Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ

គួរទិញ​ ​franchise​ ​ឬ​​បង្កើត​ម៉ាក​យីហោ​ខ្លួនឯង

២ ឆ្នាំមុន
1 នាទីក្នុងការអាន
752
ទស្សនា
FacebookTwitterLinkedinTelegramQR Code
គួរទិញ​ ​franchise​​ ពីគេ ​ឬ​​បង្កើត​ម៉ាក​យីហោ​ខ្លួនឯង
FacebookTwitterLinkedinTelegramQR Code

​ការ​ទិញ​ ​franchise​ ​គឺជា​ការ​ទិញ​សិទ្ធិ​អាជីវកម្ម​បន្ដ​ពី​ម្ចាស់​អាជីវកម្ម​ដើម​ (​franc​his​ors) ដែ​លលក់​ក្នុង​ទម្រង់​ជា​គំរូ​ ​ឬ​រូបមន្ដ​ជាក់លាក់​នៃ​ប្រតិបត្តិការ​អាជីវកម្ម​ខ្លួន​ ​ទៅ​ឱ្យ​អ្នកទិញ​សិទ្ធិ​អាជីវកម្ម​ (​franchise​e​s)​។​ ​រីឯ​ ​ការ​បង្កើត​យីហោ​ខ្លួនឯង​ ​គឺជា​កា​របើក​អាជីវកម្ម​ថ្មី​មួយ​ដោយ​គំនិត​ផ្ដួចផ្ដើម​របស់​ខ្លួន​ផ្ទាល់​ ​ហើយ​ពុំ​មានការ​ទិញ​សិទ្ធិ​ពី​គេ​ដូច​ ​franchise​ ​នោះ​ទេ​។​
​ខាងក្រោម​គឺ​គុណសម្បត្តិ​ ​និង​គុណវិបត្តិ​មួយ​ចំនួន​ដែល​អ្នក​គួរ​ដឹង​ពី​ការ​ទិញ​ ​franchise​ ​និង​ការ​បង្កើត​ម៉ាក​យីហោ​ខ្លួនឯង​ ​ដែល​អ្នក​អាច​​​យកទៅ​ពិចារណា​។​

Franc​h​i​sing​

Franc​h​i​sing​

#​គុណសម្បត្តិ​

  • អត្រា​ជោគជ័យ​ខ្ពស់​៖​ ​អ្នក​អាច​ទទួល​បានការ​ជួយជ្រោមជ្រែង​ពី​ ​franc​his​ors ​តាមរយៈ​ការ​ទទួល​បាន​គំរូ​អាជីវកម្ម​ដែល​ដើរ​ស្រាប់​ ​វត្ថុធាតុដើម​មានគុណ​ភាព​ ​និង​យុទ្ធសាស្ត្រ​គ្រប់គ្រង​អាជីវកម្ម​មាន​ប្រសិទ្ធ​ភាព​។​ ​បើ​យោងទៅតាម​ទិន្នន័យ​របស់​ ​T​h​e​ U.S. ​Census​ ​Bureau​ ​បាន​បញ្ជាក់​ថា​ ​ដំណើរការ​អាជីវកម្ម​ដោយ​ទិញ​ ​franchise​ ​មាន​អត្រា​ជោគជ័យ​ច្រើនជាង​អាជីវកម្ម​ដំណើរ​ការដោយខ្លួន​ឯង​។​ ​ជាង​នេះ​ទៅទៀត​ ​បើ​យោង​តាម​របាយការណ៍​ចេញ​ដោយ​ ​Service​ ​Employee​s ​International​ ​Union​ ​នៅ​សហរដ្ឋ​អា​មេ​រិ​ច​ ​មាន​ក​ម្ចី 17% ​ប៉ុណ្ណោះ​នៃ​ក​ម្ចី​យកទៅ​ទិញ​ ​franchise​ ​សរុប​ ​ដែល​ផ្ដល់​ឱ្យ​ដោយ​ ​Small Business​ ​Administration​ ​បាន​ទទួលបរាជ័យ​ (​គិត​ចាប់ពី​ឆ្នាំ​ 1991 ​ដល់​ 2010)​។​
  • ហា​និ​ភ័យ​ហិរញ្ញវត្ថុ​ត្រូវ​បាន​កាត់បន្ថយ​៖​ ​ការ​គ្រប់គ្រង​មិនសូវ​ជា​មាន​ភាព​ស្មុគ​ស្មាញ​ ​រីឯ​ហិរញ្ញវត្ថុ​ក្រុមហ៊ុន​ក៏​មិន​មាន​ប្រឈម​នឹង​ហា​និ​ភ័យ​ច្រើន​ ​ដោយសារតែ​ ​franchise​e​s ​បាន​រៀន​ពី​យុទ្ធសាស្ត្រ​រៀបចំ​និង​គ្រប់គ្រង​ហិរញ្ញវត្ថុ​ពី​ម្ចាស់​ដើម​ ​ឬ​ ​franc​his​ors​។​
  • ​អាជីវកម្ម​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ស្រាប់​៖​ ​អាជីវកម្ម​ ​franchise​ ​ភាគច្រើន​ ​ជា​អាជីវកម្ម​ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ស្រាប់ហើយ​ ​និង​មាន​អតិថិជន​ជាច្រើន​បាន​ស្គាល់​ទាំង​នៅ​ក្នុង​និង​ក្រៅ​ប្រទេស​។​ ​នេះ​ជាហេតុ​ ​ដែល​ពេល​អ្នកទិញ​អាជីវកម្ម​ ​franchise​ ​នោះ​មក​ ​នឹង​អាច​ទាក់ទាញ​អតិថិជន​បាន​ច្រើន​។​

