Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ហិរញ្ញវត្ថុ

ការប្រុងប្រយ័ត្នពេលប្រើប្រាស់​សេវា​ធនាគារ​លើ​ទូរសព្ទ​ដៃ

១ year
1 នាទីក្នុងការអាន
27
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ការប្រុងប្រយ័ត្នពេលប្រើប្រាស់​សេវា​ធនាគារ​លើ​ទូរសព្ទ​ដៃ
FacebookTwitterLinkedinTelegramQR Code

​បច្ចេកវិទ្យា​កាន់តែ​ជឿនលឿន​ ​យើង​កាន់តែ​ត្រូវ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​។​
​រហូតមកដល់​ថ្មីៗ​នេះ​ ​យើង​នៅតែ​សង្កេតឃើញ​នៅ​លើ​បណ្តាញ​សង្គម​ ​ពី​ករណី​ឆបោក​ពី​ជន​ខិលខូច​មួយ​ចំនួន​ ​ចំពោះ​អ្នកប្រើប្រាស់​សេវា​ធនាគារ​លើ​ទូរសព្ទ​ដៃ​ ​រួម​មានការ​ក្លែង​បន្លំ​អត្តសញ្ញាណ​ ​ការ​ផ្ញើ​តំណ​ភ្ជាប់​មិន​មាន​អត្តសញ្ញាណ​ត្រឺ​ម​ត្រូវ​ដើម្បី​លួច​យក​ព័ត៌មាន​សម្ងាត់​ ​និង​ការបោកប្រាស់​ទាមទារ​ទឹកប្រាក់​ជា​ថ្នូរ​ជាមួយ​ការ​ឈ្នះ​រង្វាន់​ជាដើម​។​
​ថ្ងៃនេះ​ ​កាក់​សេន​ ​នឹង​ចែករំលែក​ពី​វិធី​សា​ស្រ្ត ​៧​ ​ក្នុង​ការ​ការពារ​គណនី​ធនាគារ​លើ​ទូរសព្ទ​ដៃ​របស់​អ្នក​ទាំងអស់គ្នា​។​ ​ចុច​អាន​បន្ត​លើ​រូប​នីមួយៗ​ទាំងអស់គ្នា​ណ៎ា!

ផ្ទៀងផ្ទាត់​ព័ត៌មាន​គណនី​ឲ្យបាន​ច្បាស់​មុន​ពេលផ្ទេរប្រាក់

ផ្ទៀងផ្ទាត់​ព័ត៌មាន​គណនី​ឲ្យបាន​ច្បាស់​មុន​ពេលផ្ទេរប្រាក់

មុន​ពេល​វេរ​លុយ​ទៅ​អ្នកដទៃ​ ​យើង​ចាំបាច់​ត្រូវតែ​ផ្ទៀងផ្ទាត់​ព័ត៌មាន​គណនី​ឲ្យបាន​ច្បាស់​សិន​ដូចជា​ ​លេខ​គណនី​ ​ឈ្មោះ​គណនី​ ​និង​ចំនួន​ទឹកប្រាក់​ឲ្យបាន​ត្រឹមត្រូវ​។​ ​ចៀសវាង​ករណី​ផ្ញើ​ទៅ​ខុស​មនុស្ស​ ​យើង​មិន​ត្រឹមតែ​ត្រូវ​ខាតបង់​ថ​វិ​ការដែល​បាន​ផ្ញើ​ចេញទៅ​ទេ​ ​ថែមទាំង​ខាត​ពេលវេលា​ ​និង​អាច​អស់​ថ្លៃ​សេវា​ ​ឬ​ថ្លៃ​ផាក​ពិន័យ​ប្រសិន​ត្រូវ​ស្នើសុំ​ការ​ដោះស្រាយ​បណ្តឹង​ពាក់ព័ន្ធ​។

ការធ្វើបច្ចុប្បន្នកម្ម​លេខ​កូ​ដ​សម្ងាត់​ឲ្យបានទៀងទាត់

ការធ្វើបច្ចុប្បន្នកម្ម​លេខ​កូ​ដ​សម្ងាត់​ឲ្យបានទៀងទាត់

​លេខ​កូ​ដ​សម្ងាត់​ប្រៀប​ដូចជា​សោ​រ​ចូល​ផ្ទះ​អ៊ីចឹង​។​ ​បើ​អ្នកដទៃ​បាន​ដឹង​ ​ឬ​ចម្លង​បាន​ ​ច្បាស់​ណាស់​គេ​អាច​ប្រើ​គណនី​ ​ឬ​ចូល​ផ្ទះ​យើង​បាន​ដោយ​ងាយស្រួល​។​ ​ដូច្នេះ​ ​ការផ្លាស់ប្តូរ​កូ​ដ​សម្ងាត់​ញឹកញាប់​គឺជា​ការចាំបាច់​ ​ដើម្បី​ការពារ​សុវត្ថិភាព​គណនី​និង​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់យើង​ឲ្យ​កាន់តែ​ខ្ពស់​។​ ​ជាមួយគ្នា​នេះ​ ​អ្នក​គួរ​ចៀសវាង​ការប្រើប្រាស់​លេខ​កូ​ដ​សម្ងាត់​ជា​ ​លេខទូរសព្ទ​ ​ឬ​ថ្ងៃខែ​ឆ្នាំ​កំណើត​ ​ជាដើម​ ​ដ្បិត​វា​ងាយ​ឲ្យ​ជន​ខិលខូច​ស្មានត្រូវ​។

ប្រើប្រាស់​ការ​ផ្ទៀងផ្ទាត់​ពីរដង

ប្រើប្រាស់​ការ​ផ្ទៀងផ្ទាត់​ពីរដង

​បន្ថែម​ពី​ការ​ធ្វើ​បច្ចុប្បន្ន​កម្ម​កូ​ដ​សម្ងាត់​របស់យើង​ឲ្យបាន​ទៀងទាត់​ ​ការប្រើប្រាស់​ការ​ផ្ទៀងផ្ទាត់​ពីរដង​ដូចជា​ការ​បន្ថែម​ប្រព័ន្ធ​ការពារ​ទៅលើ​សុវត្ថិភាព​គណនី​របស់​អ្នក​ទាំងអស់គ្នា​។​ ​ដូចនេះ​ទើបបាន​គេ​ជំរុញ​ឲ្យ​មាន​ការប្រើប្រាស់​ការ​ផ្ទៀងផ្ទាត់​ពីរដង​ ​ដោយ​ប្រើប្រាស់​ អ៉ី​ម៉ែ​ល​ ​ឬ​លេខ​ទូរស័ព្ទ​ជា​ការ​ផ្ទៀងផ្ទាត់​ក​ម្រិ​ត​ទីពីរ​ ​ដើម្បី​បង្កើន​ក​ម្រិ​ត​សុវត្ថិភាព​កាន់តែ​ខ្ពស់​។

ចៀសវាងប្រើប្រាស់​ ​W​i​-​F​i​ ​សាធារណៈ​គ្មាន​លេខ​កូ​ដ​សម្ងាត់

ចៀសវាងប្រើប្រាស់​ ​W​i​-​F​i​ ​សាធារណៈ​គ្មាន​លេខ​កូ​ដ​សម្ងាត់

​W​i​-​F​i​ ​សាធារណៈ​គ្មាន​លេខ​កូ​ដ​សម្ងាត់​ ​បានន័យ​ថា​ ​នរណា​ៗ​ក៏​អាច​ប្រើប្រាស់​វា​បាន​ដោយ​ងាយស្រួល​ដែរ​ ​ហើយ​វាក៏​ងាយស្រួល​ឲ្យ​ជន​ខិលខូច​លួច​យក​ព័ត៌មាន​របស់​អ្នក​បាន​នៅ​ពេល​អ្នក​តភ្ជាប់​ប្រើប្រាស់​ម្តងៗ​។​

កុំចូលទៅកាន់តំណ​ភ្ជាប់ដែលអ្នកទទួលបានពីរជនមិនស្គាល់មុខ

កុំចូលទៅកាន់តំណ​ភ្ជាប់ដែលអ្នកទទួលបានពីរជនមិនស្គាល់មុខ

ហាមបំពេញព័ត៌មានលើគេហទំព័រ​គ្មានប្រភពច្បាស់លាស់

ហាមបំពេញព័ត៌មានលើគេហទំព័រ​គ្មានប្រភពច្បាស់លាស់

​ជាទូទៅ​ ​តំណ​ភ្ជាប់​បែប​នេះ​ច្រើនតែ​ភ្ជាប់​មក​ជាមួយនឹង​មេរោគ​ដែល​យើង​មិនបាន​ដឹង​ ​ឬ​មើលឃើញ​។​ ​ជន​ខិលខូច​អាច​ទំលាក់​តំណ​ភ្ជាប់​ដែល​មាន​មេរោគ​ ​ដើម្បី​វាយប្រហារ​គណនី​ ​ឬ​ព័ត៌មាន​របស់យើង​បាន​ដោយ​ងាយស្រួល​។​

​ជន​ខិលខូច​អាច​​​យក​ព័ត៌មាន​ទាំងនោះ​ទៅ​ធ្វើសកម្មភាព​ខុស​ច្បាស់​ណាមួយ​ដោយ​យើង​មិនបាន​ដឹង​ដូចជា​យកឈ្មោះ​ ​លេខទូរសព្ទ​ ​ឬ​លេខ​អត្តសញ្ញាណ​ប​ណ្ណ​របស់យើង​ ​ដើម្បី​ទៅ​ប្រព្រឹត្ត​អំពើ​ទុច្ចរិ​ច​ជាដើម​តាមរយៈ​ការ​ក្លែង​បន្លំ​អត្តសញ្ញាណ​ (​Identity​ ​Fraud​)​។​ ​ហេតុនេះ​ ​យើង​ត្រូវ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​នៅ​ពេល​ផ្តល់​ព័ត៌មាន​ផ្ទាល់ខ្លួន​ ពិ​សេ​សត្រូវ​ត្រួតពិនិត្យ​ឲ្យបាន​ម៉ត់ចត់​ ​មុននឹង​បំពេញ​ព័ត៌មាន​ទាំងនេះ​នៅ​លើ​គេហទំព័រ​ណាមួយ​។

កុំចែករំលែកព័ត៌មាន​ផ្ទាល់ខ្លួន​ទៅ​អ្នកដទៃ​តាម​ការ​ផ្ញើ​សារ​ជា​អក្សរ​

កុំចែករំលែកព័ត៌មាន​ផ្ទាល់ខ្លួន​ទៅ​អ្នកដទៃ​តាម​ការ​ផ្ញើ​សារ​ជា​អក្សរ​

​ដូច​បាន​បញ្ចា​ក់​ខាងលើ​ ​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់យើង​ម្នាក់ៗ​មាន​សារៈសំខាន់​ណាស់​។​ ​ការ​ចែករំលែក​ព័ត៌មាន​ទាំងនេះ​ទៅ​អ្នកដទៃ​តាម​ការ​ផ្ញើ​សារ​ជា​អក្សរ​មាន​ភាព​ងាយស្រួល​ឲ្យ​អ្នកដទៃ​ចែករំលែក​បន្ត​ ​និង​ងាយ​ប្រឈម​នឹង​ហា​និ​ភ័យ​ត្រូវ​បាន​គេ​លួច​យកទៅ​ប្រើប្រាស់​ធ្វើ​រឿង​ទុច្ចរិត​ផ្សេងៗ​។​

​ប្រសិនបើ​អ្នកមាន​ការសង្ស័យ​លើ​សកម្មភាព​បោកប្រាស់​ណាមួយ​ ​អ្នក​ត្រូវ​ផ្អាក​ការ​ធ្វើ​ប្រតិបត្តិការ​នោះ​ភ្លាម​ៗ​ ​រួច​ស្វែងរក​ជំនួយ​ពី​ភ្នាក់ងារ​មានសមត្ថកិច្ច​ដើម្បី​ដោះស្រាយ​និង​ការពារ​ខ្លួន​។​

​ដើម្បី​បង្កើន​ការ​ការពារ​សុវត្ថិភាព​កំឡុង​ពេល​ប្រើប្រាស់​សេវា​ធនាគារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​នៅ​លើ​ទូរសព្ទ​ដៃ​សូម​ព្យាយាម​អនុវត្ត​ការប្រុងប្រយ័ត្ន​ទាំង​ ​៧​ ​ចំណុច​ខាងលើ​នេះ​ទាំងអស់គ្នា​ណា៎​

* ​មាតិកា​នេះ​នាំមក​ជូន​ប្រិយ​មិត្ត​ដោយ​ ​កាក់​សេន​ ​និង​សហ​ការឧបត្ថម្ភ​ដោយ​ ​Woo​r​i​ ​Bank​ ​Cam​bo​d​i​a​


© 2021 – 2022 K​A​K​CENT​ | ​រក្សាសិទ្ធិ​ផលិត​ដោយ​កាក់​សេន​

ពាក្យទាក់ទង: ធនាគារ​លើ​ទូរសព្ទ​ដៃ
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

វិធី៣ យ៉ាងការពារហិរញ្ញវត្ថុនាពេលអនាគត
ហិរញ្ញវត្ថុ
៤ ខែមុន

វិធី៣ យ៉ាងការពារហិរញ្ញវត្ថុនាពេលអនាគត

កុំទាន់សងបំណុលផ្តាច់ បើអ្នកមិនទាន់គិតពីចំណុចទាំង ៣ នេះ
ហិរញ្ញវត្ថុ
៤ ខែមុន

កុំទាន់សងបំណុលផ្តាច់ បើអ្នកមិនទាន់គិតពីចំណុចទាំង ៣ នេះ

ហិរញ្ញវត្ថុ
៤ ខែមុន

ប្រភេទក្រដាស់ប្រាក់រៀលដែលកំពុងដាក់ចរាចរ

៦ ជំហានដើម្បីផែនការហិរញ្ញវត្ថុដ៏ល្អមួយ
ហិរញ្ញវត្ថុ
៥ ខែមុន

៦ ជំហានដើម្បីផែនការហិរញ្ញវត្ថុដ៏ល្អមួយ

សេរីភាពហិរញ្ញវត្ថុ
ហិរញ្ញវត្ថុ
៥ ខែមុន

សេរីភាពហិរញ្ញវត្ថុ

TED Talks 5 និយាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន
ហិរញ្ញវត្ថុ
៥ ខែមុន

TED Talks 5 និយាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន

ផែនការ_ហិរញ្ញវត្ថុ_សម្រាប់អាជីវកម្មហាងកាហ្វេខ្នាតតូច
វិនិយោគ ហិរញ្ញវត្ថុ
៥ ខែមុន

ផែនការ​ហិរញ្ញវត្ថុ​សម្រាប់អាជីវកម្មហាងកាហ្វេខ្នាតតូច

ហេតុអ្វីបានជាធនាគារបិទលឿនជាងអាជីវកម្មផ្សេងៗ
ហិរញ្ញវត្ថុ
៥ ខែមុន

ហេតុអ្វីបានជាធនាគារបិទលឿនជាងអាជីវកម្មផ្សេងៗ?

អត្ថបទបន្ទាប់
អាជីវកម្ម​​ត្រូវ​រ៉ាប់រង​ចំណាយ​អ្វីខ្លះ​ ​ទម្រាំ​បាន​ប្រាក់ចំណេញ?

អាជីវកម្ម​​ត្រូវ​រ៉ាប់រង​ចំណាយ​អ្វីខ្លះ​ ​ទម្រាំ​បាន​ប្រាក់ចំណេញ?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist