Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ហិរញ្ញវត្ថុ

របៀប​មើល​ សែក​ ​ឬ​ មូលប្បទានបត្រ​(​Cheque​)

២ ឆ្នាំមុន
1 នាទីក្នុងការអាន
1.1k
ទស្សនា
FacebookTwitterLinkedinTelegramQR Code
របៀប​មើល​ សែក​ ​ឬ​ មូលប្បទានបត្រ​(​Cheque​)
FacebookTwitterLinkedinTelegramQR Code

​សែក​ ​ឬ​មូលប្បទានបត្រ​(​Cheque​) ​គឺ​ ​ជា​បញ្ជា​ដោយ​ឥត​លក្ខខណ្ឌ​ទៅ​ធនាគារ​ ​ជាលាយលក្ខណ៍អក្សរ​និង​ ​មាន​ចុះហត្ថលេខា​ដោយ​បុគ្គល​អ្នក​ចេញ​បញ្ជា​នេះ​ ​ក្នុង​គោលបំណង​តម្រូវ​ឲ្យ​ធនាគារ​ទូទាត់ប្រាក់​ក្នុង​ចំនួន​កំណត់​ណាមួយ​ឲ្យទៅ​បុគ្គល​ម្នាក់ទៀត​តាម​បញ្ជា​។​

​បើ​និយាយ​ជា​សាមញ្ញ​ ​សែក​ជា​ប​ណ្ណ​ដែល​បោះពុម្ព​ដោយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ (​ធនាគារ​) ​សម្រាប់​ឲ្យ​អតិថិជន​របស់​ពួកគេ​ប្រើប្រាស់​ក្នុង​ការ​ទូទាត់​ផ្សេងៗ​ ​ហើយ​ភាគច្រើន​គឺ​ពេល​ត្រូវ​ទូទាត់​ចំណាយ​ធំ​ៗ​។​ ​នៅពេលដែល​ម្ចាស់​គណនី​ចុះហត្ថលេខា​លើ​ប​ណ្ណ​រួចរាល់​ ​អ្នកទទួល​មាន​សិទ្ធិ​អាច​ទៅ​ ​ដកប្រាក់​នៅ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នោះ​បានហើយ​។​

​ទោះបី​សែក​ជា​មធ្យោបាយ​ទូទាត់ប្រាក់​មាន​សុវត្ថិភាព​ ​តែ​វា​ក៏មាន​ហា​និ​ភ័យ​ខ្ពស់​ដែរ​ ​តួយ៉ាងដូចជា​ ​ពេល​ប៉ះចំ​សែក​ខ្យល់​ (​សែក​ស្អុយ​) ​ឬ​សែក​ដែល​មាន​បញ្ហា​លើ​កា​រលាយ​ល័ក្ខ​ណ៍​អក្សរ​។​ ​អ៊ីចឹង​ ​តើ​ត្រូវ​មើលទៅ​លើ​ចំណុច​អ្វីខ្លះ​លើ​សែក​ ​ដើម្បី​ធានា​ភាព​ត្រឹមត្រូវ​និង​មាន​សុពលភាព​របស់​វា​? ​នៅ​ក្នុង​អត្ថបទ​នេះ​ ​យើង​នឹង​លើកយក​ចំណុច​សំខាន់​ៗ​អំពី​សែក​មក​បង្ហាញ​ ​និង​ចំណុច​មួយ​ចំនួន​ដែល​គួរ​ ​ប្រុងប្រយ័ត្ន​។​

របៀប​មើល​ សែក​ ​ឬ​ មូលប្បទានបត្រ​(​Cheque​)

​រាល់​ចំណុច​ត្រូវ​បំ​ពេញទាំង​អស់​នៅ​លើ​សែក​ត្រូវ​សរសេរ​ដោយដៃ​ ​លើកលែង​ករណី​ខ្លះ​ឈ្មោះ​បហារ័ក​ត្រូវ​បាន​បោះពុម្ព​ចេញ​មក​ស្រាប់​។​

➊ ​កាលបរិច្ឆេទ​

​ថ្ងៃខែ​ឆ្នាំ​ដែល​សរសេរ​នៅ​លើ​សែក​ចាំបាច់​ត្រូវតែ​មាន​ (​ថ្ងៃ​ចេញ​សែក​)​។​ ​ប្រសិនបើ​គ្មាន​ថ្ងៃខែ​ឆ្នាំ​ ​ច្បាស់លាស់​ ​ធនាគារ​នឹង​ចាត់​ទុក​សែក​នេះ​ជា​មោឃៈ​។​ ​យ៉ាងណាក៏ដោយ​ ​ខាង​ធនាគារ​មិន​លើកទឹកចិត្ត​ឱ្យ​អ្នក​ចេញ​សែក​ ​សរសេរ​ថ្ងៃ​ទុកមុន​នោះ​ឡើយ​។​

➋ ​ឈ្មោះ​អ្នកទទួល​ (​Drawee​’s ​Name​)

​អ្នកទទួល​ត្រូវ​ពិនិត្យមើល​ឈ្មោះ​របស់​ខ្លួន​ឲ្យបាន​ច្បាស់​ចៀសវាង​សរសេរ​ឈ្មោះ​ខុស​ ​ពុំ​ដូច្នោះ​ករណី​មាន​កំហុស​ត្រង់ណា​មួយ​នោះ​ ​ខាង​ធនាគារ​នឹង​បដិសេធ​មិន​ទទួលយក​សែក​របស់​អ្នកនោះ​ឡើយ​ ​។​ ​ឈ្មោះ​អ្នកទទួល​ ​គឺជា​ឈ្មោះ​អ្នក​ដែល​នឹង​បើក​សែក​នេះ​ ​ហើយ​ខាង​ធនាគារ​នឹង​សុំ​ ​អត្តសញ្ញាណ​ប​ណ្ណ​អ្នក​ដើម្បី​ពិនិត្យ​បញ្ជាក់​។​ ​ដូចនេះ​អ្នក​ត្រូវ​ប្រាកដ​ថា​ឈ្មោះ​ដែល​បាន​សរសេរ​លើ​សែក​ដូច​ទៅ​នឹង​ ​ឈ្មោះ​ក្នុង​អត្តសញ្ញាណ​ប​ណ្ណ​របស់​អ្នក​។​

➌ ​ចំនួន​ទឹកប្រាក់​

​ចំនួន​ទឹកប្រាក់​នៅ​លើ​សែក​ត្រូវ​មាន​សរសេរ​ពីរដង​។​ ​មួយ​សរសេរ​ជា​លេខ​ ​និង​មួយទៀត​សរសេរ​បញ្ជាក់​ជា​អក្សរ​។​ ​អ្នក​ត្រូវ​ពិនិត្យ​ទឹកលុយ​ឲ្យបាន​ត្រឹមត្រូវ​ទាំង​សំណេរ​ ​ជា​អក្សរ​ ​និង​សំណេរ​ចំនួន​ទឹកលុយ​ជា​លេខ​។​

➍ ​ឈ្មោះ​បហារ័ក​ (​Drawer​’s ​Name​)

​ឈ្មោះ​បហារ័ក​ជា​ឈ្មោះ​របស់​ក្រុមហ៊ុន​ ​ឬ​បុគ្គល​ដែល​ជា​អ្នក​ចេញ​សែក​ឲ្យ​អ្នកទទួល​។​

➎ ​អាសយដ្ឋាន​

​ជាទូទៅ​នៅ​ចំណុច​នេះ​ ​គេ​អាច​មិន​បំពេញ​ ​ឬ​ទុក​ទំនេរ​ចោល​តែម្ដង​ ​ព្រោះ​វា​មិនសូវ​ជាចាំបាច់​។​

➏ ​គោលបំណង​

​អ្នក​ចេញ​សែក​ត្រូវ​បញ្ជាក់​ពី​គោលបំណង​នៃ​សែក​នេះ​ដោយ​សរសេរ​ខ្លី​ៗ​ ​ដើម្បី​ផ្ដល់​ព័ត៌មាន​ឱ្យ​ខាង​ធនាគារ​ ​ប៉ុន្តែ​គេ​អាច​ទុកចន្លោះ​នេះ​ចោល​ក៏បាន​។​

➐ ​ហត្ថលេខា​

​ធនាគារ​មិន​ទទួលយក​សែក​មួយ​នោះ​ឡើយ​ ​ប្រសិនបើ​សែក​មិន​មាន​ហត្ថលេខា​ ​និង​/​ឬ​ ​ត្រា​នោះ​ទេ​ (​អាស្រ័យ​ទៅតាម​លក្ខខណ្ឌ​ធនាគារ​ ​អាច​តម្រូវ​ឲ្យ​មាន​ទាំងពីរ​ ​ឬ​តែ​ហត្ថលេខា​)​។​ ​អ្នក​គួរ​ពិនិត្យ​បញ្ជាក់​ឲ្យហើយ​ដែរ​ ​ថា​សែក​មាន​ហត្ថលេខា​ ​ឬ​ត្រា​ត្រឹមត្រូវតាម​លក្ខខណ្ឌ​សិន​សឹម​ទទួលយក​។​


​ចំណុច​មួយ​ចំនួន​ដែល​ធ្វើឲ្យ​ធនាគារ​មិន​ទទួល​សែក​

  • ​សែក​មិន​មាន​សរសេរ​កាលបរិច្ឆេទ​
  • ​សែក​ទុក​យូរ​ហួស​ថ្ងៃ​បើក​ ​លើស​ពី​ 03​ខែ​ ​ទៅ​ 06​ខែ​
  • ​អ្នក​ទៅ​ដក​សែក​មុន​ថ្ងៃ​
  • ​គណនី​របស់​អ្នក​ចេញ​សែក​គ្មាន​លុយ​

​ក្រៅពី​ចំណុច​ខាងលើ​នេះ​ ​ធនាគារ​មួយ​ចំនួន​អាច​នឹង​ផ្ដល់​លក្ខខណ្ឌ​ផ្សេងៗ​ដូចជា​ការ​គូស​ឆូត​ ​ដើម្បី​ដកប្រាក់​បានតែ​រយៈ​បញ្ចូល​លុយ​ទៅ​ក្នុង​គណនី​ (​មិន​ឱ្យ​ជា​ប្រាក់សុទ្ធ​)​ជាដើម​។​ ​អ្នក​ចេញ​សែក​ (​Drawer​) ​អាច​ស្វែងយល់​លម្អិត​បន្ថែម​ពី​លក្ខ​ន្តិកៈ​មួយ​ចំនួន​ពី​ខាង​ធនាគារ​របស់​គាត់​ ​ដ្បិត​ថា​ ​លក្ខ​ន្តិកៈ​អាច​នឹង​ខុសគ្នា​ពី​ធនាគារ​មួយ​ទៅ​ធនាគារ​មួយផ្សេងទៀត​៕​

ពាក្យទាក់ទង: ​ មូលប្បទានបត្រ​​ សែក​Cheque​
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

វិធី៣ យ៉ាងការពារហិរញ្ញវត្ថុនាពេលអនាគត
ហិរញ្ញវត្ថុ
៤ ខែមុន

វិធី៣ យ៉ាងការពារហិរញ្ញវត្ថុនាពេលអនាគត

កុំទាន់សងបំណុលផ្តាច់ បើអ្នកមិនទាន់គិតពីចំណុចទាំង ៣ នេះ
ហិរញ្ញវត្ថុ
៤ ខែមុន

កុំទាន់សងបំណុលផ្តាច់ បើអ្នកមិនទាន់គិតពីចំណុចទាំង ៣ នេះ

ហិរញ្ញវត្ថុ
៤ ខែមុន

ប្រភេទក្រដាស់ប្រាក់រៀលដែលកំពុងដាក់ចរាចរ

៦ ជំហានដើម្បីផែនការហិរញ្ញវត្ថុដ៏ល្អមួយ
ហិរញ្ញវត្ថុ
៥ ខែមុន

៦ ជំហានដើម្បីផែនការហិរញ្ញវត្ថុដ៏ល្អមួយ

សេរីភាពហិរញ្ញវត្ថុ
ហិរញ្ញវត្ថុ
៥ ខែមុន

សេរីភាពហិរញ្ញវត្ថុ

TED Talks 5 និយាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន
ហិរញ្ញវត្ថុ
៥ ខែមុន

TED Talks 5 និយាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន

ផែនការ_ហិរញ្ញវត្ថុ_សម្រាប់អាជីវកម្មហាងកាហ្វេខ្នាតតូច
វិនិយោគ ហិរញ្ញវត្ថុ
៥ ខែមុន

ផែនការ​ហិរញ្ញវត្ថុ​សម្រាប់អាជីវកម្មហាងកាហ្វេខ្នាតតូច

ហេតុអ្វីបានជាធនាគារបិទលឿនជាងអាជីវកម្មផ្សេងៗ
ហិរញ្ញវត្ថុ
៥ ខែមុន

ហេតុអ្វីបានជាធនាគារបិទលឿនជាងអាជីវកម្មផ្សេងៗ?

អត្ថបទបន្ទាប់
 តើ​អាជីកម្ម​នឹង​ជួប​បញ្ហា​អ្វី​ខ្លះ​បើ​អត់​សាច់​ប្រាក់?

 តើ​អាជីកម្ម​នឹង​ជួប​បញ្ហា​អ្វី​ខ្លះ​បើ​អត់​សាច់​ប្រាក់?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist