Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ

ខ្ចីលុយ​ពី​ធនាគារ​មក​រកស៊ី​ល្អឬទេ?

១ year
1 នាទីក្នុងការអាន
123
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ខ្ចីលុយ​ពី​ធនាគារ​មក​រកស៊ី​
FacebookTwitterLinkedinTelegramQR Code

​មាន​ទ​ស្សនៈ​ជាច្រើន​យល់ឃើញ​ថា​ការខ្ចី​លុយ​ធនាគារ​ប្រៀប​បីដូច​បង្កើត​បំណុល​ឲ្យ​ខ្លួនឯង​។​ ​មិនថា​ខ្ចី​ដើម្បី​បង់​រំ​លោះ​ផ្ទះ​ ​យកមក​ពង្រីក​អាជីវកម្ម​ ​ឬ​ធ្វើជា​ដើមទុន​រកស៊ី​ក៏ដោយ​ ​ព្រោះ​គេ​គិតថា​ ​បើ​អាជីវកម្ម​មិន​រលូន​ ​ឬ​មិន​ដំណើរការ​ទៅមុខ​ ​នោះ​បំណុល​ជាប់​ខ្លួន​នឹង​កាន់តែ​កើន​ច្រើន​ជាមិនខាន​។​

​ប៉ុន្តែ​បើ​រង់ចាំ​ដល់​យើង​សន្សំ​គ្រប់​ធ្វើ​ដើមទុន​ ​តើ​ត្រូវ​ចំណាយ​ពេល​ប៉ុន្មាន​ទម្រាំ​បើក​រកស៊ី​បាន​? ​ម៉្យាង​ ​មិនមែន​ថា​បំណុល​សុទ្ធតែ​អាក្រក់​ទាំងអស់​ទេ​ ​បើ​យើង​សិក្សា​លម្អិត​ទៅ​ ​ការខ្ចី​លុយ​ពី​ធនាគារ​មក​រកស៊ី​គឺជា​យុទ្ធ​សា​ស្រ្ត ​និង​ជម្រើស​ល្អ​មួយ​វិញ​ទេ​។​
​អ៊ីចឹង​ ​យើង​មក​ស្វែងយល់​ទាំងអស់គ្នា​ថា​ ​ការខ្ចី​លុយ​ពី​ធនាគារ​មក​រកស៊ី​ផ្ដល់​អត្ថប្រយោជន៍​អ្វីខ្លះ​?

ខ្ចីលុយ​ពី​ធនាគារ​មក​រកស៊ី​

​សម្រួល​ដល់​ការ​បង្វិល​ទុន​រកស៊ី​

​សម្រួល​ដល់​ការ​បង្វិល​ទុន​រកស៊ី​

​ការ​រកស៊ី​ ​ត្រូវ​មាន​លុយ​ចេញចូល​ ​បង្វិល​ចុះឡើង​ជា​រឿង​ធម្មតា​។​ ​តែ​ប្រសិនបើ​ដើមទុន​របស់​អ្នក​នៅ​មាន​ក​ម្រិ​ត​ ​ស្រប​ពេល​ដែល​លំ​ហូរ​សាច់ប្រាក់​ត្រូវ​បាន​រាំង​ស្ទះ​ ​និង​ពុំ​មាន​គ្រប់គ្រាន់​សម្រាប់​ការ​ទូទាត់​ចាំបាច់​ក្នុង​អាជីវកម្ម​ ​វា​អាច​នាំ​នូវ​បញ្ហា​ប្រឈម​សម្រាប់​អាជីវកម្ម​នោះ​ជាច្រើន​ដូចជា​ ​ការ​ខកខាន​ការនាំចូល​វត្ថុធាតុដើម​ ​ការ​រាំង​ស្ទះ​ដំណើរការ​ផលិត​ទំនិញ​ ​ឬ​ផ្ដល់​សេវាកម្ម​។​ល​។​ ​ដោយឡែក​ ​ប្រាក់​ក​ម្ចី​ពី​ធនាគារ​នឹង​ដើរតួ​ជួយ​សម្រួល​ដល់​ប្រតិបត្តិការ​អាជីវកម្ម​របស់​អ្នកឲ្យ​នៅតែ​បន្ត​ទៅមុខ​ដោយ​រលូន​។​

​ជួយ​ដល់​ការពង្រីក​អាជីវកម្ម​

ប្រាក់កម្ចី​ជួយ​ដល់​ការពង្រីក​អាជីវកម្ម​

​ម្ចាស់​អាជីវកម្ម​ឆ្លាតវៃ​មិន​រង់ចាំ​ទាល់តែ​មាន​ទុន​ផ្ទាល់ខ្លួន​គ្រប់គ្រាន់​ ​ឬ​ទុន​ប្រាក់ចំណេញ​គ្រប់គ្រាន់​ ​ទើប​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​នោះ​ទេ​។​ ​ប្រាក់​ក​ម្ចី​ពី​ធនាគារ​គឺជា​ ​យុទ្ធ​សា​ស្រ្ត​ឆ្លាតវៃ​មួយ​ក្នុង​ការ​ទទួល​បាន​ដើមទុន​បន្ថែម​ដោយ​ងាយស្រួល​ ​ដើម្បី​សម្រេច​តាម​គម្រោង​ការ​អាជីវកម្ម​ទាន់ពេល​វេលា​។​

​កសាង​ពិន្ទុ​ឥណទាន​ល្អ​

​ប្រិយ​មិត្ត​ដែល​បាន​តាមដាន​អត្ថបទ​របស់​កាក់​សេន​កន្លងមក​ប្រាកដជា​ដឹង​ហើយ​ថា​ ​រាល់​ការ​ស្នើសុំ​ក​ម្ចី​ពី​ធនាគារ​ ​មន្ត្រី​ឥណទាន​ខាង​ធនាគារ​ប្រាកដជា​មើល​លើ​ពិន្ទុ​ឥណទាន​ (​credit​ ​score​) ​របស់​អ្នក​សិន​ ​មុននឹង​សម្រេច​ផ្ដល់​ក​ម្ចី​ឲ្យ​អ្នក​។​ ​ពេល​អ្នក​បង់​សង​ក​ម្ចី​ឲ្យ​ធនាគារ​វិញ​បាន​ទៀងទាត់​ទៅតាម​ពេលកំណត់​ ​មានន័យ​ថា​ ​អ្នក​បាន​កសាង​ប្រវត្តិ​ឥណទាន​ ​និង​ពិន្ទុ​ឥណទាន​ល្អ​ ​ដែល​វា​នឹង​ផ្ដល់​ភាព​ងាយស្រួល​ដល់​អ្នក​នៅ​ថ្ងៃក្រោយ​។​

អាច​ស្នើសុំ​ក​ម្ចី​បាន​ច្រើន​ ​ជាមួយ​អត្រា​ការប្រាក់​ទាប​

អាច​ស្នើសុំ​ក​ម្ចី​បាន​ច្រើន​ ​ជាមួយ​អត្រា​ការប្រាក់​ទាប​

​នៅ​ពេល​អ្នកមាន​ពិន្ទុ​ឥណទាន​ល្អ​ ​អ្នក​អាច​ស្នើសុំ​ក​ម្ចី​បាន​កាន់តែ​ច្រើន​ជាមួយ​អត្រា​ការប្រាក់​ទាប​ ​រួម​ទាំង​មាន​សុវត្ថិភាព​ជាង​ ​បើ​ប្រៀបធៀប​ទៅ​នឹង​អ្នកផ្ដល់​ក​ម្ចី​ក្រៅ​ស្ថាប័ន​ផ្សេងៗ​ ​ដូចជា​អ្នក​ចង​ការប្រាក់​មិន​ស្រប​ច្បាប់​មួយ​ចំនួន​ដែល​ក​ម្ចី​មាន​អត្រា​ការប្រាក់​ខ្ពស់​ ​និង​មិន​មាន​នីតិវិធី​ត្រឹមត្រូវ​ក្នុង​ការ​ផ្ដល់​ក​ម្ចី​។​ ​ដោយឡែក​ ​ចំពោះ​ធនាគារ​តែង​ត្រូវ​មាន​ឯកសារ​ធានា​ក​ម្ចី ​លក្ខខណ្ឌ​នៃ​ការ​សង​ត្រឹមត្រូវ​ ​និង​ត្រួតពិនិត្យ​លើ​លក្ខខណ្ឌ​ជាច្រើន​មុន​ផ្ដល់​ក​ម្ចី​។​

​យើង​ឃើញ​ថា​ការខ្ចី​លុយ​ធនាគារ​មក​រកស៊ី​ពុំមែន​ជា​លក្ខណៈ​អាក្រក់​នោះ​ទេ​។​
​ទោះ​ជា​យ៉ាងនេះ​ក្ដី​ ​អ្នក​ក៏​ត្រូវ​ប្រាកដ​ផង​ដែរ​នៅ​ពេល​ស្នើសុំ​ក​ម្ចី ​ដោយ​គួរ​ពិនិត្យមើល​លើ​អត្រា​ការប្រាក់​ ​លក្ខខណ្ឌ​ក​ម្ចី ​លទ្ធភាព​សង​ ​និង​ស្ថាប័ន​ដែល​អ្នក​អាច​ទុកចិត្ត​បាន​។​

​ជាមួយ​ក​ម្ចី​អាជីវកម្ម​របស់​ធនាគារ​ ​អ៊ូ​រី​ ​បងប្អូន​ប្រិយ​មិត្ត​ដែល​ត្រូវការ​ដើមទុន​សម្រាប់​ការ​រកស៊ី​ ​ឬ​ចង់​ពង្រីក​អាជីវកម្ម​ ​នឹង​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ស្នើសុំ​ក​ម្ចី ​ដែល​អាច​ខ្ចី​បាន​ទំហំ​ធំ​រហូតដល់​ ​១​០​ម៉ឺន​ដុល្លារ​ ​ជាមួយ​ការប្រាក់​ទាប​ត្រឹមតែ​ ​១​% ​ទៅ​ ​១​.​៥​% ​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ​ ​និង​មាន​រយៈពេល​បង់​សង​យូរ​ ​ចាប់ពី​ ​៣​ខែ​រហូតដល់​ទៅ​ ​៧​ឆ្នាំ​ឯណោះ​៕​

​សម្រាប់​ព័ត៌មាន​បន្ថែម​ ​សូម​ទាក់ទង​ទៅកាន់​គេហទំព័រ​ផ្លូវការ​របស់​ធនាគារ​ ​អ៊ូ​រី​ ​នៅ​ទីនេះ​ 👉 ​Woo​r​i​ ​Bank​ ​Cam​bo​d​i​a​

 

ចុចទីនេះដើម្បីស្វែងយល់បន្ថែម: ចំណុច​គួរ​ពិចារណាមុន​សម្រេច​ចិត្ត​ខ្ចីប្រាក់​ពី​ធនាគារ


© 2021 – 2022 K​A​K​CENT​ | ​រក្សាសិទ្ធិ​ផលិត​ដោយ​កាក់​សេន

ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

អាចទុកវិនិយោគលើអចលនទ្រព្យ
វិនិយោគ
៤ ខែមុន

ហេតុផលដែលគួរវិនិយោគអចលនទ្រព្យនៅភាគខាងត្បូងរាជធានីភ្នំពេញ

វិនិយោគ
៤ ខែមុន

ភាគហ៊ុន៤ប្រភេទដែលអ្នកគួរដឹង

គួរធ្វើអ្វី និងមិនគួរធ្វើអំឡុងពេលវិបត្តិសេដ្ឋកិច្ច
វិនិយោគ
៥ ខែមុន

គួរធ្វើអ្វី និងមិនគួរធ្វើអំឡុងពេលវិបត្តិសេដ្ឋកិច្ច

វិនិយោគ
៥ ខែមុន

រៀនត្រឹមកម្រិតបរិញ្ញាបត្រ គ្រប់គ្រាន់ទេ?

ធ្វើម៉េចទើបដឹងថាផលិតផលដែលយើងបម្រុងលក់មានតម្រូវការ?
វិនិយោគ
៥ ខែមុន

ធ្វើម៉េចទើបដឹងថាផលិតផលដែលយើងបម្រុងលក់មានតម្រូវការ?

ផែនការ_ហិរញ្ញវត្ថុ_សម្រាប់អាជីវកម្មហាងកាហ្វេខ្នាតតូច
វិនិយោគ ហិរញ្ញវត្ថុ
៥ ខែមុន

ផែនការ​ហិរញ្ញវត្ថុ​សម្រាប់អាជីវកម្មហាងកាហ្វេខ្នាតតូច

៣ យ៉ាងដែលក្រុមហ៊ុនគិតគូរពីបុគ្គលិក
វិនិយោគ
៥ ខែមុន

៣ យ៉ាងដែលក្រុមហ៊ុនគិតគូរពីបុគ្គលិក

បើក​ហាង​កាហ្វេ​ម្នាក់ឯង​ ​ឬ​ចូលហ៊ុន​គ្នា​?
វិនិយោគ
៦ ខែមុន

បើក​ហាង​កាហ្វេ​ម្នាក់ឯង​ ​ឬ​ចូលហ៊ុន​គ្នា​?

អត្ថបទបន្ទាប់
ផល​ប៉ះពាល់​ដល់​អាជីវកម្ម​ប្រសិនបើ​ផ្ដល់​សេវាកម្ម​មិនបាន​ល្អ

ផល​ប៉ះពាល់​ដល់​អាជីវកម្ម​ប្រសិនបើ​ផ្ដល់​សេវាកម្ម​មិនបាន​ល្អ

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist