Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ

​ការ​ទិញ​ផ្ទះ​ ​ជា​ការ​វិនិយោគ​?

២ ឆ្នាំមុន
1 នាទីក្នុងការអាន
217
ទស្សនា
FacebookTwitterLinkedinTelegramQR Code
​ការ​ទិញ​ផ្ទះ​ ​ជា​ការ​វិនិយោគ​?
FacebookTwitterLinkedinTelegramQR Code

​សម្រាប់​វិ​ស័​យ​អចល​ន​ទ្រព្យ​ ​ការ​ទិញ​-​ដូរផ្ទះ​ជា​ប្រធាន​បទ​មួយ​ដែលគេ​ឧ​ស្សាហ៍​វែក​ញ៉ែ​ក​ ​ហើយ​មាន​មតិ​ជាច្រើន​បាន​លើកឡើង​ថា​ “​តើ​ការ​ទិញ​ផ្ទះ​ ​ជា​ការ​វិនិយោគ​ឬ​យ៉ាងណា​?”

​ការ​ទិញ​ផ្ទះ​ ​ជា​ការ​វិនិយោគ​?

​មែនទែន​ទៅ​ ​នៅ​មិនទាន់​មាន​ឯកសារ​យោង​ច្បាស់លាស់​ណាមួយ​មក​បញ្ជាក់​នៅឡើយ​ទេ​ថា​ ​ការ​ទិញ​ផ្ទះ​ជា​ការ​វិនិយោគ​ពិតមែន​ឬ​យ៉ាងណា​។​ ​ប៉ុន្តែ​អត្ថបទ​នេះ​ ​យើង​នឹង​មក​ពិភាក្សា​ទាំងអស់គ្នា​ថា​វា​ពិតជា​ឬ​មិនមែន​ជា​ការ​វិនិយោគ​ ​ក្រោម​ហេតុផល​ខ្លះ​ខាងក្រោម​។​

​បើ​តាម​និយមន័យ​ ​«​ការ​វិនិយោគ​»​ ​គឺ​ការ​បណ្តាក់ទុន​ដោយ​វិនិ​យោគិន​ ​ក្នុង​គោលបំណង​ទទួល​បាន​ប្រាក់ចំណេញ​ត្រឡប់មកវិញ​។​
​ដូចនេះ​ ​«​ការ​ទិញ​ផ្ទះ​ជា​ការ​វិនិយោគ​»​ ​លុះត្រាតែ​អ្នក​អាច​ទទួល​បាន​ប្រាក់ចំណេញ​ពី​ការ​វិនិយោគ​ (​ពី​ការ​ទិញ​ផ្ទះ​) ​មកវិញ​នា​ពេល​អនាគត​។​ ​

ប្រាក់ចំណូល​ ​ឬ​ផល​ចំណេញ​ទទួល​បាន​ពី​ការ​ទិញ​ផ្ទះ​អាច​ប្រព្រឹត្ត​ឡើង​ក្រោម​រូបភាព​ដូចជា​៖​

​ទិញ​ផ្ទះ​មក​ដាក់​ជួល​៖​ ​

​ទិញ​ផ្ទះ​មក​ដាក់​ជួល​៖​ ​

អ្នក​នឹង​ទទួល​បាន​ប្រាក់ចំណូល​ថេរ​ជា​រៀងរាល់​ខែ​ពី​ថ្លៃឈ្នួល​ផ្ទះ​ក្នុង​ថិរវេលា​កំណត់​មួយ​។​ ​នៅ​កម្ពុជា​ ​ប្រជាជន​យើង​ភាគច្រើន​និយម​ទិញ​ផ្ទះ​ហើយ​ដាក់ជួលឲ្យ​ជ​នទី​3 ​ដើម្បី​បង្កើត​ប្រភព​ចំណូល​អកម្ម​បន្ថែម​ជា​ប្រាក់ឈ្នួល​ប្រចាំខែ​។​ ​វា​ហាក់ដូចជា​ការ​សន្សំ​គ្រាប់​ពូជ​ ​ព្រោះ​លំ​ហូរ​សាច់ប្រាក់​របស់​ម្ចាស់ផ្ទះ​មាន​ស្ថេរ​ភាព​ ​រួម​ទាំង​ទទួល​បានផល​ចំណេញ​ម្តង​បន្តិចៗ​ទៅ​តាមពេលវេលា​។​ ​ស្រប​ពេល​ដែល​និន្នាការ​នៃ​វិ​ស​័​យ​អចល​ន​ទ្រព្យ​មានការ​កើន​ឡើង​ ​កំណើន​នៃ​ការ​ជួលផ្ទះ​ក៏​កើន​ទៅតាម​នឹង​ដែរ​។​ ​ដោយមាន​វត្តមាន​នៃ​ចំណូល​ត្រឡប់មកវិញ​ឬ​ផល​ចំណេញ​នេះ​ហើយ​ ​ទើប​គេ​និយាយ​ថា​ទិញ​ផ្ទះ​ជា​ការ​វិនិយោគ​មួយ​។​

ទិញ​ផ្ទះ​ទុក​លក់​យក​ចំណេញ​៖​

ទិញ​ផ្ទះ​ទុក​លក់​យក​ចំណេញ​៖​

អេ​ដ​មីន​ជឿ​ថា​មាន​ប្រិយ​មិត្ត​យើង​មួយ​ចំនួន​ប្រាកដជា​ធ្លាប់​បាន​ពិភាក្សា​ ​ឬ​យ៉ាងហោចណាស់​ក៏​ធ្លាប់​ស្ដាប់​គេ​ពិភាក្សា​ពី​ការ​ទិញ​ផ្ទះ​ទុក​លក់​យក​ចំណេញ​ដែរ​។​ ​ជា​ញឹកញយ​ ​ក្នុង​ sc​e​n​ar​i​o ​នេះ​ ​គេ​នឹង​ចាប់​គិតគូរ​ទិញ​ផ្ទះ​តាំងពី​ផ្ទះ​នោះ​នៅ​ដំណាក់កាល​បុក​គ្រឹះ​ឱ្យ​ហើយ​ ​ហើយនឹង​លក់​ចេញ​វិញ​ក្នុង​តម្លៃ​ថ្លៃ​។​


​ផ្ទុយ​ទៅ​នឹង​ការ​អះអាង​ខាងលើ​ ​«​ការ​ទិញ​ផ្ទះ​មិនមែន​ជា​ការ​វិនិយោគ​ទេ​»​ ​ប្រសិនបើ​អ្នក​មិន​ទទួល​បានផល​ចំណេញ​ពី​ការ​វិនិយោគ​ ​ឬ​ RO​I​ (R​e​turn on​ ​Investment​) ​ពី​ការ​ទិញ​ផ្ទះ​ទេ​នោះ​។​

​យើង​ងាក​មក​មើល​រូបភាព​មួយ​ដែល​ការ​ទិញ​ផ្ទះ​ហើយ​មិនបាន​ផ្ដល់​ប្រាក់ចំណេញ​មកវិញ​ ​គឺ​នៅ​ពេល​យើង​ទិញ​ផ្ទះ​សម្រាប់​រស់នៅ​។​
​ពេល​យើង​ទិញ​ផ្ទះ​មួយ​សម្រាប់​រស់នៅ​ ​វា​មិន​ត្រឹមតែ​មិនបាន​បង្កើត​ប្រភព​ចំណូល​ឱ្យ​យើង​ទេ​ ​តែ​យើង​ត្រូវ​រ៉ាប់រង​ចំណាយ​ផ្សេងៗ​ទៅវិញ​ ​ដូចជា​ថ្លៃ​ជួសជុល​ផ្សេងៗ​ តំ​ហែ​ទាំ​ ​ថ្លៃ​បង់​សេវា​ផ្សេងៗ​ប្រចាំខែ​ ​បង់ពន្ធ​ ​និង​ចំណាយ​ដទៃទៀត​។​

​បន្ថែម​ពី​នេះ​ ​ប្រសិនបើ​អ្នកទិញ​ផ្ទះ​សម្រាប់​រស់នៅ​ដោយ​ទូទាត់​តាម​បែប​បង់​រំលស់​ទៀត​នោះ​ ​អ្នក​ត្រូវ​រង​កំហាត​នៃ​អត្រា​ការប្រាក់​ ​និង​ទទួលបន្ទុក​ច្រើន​ទៀត​ដូចជា​ ​កាតព្វកិច្ច​បង់​សង​ជាប្រចាំ​ ​បាត់បង់​ឱកាស​វិនិយោគ​លើ​វិ​ស័​យ​ផ្សេងៗ​ ​និង​អតិផរណា​ផង​ដែរ​។​

​ក៏ប៉ុន្តែ​ ​មិនបាន​មានន័យ​ថា​អ្នកទិញ​ផ្ទះ​មក​រស់នៅ​គឺ​ដឹង​តែ​ខាត​ ​ដោយសារ​វា​មិនមែន​ជា​ការ​វិនិយោគ​នោះ​ទេ​។​ ​យើង​ក៏​មិន​អាច​មើល​រំលង​ដែរ​ថា​ ​យើង​រាល់គ្នា​សុទ្ធតែ​ត្រូវការ​ផ្ទះ​ជា​ជម្រក​ក្នុង​ការរស់នៅ​។​ ​ទោះបីជា​អ្នក​មិន​ទទួល​បានផល​ចំណេញ​ផ្ទាល់​ពី​ការ​ទិញ​ផ្ទះ​ក៏ដោយ​ ​តែ​វា​បាន​ផ្ដល់​ចំណេញ​ប្រយោល​ដល់​អ្នក​ ​ដោយ​បាន​ដើរតួ​ជួយជ្រោមជ្រែង​ឱ្យ​មាន​នូវ​ផាសុកភាព​ក្នុង​ការរស់នៅ​ដល់​អ្នក​ ​ដើម្បី​បន្ត​សកម្មភាព​ប្រកបការងារ​ ​អាជីវកម្ម​ ​បង្កើត​ចំណូល​មក​ទ្រទ្រង់​ជីវភាព​ដែរ​។​ ​គ្រាន់តែ​អ្នកទទួល​បាន​មកវិញ​នូវ​ចំណូល​សកម្ម​ ​មិនមែន​អកម្ម​ឬ​ផល​ចំណេញ​ពី​ការ​វិនិយោគ​ឡើយ​។​

​យើង​មិន​អាច​កំណត់​ជាក់លាក់​ថា​ ​ការ​ទិញ​ផ្ទះ​ពិតជា​ការ​វិនិយោគ​ ​ឬក៏​អត់​នោះ​ឡើយ​ ​ដ្បិត​វា​អាស្រ័យ​លើ​គោលដៅ​ខុសៗគ្នា​នៃ​ការ​ទិញ​នេះ​។​


​ប្រភព​ឯកសារ​ ​ស្រាវជ្រាវ​ ​និង​ដកស្រង់​ចេញពី​៖​
​១​. ​Pro​s ​and​ ​Co​ns o​f​ ​Real Estate​ ​Invest​in​g​: ​What​ ​Y​ou ​Should​ ​Consider​ (​investor​junkie​.​co​m​)
​២​. ​I​s ​Buying​ ​a​ ​House​ ​a​ ​Good​ ​Investment​? ​It​ ​Depend​s… (​listen​money​matter​s.​co​m​)
​៣​. ​T​h​e​ ​Truth​? ​Your​ ​House​ ​I​s ​Not​ ​An​ ​Investment​ – ​Money​ ​Under​ 30
​៤​. ​Wealth​ ​manager​: ​Buying​ ​a​ ​home​ ​i​s ‘​usual​l​y​ ​a​ ​terrible​ ​investment​’ (cnbc.​co​m​)
​៥​. ​What​ ​I​s ​House​ ​Poor​ ​and​ ​How​ ​Can​ ​Y​ou ​Avoid​ ​It​? | ​Quicken​ ​Loan​s
​៦​. ​Sorry​, ​But​ ​Your​ ​Home​ ​I​sn’​t​ ​an​ ‘​Investment​’ | ​T​h​e​ ​Simple​ ​Dollar

ពាក្យទាក់ទង: ​ការ​ទិញ​ផ្ទះ​​​ការ​វិនិយោគ​
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

៣ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

វិនិយោគ
៦ ខែមុន

ធនាគារដែលផ្ដល់ ឥណទានសហគ្រាសខ្នាតតូច និងមធ្យម

វិនិយោគ សន្សំ
៦ ខែមុន

អាជីវកម្មគួរមានលុយសន្សំក្នុងគ​ណនីកាលកំណត់?

វិនិយោគ
៦ ខែមុន

វេ​ប​សាយសម្រាប់​ស្រាវជ្រាវ ពីទីផ្សារភាគ​ហ៊ុន​

៣យ៉ាង ដែលអ្នកត្រូវដឹងមុនពេលវិនិយោគ
វិនិយោគ
៦ ខែមុន

៣យ៉ាង ដែលអ្នកត្រូវដឹងមុនពេលវិនិយោគ

វិនិយោគ
៦ ខែមុន

គន្លឹះជួយឲ្យហាងកាហ្វេឈរជើងបានយូរ

ជីវិតជាមនុស្សធំ
វិនិយោគ
៦ ខែមុន

ជីវិតជាមនុស្សធំ

អាចទុកវិនិយោគលើអចលនទ្រព្យ
វិនិយោគ
៦ ខែមុន

ហេតុផលដែលគួរវិនិយោគអចលនទ្រព្យនៅភាគខាងត្បូងរាជធានីភ្នំពេញ

វិនិយោគ
៧ ខែមុន

ភាគហ៊ុន៤ប្រភេទដែលអ្នកគួរដឹង

អត្ថបទបន្ទាប់
​មនុស្ស​សន្សំសំចៃ​ ​មិនមែន​មនុស្ស​គំរិះ

​មនុស្ស​សន្សំសំចៃ​ ​មិនមែន​មនុស្ស​គំរិះ

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist