ទី​ផ្សារងងឹត​ ​តែ​វា​នៅតែ​ផ្តល់​ភាព​អវិជ្ជមាន​ដល់​ប្រេ​ន​ដើម​ផង​ដែរ​ ​ព្រោះ​ពួកគេ​បាត់បង់​ចំណូល​ ​ដ្បិត​អតិថិជន​និយម​ជាវ​ទំនិញ​ដែល​ថោក​ជាង​ ​ហើយ​វា​អាច​នឹង​ប៉ះពាល់​ដល់​កិត្តិយស​ ​ឬ​កម្មសិទ្ធិ​បញ្ញា​របស់​ប្រេ​ន​ដើម​ ​ប្រសិនបើ​ ​Dealer​ ​បង្ក​ភាព​រ​ញ៉េ​រ​ញ៉ៃ ​ឬ​ភាព​វឹកវរ​ផ្សេងៗ​ដល់​ផលិតផល​នៃ​ប្រេ​ន​ដើម​។​

​ជា​រួម​មក​ ​យើង​អាច​ទាញ​សម្មតិកម្ម​បាន​ថា​ ​ទី​ផ្សារ​ប្រផេះ​ ​ថ្វីត្បិតតែ​ស្រប​ច្បាប់​ ​និង​ហា​និ​ភ័យ​តិច​ជាង​ទី​ផ្សារងងឹត​ក៏​ពិតមែន​ ​តែ​វាក​៏​មិន​ល្អឥតខ្ចោះ​ដែរ​ ​ព្រោះ​វា​អាច​ធ្វើឲ្យ​ការប្រកួតប្រជែង​ក្នុង​ទី​ផ្សារ​សេរី​បាត់បង់​តម្លា​ភាព​។​ ​ចំពោះ​ ​ទី​ផ្សារងងឹត​វិញ​ ​មិន​ត្រឹមតែ​ប្រាសចាក​ពី​បញ្ញត្តិច្បាប់​ក្នុង​ផ្លូវ​អាណាចក្រ​ទេ​ ​វា​ថែមទាំង​ប៉ះពាល់​ដល់​សាសនា​ចក្រ​ ​និង​ក្រម​សីលធម៌​ផង​ដែរ​៕​

ពាក្យទាក់ទង: ខុសគ្នា​ដូច​ម្តេចទីផ្សារងងឹត​ទី​ផ្សារ​ប្រផេះ​
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

​ តើ​ពន្ធ​ប្រយោល​ ​ឬ​ពន្ធមិនចំពោះ​ជា​អ្វី​?
ពន្ធនិងច្បាប់
៥ ខែមុន

​ តើ​ពន្ធ​ប្រយោល​ ​ឬ​ពន្ធមិនចំពោះ​ជា​អ្វី​?

ធនាគារ​មាន​សិទ្ធិ​ និង​កាតព្វកិច្ច​អ្វីខ្លះ?
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ
៥ ខែមុន

ធនាគារ​មាន​សិទ្ធិ​ និង​កាតព្វកិច្ច​អ្វីខ្លះ?

"ក្ស័យធន" អ្វីដែលអ្នកគួរដឹងលើសពីនិយមន័យ
ពន្ធនិងច្បាប់ វិនិយោគ
២ ឆ្នាំមុន

“ក្ស័យធន”​ អ្វី​ដែល​អ្នក​គួរ​ដឹង​លើស​ពី​និយម​ន័យ

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ
២ ឆ្នាំមុន

សវនកម្ម (Audit)

ពន្ធនិងច្បាប់
២ ឆ្នាំមុន

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

តើហាងបញ្ចាំជាប្រភេួទអាជីវកម្មស្របច្បាប់ដែរឬទេ?
ពន្ធនិងច្បាប់
២ ឆ្នាំមុន

តើ​ហាង​បញ្ចាំ​ជា​ប្រភេទ​​អាជីវកម្ម​ស្រប​ច្បាប់​ដែរ​ឬ​ទេ?

ពន្ធ និងអាករ
ពន្ធនិងច្បាប់
២ ឆ្នាំមុន

ពន្ធ និង អាករ

ពន្ធនិងច្បាប់
២ ឆ្នាំមុន

ពន្ធ​លើ​អត្ថ​ប្រយោជន៍​បន្ថែម

អត្ថបទបន្ទាប់
Credit Score ពិន្ទុឥណទាន

Credit Score ពិន្ទុឥណទាន

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist