Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់

Bull ​Market ​(ទី​ផ្សារ​គោ) ​និង ​Bear ​Market​ (ទី​ផ្សារ​ខ្លាឃ្មុំ)

Nou Virak ដោយ Nou Virak
2 years មុន
ប្រភេទ ហិរញ្ញវត្ថុ
Bull ​Market ​(ទី​ផ្សារ​គោ) ​និង ​Bear ​Market​ (ទី​ផ្សារ​ខ្លាឃ្មុំ)
269
ទស្សនា

កុំ​ច្រឡំ​ណា​! ​ទី​ផ្សារ​គោ​ ​ទី​ផ្សារ​ខ្លាឃ្មុំ​ ​មិនមែន​បានន័យ​ថា​ផ្សារ​លក់​គោ​ ​ឬ​ ​លក់​ខ្លាឃ្មុំ​ទេ​!

​ពាក្យ​ថា​ ​Bull Market​ (​ទី​ផ្សារ​គោ​) ​និង​ ​Bear Market​ (​ទី​ផ្សារ​ខ្លាឃ្មុំ​) ​ត្រូវ​បាន​ប្រើ​ដើម្បី​បរិយាយ​ពី​ស្ថានភាព​នៃ​ទី​ផ្សារ​ហិរញ្ញវត្ថុ​ឬ​ទី​ផ្សារ​ភាគ​ហ៊ុន​។

Bull Market (ទីផ្សារគោ) និង Bear Market (ទីផ្សារខ្លាឃ្មុំ)

​Bull Market​ (​ទី​ផ្សារ​គោ​) ​សំដៅ​ទៅលើ​ស្ថានភាព​នៃ​ទី​ផ្សារ​ហិរញ្ញវត្ថុ​មួយ​ដែល​តម្លៃ​របស់​វា​កំពុងតែ​កើន​ឡើង​ ​ហើយ​គេ​ព្យាករណ៍​ថា​ ​វា​នឹង​នៅតែ​បន្ត​កើន​ឡើង​នា​ពេល​អនាគត​។​ ​ជាទូទៅ​ ​Bull Market​ ​កើតឡើង​នៅ​ពេល​តម្លៃ​នៃ​ការ​វិនិយោគ​ឡើងថ្លៃ​ ​២​០​% ​ឬ​ច្រើនជាង​នេះ​ ​នៅ​ក្នុង​សន្ទស្សន៍​ទី​ផ្សារ​ (​market​ ​index​) ​ក្នុងរយៈពេល​យ៉ាងហោចណាស់​២​ខែ​។​

​Bull Market​ ​ភាគ​ច្រេី​ន​ ​សំដៅ​ទៅ​លេី​ការ​កេី​ន​ឡេី​ង​នៃ​តម្លៃ​ទី​ផ្សារ​ផេ្ស​ង​ៗ​ដូចជា​៖​

  • ​ការ​ជួញ​ដូរ​អចល​ន​ទ្រព្យ​ ​និង​ភាគ​ហ៊ុន​
  • ​រូបិយប័ណ្ណ​ ​មាស​ ​ប្រាក់​
  • ​ទំនិញ​
  • ​ប្រេងកាត​ ​ឬ​ ​ប្រេងឥន្ធនៈ​ជា​ដេី​ម​។​

​Bull Market​ ​អាច​មាន​រយៈពេល​វែង​រហូតដល់​រាប់​ខែ​ ​ឬ​អាច​អូស​បន្លាយ​ដល់​រាប់​ឆ្នាំ​ ​ដែល​ជាទូទៅ​កេី​ត​មាន​ឡេី​ង​នៅ​ពេល​សេដ្ឋកិច្ច​ពិភពលោក​កំពុង​ឈាន​ទៅ​រក​ភាព​រឹង​មាំ​ ​ឬ​ពេល​ដែល​រឹង​មាំ​ហេី​យ​។​ ​ក្រៅពី​នេះ​ ​វាក៏កេី​ត​មាន​ឡេី​ង​ក្នុង​កំឡុង​ពេល​ដែល​ផលិតផល​ក្នុងស្រុក​សរុប​ (​G​D​P​) ​មានសន្ទុះ​ឡេី​ង​ ​ស្រប​ពេល​ដែល​អត្រា​បាត់បង់​ការងារ​ធ្វេី​បាន​ធ្លាក់ចុះ​ផង​ដែរ​។​ ​ដោយសារតែ​ ​Bull Market​ ​ពិបាក​នឹង​ទស្សន៍ទាយ​ ​ជាទូទៅ​ ​អ្នកវិភាគ​អាច​ដឹង​ពី​វា​បាន​ ​ក្រោយពេល​វា​កើតឡើង​រួច​។​

​ដូចគ្នា​ទៅ​នឹង​ ​Bull Market​ ​ដែរ​ ​Bear Market​ (​ទី​ផ្សារ​ខ្លាឃ្មុំ​) ​អាច​ប្រើប្រាស់​ដើម្បី​សំដៅ​លើ​ស្ថានភាព​នៃ​ទី​ផ្សារ​ភាគ​ហ៊ុន​ ​អចល​ន​ទ្រព្យ​ ​រូបិយប័ណ្ណ​ ​មាស​ ​ប្រាក់​ ​និង​ប្រេងឥន្ធនៈ​ជាដើម​។​

​តែ​ ​Bear Market​ ​ខុស​ពី​ ​Bull Market​ ​ត្រង់ថា​ ​វា​សំដៅ​លើ​ស្ថានភាព​នៃ​ទី​ផ្សារ​ហិរញ្ញវត្ថុ​មួយ​ដែល​តម្លៃ​របស់​វា​ជួបប្រទះ​នឹង​ការ​ធ្លាក់ចុះ​ក្នុងរយៈពេល​យូរ​។​ ​ជា​ធម្មតា​ ​ស្ថានភាព​ធ្លាក់ចុះ​នេះ​ ​សំដៅ​លេី​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​មូល​ប័ត្រ​លេី​ស​ពី​២​០​% ​ក្នុងរយៈពេល​ថ្មីៗ​ ​ដែល​ភាគច្រើន​ ​តែង​មានការ​ជាប់​ទាក់ទង​នឹង​ការ​ធ្លាក់ចុះ​ក្នុង​សន្ទស្សន៍​ទី​ផ្សារ​ទាំងមូល​។​ ​ស្ថានភាព​នៃ​ ​Bull Market​ ​អាច​កើតឡើង​ស្រប​ពេល​ដែល​សេដ្ឋកិច្ច​ធ្លាក់ចុះ​ឬ​មាន​ភាព​ទន់ខ្សោយ​ដែល​បង្ហាញ​ដោយ​អត្រា​ការងារ​ទាប​ ​ប្រាក់ចំណូល​តិច​ ​ផលិតភាព​ខ្សោយ​ ​និង​ការ​ធ្លាក់ចុះ​នៃ​ប្រាក់ចំណេញ​អាជីវកម្ម​។​

​ការ​កើតឡើង​នៃ​ ​Bear Market​ ​អាច​បណ្ដាលមកពី​មូលហេតុ​ច្រើន​ប្រភេទ​ ​ដូចជា​ការ​ធ្លាក់ចុះ​នូវ​ទំនុក​ចិត្ត​របស់​វិនិ​យោគិន​ ​ដោយហេតុថា​ ​នៅពេលដែល​ទំនុក​ចិត្ត​ថយ​ចុះ​ ​តម្រូវ​ការ​និង​តម្លៃ​ក៏​ធ្លាក់ចុះ​ដែរ​។​ ​ស្រប​ពេល​ជាមួយគ្នា​នេះ​ ​ប្រសិនបើ​វិនិ​យោគិន​រំពឹង​ថា​នឹង​មាន​ហេតុការណ៍​អ្វីមួយ​កើតឡើង​ ​ពួកគេ​នឹង​លក់​ភាគ​ហ៊ុន​របស់​ពួកគេ​ចេញ​ ​ដើម្បី​ចៀសវាង​ការ​ខាត​បាត់បង់​ច្រើន​ ​ហើយ​វា​អាច​បណ្ដាល​ឱ្យ​តម្លៃ​ទី​ផ្សារ​ក្លាយទៅជា​ ​Bear Market​។​ ​ក្រៅពី​នេះ​ ​អន្តរាគមន៍​របស់​រដ្ឋាភិបាល​នៅ​ក្នុង​សេដ្ឋកិច្ច​ ​ក៏​អាចប​ង្ក​ជា​គ្រោះថ្នាក់​ដល់​ការ​ធ្លាក់ចុះ​តម្លៃ​ទី​ផ្សារ​ផង​ដែរ​ ​ឧទាហរណ៍​ដូចជា​ ​ការផ្លាស់ប្តូរ​អត្រា​ពន្ធ​ ​ជា​ដេី​ម​។​

​ជា​រួម​ ​Bull Market​ ​និង​ ​Bear Market​ ​មាន​ភាព​ផ្ទុយគ្នា​ ​ដោយ​ ​Bull Market​ ​សំដៅ​លើ​ការ​កើន​ឡើង​នៃ​តម្លៃ​ទី​ផ្សារ​ហិរញ្ញវត្ថុ​ ​រីឯ​ ​Bear Market​ ​សំដៅ​លើ​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​ទី​ផ្សារ​ហិរញ្ញវត្ថុ​នោះ​៕

Click here to read more: ប្រភេទ​ទី​ផ្សារ​ហិរញ្ញវត្ថុ​

ពាក្យទាក់ទង: (ទីផ្សារខ្លាឃ្មុំ)(ទីផ្សារគោBear MarketBull Market

អត្ថបទទាក់ទង

អតិផរណា​កំពុងតែ​កើន​ឡើងតើ​យើង​គួរ​កែ​ទម្លាប់​ចាយវាយ​?
ហិរញ្ញវត្ថុ

អតិផរណា​កំពុងតែ​កើន​ឡើង តើ​យើង​គួរ​កែ​ទម្លាប់​ចាយវាយ​?

August 15, 2022
​សញ្ញា​បង្ហាញ​ថា​ជីវិត​ដៃគូ​របស់​អ្នក​គ្មាន​បញ្ហា​រឿង​លុយកាក់
ហិរញ្ញវត្ថុ

​សញ្ញា​បង្ហាញ​ថា​ជីវិត​ដៃគូ​របស់​អ្នក​គ្មាន​បញ្ហា​រឿង​លុយកាក់

August 12, 2022
​កំហុស​ហិរញ្ញវត្ថុ​ទៅតាមវ័យ
ហិរញ្ញវត្ថុ

​កំហុស​ហិរញ្ញវត្ថុ​ទៅតាមវ័យ

July 22, 2022
អត្ថបទបន្ទាប់
នៅSingleសន្សំលុយធ្វើអ្វី?

នៅSingleសន្សំលុយធ្វើអ្វី?

អត្ថបទពេញនិយម

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ដោយ Nou Virak
July 22, 2022

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ដោយ Nou Virak
July 22, 2022

តើភាគហ៊ុនគឺជាអ្វី?

តើភាគហ៊ុន​គឺជា​អ្វី?

ដោយ Nou Virak
July 23, 2022

សវនកម្ម (Audit)

សវនកម្ម (Audit)

ដោយ Nou Virak
July 22, 2022

ពន្ធ និងអាករ

ពន្ធ និង អាករ

ដោយ Nou Virak
July 23, 2022

អំពីយើង
កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

ទំនាក់ទំនង
Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។