#​គុណវិបត្តិ​

  • • ​ចំណាយ​ដើមទុន​ច្រើន​៖​ ​ដើមទុន​សម្រាប់​ទិញ​ ​franchise​ ​អាច​មាន​ជា​ធ​ម្យ​ម​ចន្លោះ​ពី​ $20,000 ​ទៅ​ $50,000 (​អាច​តិច​ជាង​ ​ឬ​ច្រើនជាង​នេះ​ ​អាស្រ័យ​លើ​ប្រភេទ​អាជីវកម្ម​) ​ហើយ​នេះ​គ្រាន់តែ​ជា​តម្លៃ​ទិញ​ឈ្មោះ​ប្រ៊ែ​ន​គេ​ប៉ុណ្ណោះ​។​ ​ក្រៅពី​នេះ​ ​អ្នក​ត្រូវ​មាន​ទុន​បន្ថែម​ទៀត​សម្រាប់​ចំណាយ​ ​ដូចជា​ការ​ដេ​គ​័​រហា​ង​ ​តម្លៃ​ជួល​ ​ប្រាក់ឈ្នួល​បុគ្គលិក​ ​ឯកសារ​រត់ការ​ ​និង​សេវាកម្ម​ផ្សព្វផ្សាយ​ផ្សេងៗ​បន្ថែម​ទៀត​ ​។​
  • អ្នកទិញ​ ​franchise​ ​មិន​អាច​បញ្ចេញ​គំនិត​ផ្ទាល់ខ្លួន​បាន​ច្រើន​៖​ ​Franc​his​or ​ច្រើន​តម្រូវ​ឱ្យ ​franchise​e​ ​គោរព​និង​អនុវត្ត​តាម​លក្ខខណ្ឌ​នានា​ដូចជា​ ​ការ​ស្លៀកពាក់​របស់​បុគ្គលិក​ ​ច្បាប់ទម្លាប់​ ​ប្រព័ន្ធប្រតិបត្តិការ​ជាដើម​ ​ដែល​បាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​រវាង​ ​franc​his​or ​និង​ ​franchise​e​ ​ដែល​ធ្វើ​ឱ្យ​អ្នកទិញ​ ​franchise​ ​មិន​អាច​កែប្រែ​ ​ឬ​បន្ថែម​អ្វី​ថ្មី​ទៅតាម​គំនិត​របស់​ខ្លួន​លើស​ពី​លក្ខខណ្ឌ​ដែល​បាន​ចែង​ឡើយ​។​
  • ​អាយុកាល​នៃ​អាជីវកម្ម​មានកាល​កំណត់​៖​ ​អ្នកទិញ​ ​franchise​ ​គប្បី​ដឹង​ដែរ​ថា​ ​អាជីវកម្ម​ដែល​ពួកគេ​ទិញ​នោះ​ ​នឹង​មិនមែន​ជា​កម្មសិទ្ធិ​របស់​ពួកគេ​រហូត​ទេ​។​ ​ពោល​គឺ​អាជីវកម្ម​ ​franchise​ ​មានកាល​កំណត់​អាច​ត្រឹម​រយៈពេល​ណាមួយ​ទៅតាម​ការកំណត់​ក្នុង​កិច្ចសន្យា​ប៉ុណ្ណោះ​។​ ​ជាទូទៅ​ ​កាល​កំណត់​នេះ​អាច​មាន​ពី​ 5​ឆ្នាំ​ 10​ឆ្នាំ​ 15​ឆ្នាំ​ ​ឬ​ 20​ឆ្នាំ​។​ល​។​

ការ​បង្កើត​យីហោ​ខ្លួនឯង​

ការ​បង្កើត​យីហោ​ខ្លួនឯង​

#​គុណសម្បត្តិ​

  • ដើមទុន​តិច​៖​ ​បើ​អ្នកបង្កើត​យីហោ​ខ្លួនឯង​ ​អ្នក​អាច​សម្រេច​ចិត្ត​ទៅលើ​ទំហំ​អាជីវកម្ម​ ​ទីតាំង​ ​ពេលវេលា​ម៉ោង​ដំណើរការ​អាជីវកម្ម​ ​ដោយខ្លួនឯង​។​ ​ម្យ៉ាងទៀត​ ​ចំណូល​ដែល​អ្នក​បាន​មក​ ​ក៏​មិន​ចាំបាច់​ត្រូវ​មាន​កាតព្វកិច្ច​បង់​ទៅ​ឱ្យ​ម្ចាស់​ដើម​ដែរ​ (​សម្រាប់​ ​franchise​ ​អ្នក​ត្រូវ​បង់ថ្លៃ​សួយសារ​ ​ឬ​ ​royalty​ ​fees​)​។​
  • ​សេរីភាព​ក្នុង​ការប្រើប្រាស់​គំនិត​ផ្ទាល់ខ្លួន​៖​ ​ជា​ម្ចាស់​អាជីវកម្ម​ផ្ទាល់ខ្លួន​ ​អ្នកមាន​សិទ្ធិ​សម្រេច​ចិត្ត​កែ​សម្រួល​គម្រោង​និង​/​ឬ​គំរូ​អាជីវកម្ម​បាន​ដោយឯកឯង​ ​និង​មិន​ចាំបាច់​រង់ចាំ​ការ​យល់ព្រម​ពី​អ្នកដទៃ​ឡើយ​។​ ​ខុសប្លែក​ពី​អាជីវកម្ម​ ​franchise​ ​អ្នក​ត្រូវ​គោរព​ទៅតាម​លក្ខ​ន្តិកៈ​ដែល​ ​franc​his​ors ​បាន​កំណត់​។​
  • កម្មសិទ្ធិ​លក់​ចែកចាយ​បន្ត​៖​ ​បើ​អ្នក​បើក​អាជីវកម្ម​ក្រោម​យីហោ​ផ្ទាល់ខ្លួន​ ​ហើយ​អាជីវកម្ម​អ្នក​រីក​ចម្រើន​ជាលំដាប់​ទៀត​នោះ​ ​អ្នក​ក៏​អាច​ក្លាយ​ជា​ម្ចាស់​អាជីវកម្ម​ដែល​អាច​លក់​ ​franchise​ ​បន្ដ​ទៅ​ឱ្យ​គេ​ដែរ​។​

#​គុណវិបត្តិ​

  • ​ហា​និ​ភ័យ​ខ្ពស់​៖​ ​វា​ទាមទារ​ឱ្យ​អ្នក​ត្រូវ​មាន​បទពិសោធន៍​ច្រើន​ ​មានគំនិត​ថ្មីៗ​ ​ត្រូវ​ចំណាយ​ពេល​សិក្សាស្រាវជ្រាវ​និង​ស្វែងយល់​ពី​អាជីវកម្ម​របស់​អ្នក​ឱ្យ​បាន​ច្រើន​ ​ផ្ទុយពី​ ​franc​h​i​sing​។​ ​ប្រសិនបើ​ជំនាញ​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​អ្នក​នៅ​ខ្សត់ខ្សោយ​ ​អ្នក​អាច​ប្រឈម​នឹង​បញ្ហា​ហិញ្ញ​វត្ថុ​អាជីវកម្ម​ដែល​បង្ក​ជា​ហា​និ​ភ័យ​ដល់​ដំណើរការ​អាជីវកម្ម​អ្នក​ទាំងមូល​។​
  • ​ភាព​លំបាក​ក្នុង​ការ​បង្កើត​ក្រុម​៖​ ​ដល់​ដំណាក់កាល​មួយ​ ​អ្នក​អាច​នឹង​ត្រូវការ​ដៃគូ​រកស៊ី​ ​អ្នកចូលហ៊ុន​បន្ថែម​ ​ឬ​អ្នកមាន​ចក្ខុវិស័យ​ក្នុង​ដំណើរការ​អាជីវកម្ម​ដូច​អ្នក​ ​ទើប​ការ​រកស៊ី​អាច​ដំណើរការ​រលូន​ទៅមុខ​ទៀត​។​ ​ទម្រាំ​អាច​​​រក​បាន​អ្នកមាន​ទ​ស្សនៈ​និង​ផ្នត់គំនិត​ប្រហាក់ប្រហែល​ខ្លួន​មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ទេ​ ​ហើយ​នៅ​មិនទាន់​ទាំង​គិត​លើ​គោលបំណង​ ​គោលដៅ​ ​និង​ភាព​ស្មោះត្រង់​របស់​បុគ្គល​ផង​។​
  • ការប្រកួតប្រជែង​ដណ្ដើម​ទី​ផ្សារ​ខ្ពស់​៖​ ​ដើម្បី​អាច​ដំណើរការ​អាជីវកម្ម​ប្រើ​យីហោ​ខ្លួនឯង​នេះ​ដោយ​រលូន​បាន​ ​អ្នក​ត្រូវ​ចំណាយ​ពេល​ច្រើន​ដែរ​លើ​ការ​តាមដាន​និន្នាការ​ទី​ផ្សារ​ ​រៀនសូត្រ​ពង្រឹង​យុទ្ធ​សា​ស្រ្ដ​បន្ថែម​ ​និង​ត្រូវ​គ្រប់គ្រង​អាជីវកម្ម​ស្ទើរតែ​គ្រប់​ផ្នែក​។​

បន្ទាប់ពី​អាន​រួច​ ​តើ​អ្នក​ទាំងអស់គ្នា​យល់​យ៉ាងណា​ដែរ​ចំពោះ​ការ​ទិញ​ ​franchise​ ​ពី​គេ​ ​និង​កា​របើក​អាជីវកម្ម​ដោយមាន​យីហោ​ខ្លួនឯង​? ​បើ​ចង់បើ​ក​ដំណើរការ​អាជីវកម្ម​ ​មួយ​ណា​ជា​ជម្រើស​របស់​អ្នក​ទាំងអស់គ្នា​?

Click here: អាជីវកម្ម​ ​Franchise​ តើចំណេញយ៉ាងម៉េចខ្លះ?

ពាក្យទាក់ទង: ទិញ​ ​franchise​​
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

២ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ការគំនិតធ្វើអាជីវកម្មតែមិនមានដើមទុន
វិនិយោគ
៤ ខែមុន

ការគំនិតធ្វើអាជីវកម្មតែមិនមានដើមទុន

ការពង្រីក​ការងារ​
វិនិយោគ
៤ ខែមុន

ការពង្រីក​ការងារ​

ការផ្សាយពាណិជ្ជកម្មមិនពិត នាំឲ្យក្រុមហ៊ុនខាតបង់អ្វីខ្លះ?
វិនិយោគ
៥ ខែមុន

ការផ្សាយពាណិជ្ជកម្មមិនពិត នាំឲ្យក្រុមហ៊ុនខាតបង់អ្វីខ្លះ?

គ្មានបទពិសោធន៍សោះ គួរបើកហាងកាហ្វេអត់?
វិនិយោគ
៥ ខែមុន

គ្មានបទពិសោធន៍សោះ គួរបើកហាងកាហ្វេអត់?

២០ឆ្នាំ ហើយរកគោលដៅមិនទាន់ឃើញ គួរធ្វើដូចម្តេច?
វិនិយោគ
៥ ខែមុន

២៥ឆ្នាំ ហើយរកគោលដៅមិនទាន់ឃើញ គួរធ្វើដូចម្តេច?

បើអាជីវកម្មមានលុយសល់មិនប្រើប្រាស់
វិនិយោគ ហិរញ្ញវត្ថុ
៥ ខែមុន

បើអាជីវកម្មមានលុយសល់មិនប្រើប្រាស់

មូលបត្ររដ្ឋនឹងត្រូវបោះផ្សាយជាលើកដំបូងនៅកម្ពុជា
វិនិយោគ
៥ ខែមុន

មូលបត្ររដ្ឋនឹងត្រូវបោះផ្សាយជាលើកដំបូងនៅកម្ពុជា

វិនិយោគ
៥ ខែមុន

តួនាទីក្នុងនាមជាអ្នកគ្រប់គ្រង

អត្ថបទបន្ទាប់
ទម្លាប់​ចាយវាយ​របស់​ក្រុម​ ​Mill​e​nn​i​a​l​s

ទម្លាប់​ចាយវាយ​របស់​ក្រុម​ ​Mill​e​nn​i​a​l​s

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

Go to mobile version