Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ

ហេតុ​អ្វី​ចាស់ៗ​និយម​ទិញ​មាស?

៣ ឆ្នាំមុន
1 នាទីក្នុងការអាន
556
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ហេតុ​អ្វី​ចាស់ៗ​និយម​ទិញ​មាស?
FacebookTwitterLinkedinTelegramQR Code

​បើតាម​ឯកសារ​ប្រវត្តិសាស្ត្រ​ ​មា​សត្រូវ​បាន​និយម​ប្រើប្រាស់​ដោយ​ប្រជាជន​ខ្មែរ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​ដើម្បី​ដោះ​ដូរ​ទំនិញ​ផ្សេងៗ​ ​តាំងពី​សតវត្ស​ទី​១​មក​ម៉្លេះ​។​ ​ទោះបី​ចាស់ៗ​ពីដើម​ធ្លាប់​ប្រើប្រាស់​ក្នុង​កា​រដោះ​ដូរ​ទំនិញ​ក៏ដោយ​ ​មាស​មិនមែន​មធ្យោបាយ​ទូទាត់​លុយ​នោះ​ទេ​។​ ​បន្ថែម​ពី​នេះ​ ​យើង​ក៏​អាច​ចាត់​ទុក​ការ​ទិញដូរ​មាស​ថា​ជា​ការ​វិនិយោគ​មួយ​ប្រភេទ​ស្រដៀងនឹង​ការ​វិនិយោគ​លើ​មូល​ប័ត្រ​ ​និង​ភាគ​ហ៊ុន​ផង​ដែរ​។​
​ប៉ុន្តែ​ទោះជាយ៉ាងណា​ក្ដី​ ​ចរាចរណ៍​មាស​នៅតែ​មាន​ភាព​ពេញ​និយម​ដដែល​ ​ជាពិសេស​ក្នុងចំណោម​មនុស្សចាស់​ដូចជា​ឪពុក​ម្ដាយ​យើង​តែម្ដង​។​
​លក្ខណៈ​ពិសេស​របស់​មាស​នោះ​គឺ​អាច​និយាយ​បាន​ថា​ ​វា​ជា​វត្ថុ​មាន​តម្លៃ​មួយ​ប្រភេទ​ ​ដែល​អាច​ទិញ​ ​និង​ទុកដាក់​បាន​ ​ងាយ​លក់​ចេញ​ឬ​ផ្លាស់ប្តូរ​យក​សាច់ប្រាក់​វិញ​។

ហេតុអ្វីចាស់ៗនិយមទិញមាស?
ការ​ទិញ​ដូរ​មាស​មាន​ភាព​ពេញ​និយម​ក៏​ដោយ​សារ​តែ​ហេតុ​ផល​ដូច​ជា៖

ក/ ទម្លាប់

ទម្លាប់

​នៅ​សតវត្ស​ទី​៧​ ​ក្នុង​រាជ​ព្រះបាទ​ឦសាន​វរ្ម័ន​ ​គេ​បាន​រក​ឃេី​ញ​កា​សមាស​ដំបូង​ក្ន​ង​ប្រវត្តិ​សា​ស្រ្ត ​និង​ក្នុង​សតវត្ស​ទី​១​៦​ ​ក្នុង​រាជ​ព្រះស្រី​ជេដ្ឋា​ធិ​រាជ​រា​មា​ធិ​ប​តី ​ទ្រង់​បាន​ដាក់​អោយ​មាន​ច​រា​រ​ចរ​ណ៍​ប្រាក់​ស្លឹង​(ធ្វេី​ពី​មាស​ ​និង​ប្រាក់សុទ្ធ​)​ដែល​ត្រូវ​បាន​ស​ន្មត់​ថា​ជា​រូបិយវត្ថុ​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ផង​ដែរ​។​

​ប្រជាជន​ខ្មែរ​ចាប់ផ្តើម​ប្រេី​ប្រាស់​មាស​ ​ដើម្បី​ទិញ​ទំនិញ​ ​ឬ​របស់របរ​ប្រើប្រាស់​សម្រាប់​ជីវភាព​ប្រចាំថ្ងៃ​។​ ​ហេតុដូច្នេះ​ ​ទើប​ធ្វើឲ្យ​ទម្លាប់​មួយ​នេះ​បន្ត​កើតឡើង​មកដល់​សព្វថ្ងៃ​។​ ​បើ​ទោះបីជា​ត​ថ​ភាព​រស់នៅ​ត្រូវ​បាន​ផ្លាស់ប្ដូរ​មក​ប្រើ​ក្រដាសប្រាក់​ក្ដី​ ​ក៏​ប្រជាជន​ភាគច្រើន​នៅតែ​បន្ត​ទិញ​មាស​ទុក​ជួញ​ដូរ​។​ ​ឧទាហរណ៍​ ​ដូច​យើង​តែង​លឺ​ប៉ា​ម៉ាក់​និយាយ​ថា​ ​កាល​ពីសង្គម​គាត់​ទិញ​ដី​ ​ឬ​ផ្ទះ​ក្នុង​តម្លៃ​ 5​ជី​ ​ឬ​ 1​តម្លឹង​មាស​ជាដើម​។


ខ/ តម្លៃនិង​ទីផ្សារ​ក្នុង​ស្រុក

​ចាស់ៗ​និយម​ទិញដូរ​មាស​ ​គឺ​ដោយសារតែ​ពួកគាត់​មើលឃើញ​ពី​តម្លៃ​យូរអង្វែង​របស់​វា​។​ ​សម្រាប់​ពួកគាត់​ ​មាស​ប្រៀប​ដូចជា​កញ្ចប់​ប្រាក់​ពេល​មានអាសន្ន​ (​Emergency Fund​) ​ដែល​អាច​ទិញ​ ​និង​លក់​បាន​គ្រប់ពេល​វេលា​គ្រប់​ទីកន្លែង​ ​ដោយ​អាស្រ័យ​ថា​ទី​ផ្សារ​មាស​នៅ​កម្ពុជា​មាន​ភាព​ទូលំទូលាយ​ ​ទោះ​ពេលខ្លះ​អាច​នឹង​លក់ខាត​ ​តែ​ក៏​ខាត​មិន​ច្រើន​។​ ​លើស​ពីនេះទៅ​ទៀត​ ​តម្លៃ​មាស​ហាក់​មាន​ស្ថេរ​ភាព​ព្រោះ​តាំងពីដើមមក​ ​តម្លៃ​របស់​វាក​ម្រ​នឹង​ធ្លាក់ចុះ​ណាស់​។​ ​រហូតមកដល់​សព្វថ្ងៃ​ ​តម្លៃ​មាស​តែងតែ​កើន​ឡើង​ជាលំដាប់​ ​និង​កំពុងតែ​មាន​តម្លៃ​ដល់​ខ្ទង់​ $2000 ​ក្នុង​1​តម្លឹង​ទៀត​ផង​។​


គ/ តម្លៃធៀប​នឹង​ដុល្លារ​​ និង​ភាគហ៊ុន

តម្លៃធៀបនឹងដុល្លារ​ និងភាគហ៊ុន

​មា​សត្រូវ​បាន​គេ​មើលឃើញ​ថា​ជា​វត្ថុ​មាន​តម្លៃ​ ​និង​មាន​សុវត្ថិភាព​បំផុត​ក្នុង​ពេល​មាន​វិបត្តិសេដ្ឋកិច្ច​។​ ​ទោះបីជា​តម្លៃ​មាស​ច្រើនតែ​មាន​ទំនាក់ទំនង​អវិជ្ជមាន​ធៀប​នឹង​លុយ​ដុល្លារ​ ​និង​ភាគ​ហ៊ុន​ក្នុង​ទី​ផ្សារ​អន្តរជាតិ​ ​តែ​វា​នឹង​កើន​ឡើង​ស្រប​ពេល​ដែល​លុយ​ដុល្លារ​ ​និង​តម្លៃ​ក្នុង​ទី​ផ្សារ​ភាគ​ហ៊ុន​ធ្លាក់ចុះ​។​ ​មនុស្ស​គ្រប់គ្នា​នឹង​ចាប់ផ្តើម​ទិញ​មាស​ទុក​វិញ​ ​កាលណា​រូបិយប័ណ្ណ​វត្ថុ​ធ្លាក់ចុះ​កំឡុង​ពេល​មាន​វិបត្តិសេដ្ឋកិច្ច​ ​ព្រោះ​មាស​អាច​​​រក្សា​តម្លៃ​បាន​យូរ​ ​ព្រមទាំង​អាច​ប្រើប្រាស់​ក្នុង​កា​រដោះ​ដូរ​យក​ទំនិញ​បាន​ផង​។​


ឃ/ ងាយទុកដាក់​ពេល​មាន​អាសន្ន ​និង​ប្រើ​ជា​គ្រឿង​អលង្ការ

ងាយទុកដាក់ពេលមានអាសន្ន និងប្រើជាគ្រឿងអលង្ការ

​ក្រៅពី​នេះ​ ​ចាស់ៗ​និយម​ទិញ​មាសក៏​ដោយសារ​ភាព​ងាយស្រួល​ក្នុង​ការ​ទុកដាក់​ ​ហើយ​ថែមទាំង​អាច​កែច្នៃ​ធ្វើជា​គ្រឿងអលង្ការ​សម្រាប់​ពាក់​លម្អ​ផង​។​ ​អ្នកមាន​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ ​ច្រើនតែ​យក​មាស​មក​ធ្វើជា​គ្រឿង​លម្អ​កាយ​តាម​ឋានៈ​ ​និង​លទ្ធភាព​ផ្ទាល់ខ្លួន​។​ ​ម៉្យាងវិញទៀត​ ​ដោយសារតែ​មាស​ជា​វត្ថុ​មាន​តម្លៃ​ខ្លាំង​ ​ទើប​យើង​ចំណាំ​ថា​អ្នក​មានលទ្ធភាព​ពាក់​មាស​ជា​គ្រឿងអលង្ការ​ ​ជា​អ្នកមាន​ទ្រព្យសម្បត្តិ​។​ ​យ៉ាងណាមិញ​ ​ពេល​មានអាសន្ន​អន់​ក្រ​ណាមួយ​មើល​មិន​ដឹងមុន​ ​អ្នក​ដែល​មាន​មាស​នៅនឹង​ខ្លួន​ ​មិនថា​ជា​គ្រឿងអលង្ការ​ ​ឬ​ជា​មាសដុំ​ ​អាច​លក់​ចេញ​ដើម្បី​ដោះស្រាយបញ្ហា​ហិរញ្ញវត្ថុ​ជា​បណ្ដោះអាសន្ន​បាន​។​

​ទាំងនេះ​ជាហេតុ​ផល​ខ្លះ​ៗ​ដែល​ចាស់ៗ​និយម​ទិញ​មាស​។​ ​ចុះ​អ្នក​វិញ​ ​តើ​គិតថា​មានហេតុ​ផល​ផ្សេងទៀត​ ​ឬ​ដឹង​ពី​ដំណាល​ណាមួយ​ទាក់ទង​នឹង​ការ​ទិញដូរ​មាស​ដែរ​ឬទេ​?

Click here to read more about: កត្តា​ធ្វើ​អោយ​មាស​ឡើង​ថ្លៃ

ពាក្យទាក់ទង: ហេតុអ្វីចាស់ៗនិយមទិញមាស?
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

អាចទុកវិនិយោគលើអចលនទ្រព្យ
វិនិយោគ
៤ ខែមុន

ហេតុផលដែលគួរវិនិយោគអចលនទ្រព្យនៅភាគខាងត្បូងរាជធានីភ្នំពេញ

វិនិយោគ
៤ ខែមុន

ភាគហ៊ុន៤ប្រភេទដែលអ្នកគួរដឹង

គួរធ្វើអ្វី និងមិនគួរធ្វើអំឡុងពេលវិបត្តិសេដ្ឋកិច្ច
វិនិយោគ
៥ ខែមុន

គួរធ្វើអ្វី និងមិនគួរធ្វើអំឡុងពេលវិបត្តិសេដ្ឋកិច្ច

វិនិយោគ
៥ ខែមុន

រៀនត្រឹមកម្រិតបរិញ្ញាបត្រ គ្រប់គ្រាន់ទេ?

ធ្វើម៉េចទើបដឹងថាផលិតផលដែលយើងបម្រុងលក់មានតម្រូវការ?
វិនិយោគ
៥ ខែមុន

ធ្វើម៉េចទើបដឹងថាផលិតផលដែលយើងបម្រុងលក់មានតម្រូវការ?

ផែនការ_ហិរញ្ញវត្ថុ_សម្រាប់អាជីវកម្មហាងកាហ្វេខ្នាតតូច
វិនិយោគ ហិរញ្ញវត្ថុ
៥ ខែមុន

ផែនការ​ហិរញ្ញវត្ថុ​សម្រាប់អាជីវកម្មហាងកាហ្វេខ្នាតតូច

៣ យ៉ាងដែលក្រុមហ៊ុនគិតគូរពីបុគ្គលិក
វិនិយោគ
៥ ខែមុន

៣ យ៉ាងដែលក្រុមហ៊ុនគិតគូរពីបុគ្គលិក

បើក​ហាង​កាហ្វេ​ម្នាក់ឯង​ ​ឬ​ចូលហ៊ុន​គ្នា​?
វិនិយោគ
៦ ខែមុន

បើក​ហាង​កាហ្វេ​ម្នាក់ឯង​ ​ឬ​ចូលហ៊ុន​គ្នា​?

អត្ថបទបន្ទាប់
មានលុយសន្សំខ្លះហើយគួរយកទៅធ្វើអ្វី?

មានលុយ​សន្សំ​ខ្លះ​ហើយគួរ​យក​ទៅ​ធ្វើ​អ្វី?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist