Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់

បើ​ចង់​រកស៊ី​អចល​ន​ទ្រព្យ​ ​តើ​អ្នក​ត្រូវ​គិត​ពី​អ្វីខ្លះ​?

Ngoun Sopheavy ដោយ Ngoun Sopheavy
2 years មុន
ប្រភេទ វិនិយោគ
បើ​ចង់​រកស៊ី​អចល​ន​ទ្រព្យ​ ​តើ​អ្នក​ត្រូវ​គិត​ពី​អ្វីខ្លះ​?
156
ទស្សនា

​ស្រប​ពេល​ដែល​វិ​ស​័​យ​ជាច្រើន​កំពុងតែ​បន្ត​រីក​ចម្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​យើង​សង្កេតឃើញ​ថា​វិ​ស​័​យ​អចល​ន​ទ្រព្យ​ក៏​កំពុង​មាន​សក្ដានុពល​ខ្ពស់​នៅ​ក្នុង​ទី​ផ្សារ​ ​ទោះបី​ខ​ណ​:​ពេល​ស្ថានភាព​បច្ចុប្បន្ន​វី​រុ​ស​កូ​វីត​បាន​ផ្ទុះឡើង​ក៏​ហាង​ឆេង​អចល​ន​ទ្រព្យ​មិនបាន​ធ្លាក់ចុះ​ ​គ្រាន់តែ​ការ​ទិញដូរ​រាង​ស្ងប់ស្ងាត់​បន្តិច​។​ ​បន្ថែម​ដោយ​ការ​វិនិយោគ​ធំ​ៗ​ពី​ក្នុង​និង​ក្រៅ​ប្រទេស​ ​បាន​ជំរុញ​អោយ​មាន​កំណើន​ខ្លាំង​ទៅលើ​អ្នកផ្ដល់​សេវាកម្ម​និង​អ្នករក​ស៊ី​នៅ​ក្នុង​វិ​ស​័​យ​នោះ​ផង​ដែរ​។​ ​

បើ​ចង់​រកស៊ី​អចល​ន​ទ្រព្យ​ ​តើ​អ្នក​ត្រូវ​គិត​ពី​អ្វីខ្លះ​?

​១​ ​ចំណេះ​ដឹង​ទី​ផ្សារ​ក្នុង​វិ​ស​័យ​អចល​ន​ទ្រព្យ​:

ចំណេះ​ដឹង​ទី​ផ្សារ​ក្នុង​វិ​ស​័​យ​អចល​ន​ទ្រព្យ​​ចំណេះ​ដឹង​ទី​ផ្សារ​ក្នុង​វិ​ស​័យ​អចល​ន​ទ្រព្យ​មាន​ភាព​ខុសប្លែក​ពី​ទី​ផ្សារ​ផលិតកម្ម​ ​សេវាកម្ម​ក្នុង​វិ​ស​័យ​ផ្សេងៗ​ទៀត​។​ ​ដោយ​ចំណេះ​ដឹង​ទី​ផ្សារ​ក្នុង​វិ​ស​័យ​អចល​ន​ទ្រព្យ​គឺ​សំដៅ​ទៅលើ​ការ​ចេះ​ជ្រើសរើស​ទីតាំង​ ​របៀប​រ​ង្វា​យ​តម្លៃ​អចល​ន​ទ្រព្យ​ ​និង​គោលដៅ​នៃ​ការ​បញ្ចុះ​ទុន​។​

  •  ​ការ​ជ្រើសរើស​ទីតាំង​: ​ទីតាំង​ពិតជា​មាន​សារ​:​សំខាន់​ខ្លាំង​ ​ព្រោះ​ទាំង​ការ​ទិញទុក​ជួល​រឺ​លក់​ ​បើសិនជា​គ្មាន​តម្រូវ​ការ​នឹង​ត្រូវ​កប់​ដើម​។​
    ​ឧទាហរណ៍​ ​អចល​ន​ទ្រព្យ​ប្រភេទ​ផ្ទះ​ ​គួរ​មាន​ទីតាំង​ក្នុង​តំបន់​ដែល​មាន​ ​ផ្សារ​ ​សាលារៀន​ ​និង​រោងចក្រ​ ​ជាដើម​។​
  •  ​របៀប​រ​ង្វា​យ​តម្លៃ​អចល​ន​ទ្រព្យ​: ​ការងារ​នេះ​គឺ​ត្រូវ​មាន​បច្ចេកទេស​ខ្ពស់​ ​បទពិសោធន៍​ ​និង​ជំនាញ​។​ ​អ្នក​ត្រូវ​ដឹង​ពី​តម្រូវ​ការ​ទី​ផ្សារ​ ​ស្ថានភាព​សេដ្ឋកិច្ច​ ​កត្តា​រុញច្រាន​អោយ​មាន​តម្រូវ​ការ​ ​និង​ ​ដឹង​ពី​ហាង​ឆេង​ទើប​ការ​រ​ង្វា​យ​តម្លៃ​នោះ​មាន​ប្រសិទ្ធ​ភាព​។​
  • ​គោលដៅ​នៃ​កា​រដាក់​ទុន​: ​អ្នក​ត្រូវ​ដឹង​ថា​ ​តើ​អ្នក​ចង់​រកស៊ី​ ​ជា​អ្នក​អភិវឌ្ឍន៍​គម្រោង​ (​Real Estate​ ​Developer​) ​ឬ​ក្រុមហ៊ុន​ឈ្មួញកណ្ដាល​អចល​ន​ទ្រព្យ​ (​Real Estate Agency​ or ​Broker​) ​ឬ​ភ្នាក់ងារ​របស់​ក្រុមហ៊ុន​ឈ្មួញកណ្ដាល​អចល​ន​ទ្រព្យ​ (​Real Estate Agent​) ​ឬ​ការ​វិនិយោគ​លើ​អចល​ន​ទ្រព្យ​ផ្ទាល់ខ្លួន​ (​Self​-​Dealer​)​។​

​២​ ​ច្បាប់​ភូមិបាល​និង​និតិ​វិធី​:

ច្បាប់​ភូមិបាល​និង​និតិ​វិធី

​ច្បាប់​ភូមិបាល​ដីធ្លី​ជា​ផ្នែក​មួយ​ដែល​ខ្វះ​មិនបាន​ក្នុង​វិ​ស​័យ​នេះ​ ​ព្រោះ​បើ​មិនបាន​យល់​ដឹង​ពី​និតិ​វី​ធី​ទេ​ ​អ្នករក​ស៊ី​អាច​ពិបាក​ក្នុង​ការ​សុំ​សិទ្ធិ​ ​ទំនាក់ទំនង​ ​និង​អាច​ជួបប្រទះ​នឹង​វិវាទ​ដីធ្លី​។​ ​ការ​សុំ​សិទ្ធិ​និង​អ​ញ្ញា​ប​ណ្ណ័​ពាក់ព័ន្ធ​ក៏​សំខាន់​ដែរ​ ​ទោះបីជា​ភ្នាក់ងារ​របស់​ឈ្មួញកណ្ដាល​អចល​ន​ទ្រព្យ​ក៏​ត្រូវ​សុំ​អ​ញ្ញា​ប​ណ្ណ័​ទទួលស្គាល់​ពី​សមាគម​ន៍​អចល​ន​ទ្រព្យ​ផង​ដែរ​។​

​៣​ ​ការ​គ្រប់គ្រង​លំ​ហូរ​សាច់ប្រាក់​:

ការ​គ្រប់គ្រង​លំ​ហូរ​សាច់ប្រាក់

សាច់ប្រាក់​គឺជា​សរសៃឈាម​ក្នុង​ការ​រកស៊ី​សឹងតែ​គ្រប់​វិ​ស​័យ​។​ ​សម្រាប់​វិ​ស​័យ​អចល​ទ្រព្យ​ ​ការរៀបចំ​ប្រតិបត្តិការ​ហិរិ​ញ្ញ​វត្ថុ​ឲ្យបាន​ត្រឹមត្រូវ​ពិតជា​សំខាន់​ណាស់​ ​ព្រោះ​អ្នករក​ស៊ី​អចល​ន​ទ្រព្យ​ត្រូវការ​សាច់ប្រាក់​ច្រើន​ក្នុង​ប្រតិ​តប​ត្តិ​ការ​នីមួយៗ​។​ ​ដូចនេះ​កាលណា​អ្នក​អាច​គ្រប់គ្រង​និង​រៀបចំ​ហិរញ្ញវត្ថុ​របស់​ការ​រកស៊ី​បាន​ល្អ​នោះ​វា​ធ្វើ​អោយ​អ្នកមាន​ស្ថេរ​ភាព​ក្នុង​វិ​ស​័យ​នេះ​។​ ​ដូចដែល​បាន​លើកឡើង​ខាងលើ​ ​ការ​បណ្ដាក់ទុន​ក្នុង​អចល​ន​ទ្រព្យ​គឺ​មាន​ចំនួន​ច្រើន​ ​ដូចនេះ​លំ​ហូរ​សាច់ប្រាក់​ដែល​ត្រូវ​ទូទាត់​កំចី​ រឺ​ការប្រាក់​ត្រូវ​មាន​តុល្យភាព​ជាមួយ​ចំណូល​។​

​៤​ ​ចេះ​ជ្រើសរើស​ដៃគូ​សហការ​:

ចេះ​ជ្រើសរើស​ដៃគូ​សហការ​

​ការ​ចាប់ដៃ​គូស​ហ​ការពិត​ជា​មាន​ការលំបាក​ ​ដោយសារ​គ្រប់គ្នា​អាច​មើលឃើញ​ភាព​ខុសគ្នា​ក្នុង​ការ​រកស៊ី​។​ ​ឧទាហរណ៍​ការ​បណ្ដាក់ទុន​របស់យើង​មានគ្នាច្រើន​ ​មាន​អ្នកខ្លះ​ចង់​លក់​ ​អ្នកខ្លះ​មិន​ចង់​ ​ហើយ​គេច​ង់​ទិញ​ជាដុំ​ដើម្បី​យកទៅ​អភិវឌ្ឍ​ ​ដូចនេះ​បញ្ហា​អាច​កើតមានឡើង​។​ ​ដើម្បីឲ្យ​ការ​រក​ស៊ីក្នុង​វិ​ស​័យ​អចល​ទ្រព្យ​មាន​ភាព​រលូន​ ​អ្នក​គួរ​រក​ដៃគូ​សហ​ការដែល​មាន​ចក្ខុវិស័យ​ដូចគ្នា​និង​មានទំនុក​ចិត្ត​ជាមួយគ្នា​ផង​។​

​ហេតុនេះ​ ​មុននឹង​ចេញ​រក​ស៊ីក្នុង​វិ​ស​័​យ​នេះ​ ​អ្នក​ត្រូវ​ស្វែងយល់​និង​សិក្សា​លម្អិត​ ​វា​មិន​អាស្រ័យ​ទៅលើ​ដើមទុន​តែមួយ​នោះ​ទេ​។​ ​បើ​អ្នក​មិនទាន់​មាន​ដើមទុន​ក្នុង​ការ​ទិញ​អចល​ន​ទ្រព្យ​ផ្ទាល់ខ្លួន​ក៏​អាច​​​រកស៊ី​បាន​ ​ព្រោះ​បើ​អ្នក​យល់​ដឹង​ពី​ចំណុច​ខាងលើ​ ​អ្នក​អាច​ធ្វើជា​ភ្នាក់ងារ​លក់​បាន​ក​ម្រៃ​ជើងសារ​ ​និង​ប្រមើល​នូវ​ឱកាស​សមស្រប​ក្នុង​ការ​បណ្ដាក់ទុន​ណាមួយ​នា​អនាគត​៕​ ​

ចុចទីនេះដើម្បីស្វែងយល់បន្ថែមពី: ៥​កត្តា​​ធ្វើឲ្យ​តម្លៃ​អចល​ន​ទ្រព្យ​ប្រែប្រួល

ពាក្យទាក់ទង: រកស៊ី​អចល​ន​ទ្រព្យ

អត្ថបទទាក់ទង

ចំណុច​៣​យ៉ាង​ដែល​គួរ​ត្រៀម​ ​មុន​ដាក់ពាក្យ​សុំ​ការងារ​ ​ដើម្បី​ជាប់​ជា​បេក្ខជន​សម្ភាសន៍​
វិនិយោគ

ចំណុច​៣​យ៉ាង​ដែល​គួរ​ត្រៀម​ ​មុន​ដាក់ពាក្យ​សុំ​ការងារ​ ​ដើម្បី​ជាប់​ជា​បេក្ខជន​សម្ភាសន៍​

July 22, 2022
​ជីវិត​មួយ​បរិបូរណ៍មាន​លក្ខណៈ​បែប​ណា?
វិនិយោគ

​ជីវិត​មួយ​បរិបូរណ៍មាន​លក្ខណៈ​បែប​ណា?

July 22, 2022
https://www.youtube.com/watch?v=BiEGqRZZLrU
វិនិយោគ

កាក់គ្រីបតូ Luna ធ្លាក់ថ្លៃ

July 12, 2022
អត្ថបទបន្ទាប់
​ការ​ជួញ​ដូរ​ (​Trading​) ​និង​ការ​វិនិយោគ​ (​Invest​in​g​)

​តើ​និយមន័យ​នៃ​ ​ការ​ជួញ​ដូរ​ (​Trading​)និងការវិនិយោគ​ (​Invest​in​g​) ​ដូចគ្នា​ដែរ​ឬទេ​?

អត្ថបទពេញនិយម

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ដោយ Ngoun Sopheavy
July 22, 2022

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ដោយ Ngoun Sopheavy
July 22, 2022

តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

ដោយ Ngoun Sopheavy
July 25, 2022

VAT អាករលើ​តម្លៃ​បន្ថែម

VAT អាករលើ​តម្លៃ​បន្ថែម

ដោយ Ngoun Sopheavy
August 8, 2022

សវនកម្ម (Audit)

សវនកម្ម (Audit)

ដោយ Ngoun Sopheavy
July 22, 2022

អំពីយើង
កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

ទំនាក់ទំនង
Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។