Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់

សន្សំលុយបាន​ហើយ​គួរទិញ​ឡាន​មុន​ឬផ្ទះ​មុន?

ប៊ុត ពុទ្ធារីយ៍ (Buth Putheary) ដោយ ប៊ុត ពុទ្ធារីយ៍ (Buth Putheary)
2 years មុន
ប្រភេទ វិនិយោគ, សន្សំ
សន្សំលុយបានហើយគួរទិញឡានមុនឬផ្ទះមុន?
367
ទស្សនា

​ការ​សន្សំ​លុយ​ដើម្បី​ទិញ​ផ្ទះ​ឬ​ឡាន​អាច​ចាត់​ទុក​បាន​ថា​ជាគោល​ដៅ​ហិរញ្ញវត្ថុ​ទូទៅ​មួយ​ចំពោះ​មនុស្ស​ភាគច្រើន​។​ ​តែ​សំនួរ​គឺថា​ ​បើ​សន្សំ​លុយ​បានហើយ​ ​តើ​ទិញ​ផ្ទះ​មុន​ ​ឬ​ឡាន​មុន​? ​ដោយ​ជម្រើស​ទាំងពីរ​មាន​ទាំង​គុណសម្បត្តិ​ ​និង​ ​គុណវិបត្តិ​រៀងខ្លួន​ ​អញ្ចឹង​ថ្ងៃនេះ​ ​យើង​មក​ពិចារណា​ទាំងអស់គ្នា​ ​ថា​គួរ​ទិញ​មួយ​ណា​មុន​ល្អ​។​

សន្សំលុយបានហើយគួរទិញឡានមុនឬផ្ទះមុន?

 ១. ផ្ទះ

ផ្ទះ

• ជម្រក
​កាលណា​និយាយ​ពី​ផ្ទះ​ ​អ្វី​ដែលគេ​នឹកឃើញ​មុនគេ​គឺ​ជម្រក​។​ ​ផ្ទះ​គឺជា​ជម្រក​ដែល​អាចឲ្យ​អ្នក​ស្នាក់​នៅ​ ​ឬ​ ​រស់នៅ​បាន​ស្រួល​ ​ជាពិសេស​សម្រាប់​អ្នក​ទើប​តែ​កា​រហើយ​ថ្មីថ្មោង​។​ ​ការដែល​មាន​ផ្ទះ​ផ្ទាល់ខ្លួន​មួយ​គឺជា​រឿង​ចាំបាច់​សម្រាប់​ជីវភាព​គ្រួសារ​។

• ការវិនិយោគ
​ការ​ទិញ​ផ្ទះ​មិន​ចាំបាច់​ទាល់តែ​ទិញទុក​នៅ​នោះ​ទេ​។​ ​យើង​ក៏​អាច​ទិញ​ផ្ទះ​សម្រាប់​វិនិយោគ​បាន​ ​ដោយ​ទុក​លក់​ ​ឬ​ជួល​ ​ព្រោះ​អាច​នឹង​ចំណេញ​បាន​គួរសម​ផង​ដែរ​។​ ​លើស​ពី​នេះ​ ​អ្នក​ក៏​អាច​ប្រកបមុខរបរ​រកស៊ី​បន្តិចបន្តួច​នៅផ្ទះ​ដើម្បី​ចិញ្ចឹម​គ្រួសារ​ផង​រ​។

• ប្រើជាទ្រព្យបញ្ចាំបាន
​ពេល​មាន​ផ្ទះ​មួយ​ផ្ទាល់ខ្លួន​ ​អ្នក​អាច​នឹង​មាន​អារម្មណ៍​កក់ក្តៅ​ជាង​មុន​ ​ហើយ​បើ​មាន​ប្លង់ផ្ទះ​ត្រឹមត្រូវ​ទៀត​នោះ​ ​អ្នក​អាច​ដាក់​បញ្ចាំ​បាន​ ​ប្រសិនបើ​មាន​បញ្ហា​ហិរញ្ញវត្ថុ​ណាមួយ​នា​ថ្ងៃ​អនាគត​។

• តម្លៃឋិតឋេរ
​ផ្ទះ​អាច​មាន​សក្តានុពល​ខ្ពស់​ដោយ​តម្លៃ​អាច​ឋិត​ឋេ​រ​ ​ឬ​ ​ឡើងថ្លៃ​ជាង​មុន​។​
​មិនតែប៉ុណ្ណោះ​ ​បើ​អ្នកចេះ​រចនា​ផ្ទះ​របស់​អ្នក​បន្ថែម​ឲ្យ​ទាន់សម័យ​ទៀត​នោះ​ ​វា​អាច​នឹង​លក់​ចេញ​វិញ​បាន​ថ្លៃ​សមរម្យ​ ​ហើយ​យើង​អាច​ចាត់​ទុក​វា​បាន​ថា​ជា​កា​រិនិ​យោគ​ដូច​បាន​លើកឡើង​ពី​ខាងដើម​។

ចុចទីនេះស្វែងយល់បន្ថែមពី: គួរសង់​ផ្ទះ​ថ្មី​​ ឬទិញ​ផ្ទះ​គេ​សង់​រួច?


២. ឡាន

ឡាន

 

• សម្រួលដល់ការរស់នៅ
ប្រសិនបើ​អ្នក​គិត​ចង់​ទិញ​ឡាន​មុន​ដើម្បី​ជួយ​សម្រួល​ដល់​ការរស់នៅ​ ​តួយ៉ាង​គឺ​ពេល​ធ្វើដំណើរ​ឲ្យបាន​ងាយស្រួល​
​អ្នក​គួរ​មាន​ផែនការ​ជាមុន​ដើម្បី​សម្រេច​ចិត្ត​ទិញ​រថយន្ត​ដោយ​ភាព​ឈ្លាសវៃ​។

• តម្រូវការប្រចាំថ្ងៃ

​បច្ចុប្បន្ន​ ​យើង​អាច​ចាត់​ទុក​បាន​ថា​ឡាន​គឺជា​តម្រូវ​ការ​ប្រចាំថ្ងៃ​មួយ​ដែល​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការធ្វើដំណើរ​ ​ហើយ​ថែមទាំង​បានគ្នា​ច្រើន​ផង​។​ ​ក្រៅពី​នេះ​ ​អ្នក​ក៏​អាច​​​រកចំណូល​ពី​វា​បាន​ដែរ​ ​ប្រសិនបើ​អ្នកផ្ដល់​សេវាកម្ម​ជា​មធ្យោបាយ​ធ្វើដំណើរ​ ​ដូចជា​រត់​ ​taxi​ ​ឬ​ ​Grab​ ​ជាដើម​។​ ​តែ​បេី​ប្រៀបធៀប​នឹង​ផ្ទះ​ ​ឡាន​អាច​នឹង​ផ្ដល់​បន្ទុក​ដល់​អ្នក​ច្រើន​ដូចជា​ចំណាយ​លើ​ថ្លៃ​សាំង​ ​ការ​ជួសជុល​ ​និង​សេវា​ថែទាំ​ផ្សេងៗ​ ​ហើយ​ពេ​លលក់​ចេញ​វិញ​ក៏​ខាត​យ៉ាងតិច​ ​១​០​% ​ដែរ​។​

​បើ​គិតជា​រួម​ ​ផ្ទះ​គឺជា​ការ​វិនិយោគ​រយៈពេល​វែង​ ​និង​ ​ជា​ការ​វិនិយោគ​ដ៏​ប្រសើរ​មួយ​បើ​អ្នក​អាច​ទទួល​បាន​ប្រាក់ចំណូល​អកម្ម​ពី​វា​ ​ឬ​ ​ទទួល​បាន​ប្រាក់ចំណេញ​ច្រើន​នៅពេលដែល​អ្នក​លក់​ចេញ​វិញ​។​ ​រីឯ​ឡាន​ក៏​មានប្រយោជន៍​ដែរ​ ​តែ​បើ​តាម​ការ​ថ្លឹងថ្លែង​ខាងលើ​ ​វា​អាច​តិច​ជាង​ផ្ទះ​។​ ​ទោះ​យ៉ាងណា​ក៏​ត្រូវ​ពិចារណា​ទៅ​លេី​ស្ថានភាព​ហិរញ្ញវត្ថុ​ប្រចាំថ្ងៃ​របស់យើង​ផង​ ​ថា​តើ​ប្រាក់ចំណូល​យើង​អាច​ទ្រទ្រង់​នឹង​ចំណាយ​ផ្សេងៗ​ពេល​មាន​ឡាន​ ​ហើយ​វា​ពិតជា​តម្រូវ​ការចាំបាច់​នោះ​។​

​សរុប​មក​ ​បើ​អ្នក​ពិបាក​ក្នុង​ការ​សម្រេច​ចិត្ត​ថា​គួរ​ទិញ​ឡាន​ ​ឬ​ ​ផ្ទះ​មុន​នោះ​ ​អ្នក​គួរ​ថ្លឹងថ្លែង​និង​ពិចារណា​ឲ្យបាន​ច្បាស់​ពី​គុណសម្បត្តិ​ ​គុណវិបត្តិ​ ​ទំនួល​ខុសត្រូវ​ផ្នែក​ហិរញ្ញវត្ថុ​ដែល​អ្នក​នឹង​ត្រូវ​ប្រឈម​ ​ក៏ដូចជា​តម្រូវ​ការ​ពិតប្រាកដ​ថា​មួយ​ណា​ចាំបាច់​ជាង​សម្រាប់​អ្នក​។

ពាក្យទាក់ទង: សន្សំលុយបានហើយគួរទិញឡានមុនឬផ្ទះមុន?

អត្ថបទទាក់ទង

5 factors to consider before buying a real estate for the first time
វិនិយោគ

5 កត្តាគួរពិចារណា​ មុនទិញអចលនទ្រព្យលេីកដំបូង 

August 12, 2022
why you should investing in real estate in your 20s and 30s
វិនិយោគ

ហេតុអ្វីបានគួរវិនិយោគលេីអចលនទ្រព្យក្នុងវ័យ២០ទៅ៣០ឆ្នាំ?  

August 12, 2022
វិធី​ធ្វើ​ទី​ផ្សារ​ឌី​ជី​ថល​សម្រាប់​អាជីវកម្ម​
វិនិយោគ

វិធី​ធ្វើ​ទី​ផ្សារ​ឌី​ជី​ថល​សម្រាប់​អាជីវកម្ម​

August 12, 2022
អត្ថបទបន្ទាប់
វិធី​បង្កើត ​Emergency Fund

វិធី​បង្កើត ​Emergency Fund

អត្ថបទពេញនិយម

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ដោយ ប៊ុត ពុទ្ធារីយ៍ (Buth Putheary)
July 22, 2022

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ដោយ ប៊ុត ពុទ្ធារីយ៍ (Buth Putheary)
July 22, 2022

តើភាគហ៊ុនគឺជាអ្វី?

តើភាគហ៊ុន​គឺជា​អ្វី?

ដោយ ប៊ុត ពុទ្ធារីយ៍ (Buth Putheary)
July 23, 2022

ពន្ធ និងអាករ

ពន្ធ និង អាករ

ដោយ ប៊ុត ពុទ្ធារីយ៍ (Buth Putheary)
July 23, 2022

សវនកម្ម (Audit)

សវនកម្ម (Audit)

ដោយ ប៊ុត ពុទ្ធារីយ៍ (Buth Putheary)
July 22, 2022

អំពីយើង
កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

ទំនាក់ទំនង
Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។